ដៃគូពិការភាពរបស់យេីងបានរកប្រាក់ចំណូលយ៉ាងសកម្មជាមួយGrab ដែលធ្វើអោយយេីងសម្រេចគោលដៅនៃការដែលមានដៃគូពិការភាពច្រើនជាង ៤.២០០ នាក់នៅGrab នៅឆ្នាំ ២០៤០។
មុខងារនៅក្នុងកម្មវិធីដើម្បីបង្ហាញពីទីតាំងដែលមានតម្រូវការកក់ច្រើនបំផុត
ទូទាត់ប្រាក់ភ្លាមៗ
សេរីភាពក្នុងការសម្រេចចិត្តថាអ្នកចង់បើកបរនៅពេលណា នៅកន្លែងណា និងញឹកញាប់ប៉ុណ្ណា
ទូទាត់ប្រាក់ភ្លាមៗ
ទូទួលសំណើរដឹកជញ្ជូន និងតាមដានប្រាក់ចំណូលរបស់អ្នក
សេវាអតិថិជន ២៤ម៉ោង
"ខ្ញុំធ្លាប់បម្រើក្នុងជួរយោធាអស់រយៈពេល 20 ឆ្នាំ ហើយធ្វើបានល្អ ប៉ុន្តែពិភពលោករបស់ខ្ញុំបានដួលរលំនៅពេលដែលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺដ៏កម្រមួយ រោគសញ្ញា Von Hippel-Lindau (VHL) ។ ខ្ញុំមានដុំសាច់ក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ដែលប៉ះពាល់ដល់អវយវៈក្រោមខាងឆ្វេងរបស់ខ្ញុំ ហើយខ្ញុំបានទៅធ្វើការវះកាត់នៅឆ្នាំ 2018 ប៉ុន្តែសមត្ថភាពគ្រប់គ្រងសាច់ដុំរបស់ខ្ញុំនៅតែមានកម្រិតនៅឡើយ។ នេះមានន័យថា ខ្ញុំមិនអាចបំពេញភារកិច្ចជាកងទ័ពបានទៀតទេ ហើយខ្ញុំបានឈប់ពីការងារនៅអាយុ ៤០ ឆ្នាំ។ ខ្ញុំត្រូវស្វែងរកការងារថ្មី។
ខ្ញុំមើលឃើញថា Grab ជាឱកាសដ៏មានសក្តានុពលមួយ ខណៈដែលខ្ញុំនៅតែអាចបើកបរបាន ដូច្នេះហើយខ្ញុំបានដាក់ពាក្យសុំសំបុត្រពីមន្ទីរពេទ្យដើម្បីបញ្ជាក់ខ្ញុំថាសាកសមនឹងបើកបរ និងដាក់ពាក្យធ្វើជាដៃគូរអ្នកបើកបរ។ ខ្ញុំសូមអរគុណដែល Grab ជួយជនពិការដូចខ្ញុំ ដែលពិបាករកការងារផ្សេងទៀត។ ថ្ងៃនេះ គ្រួសារខ្ញុំមិនចាំបាច់ខ្វល់ខ្វាយពីខ្ញុំទេ ព្រោះខ្ញុំមិនត្រឹមតែអាចផ្គត់ផ្គង់ខ្លួនឯងបានប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រាក់ចំណូលគ្រួសារទៀតផង។"
ប្រទេសម៉ាឡេស៊ី
ដៃគូអ្នកបើកបររបស់ Grab