យើងមានបំណងផ្ដល់នូវវេទិកាផ្ដល់មតិវាយតម្លៃក្នុងស្រុកដែលគួរឱ្យជឿទុកចិត្តបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ដើម្បីជួយលោកអ្នក និងសហគមន៍ហ្គ្រេបទាំងមូលក្នុងការស្វែងរកទីកន្លែងដែលល្អបំផុតសម្រាប់បរិភោគអាហារ ទិញទំនិញ និងទស្សនា ទោះបីលោកអ្នកនៅទីណាក៏ដោយ ។ យើងជឿថាខ្លឹមសារចែករំលែកដោយអ្នកប្រើប្រាស់ហ្គ្រេប គួរតែត្រូវបានប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ហើយធានាថាព័ត៌មានផ្ទាល់ខ្លួន និងឯកជនភាពក៏ត្រូវបានការពារផងដែរ ។ ដើម្បីការពារអ្នកប្រើប្រាស់របស់យើង និងធានាថាខ្លឹមសារដែលបង្កើតឡើងដោយអ្នកប្រើប្រាស់នាំមកនូវបទពិសោធន៍វិជ្ជមាន និងមានប្រយោជន៍សម្រាប់ទាំងអស់គ្នា ដូច្នេះហើយ យើងបានបង្កើតគោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃ ។
នៅពេលដែលលោកអ្នកបង្ហោះការផ្ដល់មតិវាយតម្លៃលើវេទិកាហ្រ្គេប ខ្លឹមសារនោះនឹងអាចចូលទៅមើលបានជាសាធារណៈ ជាមួយនឹងឈ្មោះប្រវត្តិរូបរបស់លោកអ្នក និងរូបថតដែលបានបានបង្ហោះ ហើយព័ត៌មានផ្សេងទៀតដែលលោកអ្នកជ្រើសរើសដើម្បីបញ្ចូលក្នុងការផ្ដល់មតិវាយតម្លៃរបស់លោកអ្នក (“ការផ្ដល់មតិវាយតម្លៃ”) ។ ប្រសិនបើលោកអ្នកមិនសប្បាយចិត្តជាមួយសមាជិកសាធារណៈ (ដែលអាចរួមមានទាំងបុគ្គលផ្សេង ដែលមិនមែនជាអ្នកប្រើប្រាស់ហ្គ្រេប) មើលការផ្ដល់មតិវាយតម្លៃរបស់លោកអ្នក សូមកុំបង្ហោះមតិវាយតម្លៃ ។
ពាក្យពេចន៍របស់លោកអ្នកមានឥទ្ធិពល ដូច្នេះយើងសូមមេត្តារំលឹកអំពីទំនួលខុសត្រូវសង្គមរបស់លោកអ្នក ។ ដើម្បីជួយធ្វើឱ្យមានបទពិសោជន៍ប្រកបដោយសុវត្ថិភាព និងរីករាយសម្រាប់អ្នករាល់គ្នា សូមប្រាកដថាលោកអ្នកផ្ដល់នូវ មតិវាយតម្លៃដែលស្មោះត្រង់ និងការពិតដែលមិនមែនជាខ្លឹមសារណាមួយដូចខាងក្រោម ៖
យើងរក្សាសិទ្ធិ ប៉ុន្ដែមិនមែនជាកាតព្វកិច្ច ក្នុងការដកចេញ លុប ឬលាក់នូវមតិវាយតម្លៃ ឬផ្នែកណាមួយនៃមតិវាយតម្លៃ ប្រសិនបើមានខ្លឹមសារនោះ យើងចាត់ទុកថាមិនសមរម្យតាមការសម្រេចចិត្តតែមួយគត់របស់យើង ឬ រំលោភច្បាប់ និង/ឬលិខិតបទដ្ឋានគតិយុត្ត រួមមានទាំង ប៉ូន្ដែមិនកំណត់នូវប្រភេទខ្លឹមសារដែលមានចែងខាងលើ ឬដែលមិនជាប់ពាក់ព័ន្ធ (ដូចជាការអត្ថាធិប្បាយបែបនយោបាយ ឬសង្គមទូទៅ) ។ ការផ្ដល់មតិវាយតម្លៃគឺជាគំនិតយោបល់របស់បុគ្គលផ្ដល់មតិវាយតម្លៃពាក់ព័ន្ធប៉ុណ្ណោះ ហើយស្របទៅតាមនោះ ចំពោះភាពត្រឹមត្រូវ កម្មវត្ថុ ឬខ្លឹមសារនៃការផ្ដល់មតិវាយតម្លៃមិនអាចធានាបានទេ ។ ដើម្បីមានភាពពេញលេញអនុញ្ញាតដោយច្បាប់ យើងបដិសេធរាល់ការទទួលខុសត្រូវ និងទំនួលខុសត្រូវដែលកើតចេញពីការពឹងផ្អែកណាមួយដែលមានមូលដ្ឋានលើព័ត៌មាន និងខចែង ការតំណាង លក្ខខណ្ឌ ឬការធានាទាំងអស់ដែលអាចត្រូវបានបង្កប់ន័យនៅក្នុងគោលការណ៍ទាំងនេះត្រូវបានដកចេញ ។ ការផ្ដល់មតិវាយតម្លៃអាចមានភាពមិនត្រឹមត្រូវ និងកំហុសក្នុងការសរសេរអក្សរ ហើយវាមិនមានបំណងជាដំបូន្មានដែលត្រូវពឹងផ្អែកលើឡើយ ។ ប៉ុន្ដែ ក្នុងករណីដែលមានមូលដ្ឋានពឹងផ្អែកណាមួយលើការផ្ដល់មតិវាយតម្លៃ លោកអ្នកត្រូវទទួលខុសត្រូវហានិភ័យចំពោះការផ្ដល់មតិវាយតម្លៃនោះ ហើយលោកអ្នកយល់ព្រមទទួលយកការទទួលខុសត្រូវទាំងស្រុងចំពោះមតិវាយតម្លៃ ។ មតិវាយតម្លៃដែលបានបង្ហោះដោយលោកអ្នក ឬអ្នកប្រើប្រាស់ផ្សេងទៀតនោះ យើងមិនអាចធានាថាមតិវាយតម្លៃនោះនឹងមានភាពត្រឹមត្រូវ ឬអនុលោមតាមគោលការណែនាំស្ដីពីការផ្ដល់មតិវាយតម្លៃ ទោះបីជាយើងខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង និងសម្របសម្រួលខ្លឹមសារនោះក៏ដោយ ។
យើងមិនទាមទារកម្មសិទ្ធិនៃខ្លឹមសារដែលលោកអ្នកផ្ដល់មកយើងទេ ។ នៅពេលដែលលោកអ្នកបង្ហោះ ឬផ្ដល់មកយើងនូវខ្លឹមសារណាមួយដែលគ្របដណ្ដប់ដោយ កម្មសិទ្ធិបញ្ញា លោកអ្នក (ក) ផ្ដល់ឱ្យ ហ្រ្គេប ដោយមិនអាចដកហូតវិញបាននូវសិទ្ធិដោយឥតគិតថ្លៃ ទូទាំងពិភពលោក អចិន្ដ្រៃយ៍ សិទ្ធិមិនផ្ដាច់មុខ សិទ្ធិដែលគ្មានការរឹតត្បិត និងអាជ្ញាប័ណ្ណធ្វើជាម្ចាស់ រក្សាទុក ប្រើប្រាស់ ផលិតឡើងវិញ កែប្រែ កែសម្រួល សម្រប បកប្រែ បង្កើតស្នាដៃបន្ដ បោះពុម្ពផ្សាយ ការសម្ដែង ឬតាំងបង្ហាញជាសាធារណៈ ចែកចាយ អាជ្ញាប័ណ្ណបន្ដ ឬក៏ផ្ដល់ឱ្យអ្នកដទៃ ខ្លឹមសាររបស់លោកអ្នក (រួមមាន ដោយគ្មានកំណត់ចំពោះឈ្មោះ និង/ឬភាពដូចគ្នា) នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ទម្រង់ និងបណ្ដាញទាំងណាមួយ និងទាំងអស់ (ដែលមានមានអត្ថិភាពក្នុងពេលចប្ចុប្បន្ន ឬក្រោយមកត្រូវបានបង្កើតឡើង) សម្រាប់គោលបំណងណាមួយ រួមមានដោយមិនកំណត់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងគោលដៅពាណិជ្ជកម្ម ដូចជាការផ្សព្វផ្សាយប្រូម៉ូតសិន និងការចែកចាយឡើងវិញនូវផ្នែកណាមួយ ឬទាំងអស់នៃមតិវាយតម្លៃនៅក្នុងទម្រង់ណាមួយ ហើយតាមរយៈបណ្ដាញណាមួយដូចជាវេទិការបស់តតិយជន និង (ខ) ទទួលស្គាល់ថាលោកអ្នកមានសិទ្ធិក្នុងការផ្ដល់មកយើងនូវសិទ្ធិ ហើយលោកអ្នកនៅតែត្រូវទទួលខុសត្រូវចំពោះមតិវាយតម្លៃដែលបានបង្ហោះដដែល ។ ប្រសិនបើលោកអ្នកជ្រើសរើសក្នុងការផ្ដល់មតិកែលម្អរមកយើង ដូចជាការណែនាំដើម្បីឱ្យការបម្រើសេវាកម្មរបស់យើងប្រសើឡើង យើងអាចធ្វើសកម្មភាពដោយផ្អែកលើមតិកែលម្អររបស់លោកអ្នកដោយគ្មានកាតព្វកិច្ចចំពោះលោកអ្នកឡើង ។
ប្រសិនបើលោកអ្នកចង់ស្នើសុំលុបមតិវាយតម្លៃចោល លោកអ្នកអាចទាក់ទងមក មជ្ឈមណ្ឌលជំនួយរបស់ហ្រ្គេប ដើម្បីដាក់សំណើ ។
ប្រសិនបើលោកអ្នកលុបគណនីរបស់លោកអ្នក មតិវាយតម្លៃដែលលោកអ្នកបានបង្ហោះអាចត្រូវបានរក្សារទុក ប៉ុន្ដែមិនជាប់ពាក់ព័ន្ធជាមួយគណនីរបស់លោកអ្នកទេ ។
តាមរយៈការផ្ដល់មតិវាយតម្លៃ លោកអ្នកយល់ព្រមចំពោះគោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃនេះបន្ថែមលើ លក្ខខណ្ឌនៃសេវាកម្ម ជាធរមានដែលអាចរកបានលើ www.grab.com និងសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពហ្រ្គេបនៅលើ https://www.grab.com/privacy។ លោកអ្នកទទួលស្គាល់បន្ថែមទៀតថា លោកអ្នកត្រូវទទួលខុសត្រូវចំពោះ ហើយយល់ព្រមសងសំណងជូនហ្គ្រេប និងការពារយើង និងមន្ដ្រី អភិបាល និយោជិត និងភ្នាក់ងារ ឬក្រុមហ៊ុនសាខា ឬអ្នកទទួលសិទ្ធិបន្ដរបស់យើង និងមន្ដ្រី អភិបាល និយោជិត និងភ្នាក់ងាររបស់ពួកគេ ដោយមិនបង្កគ្រោះថ្នាក់ ហើយប្រឆាំងរាល់ការទាមទារ បណ្ដឹង ការទទួលខុសត្រូវ ការខាតបង់ ការខូចខាត ការចំណាយ (រួមមានការចំណាយផ្នែកច្បាប់សមហេតុផល) ដែលកើតឡើងដោយហ្រ្គេប ឬភាគីដែលទទួលសំណងផ្សេងទៀត ដែលកើតឡើងដោយផ្ទាល់ ឬដោយប្រយោលពី (i) ការំលោភបំពានដោយលោកអ្នកលើកាតព្វកិច្ច ការតំណាង ឬការធានារបស់លោកអ្នកនៅក្រោមគោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃនេះ (ii) អំពើរំលោភបំពាន ឬគៃបំបាត់របស់លោកអ្នកចំពោះច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឬសិទ្ធិអ្នកនិពន្ធ សិទ្ធិពាណិជ្ជសញ្ញា ឬសិទ្ធិផ្សេងទៀត របស់តតិយជន ។ ហ្គ្រេបរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពគោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃគ្រប់ពេលវេលា ។ ដើម្បីជៀសវាងការសង្ស័យ “ហ្រ្គេប” / “យើង” / “ពួកយើង” មានន័យថាក្រុមហ៊ុន Grabtaxi Holdings Pte. Ltd និងអង្គភាពផ្សេងទៀតដែលក្រោមការគ្រប់គ្រង ឬត្រូវបានគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬស្ថិតនៅក្រោមការគ្រប់គ្រងធម្មតាជាមួយអង្គភាពខាងលើពីមួយពេលទៅមួយពេល (ប៉ុន្ដែសម្រាប់តែការគ្រប់គ្រងដែលមានអត្ថិភាពជាក់ស្ដែងប៉ុណ្ណោះ។)
ក្នុងករណីដែលមានភាពមិនស្របគ្នារវាងភាសាអង់គ្លេស និងភាសាផ្សេងទៀតនៃគោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃនេះ ភាសាដើមត្រូវមានឧត្តមានុភាពលើវិសាលភាពនៃភាពមិនស្របគ្នានោះ ។
លោកអ្នកអាចរាយការណ៍ខ្លឹមសារដែលមិនសមរម្យ ឬខុសច្បាប់មកកាន់ហ្គ្រេបតាមរយៈបណ្ដាញដែលមាននៅខាងក្រោម៖
ឈ្មោះ៖ Grab Intellectual Property Counsel
អាសយដ្ឋាន៖ ផ្លូវ Battery ៦ អគារលេខៈ៣៨ -០៤ ប្រទេសសិង្ហបុរី
អ៊ីមែល៖ infringements@grab.com
ដោយដាក់សំណើជាអ៊ីមែលមកកាន់ពួកយើងតាមរយៈ infringements@grab.com លោកអ្នកទទួលស្គាល់ថា លោកអ្នកកំពុងចាប់ផ្ដើមដំណើរការផ្លូវច្បាប់ដោយភាពសុចរិតស្មោះត្រង់ និងយល់ដឹងថាការជូនដំណឹងអំពីការឆបោកនិង/ឬការរំលោភបំពានណាមួយអាចមានលទ្ធផលនៅក្នុងផលវិបាកគតិយុត្ត ។
ធីខេ សេនត្រល ជាន់ទី ៥
ផ្លូវ ២៨៩, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ