សេដ្ឋកិច្ចការងារឯករាជ្យប្រកបដោយនិរន្តរភាពសម្រាប់មនុស្សគ្រប់គ្នា

ផ្តល់នូវការពង្រឹងផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ដៃគូបើកបរ និងដៃគូអាជីវកររបស់យើង។

hero

លទ្ធផលរបស់យើងក្នុងឆ្នាំ ២០២៣

﹥៩៩%​

> ៩៩% នៃដៃគូបើកបររបស់យើងរកចំណូលបានយ៉ាងហោចណាស់ក្នុងកម្រិតអប្បបរមាក្នុងតំបន់ ក្រោយពីការកាត់ថ្លៃចំណាយលើប្រតិបត្តិការ អំឡុងពេលធ្វើដំណើររបស់ពួកគេ។

១០០%​

១០០%​ នៃដៃគូបើកបររបស់យើង មានការធានារ៉ាប់រងលើគ្រោះថ្នាក់ដើម្បីការពារពួកគេពីឧប្បត្តិហេតុក្នុងពេលបំពេញការងារ ដែលអាចកើតឡើងនៅពេលខណៈពេលដែលពួកគេដឹកអ្នកដំណើរ។

គោលការណ៍ណែនាំរបស់យើងសម្រាប់សេដ្ឋកិច្ចការងារឯករាជ្យប្រកបដោយនិរន្តរភាព

រក្សាបាននូវភាពបត់បែន

យើងប្តេជ្ញារក្សាលទ្ធភាពរបស់ដៃគូរបស់យើងក្នុងការជ្រើសរើសនៅពេលណាដែលត្រូវធ្វើការ និងថាតើត្រូវធ្វើការច្រើនប៉ុណ្ណា ដោយផ្អែកលើការពេញចិត្តរបស់ពួកគេ។

ប្រាក់ចំណូលមាននិរន្តរភាព

យើងសន្យាថានឹងជំរុញទីផ្សារដែលដៃគូរបស់យើងអាចរកប្រាក់ចំណូលបានដោយការប្រកួតប្រជែងដោយផ្អែកលើការខិតខំប្រឹងប្រែងរបស់ពួកគេ និងលក្ខខណ្ឌក្នុងតំបន់។

ការការពារការធានារ៉ាប់រង

យើងផ្តល់ឱ្យដៃគូបើកបរនូវសំណងធានារ៉ាប់រងលើគ្រោះថ្នាក់អំឡុងពេលបំពេញការងារ សម្រាប់ការការពារនៅពេលពួកគេកំពុងដឹកអ្នកដំណើរ។

លក្ខខណ្ឌការងារស្មើភាពគ្នា

យើងធ្វើដៃគូរបស់យើងមានសុវត្ថិភាពនៅលើដងផ្លូវខ្ពស់បំផុត តាមរយៈមុខងារបច្ចេកវិទ្យា និងការធានាបាននូវការទូទាត់ប្រាក់កម្រៃបានទាន់ពេលវេលា។

ប្រាក់សន្សំ

យើងលើកទឹកចិត្តដៃគូរបស់យើងឱ្យចូលរួមក្នុងគម្រោងសន្សំថ្នាក់ជាតិ និងវគ្គបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ការអភិវឌ្ឍន៍វិជ្ជាជីវៈ និងការផ្លាស់ប្តូរអាជីព

យើងសម្រួលលទ្ធភាពរបស់ដៃគូរបស់យើងក្នុងការទទួលបានឱកាសបង្កើនជំនាញ និងការអភិវឌ្ឍវិជ្ជាជីវៈរបស់ពួកគេ។

បង្កើតបាននូវជីវភាពប្រកបដោយនិរន្តរភាពសម្រាប់ដៃគូរបស់យើង

card image

ភាពជាដៃគូជាមួយនឹងរដ្ឋាភិបាលដើម្បីគាំទ្រដល់ដៃគូរបស់យើង

បទប្បញ្ញត្តិសម្រាប់ការងារឯករាជ្យកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ Grab កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកបង្កើតគោលនយោបាយ ដើម្បីរួមគ្នាបង្កើតដំណោះស្រាយ ដើម្បីធានាបាននូវសេដ្ឋកិច្ចការងារឯករាជ្យដែលប្រកបដោយនិរន្តរភាពសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។

card image

ការពង្រឹងផលិតភាពដៃគូរបស់យើងដើម្បីពង្រីកប្រាក់ចំណូលរបស់ពួកគេ

ដៃគូរបស់យើងអាចជ្រើសរើសដើម្បីសម្រេចយកសេវាកម្មរបស់យើងពេញមួយថ្ងៃ និងអាចអាចទទួលការកម្ម៉ង់ច្រើនដងក្នុងមួយថ្ងៃ។ ការណ៍នេះអនុញ្ញាតឱ្យពួកគេដើម្បីរកចំណូលបានពីប្រភពផ្សេងៗគ្នាស្របពេលដែលអាចចំណេញពេលវេលា និងកាត់បន្ថយថ្លៃចំណាយ។ យើងបន្តពង្រឹងសមត្ថភាពដោះស្រាយបញ្ហា និងដាក់ចេញកម្មវិធីសំខាន់ៗដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធផល និងភាពអាចទុកចិត្តបាន តួរយ៉ាងដូចជាកម្មវិធីចាត់ចែងទៅតាមក្រុម និងទៅតាមពេលវេលា។
card image

ផ្តល់សេវាបម្រើដល់អតិថិជនកាន់តែច្រើនដើម្បីបង្កើនឱកាសរកប្រាក់ចំណូលសម្រាប់ដៃគូរបស់យើង

Grab បង្កើតឱកាសរកប្រាក់ចំណូលកាន់តែច្រើនតាមរយៈការធ្វើឱ្យសេវាកម្មរបស់យើងកាន់តែមានតម្លៃសមរម្យ ងាយស្រួលទទួលបាន និងមានការរួមបញ្ចូលទៅគ្រប់លក្ខខណ្ឌភូមិសាស្ត្រ និងចំនួនប្រជាជន។

ស្វែងយល់បន្ថែមអំពីដៃគូ

ការប្តេជ្ញាចិត្តរបស់យើងដើម្បីបង្កើតឱកាសសម្រាប់សហគ្រិនគ្រប់គ្នាដើម្បីសាងជីវភាពដែលប្រកបដោយនិរន្តរភាព។

article
មុខងារ GrabAccess
ចាប់តាំងពីឆ្នាំ ២០១៨ យើងបានព្យាយាមបង្កើតឱកាសរកប្រាក់ចំណូលដែលមានការរួមបញ្ចូល ដើម្បីពង្រឹងដល់ដៃគូមានពិការភាព (PWDs)។
ស្វែងយល់បន្ថែម
article
កម្មវិធី Grab Women
កម្មវិធី Grab Women មានគោលបំណងដោះស្រាយបញ្ហាសុវត្ថិភាព និងឧបសគ្គដែលស្ត្រីអ្នកបើកបរ-ដៃគូប្រឈមមុខ។
ស្វែងយល់បន្ថែម
testimonial image
បច្ចេកវិទ្យាជួយបង្កើនផលិតភាពរបស់អ្នកបើកបរ

"ខ្ញុំចូលចិត្តកម្មវិធីដាក់ការបញ្ជាទិញរួមគ្នាព្រោះកម្មវិធីនេះអាចជួយអោយខ្ញុំទទួលបានការបញ្ជាទិញរួមគ្នាក្នុងពេលតែមួយបានដោយមិនបាច់ត្រូវដឹកចុះឡេីងច្រេីនដង។ខ្ញុំអាចរកប្រាក់ចំណូលបានច្រេីនជាងមុននិងចំណេញពេលបានច្រេីនដោយសារការបញ្ជាទិញរបស់ភ្ញៀវមានទីតាំងនៅក្បែរគ្នា។ខ្ញុំក៏ចូលចិត្តមុខងារថ្មីទាក់ទងនិងផែនទីខាងក្នុង-ពេលខ្លះផ្សារទំនេីបរាងពិបាកមេីលទីតាំងប៉ុន្តែមុខងារថ្មីនេះបានជួយដល់អ្នកដឹកជញ្ជូនដូចខ្ញុំបានយ៉ាងងាយស្រួល"

Zahidah Binte Mohammad Zahid

Singapore,

ដៃគូដឹកជញ្ជូនហ្គ្រេប

ស្វែងរកការអនុវត្ត ESG ចុងក្រោយបង្អស់របស់ Grab ដើម្បីកសាងអនាគតដ៏ភ្លឺត្រចះត្រចង់។
ស្វែងយល់ពីរបាយការណ៍ ESG ពេញរបស់យើងឱ្យបានស៊ីជម្រៅ និងទទួលបានការយល់ដឹងដ៏មានតម្លៃពីក្នុងការប្តេជ្ញាចិត្តរបស់យើងសម្រាប់និរន្តរភាព និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។
មើល​របាយការណ៍ ESG ឆ្នាំ ២០២៣
grab-logo
Forward Together


ធីខេ សេនត្រល ជាន់ទី ៥
ផ្លូវ ២៨៩, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ

តាមដានបណ្តាយសង្គមរបស់យើង ដើម្បីទទួលបានព័ត៌មានថ្មីៗ
country-flagCambodia