ជួលយានជំនិះ Grab
ធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប

សូមណែនាំនូវជម្រើសដែលប្រសើរ និងងាយស្រួលជាង ដើម្បីធ្វើដំណើរកម្សាន្ត ក្នុងខេត្តសៀមរាប ជាមួយ Grab!

ឥឡូវនេះអ្នកអាចជួល GrabCar ឬ GrabRemorque ដែលត្រៀមរួចជាស្រេច
និងមានច្រើនជម្រើសទៅតាមតម្រូវការរបស់អ្នក ក្នុងការធ្វើដំណើរនៅក្នុងនិងក្រៅ ក្រុងសៀមរាប។ មិនថាអ្នកចង់ទៅទស្សនាប្រាង្គប្រាសាទ ធ្វើដំណើរទៅរមណីយដ្ឋានដ៏ស្រស់ស្អាតនានានៅក្រៅទីរួមខេត្ត ឬក៏ដំណើរកម្សាន្តអ្វីជាច្រើនទៀតនៅក្នុងខេត្តសៀមរាបនោះទេ អ្នកគ្រាន់តែជ្រើសយកសេវាកម្មជួលរបស់ Grab និងចាប់ផ្ដើមដំណើរកម្សាន្តរបស់អ្នក បានយ៉ាងងាយស្រួល។

ហេតុអ្វីក៏ជួល Grab ជិះ?

ជួលរថយន្ត ឬ រ៉ឺម៉ក បានច្រើនម៉ោង និងមានភាពបត់ប៉ែន តាមតម្រូវការរបស់អ្នក ក្នុងការធ្វើដំណើរកម្សាន្ត ក្នុងខេត្តសៀមរាប ដោយផាសុកភាពនិងងាយស្រួល។

មិនត្រូវការ ការកក់ទុកមុន

កក់មធ្យោបាយធ្វើដំណើរបានភ្លាមៗ នៅពេលដែលអ្នកត្រូវការ ហើយ GrabCar ឬ GrabRemorque របស់អ្នក នឹងទៅដល់ទីតាំទទួលភ្លាម។

ជម្រើសច្រើនប្រភេទទៅតាមតម្រូវការ

អ្នកអាចជ្រើសរើស នូវកញ្ចប់ធ្វើដំណើរណាមួយ ដែលស្របទៅតាមការត្រូវការរបស់អ្នក។

តម្លៃថេរជាក់លាក់ បង្ហាញប្រាប់ជាមុន

អ្នកដឹងពីតម្លៃជាក់លាក់ជាមុន មុនពេលការធ្វើដំណើររបស់អ្នកចាប់ផ្ដើម។ តម្លៃរួមបញ្ចូលទាំងថ្លៃប្រេងឥន្ធនៈ និងអ្នកបើកបរ តែមិនរួមបញ្ចូលថ្លៃចំណត ឬការបង់ប្រាក់បន្ថែម (ឧ. ការបង់ថ្លៃចូលកន្លៃងកម្សាន្ត) ផ្សេងៗទៀតទេ។

តម្លៃសមស្របទីផ្សារ

តម្លៃនៃកញ្ចប់ធ្វើដំណើរទាំងអស់ គឺសមស្របទៅនឹងតម្លៃទីផ្សារបច្ចុប្បន្ន។

GrabCar

  • City Center
    (4 hours)
  • Mini Trip
    (8 hours)
  • Grand Trip
    (8 hours)
  • Outside City
    (8 hours)

តម្លៃ៖ ១១០,០០០រៀល

  • ធ្វើដំណើរដោយរថយន្តសម្រាប់ ៤នាក់
  • ការធ្វើដំណើរមិនត្រូវហួសម៉ោង ៩យប់ទេ

  • តម្លៃបង្ហាញមិនបញ្ចូលថ្លៃចតឬចូលកន្លែងកម្សាន្តផ្សេងៗទេ
  • ថ្លៃបើកថែមម៉ោង៖ ៣០០រៀល/មួយនាទី

  • អ្នកបើកបរអាចទទួលយក ការស្នើសុំថែមម៉ោងត្រឹមមួយម៉ោង។

  • សម្រាប់តំបន់ក្នុងក្រុងប៉ុណ្ណោះ៖ មានដូចជា ផាប់ស្រ្តីត ផ្សារចាស់ & ផ្សាររាត្រី សារមន្ទីរជាតិ អង្គរ King’s Road Angkor វត្ដព្រះព្រហ្មរតន៍ និង ព្រះអង្គចេក ព្រះអង្គចម (ទីកន្លែងទាំងនេះជាការណែនាំរបស់យើង។ សូមពិភាក្សាជាមួយអ្នកបើកបរមុនពេលចាប់ផ្ដើមធ្វើដំណើរ)។

តម្លៃ៖ ១៣០,០០០រៀល

  • តំបន់អង្គរវង់តូចរួមមាន ប្រាសាទអង្គរវត្ត ច្រកទ្វារអង្គរធំខាងត្បូង ប្រាសាទបាយ័ន ប្រាសាទបាពួន ទីលានជល់ដំរី ប្រាសាទតាកែវ ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយក្ដី (ទីកន្លែងទាំងនេះជាការណែនាំរបស់យើង។ សូមពិភាក្សាជាមួយអ្នកបើកបរមុនពេលចាប់ផ្ដើមធ្វើដំណើរ)។

តម្លៃ៖ ១៤០,០០០រៀល

  • តំបន់អង្គរវង់ធំរួមមាន ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទមេបុណ្យខាងកើត និងប្រាសាទប្រែរូប (ទីកន្លែងទាំងនេះជាការណែនាំរបស់យើង។ សូមពិភាក្សាជាមួយអ្នកបើកបរមុនពេលចាប់ផ្ដើមធ្វើដំណើរ)។

តម្លៃ៖ ២៥០,០០០រៀល

  • ប្រាសាទបេងមាលា ក្បាលស្ពាន បន្ទាយស្រី តំបន់អង្គរ ក្នុងក្រុង ភ្នំក្រោម កំពង់ភ្លុក ភូមិលិចទឹក និងចុងឃ្នាស (ទីកន្លែងទាំងនេះជាការណែនាំរបស់យើង។ សូមពិភាក្សាជាមួយអ្នកបើកបរមុនពេលចាប់ផ្ដើមធ្វើដំណើរ)។

GrabRemorque

  • City Center
    (4 hours)
  • Mini Trip
    (8 hours)
  • Grand Trip
    (8 hours)
  • Outside City
    (8 hours)

តម្លៃ៖ ៤៨,០០០រៀល

  • ធ្វើដំណើរដោយរ៉ឺម៉កកង់បីសម្រាប់មនុស្ស ៤នាក់
  • ការធ្វើដំណើរមិនត្រូវហួសម៉ោង ៩យប់ទេ

  • តម្លៃបង្ហាញមិនបញ្ចូលថ្លៃចតឬចូលកន្លែងកម្សាន្តផ្សេងៗទេ
  • ថ្លៃបើកថែមម៉ោង៖ ១៥០រៀល/មួយនាទី

  • អ្នកបើកបរអាចទទួលយក ការស្នើសុំថែមម៉ោងត្រឹមមួយម៉ោង។

  • សម្រាប់តំបន់ក្នុងក្រុងប៉ុណ្ណោះ៖ មានដូចជា ផាប់ស្រ្តីត ផ្សារចាស់ & ផ្សាររាត្រី សារមន្ទីរជាតិ អង្គរ King’s Road Angkor វត្ដព្រះព្រហ្មរតន៍ និង ព្រះអង្គចេក ព្រះអង្គចម (ទីកន្លែងទាំងនេះជាការណែនាំរបស់យើង។ សូមពិភាក្សាជាមួយអ្នកបើកបរមុនពេលចាប់ផ្ដើមធ្វើដំណើរ)។

តម្លៃ៖ ៧០,០០០រៀល

  • ធ្វើដំណើរដោយរ៉ឺម៉កកង់បីសម្រាប់មនុស្ស ៤នាក់
  • ការធ្វើដំណើរមិនត្រូវហួសម៉ោង ៩យប់ទេ

  • តម្លៃបង្ហាញមិនបញ្ចូលថ្លៃចតឬចូលកន្លែងកម្សាន្តផ្សេងៗទេ
  • ថ្លៃបើកថែមម៉ោង៖ ១៥០រៀល/មួយនាទី

  • អ្នកបើកបរអាចទទួលយក ការស្នើសុំថែមម៉ោងត្រឹមមួយម៉ោង។

  • តំបន់អង្គរវង់តូចរួមមាន ប្រាសាទអង្គរវត្ត ច្រកទ្វារអង្គរធំខាងត្បូង ប្រាសាទបាយ័ន ប្រាសាទបាពួន ទីលានជល់ដំរី ប្រាសាទតាកែវ ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយក្ដី (ទីកន្លែងទាំងនេះជាការណែនាំរបស់យើង។ សូមពិភាក្សាជាមួយអ្នកបើកបរមុនពេលចាប់ផ្ដើមធ្វើដំណើរ)។

តម្លៃ៖ ៨០,០០០រៀល

  • ធ្វើដំណើរដោយរ៉ឺម៉កកង់បីសម្រាប់មនុស្ស ៤នាក់
  • ការធ្វើដំណើរមិនត្រូវហួសម៉ោង ៩យប់ទេ

  • តម្លៃបង្ហាញមិនបញ្ចូលថ្លៃចតឬចូលកន្លែងកម្សាន្តផ្សេងៗទេ
  • ថ្លៃបើកថែមម៉ោង៖ ១៥០រៀល/មួយនាទី

  • អ្នកបើកបរអាចទទួលយក ការស្នើសុំថែមម៉ោងត្រឹមមួយម៉ោង។

  • តំបន់អង្គរវង់ធំរួមមាន ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទមេបុណ្យខាងកើត និងប្រាសាទប្រែរូប (ទីកន្លែងទាំងនេះជាការណែនាំរបស់យើង។ សូមពិភាក្សាជាមួយអ្នកបើកបរមុនពេលចាប់ផ្ដើមធ្វើដំណើរ)។

តម្លៃ៖ ១២០,០០០រៀល

  • ធ្វើដំណើរដោយរ៉ឺម៉កកង់បីសម្រាប់មនុស្ស ៤នាក់
  • ការធ្វើដំណើរមិនត្រូវហួសម៉ោង ៩យប់ទេ

  • តម្លៃបង្ហាញមិនបញ្ចូលថ្លៃចតឬចូលកន្លែងកម្សាន្តផ្សេងៗទេ
  • ថ្លៃបើកថែមម៉ោង៖ ១៥០រៀល/មួយនាទី

  • អ្នកបើកបរអាចទទួលយក ការស្នើសុំថែមម៉ោងត្រឹមមួយម៉ោង។

  • តំបន់អង្គរ ក្នុងក្រុង ភ្នំក្រោម កំពង់ភ្លុក ភូមិលិចទឹក និងចុងឃ្នាស (ទីកន្លែងទាំងនេះជាការណែនាំរបស់យើង។ សូមពិភាក្សាជាមួយអ្នកបើកបរមុនពេលចាប់ផ្ដើមធ្វើដំណើរ)។

របៀបដំណើរការ

FAQs

សេវាកម្មជួល គឺជាសេវាកម្មមធ្យោបាយធ្វើដំណើរថ្មីមួយទៀតពី Grab ដែលអនុញ្ញាតឲ្យអ្នកដំណើរធ្វើការកក់រថយន្ត ឬរ៉ឺម៉ក បានភ្លាមៗជាមួយនឹងជម្រើសនៃកញ្ចប់ ក្នុងការធ្វើដំណើររយ​ៈពេលយូរ​ និងច្រើនកន្លែង។​
អ្នកបើកបរនឹងនៅជាមួយអ្នកក្នុងកំឡុងពេលការកក់ធ្វើដំណើរ

សេវាកម្មជួលត្រូវបានគិតរួមបញ្ចូលដូចជា យានជំនិះ អ្នកបើកបរ ប្រេងឥន្ធនៈ និងអាហារ។ សំបុត្រចូលរួមទស្សនាតំបន់ទាក់ទាញ ថ្លៃចូលឬថ្លៃចំណតផ្សេងៗ គឺមិនត្រូវបានគិតបញ្ចូលនោះទេ។

ថ្វីបើអ្នកបើកបរខ្លះអាចមានចំណេះដឹងអំពីកន្លែងផ្សេងៗនៅក្នុងទីក្រុងក៏ដោយ ក៏ពួកគេមិនត្រូវបានបង្ហាត់បង្រៀនឲ្យក្លាយជាមគ្គទេសក៍ទេសចរណ៍ទេ។ យើងសំណូមពរឲ្យអ្នក ត្រៀមជាគម្រោង និងធ្វើការស្រាវជ្រាវ ជាមុន ប្រសិនបើអ្នកកំពុងប្រើប្រាស់សេវាកម្មនេះ ក្នុងគោលបំណងទេសចរណ៍។

សេវាម្មជួលមានជារ៉ឺម៉ក​ និងរថយន្តដូចជា Camry និង Lexus RX300 ។ អ្នកដំណើរនឹងទទួលបានការធ្វើដំណើរទៅតាមប្រភេទយានជំនិះដែលបានជ្រើសរើស និងអាចរកបាន។

Grab នឹងមិនធ្វើការអត់អោនឲ្យ ចំពោះសកម្មភាពនៃការចរចាតម្លៃក្រៅផ្លូវការ ខណៈពេលដែលអ្នកកំពុងកក់ការធ្វើដំណើរ ដោយប្រើប្រាស់កម្មវិធី Grab នោះទេ។ សូមធ្វើការរាយការណ៍មកកាន់ពួកយើង ក្រុមហ៊ុន Grab និងចាត់វិធានការដោយផ្ទាល់ទៅលើបុគ្គលណាមួយ ដែលប្រព្រឹត្តទង្វើនេះ។

សម្រាប់ដំណាក់ការដំបូង សេវា​កម្មជួលអាចកក់បានភ្លាមៗ។ ការកក់ទុកជាមុន នឹងដាក់ដំណើរការនាពេលខាងមុខ។​

អ្នកអាចបន្ថែម ម៉ោងកក់សេវាកម្មជួលរបស់អ្នក បានរហូតដល់មួយម៉ោង បន្ថែមពីលើកញ្ចប់រយៈពេលដែលអ្នកបានជ្រើសរើស។ ការបន្ថែមម៉ោងពីលើរយៈពេលនេះ​ គឺអាស្រ័យលើការសំម្រេចចិត្តរបស់អ្នកបើកបរ។ យើងសំណូមពរឲ្យអ្នក ធ្វើការកក់ដោយជ្រើសរើសយកសេវាកម្ម ដែលមានរយៈពេលវែងជាងអ្វីដែលអ្នកត្រូវការបន្ដិច ប្រសិនបើអ្នកជឿជាក់ ថាវាមានឱកាសនៃការបន្ថែមម៉ោង។ នេះនឹងជួយឲ្យ Grab ផ្តល់ជូនអ្នកនូវអ្នកបើកបរ ដែលល្អសាកសមបំផុតទៅនឹងតម្រូវការរបស់អ្នក ហើយវាក៏នឹងក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នក បើប្រៀបធៀបទៅនឹងការបង់ថ្លៃម៉ោងបន្ថែម។

បច្ចុប្បន្ន​នេះ អ្នកអាចកក់សេវាកម្មជួលបាន ដោយប្រើប្រាស់កម្មវិធី Grab តែប៉ុណ្ណោះ។

Grab ផ្តល់ជូននូវតម្លៃខុសៗគ្នា ដោយផ្អែកលើចំនួនម៉ោង និងកញ្ចប់​នៃប្រភេទយានជំនិះដែលអ្នកចង់បាន។ មានតម្លៃមូលដ្ឋាន សម្រាប់រយៈពេលដែលអ្នកបានកក់។ ថ្លៃចូល និងថ្លៃចំណតនឹងត្រូវបានបង់បន្ថែមដោយអតិថិជន។

ទេ! ថ្លៃមូលដ្ឋាននៃសេវាកម្មជួលរបស់អ្នក គឹត្រួវបានគិតបញ្ចូលរួចជាស្រេច។​ ការឲ្យបន្ថែម គឺមិនចាំបាច់ និងផ្អែកលើការសម្រេចចិត្តរបស់អ្នកដំណើរ។

ប្រសិនបើអ្នកបើកបរទាមទារប្រាក់បន្ថែម និងលើសតម្លៃដែលបានចេញនៅពេលបញ្ចប់ដំណើរ សូមរាយការណ៍ពីហេតុការណ៍នេះ ទៅភ្នាក់ងារការបម្រើអតិថិជនរបស់យើង តាមរយៈការហៅទូរស័ព្ទ ឬអុីម៉ែល។ ប្រសិនបើអ្នក មានវិវាទទាក់ទងនឹងបង្កាន់ដៃ សូមផ្ញើបញ្ហានេះ ទៅកាន់ភ្នាក់ងារបម្រើអតិថិជនរបស់យើង តាមរយៈកម្មវិធី ឬទូរស័ព្ទ យើងនឹងធ្វើការពិនិត្យមើល ហើយឆ្លើយតបទៅអ្នកវិញ ដោយការទូទាត់ប្រាក់ត្រឹមត្រូវ ប្រសិនបើមាន។

សូមធ្វើការទាក់ទងទៅកាន់ ភ្នាក់ងារបម្រើអតិថិជន
Grab នឹងធ្វើការស៉ើបអង្កេតពីករណីដែលកើតឡើង
ដើម្បីជៀសវៀងពីបញ្ហាទាំងអស់នេះ សូមធ្វើការបញ្ជាក់ឲ្យច្បាស់ជាមុន ពីការធ្វើដំណើររបស់អ្នក (ដូចជា គោលដៅ ការដាក់ចុះ និងរយៈពេលនៃការធ្វើដំណើរ)

យោងទៅតាមលក្ខន្តិក អ្នកបើកបរត្រូវទទួលយក ការបើកបរថែមម៉ោងយ៉ាងតិចណាស់មួយម៉ោង ដើម្បីសុវត្ថិភាព។
ប្រសិនបើលើសពីនេះច្រើនម៉ោង អ្នកបើកបរអាចមានសិទ្ធិសម្រេច ថាតើទទួលយក ឬមិនទទួលយក ការបើកបរថែមម៉ោងនេះ។ នេះគឺជាការគិតគូរទៅដល់សុខភាពរបស់អ្នកបើកបរ និងសុវត្ថិភាពរបស់អ្នក។ ដូច្នេះ សូមធ្វើការរៀបចំគម្រោងរបស់អ្នកឲ្យបានច្បាស់លាស់ និងធ្វើការកក់ទៅតាមរយៈពេលដែលអ្នកត្រូវការ។

សូមធ្វើការទាក់ទងទៅកាន់​ ភ្នាក់ងារបម្រើអតិថិជន
ភ្នាក់ងារបម្រើអតិថិជននឹងធ្វើការបញ្ជាក់ពីការកក់របស់អ្នកដំណើរ
ភ្នាក់ងារបម្រើអតិថិជននឹងទាក់ទងទៅអ្នកបើកបរ ៣ដង ប្រសិនបើមិនអាចទាក់ទងគាត់បានទេ៖
ភ្នាក់ងារបម្រើអតិថិជននឹងលុបចោលការកក់នោះ និងស្នើសុំឲ្យធ្វើការកក់ឡើងវិញម្ដងទៀត។
ដើម្បីជៀសវៀងនូវបញ្ហាទាំងអស់នេះ សូមធ្វើតាមគន្លឹះមួយចំនួនខាងក្រោមនេះ៖
សូមសួររកមធ្យោបាយទំនាក់ទំនងផ្សេងមួយទៀតពីអ្នកបើកបរ (លេខទូរស័ព្ទ)
បញ្ជាក់និងនិយាយឲ្យច្បាស់ជាមុន ជាមួយអ្នកបើកបរពីការធ្វើដំណើររបស់អ្នក (គោលដៅ ការដាក់ចុះ និងរយៈពេលធ្វើដំណើរ)។
ធ្វើការរាយការណ៍មកកាន់ពួកយើង ប្រសិនបើអ្នកបើកបរមិនបង្ហាញខ្លួន ហើយ Grab នឹងធ្វើការវាយតម្លៃ និងចាត់វិធានការស្រាវជ្រាវ ទៅលើករណីដែលបានកើតឡើង។

នៅ Grab យើងខិតខំប្រឹងប្រែង ធ្វើយ៉ាងគឺត្រូវធានាថា អ្នកបើកបរទាំងអស់នឹងទទួលបាន លក្ខណៈស្តង់ដារនៃសេវាកម្ម។ អ្នកមិនអាចធ្វើការស្នើសុំ អ្នកបើកបរអ្នកបើកបរណាម្នាក់ ដោយជាក់លាក់បានទេ ពីព្រោះអ្នកបើកបរ គឺត្រូវបានភ្ជាប់ទៅកាន់អ្នក អាស្រ័យលើការផ្គូរផ្គង ដែលអាចរកបាននៅទីតាំងទៅទទួលយកអ្នក។ ទោះយ៉ាងណាក៏ដោយ យើងអាចធានាជាមួយអ្នកបានថា អ្នកបើកបរសេវាកម្មជួលទាំងអស់ គឺសុទ្ធតែមានជំនាញវិជ្ជាជីវៈ និងទទួលបានការបង្ហាត់បង្រៀនយ៉ាងល្អ ក្នុងការផ្តល់ជូនអ្នកនូវបទពិសោធន៍ដ៏ល្អអស្ចារ្យ។