លក្ខខណ្ឌនៃសេវាកម្ម៖ ការដឹកអ្នកធ្វើដំណើរ ការដឹកជញ្ជូន និងឡូជីស្ទិក
ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖០១ កក្កដា ២០២៤
លក្ខខណ្ឌនៃការប្រើប្រាស់
១. សេចក្ដីផ្ដើម
១.១ សូមមេត្តាអានលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះដោយប្រុងប្រយ័ត្ន។ នៅពេលប្រើសេវាកម្ម (ដូចដែលបានកំណត់) អ្នកយល់ព្រមថា អ្នកបានអាន និងបានយល់អំពីលក្ខខណ្ឌទាំងអស់ នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ដែលត្រូវអនុវត្តចំពោះអ្នក។ លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ និង គោលការណ៍ណែនាំរបស់ ហ្គ្រេប ទាំងអស់ (ដូចដែលបានកំណត់) បង្កើតបានជាកិច្ចព្រមព្រៀងដែលចងកាតព្វកិច្ចខាងផ្លូវច្បាប់ (“កិច្ចព្រមព្រៀង”) រវាងអ្នក និង ហ្គ្រេប (ដូចដែលបានកំណត់)។ កិច្ចព្រមព្រៀងនេះអនុវត្តចំពោះការប្រើប្រាស់សេវាកម្មរបស់អ្នក (ដូចដែលបានកំណត់) ដែលផ្តល់ដោយ ហ្គ្រេប ។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌនៃការប្រើប្រាស់នេះ សូមមេត្តាកុំប្រើប្រាស់ ឬបន្តប្រើប្រាស់កម្មវិធី (Application) ឬ ក៏សេវាកម្មឡើយ។
១.២ ហ្គ្រេប អាចកែប្រែនូវលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀងនេះបានគ្រប់ពេលវេលា។ ការកែប្រែនេះត្រូវមានសុពលភាពនៅក្នុងរយៈពេលប្រាំពីរ (០៧) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងដោយ ហ្គ្រេប ទៅអ្នក ឬ នៅពេលលក្ខខណ្ឌដែលបានកែប្រែនោះត្រូវបានបង្ហោះនៅលើគេហទំព័រ ឬកម្មវិធី (Application) របស់ ហ្គ្រេប ។ អ្នកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យលក្ខខណ្ឌនៃការប្រើប្រាស់ជាប្រចាំ។ ការបន្តប្រើប្រាស់សេវាកម្មរបស់អ្នកបន្ទាប់ពីការកែប្រែនេះ ទោះបីជាអ្នកបានពិនិត្យ ឬ មិនបានពិនិត្យ គឺត្រូវចាត់ទុកថាជាការព្រមព្រៀងរបស់អ្នក ដែលត្រូវចងកាតព្វកិច្ចដោយការកែប្រែនោះ។
១.៣ ប្រសិនបើ អ្នកប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសផ្សេងក្រៅពីប្រទេសដែលអ្នកបានចុះឈ្មោះក្នុងកម្មវិធី (Application) ហៅថា (“ប្រទេសជំនួស”) អ្នកត្រូវតែពិនិត្យមើលលក្ខខណ្ឌនៃសេវាកម្ម ដែលអនុវត្តនៅក្នុងប្រទេសជំនួសនោះ ដែលអាចរកមើលបាននៅលើគេហទំព័ររបស់ ហ្គ្រេប ដែលលក្ខខណ្ឌនោះអាចខុសគ្នាពីប្រទេសដែលអ្នកបានចុះឈ្មោះក្នុងកម្មវិធី (Application) ។ តាមរយៈការប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសជំនួស អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌប្រើប្រាស់ជាធរមាននៅក្នុងប្រទេសជំនួសនោះ។
១.៤ ហ្គ្រេប គឺជា ក្រុមហ៊ុនបច្ចេកវិទ្យា ដែលផ្តល់វេទិកា (platform) មួយសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដើម្បីមើល ឬ ទទួលបានសេវាកម្មដែលផ្តល់ដោយសេវាករតតិយជន។ តួនាទីរបស់ ហ្គ្រេប គឺគ្រាន់តែតភ្ជាប់អ្នកប្រើប្រាស់ ជាមួយសេវាករតតិយជនទាំងនោះ ឬដើម្បីឱ្យអ្នកប្រើប្រាស់មើលព័ត៌មានទាក់ទងនឹងទំនិញ / សេវាកម្មរបស់សេវាករតតិយជនទាំងនោះ។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះសកម្មភាព និង/ឬ ការខកខានមិនធ្វើ សកម្មភាពតាមផ្លូវច្បាប់ណាមួយរបស់សេវាករតតិយជនណាមួយឡើយ ហើយការទទួលខុសត្រូវណាមួយដែលទាក់ទងនឹងសេវាកម្ម ឬ ព័ត៌មានដែលទាក់ទងនឹងសេវាកម្មនោះត្រូវទទួលខុសត្រូវដោយសេវាករតតិយជន។ សេវាករតតិយជនមិនត្រូវធ្វើការតំណាងថាជាភ្នាក់ងារ និយោជិត ឬបុគ្គលិករបស់ ហ្គ្រេប ឡើយ ហើយការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ ដែលផ្តល់ដោយសេវាករតតិយជនមិនត្រូវចាត់ទុកថាជាការផ្តល់សេវារបស់ ហ្គ្រេប នោះទេ។
២. និយមន័យ៖
នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ វាក្យសព្ទខាងក្រោមត្រូវមានអត្ថន័យតាមការកំណត់ដូចតទៅ៖
២.១ “កម្មវិធី” (Application) ជាកម្មវិធីទូរស័ព្ទដៃពាក់ព័ន្ធដែលបង្កើតឡើងដោយ ហ្គ្រេប (ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ ហ្គ្រេប) សម្រាប់ឱ្យអ្នកប្រើប្រាស់ និងសេវាករតតិយជនអាចទាញយកមកប្រើប្រាស់បាន។
២.២ “ហ្គ្រេប” គឺជា៖
២.២.១ ក្រុមហ៊ុន ហ្គ្រេប (ខេមបូឌា) ឯ.ក ឬ
២.២.២ ទាក់ទងនឹង Grab for Business គឺជានីតិបុគ្គលដែលបានសរសេរបញ្ជាក់នៅក្នុងទំព័រសម្រាប់ ចុះឈ្មោះបង្កើតគណនី Grab for Business ។
២.៣ “គោលការណ៍ណែនាំរបស់ ហ្គ្រេប” មានដូចតទៅ៖
២.៣.១ គោលការណ៍ណែនាំស្ដីពីឯកជនភាព
២.៣.២ ក្រមប្រតិបត្តិរបស់អ្នកបើកបរ/ដៃគូដឹកជញ្ជូន ហ្គ្រេប ឬ ក្រមប្រតិបត្តិអតិថិជនរបស់ ហ្គ្រេប ដែលត្រូវអនុវត្ត និង
២.៣.៣ គ្រប់ទម្រង់ គោលការណ៍ណែនាំ (policy) សេចក្តីជូនដំណឹង គោលការណ៍ណែនាំ (guideline) សំណួរដែលសួរញឹកញាប់ (FAQs) ទាំងអស់ ឬ កិច្ច ព្រមព្រៀងដែលផ្តល់ជូន ឬ ចុះហត្ថលេខាដោយអ្នកពីពេលមួយទៅពេលមួយ។
២.៤ “ទិន្នន័យបុគ្គល” គឺជាព័ត៌មានណាមួយដែលអាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណអំពីអ្នក ឬអំពីព័ត៌មានអ្វីមួយ ដែលអ្នកអាចត្រូវបានកំណត់អត្តសញ្ញាណបានតាមព័ត៌មាននោះ។ ព័ត៌មានទាំងនោះ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះរបស់អ្នក សញ្ជាតិ លេខទូរស័ព្ទ ព័ត៌មានអំពីធនាគារ និង កាតឥណទាន ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន អាសយដ្ឋានអ៊ីមែល រូបភាពរបស់អ្នក លេខអត្តសញ្ញាណដែលចេញដោយរាជរដ្ឋាភិបាល ទិន្នន័យជីវមាត្រ ពូជសាសន៍ ថ្ងៃខែឆ្នាំកំណើត ស្ថានភាពអាពាហ៍ពិពាហ៍ សាសនា ព័ត៌មានសុខភាព រថយន្ត និងព័ត៌មានធានា រ៉ាប់រង។
២.៥ “វេទិកា” (Platform) មានន័យថាជាកម្មវិធី (Application) សូហ្វវែរ (Software) និងវេទិកា (platform) ច្រកស្វ័យប្រវត្តិកម្ម (portal) ឬគេហទំព័រផ្សេងទៀតដែល ហ្គ្រេប ជាម្ចាស់ប្រតិបត្តិ ឬ បង្កើតឱ្យមាន សម្រាប់អ្នកប្រើប្រាស់ និង/ឬ សេវាករតតិយជនក្នុងគោលបំណងដើម្បីបម្រើ ឬពាក់ព័ន្ធនឹងសេវាកម្មនេះ និង/ឬ ប្រភេទសេវាកម្មផ្សេងៗ (solutions)។
២.៦ “គោលការណ៍ណែនាំស្ដីពីឯកជនភាព” មានន័យថា គឺជាគោលការណ៍ណែនាំស្ដីពីឯកជនភាពដែលអាចចូលមើលបាននៅលើតំណភ្ជាប់៖ គោលការណ៍ណែនាំស្ដីពីឯកជនភាព ដែលគោលការណ៍នេះអាចកែប្រែពីមួយពេលទៅមួយពេល។
២.៧ “សេវាកម្ម” មានន័យថាការតភ្ជាប់អ្នកប្រើប្រាស់ទៅកាន់សេវាករតតិយជនតាមរយៈកម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software) ដែលត្រូវអនុវត្ត។
២.៨ “សូហ្វវែរ” (Software) មានន័យថាជាសូហ្វវែរ (Software) ដែលពាក់ព័ន្ធជាមួយកម្មវិធី (Application) ដែល ហ្គ្រេប បានផ្តល់ជូន ឬ ធ្វើឱ្យមាន សម្រាប់ទាញយក និងដំឡើងប្រើប្រាស់ ។
២.៩ “ប្រភេទសេវាកម្មផ្សេងៗ” (Solutions) មានន័យថាជាប្រភេទសេវាកម្មផ្សេងៗដែលអ្នកប្រើប្រាស់អាចរកបានតាមរយៈសេវាកម្មដូចខាងក្រោម (នីមួយៗ ហៅថា “ការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ”)៖
២.៩.១ GrabTaxi
២.៩.២ Grab for Business
២.៩.៣ GrabMart
២.៩.៤ សេវាកម្មផ្សេងៗទៀតដែល ហ្គ្រេប អាចនឹងធ្វើឱ្យមាន ពីពេលមួយទៅពេលមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ម៉ូតូឌុប (GrabBike) កង់បីតុកតុក (Tuk Tuk) រ៉ឺម៉ក (Remorque)។
២.១០ “សេវាករតតិយជន” មានន័យថា គឺជាភាគីតតិយជនឯករាជ្យដែលផ្តល់ប្រភេទសេវាកម្មផ្សេងៗដល់អ្នកប្រើប្រាស់តាមរយៈសេវាកម្មនេះ។
២.១១ “អ្នកប្រើប្រាស់” មានន័យថាបុគ្គលណាម្នាក់ដែលប្រើប្រាស់កម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software) ដើម្បីស្វែងរក និងទទួលបានការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ ។ និង
២.១២ “ថ្លៃសេវាអ្នកប្រើប្រាស់” មានន័យថាថ្លៃសេវាដែលកើតឡើងដោយអ្នកប្រើប្រាស់ ចំពោះប្រភេទសេវាកម្មផ្សេងៗដែលទទួលបានតាមរយៈការប្រើប្រាស់សេវាកម្មនេះ រួមមានទាំង ថ្លៃសេវាផ្លូវគមនាគមន៍ ពន្ធផ្សេងៗដែលត្រូវអនុវត្ត និងកម្រៃសេវា ឬ បន្ទុកផ្សេងៗទៀតដែលអាចកើតមានសម្រាប់ ការប្រើប្រាស់សេវាកម្ម ឬ ការផ្ដល់ប្រភេទសេវាកម្មផ្សេងៗជាក់លាក់ណាមួយ។
៣. ការតំណាងអះអាង ការធានា និងការសន្យា
៣.១ តាមរយៈការប្រើប្រាស់សេវាកម្មនេះ អ្នកធ្វើការតំណាងអះអាង ធានា / សន្យាថា៖
៣.១.១. អ្នកមានសមត្ថភាពខាងផ្លូវច្បាប់ក្នុងការចុះកិច្ចព្រមព្រៀង ហើយអ្នកមានអាយុយ៉ាងតិចដប់ប្រាំបី (១៨)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដំបូង ដែលអ្នកចាប់ផ្តើមប្រើប្រាស់សេវាកម្មនេះ។ អ្នកមិនអាចចុះកិច្ចព្រមព្រៀងបានទេ ប្រសិនបើអ្នកមានអាយុក្រោមដប់ប្រាំបី (១៨) ឆ្នាំ។
៣.១.២ រាល់ព័ត៌មានដែលអ្នកផ្តល់ជូន គឺជាព័ត៌មានដែលពិត និងត្រឹមត្រូវ។
៣.១.៣ អ្នកនឹងរក្សាលេខសម្ងាត់នៃគណនីរបស់អ្នក ឬ អត្តសញ្ញាណណាមួយ ដែលយើងផ្តល់ឱ្យអ្នក ដែលអនុញ្ញាតឱ្យចូលប្រើសេវាកម្មប្រកបដោយសុវត្ថិភាព និងការសម្ងាត់។
៣.១.៤ អ្នកយល់ព្រមជូនដំណឹងមកយើងភ្លាមៗ ក្នុងករណីមានការប្រើប្រាស់គណនីរបស់អ្នកដោយគ្មានការអនុញ្ញាត ឬ ការរំលោភបំពានលើផ្នែកសន្ដិសុខណាមួយផ្សេងទៀត។
៣.១.៥ អ្នកនឹងមិនព្យាយាមរំខាន ឬ ធ្វើឱ្យប៉ះពាល់ដល់សេវាកម្មនេះ កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software) តាមមធ្យោបាយណាមួយឡើយ។
៣.១.៦. អ្នកនឹងមិនព្យាយាមប៉ុនប៉ងកេងប្រវ័ញ្ចលក្ខណពាណិជ្ជកម្មលើផ្នែកណាមួយនៃកម្មវិធី (Application) ដោយគ្មានការអនុញ្ញាតពីយើង រួមមាន ដោយមិនកំណត់ចំពោះ ការកែប្រែមាតិកានៃកម្មវិធី (Application) តាមមធ្យោបាយណាមួយ ឬចម្លង ផលិតឡើងវិញ បង្ហាញជាសាធារណៈ ចែកចាយ ឬ ប្រើប្រាស់ ឬ ធ្វើការទំនាក់ទំនងលើកម្មវិធីទាំងនេះ សម្រាប់គោលបំណងជាលក្ខណសាធារណៈ ឬ លក្ខណពាណិជ្ជកម្មណាមួយដោយគ្មានការអនុញ្ញាតពីយើងឡើយ។
៣.១.៧ អ្នកនឹងមិនអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់អត្តសញ្ញាណ ឬ ឋានៈអ្នកប្រើប្រាស់របស់អ្នកឡើយ ហើយអ្នកមិនអាចធ្វើអនុប្បទាន ឬ ផ្ទេរគណនីអ្នកប្រើប្រាស់របស់អ្នកទៅឱ្យបុគ្គល ឬ នីតិបុគ្គលផ្សេងឡើយ។
៣.១.៨ អ្នកនឹងផ្តល់ឱ្យយើងនូវភស្តុតាងបញ្ជាក់នៃអត្តសញ្ញាណ ឬ ឯកសារផ្សេងទៀត លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ ឬ ការអនុម័តយល់ព្រមដែលយើងអាចស្នើសុំ ឬ ទាមទារដោយសមហេតុផល។
៣.១.៩ អ្នកនឹងមិនប្រើប្រាស់កម្មវិធី (Application) សម្រាប់ការផ្ញើ ឬ រក្សាទុកសម្ភារៈខុសច្បាប់ ឬ ក្នុងគោលបំណងក្លែងបន្លំណាមួយឡើយ។
៣.១.១០ អ្នកនឹងមិនប្រើប្រាស់កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software) ដើម្បីបង្កការរំខាន ឬ ប្រព្រឹត្តឥរិយាបទមិនសមរម្យ ឬ មិនគោរពចំពោះ ហ្គ្រេប ឬ តតិយជនណាមួយឡើយ។
៣.១.១១ នៅពេលប្រើប្រាស់សេវាកម្ម អ្នកយល់ព្រមអនុវត្តតាមច្បាប់ជាធរមានទាំងអស់ដែលត្រូវអនុវត្តចំពោះអ្នក និង/ឬ ការប្រើប្រាស់សេវាកម្មនេះរបស់អ្នក។
៣.១.១២ អ្នកនឹងមិនចម្លង ឬ ចែកចាយសូហ្វវែរ (Software) ឬ មាតិកាផ្សេងៗទៀតដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី ហ្គ្រេប ឡើយ។
៣.១.១៣ អ្នកនឹងផ្តល់ព័ត៌មានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញតាមតម្រូវការនៃសេវាកម្មនេះ និងសន្យាទទួលខុសត្រូវចំពោះការថែរក្សា និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកឱ្យបានទាន់ពេលវេលា ដើម្បីរក្សាព័ត៌មានឱ្យបានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញគ្រប់ពេលវេលាក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀង។ អ្នក យល់ព្រមថា ហ្គ្រេប អាចនឹងពឹងផ្អែកលើព័ត៌មានរបស់អ្នកដែលជាព័ត៌មានត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញ។ អ្នកទទួលស្គាល់ថា ហ្គ្រេប មានសិទ្ធិ ប៉ុន្តែមិនមានជាកាតព្វកិច្ច ក្នុងការរំលាយកិច្ចព្រមព្រៀងនេះ និង បញ្ចប់ការប្រើប្រាស់សេវាកម្មរបស់អ្នកគ្រប់ពេល ដោយមាន ឬ គ្មានការជូនដំណឹង ប្រសិនបើព័ត៌មានរបស់អ្នក មិនពិត មិនត្រឹមត្រូវ មិនបច្ចុប្បន្ន ឬ មិនពេញលេញក្នុងន័យណាមួយនោះ។
៣.១.១៤ អ្នកនឹងប្រើប្រាស់តែឧបករណ៍ភ្ជាប់ (access point) ឬ គណនីទិន្នន័យដែលអ្នកបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ប៉ុណ្ណោះ។
៣.១.១៥ អ្នកយល់ព្រមថា ការផ្ដល់ជូនសេវាកម្ម គឺផ្អែកលើមូលដ្ឋានការខិតខំប្រឹងប្រែងដែលសម ហេតុផល។
៣.១.១៦ អ្នកយល់ព្រមថាការប្រើប្រាស់សេវាកម្មនេះរបស់អ្នកនឹងស្ថិតនៅក្រោមគោលការណ៍ណែនាំស្ដីពី ឯកជនភាពរបស់ ហ្គ្រេប ដែលអាចត្រូវបានកែប្រែពីពេលមួយទៅពេលមួយ។
៣.១.១៧ អ្នកយល់ព្រមជួយគាំទ្រ ហ្គ្រេប ក្នុងការស៊ើបអង្កេតផ្ទៃក្នុង ឬ ខាងក្រៅ ដែល ហ្គ្រេប អាចតម្រូវឱ្យធ្វើដោយអនុលោមតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។
៣.១.១៨ អ្នកយល់ព្រមទទួលខុសត្រូវទាំងស្រុង ចំពោះការបាត់បង់ ឬ ការខូចខាតទាំងអស់ ដែលអ្នកខ្លួនឯង ហ្គ្រេប ឬ ភាគីណាមួយផ្សេងទៀត បានទទួលរង ដែលជាលទ្ធផលនៃការរំលោភបំពានរបស់អ្នកលើកិច្ចព្រមព្រៀងនេះ។ និង
៣.១.១៩ អ្នកនឹងមិនប្រើប្រាស់ឧបករណ៍ ឬ កម្មវិធីកែឆ្នៃផ្សេងៗ ដោយចេតនាគេចវេសពីការតាមដាន ឬ សម្របសម្រួលសកម្មភាពណាមួយដែលមានបំណងក្លែងបន្លំ ហ្គ្រេប ឬ ដើម្បីរំខានដល់មុខងារដើមរបស់កម្មវិធី (Application) ឡើយ។
៣.២ ប្រសិនបើអ្នកជាសេវាករតតិយជន អ្នកធ្វើការតំណាងអះអាង ធានា / សន្យាបន្ថែមទៀតថា៖
៣.២.១ ប្រសិនបើច្បាប់តម្រូវ អ្នកត្រូវមានប័ណ្ណបើកបរដែលមានសុពលភាព និងមានការទទួលសិទ្ធិអនុញ្ញាតក្នុងការដំណើរប្រតិបត្តិការយានជំនិះ និងមានអាជ្ញាប័ណ្ណ ការអនុម័តយល់ព្រម និងសិទ្ធិសមស្រប ទាំងអស់ ដើម្បីផ្តល់សេវាកម្មដឹកអ្នកធ្វើដំណើរ សម្រាប់ជួលដល់តតិយជននៅក្នុងដែនសមត្ថកិច្ចដែលអ្នកប្រើប្រាស់សេវាកម្មនេះ។
៣.២.២ ប្រសិនបើច្បាប់តម្រូវ អ្នកត្រូវតែជាម្ចាស់ ឬ មានសិទ្ធិស្របច្បាប់ និងការអនុញ្ញាតក្នុងការដំណើរ ប្រតិបត្តិការយានជំនិះ (“យានជំនិះ”) ដែលអ្នកមានបំណងប្រើនៅពេលទទួលយកអ្នកប្រើប្រាស់ ហើយយាន ជំនិះនោះស្ថិតក្នុងស្ថានភាពដំណើរការល្អ និងមានលក្ខណបច្ចេកទេសគ្រប់គ្រាន់តាមស្តង់ដារសុវត្ថិភាពឧស្សាហកម្មសម្រាប់យានជំនិះប្រភេទនោះ។
៣.២.៣ ប្រសិនបើត្រូវអនុវត្ត អ្នកត្រូវប្រើឧបករណ៍សុវត្ថិភាពផ្លូវថ្នល់ដែលសមស្រប។
៣.២.៤ អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់ការទាមទារ សាលក្រម/សាលដីកា និងការទទួល ខុសត្រូវណាមួយ និងទាំងអស់ដែលបណ្តាលមកពីគ្រោះថ្នាក់ ការបាត់បង់ ឬការខូចខាតណាមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ របួសលើរូបរាងកាយ ការស្លាប់ ការបាត់បង់ទាំងស្រុង និងការខូចខាតទ្រព្យសម្បត្តិដែល បណ្តាលមកពី ឬ ត្រូវបានចោទប្រកាន់ថាជាលទ្ធផលនៃសេវាកម្មដឹកអ្នកធ្វើដំណើរដែលអ្នកបានផ្តល់។
៣.២.៥ អ្នកត្រូវតែគោរពតាមច្បាប់ក្នុងប្រទេសទាំងអស់ដែលទាក់ទងនឹងប្រតិបត្តិការនៃសេវាកម្ម តាក់ស៊ី និងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានណាមួយនៃច្បាប់ក្នុងប្រទេសនោះ។
៣.២.៦ អ្នកមិនត្រូវទាក់ទងទៅកាន់អ្នកប្រើប្រាស់ក្នុងគោលបំណងណាមួយក្រៅពីការភ្ជាប់ទំនាក់ទំនងជាមួយសេវាកម្មនេះឡើយ ។
៣.២.៧ អ្នកមិនត្រូវស្វែងរកព័ត៌មានបន្ថែម តាមដាន ឬ រុករកដើម្បីតាមដានព័ត៌មានណាមួយរបស់ អ្នកប្រើប្រាស់ ឬ អ្នកចូលមើលកម្មវិធី (Application) ឬ អតិថិជនផ្សេងៗទៀតណាមួយរបស់ ហ្គ្រេប ឡើយ រួមមាន ដោយមិនកំណត់ ចំពោះគណនីអ្នកប្រើប្រាស់ណាមួយដែលមិនមែនជាកម្មសិទ្ធិរបស់អ្នក ដើម្បីចូលទៅកាន់ប្រភពព័ត៌មានរបស់គណនីនោះ ឬ កេងប្រវ័ញ្ចលើកម្មវិធី (Application) ឬ សេវាកម្ម ឬ ព័ត៌មានណាមួយដែលមាន ឬ ផ្តល់ជូនដោយ ឬ តាមរយៈកម្មវិធី (Application) តាមរបៀបណាក៏ដោយ ដែលមានគោលបំណងដើម្បីបង្ហាញ/ទម្លាយព័ត៌មានណាមួយ រួមមាន ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់នរណាណាម្នាក់ ក្រៅពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចដែលបានផ្តល់សម្រាប់កម្មវិធី (Application) ។
៣.២.៨ អ្នកដឹងហើយថា នៅពេលឆ្លើយតបទៅអ្នកប្រើប្រាស់ ថ្លៃសេវាទូរគមនាគមន៍ស្តង់ដារអាចអនុវត្ត ដែលអ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះថ្លៃសេវានោះ។
៣.២.៩ ប្រសិនបើអ្នកត្រូវបានតម្រូវឱ្យចុះឈ្មោះ និងចុះឈ្មោះសម្រាប់គណនីជំនួសឱ្យនិយោជក របស់អ្នក និយោជករបស់អ្នកត្រូវជាម្ចាស់គណនី ហើយអ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកមានសិទ្ធិក្នុង ការភ្ជាប់និយោជករបស់អ្នកទៅនឹងកាតព្វកិច្ចកិច្ចព្រមព្រៀងនេះ។ និង
៣.២.១០ អ្នកយល់ព្រមថាអ្នកត្រូវបានហាមឃាត់មិនឱ្យផ្តល់គូប៉ុង (coupons) និងណែនាំក្នុងទម្រង់ផ្សេងណាមួយនៃការបញ្ចុះតម្លៃដល់អ្នកប្រើប្រាស់ឡើយ។ អ្នកត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការប្រើប្រាស់ សេវាកម្មសម្រាប់គោលបំណងផ្សេងៗ ដូចជា ប៉ុន្តែមិនកំណត់ចំពោះ ការស្វែងរកទិន្នន័យនៃព័ត៌មានរបស់ ហ្គ្រេប ឬ ព័ត៌មានដែលទាក់ទងនឹងកម្មវិធី (Application) ឬ សេវាកម្មនេះ។ ការរំលោភបំពាននេះនឹងបង្កើតបានជាបទល្មើសធ្ងន់ធ្ងរ ហើយអាចចាត់ទុកជា ការលួច (industrial espionage) ឬការបំផ្លិចបំផ្លាញខាងវិស័យ (industrial sabotage) ហើយ ហ្គ្រេប រក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលសមស្រប ឬ ត្រូវបានអនុញ្ញាតតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នក និង/ឬ បុគ្គលណាមួយ ទោះបីជាបុគ្គលរូបវន្ដ ឬ សិប្បនិម្មិត ដែលបានធ្វើការណែនាំ ឬ បង្គាប់បញ្ជាដល់អ្នក ក្នុងករណីដែលអ្នកប្រើសេវាកម្មនេះក្នុងគោលដៅផ្សេងក្រៅពីគោលបំណងនៃសេវាកម្មនេះ។
៣.៣ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ អ្នកធ្វើការតំណាងអះអាង ធានា / សន្យាបន្ថែមថា៖
៣.៣.១ ការប្រើប្រាស់សេវាកម្មរបស់អ្នក គឺសម្រាប់តែខ្លួនឯង ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ឬ ក្នុងករណីដែលត្រូវបានអនុញ្ញាត គឺសម្រាប់ការប្រើប្រាស់របស់បុគ្គលផ្សេងដែលមានអាយុយ៉ាងតិចដប់ពីរ (១២) ឆ្នាំ (“អនីតិជន”) ក្នុងករណីនេះ អ្នកត្រូវបានសម្មត់ថា ជាអ្នកទទួលខុសត្រូវចម្បងចំពោះអនីតិជននោះ។
៣.៣.២ អ្នកនឹងមិនប្រើកម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software) ដើម្បីបង្កភាពរំខាន ការរារាំង ការរអាក់រអួល ឬ ធ្វើការកក់ក្លែងក្លាយឡើយ។
៣.៣.៣ នៅពេលដែលត្រូវអនុវត្ត អ្នកយល់ព្រមបង្ហាញចំនួនត្រឹមត្រូវរបស់អ្នកដំណើរនៅពេលដែលស្នើសុំសេវាកម្ម។ អ្នកទទួលស្គាល់ និងយល់ព្រមបន្ថែមទៀតថា ប្រសិនបើព័ត៌មានស្ដីពី ចំនួនរបស់អ្នកដំណើរមិនពិត ឬ មិនត្រឹមត្រូវ សេវាករតតិយជនមានសិទ្ធិលុបចោលការកក់របស់អ្នក ហើយអ្នកអាចនឹងត្រូវគិតថ្លៃចំពោះការកម្រៃសេវាលុបចោលនោះ
៣.៣.៤ អ្នកមិនត្រូវទាក់ទងទៅកាន់សេវាករតតិយជន សម្រាប់គោលបំណងផ្សេងក្រៅពីសេវាកម្មនេះឡើយ។
៣.៣.៥ អ្នកមិនត្រូវបង្ក ឬ ប៉ុនប៉ងបង្កការខូចខាតដោយចេតនា ឬ អចេតនាដល់ សេវាករតតិយជន ឬ យានយន្តឡើយ។
៣.៣.៦ ក្នុងករណីដែលត្រូវអនុវត្ត អ្នកនឹងមិនបង្កើត ឬ ចងក្រងដោយផ្ទាល់ ឬ ដោយប្រយោល នូវរាល់ការប្រមូល ការចងក្រង ឬ ការណែនាំផ្សេងទៀតពីមាតិកាណាមួយដែលបង្ហាញនៅលើកម្មវិធី (Application) ឬ វេទិកា (Platform) លើកលែងតែសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ការប្រើប្រាស់លក្ខណមិនមែនពាណិជ្ជកម្ម។
៣.៣.៧ ក្នុងករណីដែលត្រូវអនុវត្ត អ្នកនឹងមិនថតចម្លងមាតិកាណាមួយដែលមាននៅលើកម្មវិធី (Application) ឬ វេទិកា (Platform) រួមទាំងមាតិកាផលិតផល និងការផ្ដល់មតិវាយតម្លៃរបស់តតិយជនណាមួយសម្រាប់ការបោះពុម្ពផ្សាយឡើងវិញក្នុងទម្រង់ ឬ ប្រព័ន្ធផ្សព្វផ្សាយណាមួយឡើយ។
៣.៣.៨ អ្នកទទួលស្គាល់ និងយល់ព្រមថាមានគណនីតែមួយ (១) អាចត្រូវបានចុះឈ្មោះនៅលើ ឧបករណ៍អេឡិចត្រូនិកមួយ។
៣.៣.៩ អ្នកដឹងថានៅពេលស្នើសុំប្រភេទសេវាកម្មផ្សេងៗតាមរយៈសារ SMS ឬ ដោយការប្រើប្រាស់សេវាកម្ម ថ្លៃសេវាទូរគមនាគមន៍ស្តង់ដារនឹងត្រូវអនុវត្ត។ និង
៣.៣.១០ អ្នកយល់ព្រមថា ហ្គ្រេប អាចផ្អែកលើឆន្ទានុសិទ្ធិតែមួយគត់របស់ ហ្គ្រេប ធ្វើការពិចារណាលើគណនីមួយថាជាគណនីដែលនៅស្ងៀម (មិនមានសកម្មភាពប្រតិបត្តិការ) ប្រសិនបើអ្នកមិនធ្វើប្រតិបត្តិការ ណាមួយនៅលើគណនីអ្នកប្រើប្រាស់របស់អ្នកសម្រាប់រយៈពេលប្រាំមួយ (០៦) ខែគិតចាប់ពីកាលបរិច្ឆេទចុងក្រោយនៃប្រតិបត្តិការ ហើយធ្វើឱ្យមិនដំណើរការ (deactivate) ឬ ដាក់កម្រិតការចូលប្រើប្រាស់គណនី អ្នកប្រើប្រាស់របស់អ្នក។
៤. ភាពត្រូវគ្នា (Compatibility)
ម៉ូដែល (models) ឬ ជំនាន់ (versions) នៃរ៉ោតទ័រ (routers)ផ្សេងគ្នា កម្មវិធីរុករកតាមអ៊ីនធឺណែត (browsers) និងឧបករណ៍ផ្សេងៗ អាចមានកម្មវិធីបង្កប់ (firmware) ឬ ការកំណត់ (settings)ផ្សេងៗគ្នា ដែលមិនមានភាពត្រូវគ្នាជាមួយកម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software)។ ខណៈពេលដែលយើងបន្តអភិវឌ្ឍលើកម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software) ដើម្បីគាំទ្រដល់ឧបករណ៍ និងម៉ូដែលដែលត្រូវបានប្រើជាទូទៅទាំងអស់នៅក្នុងទីផ្សារ និងរាល់កម្មវិធីរុករក (browsers) ទាំងអស់ ដែលទំនងជាត្រូវបានប្រើប្រាស់ចូលនៅក្នុងកម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software) តាមដែលអាចធ្វើទៅបាន ហេតុនេះយើងមិនធានាអំពី ភាពត្រូវគ្នានៃកម្មវិធី (Application) វេទិកា (Platform) និង/ឬ សូហ្វវែរ (Software) ជាមួយនឹងទូរសព្វចល័តជាក់លាក់ណាមួយ ឬ ហាតវែរ (hardware) ផ្សេងៗឡើយ។
៥. ការផ្តល់សិទ្ធិ និងការរឹតត្បិតសិទ្ធិលើអាជ្ញាប័ណ្ណ
៥.១ នៅពេលដែលត្រូវអនុវត្ត ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ ហ្គ្រេប ផ្តល់សិទ្ធិឱ្យអ្នកនូវសិទ្ធិមួយដែល អាចដកហូតបាន មិនផ្តាច់មុខ មិនអាចផ្ទេរបាន មានកំណត់ក្នុងការប្រើប្រាស់ និងចូលទៅប្រើកម្មវិធី (Application) និង/ឬ សូហ្វវែរ (Software) ដើម្បីប្រើប្រាស់សេវាកម្មស្របតាមលក្ខខណ្ឌ និងខចែងនៃ កិច្ចព្រមព្រៀងនេះ។ សិទ្ធិទាំងអស់ដែលមិនត្រូវបានផ្តល់ឱ្យអ្នកជាក់លាក់ គឺត្រូវបានរក្សាដោយ ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេប។
៥.២ អ្នកមិនត្រូវ៖
៥.២.១ ផ្ដល់សិទ្ធិលើអាជ្ញាប័ណ្ណ ធ្វើអាជ្ញាប័ណ្ណបន្ដ លក់ ផ្ទេរ ចាត់ចែង ចែកចាយ ឬ កេងប្រវ័ញ្ចលក្ខណ ពាណិជ្ជកម្ម ឬ ធ្វើឱ្យសិទ្ធិណាមួយនៅលើកម្មវិធី (Application) និង/ឬ សូហ្វវែរ (Software) ទៅកាន់តតិយជនណាមួយក្នុងគ្រប់មធ្យោបាយ។
៥.២.២ កែប្រែ ឬ បង្កើតស្នាដៃចម្លងដោយផ្អែកលើកម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)។
៥.២.៣ “ថងចម្លង” (“mirror”) នូវកម្មវិធី (Application) / សូហ្វវែរ (Software) នៅលើម៉ាស៊ីនមេ Server ឬ ឧបករណ៍ឥតខ្សែ (wireless) ឬ ឧបករណ៍អ៊ីនធឺណែតផ្សេងៗទៀតឡើយ។
៥.២.៤ លើកលែងតែក្នុងវិសាលភាពនៃការរឹតបន្តឹងបែបនេះត្រូវបានហាមឃាត់ក្រោមច្បាប់ ជាធរមាន ការបណ្ដាច់ ការបំបែក ការសិក្សាដើម្បីស្វែងរកបង្កើតឡើងវិញ (reverse engineer) ឌិគ្រីប (decrypt) ឬ ការប៉ុនប៉ង ទាញយក និង សរសេរកូដ ឬ ទាញយកសូហ្វវែរចេញពីកម្មវិធី (Application) នេះ ឬ សូហ្វវែរ (Software) ឬ សេវាកម្មណាមួយដែលមាននៅលើ ឬ តាមរយៈកម្មវិធី (Application)។
៥.២.៥ ប្រើកម្មវិធី manual ឬកម្មវិធីស្វ័យប្រវត្តិ ឬអក្សរកូដ (script) ណាមួយ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ web spider, web crawlers, web robots, web ants, web indexers, bots, viruses or worms ឬ កម្មវិធីណាមួយដែលអាចធ្វើការស្នើរសុំម៉ាស៊ីនមេជាច្រើនដងក្នុងមួយវិនាទី (ក) ដើម្បីដាក់ ជាបន្ទុកហួសហេតុ ឬ បង្កជាឧបសគ្គដល់ប្រតិបត្តិការ និង/ឬ ការអនុវត្តរបស់កម្មវិធី (Application) (ខ) ដើម្បីធ្វើ សកម្មភាពរុករក ឬ ទាញយកទិន្នន័យ ឬ (គ) ក្នុងមធ្យោបាយណាមួយដែលផលិតឡើងវិញ ឬបង្កផលប៉ះពាល់ ដល់រចនាសម្ព័ន្ធស្វែងរក ឬ ការបង្ហាញព័ត៌មាននៃកម្មវិធី (Application) ឬ មាតិការបស់កម្មវិធីឡើយ។
៥.២.៦ បង្ហោះ ចែកចាយ ឬ ផលិតឡើងវិញនូវវត្ថុដែលមានកម្មសិទ្ធិបញ្ញាខាងសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬ ព័ត៌មានដែលជាកម្មសិទ្ធិផ្សេងទៀតតាមគ្រប់មធ្យោបាយ ដោយមិនទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីម្ចាស់នៃសិទ្ធិនោះឡើយ។
៥.២.៧ លុបចោលនូវការជូនដំណឹងនៃកម្មសិទ្ធិបញ្ញានៃសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬ សិទ្ធិនៃកម្មសិទ្ធិ ផ្សេងទៀតដែលមាននៅលើកម្មវិធី (Application) ឬ វេទិកា (Platform) ឬ
៥.២.៨ ប្រើកម្មវិធី (Application) ដើម្បី៖ (ក) ផ្ញើសារឥតបានការ ឬ សារស្ទួន ឬ សារដែលមិនមាន ការស្នើសុំ (ខ) ផ្ញើ បង្ហោះ ឬ រក្សាទុកនូវសមាសធាតុនៃការរំលោភបំពាន អាសអាភាស គំរាមកំហែង ប្រមាថ ឬ ខុសច្បាប់ ឬ ទារុណកម្ម រួមមាន ប៉ុន្តែមិនកំណត់ចំពោះ សមាសធាតុដែលបង្កគ្រោះថ្នាក់ដល់កុមារ រំលោភលើ សិទ្ធិតតិយជន ឬ បំពានច្បាប់ជាធរមាន និង/ឬ គោលការណ៍ណែនាំរបស់ ហ្គ្រេប ដូចជា គោលការណ៍ណែនាំស្ដីពីការផ្ដល់មតិវាយតម្លៃ និង គោលការណ៍ណែនាំស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប៖ GrabAds និង GrabFood (គ) ផ្ញើសមាសធាតុដែលមានមេរោគសូហ្វវែរ កម្មវិធី ពពួក Worm, Trojan horses ឬកូដកុំព្យូទ័រ ឯកសារ អក្សកូដ ភ្នាក់ងារ ឬកម្មវិធីដែលបង្កគ្រោះ ថ្នាក់ផ្សេងៗ (ឃ) ជ្រៀតជ្រែក ឬរំខានដល់សុចរិតភាព ឬ ដំណើរការនៃកម្មវិធី ឬទិន្នន័យដែលមាននៅក្នុងនោះ (ង) ការប៉ុនប៉ងដើម្បីទទួលបានការចូលប្រើដោយគ្មានការអនុញ្ញាតក្នុងកម្មវិធី ឬ សូហ្វវែរ ប្រព័ន្ធ ឬ បណ្តាញដែលពាក់ព័ន្ធ (ច) ក្លែងបន្លំបុគ្គល ឬនីតិបុគ្គលណាមួយ ឬ បង្ហាញព័ត៌មានមិនពិត អំពីទំនាក់ទំនងរបស់អ្នកជាមួយបុគ្គល ឬនីតិបុគ្គល ឬ (ឆ) ចូលរួមក្នុងការប្រព្រឹត្តណាមួយដែលអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់យើង ឬ អាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ។
៦. ការទូទាត់ប្រាក់
៦.១ សម្រាប់សេវាករតតិយជន៖
៦.១.១ កម្រៃសេវាដែលអ្នកបង់ឱ្យ ហ្គ្រេប សម្រាប់សេវាកម្មគឺត្រូវទូទាត់ភ្លាមៗ និងមិនអាចដកត្រលប់វិញបានទេ (“កម្រៃសេវា”)។ ជាកម្មវត្ថុចំពោះការកំណត់ដែលចែងដោយច្បាប់ជាធរមាន កម្រៃសេវាត្រូវគិតជាភាគរយនៃថ្លៃសេវាអ្នកប្រើប្រាស់ ដូចដែលបានកំណត់ដោយ ហ្គ្រេប ពីមួយពេលទៅមួយពេល។ គោលការណ៍មិនអាចដកប្រាក់ត្រឡប់វិញបាននេះត្រូវអនុវត្តគ្រប់ពេលវេលាទាំងអស់ ដោយមិនពិចារណាលើការសម្រេចរបស់អ្នកក្នុងការបញ្ចប់ការប្រើប្រាស់កម្មវិធី (Application) / វេទិកា (Platform) ការសម្រេចចិត្ របស់យើងក្នុងការបញ្ចប់ ឬ ផ្អាកការចូលប្រើកម្មវិធី (Application) / វេទិកា (Platform) ការរំខានដែលបណ្តាលមកពីសេវាកម្ម ទោះបីជាមានការគ្រោងទុក ចៃដន្យ ឬ ដោយចេតនា ឬ ហេតុផលណាមួយក៏ដោយ។
៦.១.២ អ្នកទទួលស្គាល់ និងបញ្ជាក់ថា ហ្គ្រេប អាចគ្រប់គ្រង និងធ្វើសកម្មភាពជាភ្នាក់ងារប្រមូលប្រាក់របស់អ្នកដើម្បីទូទាត់ឱ្យអ្នកនូវចំនួនប្រាក់សរុបនៃថ្លៃសេវាដែលបានណែនាំដែលអ្នកមានទាក់ទងនឹងការផ្តល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នក។
៦.១.៣ ហ្គ្រេប តាមឆន្ទានុសិទ្ធិតរបស់ខ្លួន អាចធ្វើការផ្តល់ជូនប្រម៉ូសិនជាមួយនឹងលក្ខណពិសេស និងអត្រាខុសគ្នាផ្សេងៗដោយផ្នែកតាមការផ្ដល់ប្រភេទការផ្ដល់សេវាកម្មទៅកាន់អ្នកប្រើប្រាស់ណាមួយ ដែលការផ្ដល់ជូនប្រម៉ូសិនទាំងនោះនឹងត្រូវបានផ្តល់កិត្តិយសដោយអ្នក។ ហ្គ្រេប អាចផ្លាស់ប្តូរការគិតកម្រៃសេវាបានគ្រប់ពេល តាមការសម្រេចចិត្តរបស់ខ្លួន។
ការទូទាត់ប្រាក់ដោយអ្នកប្រើប្រាស់
៦.១.៤ អ្នកប្រើប្រាស់អាចទូទាត់ប្រាក់សម្រាប់ការផ្តល់ជូននូវសេវាកម្មរបស់អ្នកភ្លាមៗ នៅពេលបញ្ចប់ ឬបញ្ជាក់ពីការកក់សម្រាប់ការផ្ដល់ប្រភេទសេវាកម្មមួយ ដោយវិធីទូទាត់ជាសាច់ប្រាក់ ឬ ការប្ដូរមូលនិធិ (cashless) ដូចជាតាមរយៈ ប័ណ្ណឥណទាន ឬឥណពន្ធ ហៅថា (“ប័ណ្ណ”)។ ការទូទាត់ទាំងអស់មានចំពោះអ្នក គឺសម្រាប់សេវាកម្មរបស់អ្នក ដែលរួមមានទាំងប្រាក់ធីព (tips) (ពេលដែលមាន) នឹងត្រូវបានបញ្ជូនឱ្យអ្នកក្នុងបរិមាណដែលបានព្រមព្រៀងគ្នាក្នុងពេលកំណត់។
៦.១.៥ ហ្គ្រេប រក្សាសិទ្ធិក្នុងការផ្អាកដំណើរការនៃប្រតិបត្តិការណាមួយដែល ហ្គ្រេប ជឿដោយមាន ហេតុផលថាប្រតិបត្តិការនោះអាចមានការក្លែងបន្លំ ខុសច្បាប់ ឬ ជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មណាមួយ ឬ ក៏នៅពេលដែលអ្នក និង/ឬអ្នកប្រើប្រាស់បានបំពានលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ។ ក្នុងករណី នេះ អ្នកមិនត្រូវឱ្យ ហ្គ្រេប ទទួលខុសត្រូវចំពោះការកាត់ទុក ការពន្យាពេល ការផ្អាក ការរឹបអូស ឬ លុបចោលការទូទាត់ប្រាក់ណាមួយជូនអ្នកឡើយ។
៦.២ សម្រាប់អ្នកប្រើប្រាស់៖
៦.២.១ នៅពេលអ្នកបានបញ្ចប់ការប្រើប្រាស់សេវាកម្ម អ្នកត្រូវទូទាត់ប្រាក់ឱ្យបានគ្រប់ចំនួនជូនទៅ សេវាករតតិយជន ដោយជ្រើសរើសវិធីបង់ប្រាក់ណាមួយដែលអ្នកមាននៅលើកម្មវិធី (Application) ។ ការទូទាត់នីមួយៗដោយយោងទៅតាមការជ្រើសរើសនោះ គឺមិនអាចទាមទារត្រឡប់វិញបាន និងមិនអាចដកហូតវិញបានទេ។
៦.២.២ អ្នកអាចជ្រើសរើសបង់ប្រាក់ជូនសេវាករតតិយជនសម្រាប់ការផ្តល់ប្រភេទសេវាកម្មជាសាច់ប្រាក់ ឬតាមប័ណ្ណក៏បាននៅពេលដែលអ្នកមាន។
៦.២.៣ ក្នុងករណីដែលអ្នកជ្រើសរើសបង់ប្រាក់សម្រាប់សេវាកម្មតាមប័ណ្ណ អ្នកនឹងត្រូវចុះឈ្មោះប័ណ្ណ ដែលមានសុពលភាពដែលជាកម្មសិទ្ធិរបស់អ្នកស្របតាមការណែនាំនៅក្នុងកម្មវិធី (Application) ។
៦.២.៤ អ្នកយល់ព្រមថាយើងអាចផ្ទៀងផ្ទាត់ និងអនុញ្ញាតលើព័ត៌មានលម្អិតអំពីប័ណ្ណរបស់អ្នក នៅពេលអ្នកចុះឈ្មោះប័ណ្ណដំបូងជាមួយយើង ក៏ដូចជានៅពេលអ្នកប្រើសេវាកម្មផងដែរ។
៦.២.៥ អ្នកយល់ព្រមថាយើងអាចឃាត់ការអនុញ្ញាតដែលសមហេតុផលមួយ ដែលមិនមែនជាទូទាត់ ថ្លៃជាក់ស្តែងស្របជាមួយនឹងប័ណ្ណ ឬ សមតុល្យឥណទាន GrabPay របស់អ្នក ដើម្បីផ្ទៀងផ្ទាត់វិធីទូទាត់ របស់អ្នកតាមរយៈប័ណ្ណ ឬ សមតុល្យឥណទាន GrabPay របស់អ្នក។ ការឃាត់ការអនុញ្ញាតខាងលើអាចបង្ហាញនៅក្នុងគណនីរបស់អ្នកថា “កំពុងរង់ចាំ”។ ការឃាត់ការអនុញ្ញាតត្រូវបានចេញជាវិធានការបង្ការប្រឆាំង នឹងការប្រើប្រាស់ប័ណ្ណ ឬ ឥណទាន GrabPay របស់អ្នកដោយគ្មានការអនុញ្ញាត ឬ ដោយក្លែងបន្លំ។
៦.២.៦ នៅក្នុងករណី ការទូទាត់របស់អ្នក តាមប័ណ្ណត្រូវបានដំណើរការនៅក្រៅប្រទេស អ្នកនឹងទទួល ខុសត្រូវចំពោះការគិតថ្លៃបន្ថែមណាមួយដែលទាក់ទងនឹងប័ណ្ណនោះ។
៦.២.៧ ប្រសិនបើមុខងារប្រាក់ធីព (tips) មាននៅលើកម្មវិធី អ្នកអាចមានជម្រើសក្នុងការកំណត់ជា មុននូវចំនួន “ប្រាក់ធីព” (“tips”) តាមជម្រើសរបស់អ្នក នៅពេលអ្នកចុះឈ្មោះប្រើសេវាកម្ម។ ប្រាក់ធីពនឹងត្រូវ បានរួមបញ្ចូលដោយស្វ័យប្រវត្តិនៅក្នុងថ្លៃសេវាអ្នកប្រើប្រាស់ បន្ទាប់ពីការផ្ដល់ជូនប្រភេទសេវាកម្មត្រូវបានផ្តល់ ជូន និងទទួល ដោយសាវាករតតិយជន លុះត្រាតែអ្នកជ្រើសរើសផ្លាស់ប្តូរចំនួនទឹកប្រាក់ ឬ ដកមុខងារប្រាក់ធីពចេញ។
៦.២.៨ ហ្គ្រេប អាចផ្អាកដំណើរការនៃប្រតិបត្តិការណាមួយ ឬ បិទ ឬ ដាក់កំហិតចំពោះការប្រើប្រាស់ ប័ណ្ណទូទាត់ ក្នុងករណីមានកំហុសណាមួយក្នុងប្រតិបត្តិការ ដែលបណ្តាលឱ្យមានការបដិសេធ ឬការគិតប្រាក់ត្រឡប់មកវិញ (chargeback) ពីស្ថាប័នហិរញ្ញវត្ថុ ឬ ដែល ហ្គ្រេប ជឿជាក់ ដោយមានហេតុផលថា ប័ណ្ណទូទាត់ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការដែលអាចជាការក្លែងបន្លំ អំពើខុសច្បាប់ ឬ ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មណាមួយ ឬ ដែល ហ្គ្រេប ជឿជាក់ដោយមានហេតុផលថា អ្នកកំពុងបំពានលើកិច្ចព្រមព្រៀងនេះ។
៦.២.៩ ហ្គ្រេប អាចនឹងដកហូតឥណទាន GrabPay របស់អ្នក នៅពេលដែល ហ្គ្រេប ជឿដោយមាន ហេតុផលថា ការប្រើប្រាស់សេវាកម្មរបស់អ្នកអាចជាការក្លែងបន្លំ ខុសច្បាប់ ឬ ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មណាមួយ ឬ ថាអ្នកបានបំពានលក្ខខណ្ឌណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ។
៦.២.១០ អ្នកយល់ព្រមថា អ្នកនឹងសហការក្នុងករណីពាក់ព័ន្ធនឹងការស្រាវជ្រាវស្វែងរកឧក្រិដ្ឋកម្ ផ្នែក ហិរញ្ញវត្ថុណាមួយដែលត្រូវបានទាមទារឱ្យធ្វើ និងដើម្បីជួយ ហ្គ្រេប ក្នុងការអនុលោមតាមច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមាន។
៦.២.១១ អ្នកត្រូវទទួលខុសត្រូវក្នុងការដោះស្រាយវិវាទណាមួយជាមួយក្រុមហ៊ុនប័ណ្ណទូទាត់របស់អ្នក ដោយខ្លួនឯង។
៧. ការលុបចោល
៧.១ សម្រាប់សេវាករជាតតិយជន
៧.១.១ អ្នកប្រើប្រាស់រំពឹងផ្អែកលើអ្នកដើម្បីផ្តល់ប្រភេទសេវាកម្មផ្សេងៗ។ អ្នកយល់ព្រមថាអត្រានៃ ការលុបចោលខ្ពស់ និង/ឬញឹកញាប់ ឬការមិនអើពើនឹងការកក់របស់អ្នកប្រើប្រាស់នឹងធ្វើឱ្យប៉ះពាល់ដល់ បទពិសោធន៍របស់អ្នកប្រើប្រាស់ និងជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះ និងម៉ាកយីហោរបស់ ហ្គ្រេប ។
៧.១.២ ខណៈពេលដែលអ្នកអាចលុបចោលការកក់ ការលុបចោលនោះត្រូវតែធ្វើឡើងដោយផ្អែកលើហេតុផលនៃការលុបចោលដែលអាចទទួលយកបាន (acceptable cancellation reasons) ដូចដែលបាន បង្ហាញនៅក្នុងកម្មវិធី (Application)។ ហ្គ្រេប រក្សាសិទ្ធិក្នុងការកែប្រែមូលហេតុនៃការលុបចោលដែលអាចទទួលយកបានពីពេលមួយទៅពេលមួយ។ ការលុបចោលដែលមិនបានធ្វើឡើង ដោយផ្អែកលើហេតុផលណាមួយ ក្នុងចំណោមហេតុផលដែលអាចទទួលយកបានទេ ឬ ការមិនអើពើចំពោះការកក់អាចត្រូវបានរាប់បញ្ចូលក្នុងចំណាប់ថ្នាក់មួយ ក្នុងការពិចារណា ថាតើការចូលមកប្រើសេវាកម្មរបស់អ្នកនឹងត្រូវដាក់កម្រិតជាបណ្ដោះអាសន្នដែរ ឬ ទេ។
៧.២ សម្រាប់អ្នកប្រើប្រាស់៖
៧.២.១ អ្នកអាចលុបចោលសំណើរបស់អ្នកសម្រាប់សេវាកម្មដឹកអ្នកធ្វើដំណើនៅពេលណាក៏បាន មុន ពេលដែលអ្នកចាប់ផ្តើមការធ្វើដំណើររបស់អ្នកជាមួយសេវាករតតិយជនដែលបានផ្គូផ្គងជាមួយអ្នក ដោយសេវាកម្ម។
៧.២.២ ប្រសិនបើអ្នកសម្រេចចិត្តលុបចោលការកក់របស់អ្នក ឬ មិនបង្ហាញខ្លួននៅទីតាំងដែលបានកំណត់ទេ អ្នកអាចនឹងត្រូវគិតកម្រៃសេវាលើការលុបចោល ឬ កម្រៃសេវាលុបចោលផ្សេងទៀត ដូចដែល ហ្គ្រេប អាចជូនដំណឹងពីពេលមួយទៅពេលមួយតាមរយៈគោលការណ៍ណែនាំស្ដីពីការលុបចោល។
៧.២.៣ ប្រសិនបើអ្នកមានអារម្មណ៍ថា ការគិតកម្រៃសេវាលើការលុបចោលដោយមិនត្រឹមត្រូវចំពោះអ្នក អ្នកអាចទាក់ទងទៅ ហ្គ្រេប តាមរយៈ មជ្ឍមណ្ឌលជំនួយ សម្រាប់ជំនួយគាំទ្រ។ ហ្គ្រេប រក្សាឆន្ទានុសិទ្ធិនៃការសំរេច ចំពោះការប្រគល់ប្រាក់ជូនអ្នកវិញ ហើយការប្រគល់សងវិញទាំងនោះអាច ត្រូវបានបញ្ចូលទៅក្នុងប័ណ្ណទូទាត់ ដែលអ្នកបានប្រើសម្រាប់ការធ្វើដំណើរ ឬ ឥណទាន GrabPay ឬ វិធីផ្សេងទៀត ដែល ហ្គ្រេប ចាត់ទុកថាមានហេតុផលសមរម្យសម្រាប់ការទូទាត់ជាសាច់ប្រាក់។
៨. កម្មវិធី Loyalty GrabRewards និងការប្រម៉ូសិនសម្រាប់អ្នកប្រើប្រាស់
៨.១ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ដែលប្រើប្រាស់កម្មវិធី (Application) អ្នកនឹងក្លាយជាសមាជិកនៃកម្មវិធីភក្ដីភាពដែលមានឈ្មោះថា “GrabRewards Loyalty Program” ដោយស្វ័យប្រវត្តិ ដែលបានដាក់ឱ្យដំណើរការដោយ ហ្គ្រេប និង/ឬ ក្រុមហ៊ុនសាខារបស់ហ្គ្រេប។ ក្នុងនាមជាសមាជិកនៃកម្មវិធី GrabRewards Loyalty អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា ប័ណ្ណទូទាត់អេឡិចត្រូនិក e-vouchers ការប្រម៉ូសិន ការបញ្ចុះតម្លៃ អំណោយឥតគិតថ្លៃ លេខកូដប្រម៉ូសិន និងអត្ថប្រយោជន៍ផ្សេងទៀត ដែលអាចត្រូវបានផ្តល់ជូនដោយ ហ្គ្រេប និង/ឬ អាជីវករតតិយជន ដូចដែលបានបង្ហាញនៅលើផ្នែកកាតាឡុករង្វាន់ ដែលអាចរកបានពីពេលមួយទៅពេលមួយនៅក្នុងកម្មវិធី (Application)។ អ្នកអាចស្វែងយល់បន្ថែមអំពីកម្មវិធី GrabRewards Loyalty Program នៅលើទំព័រនេះ https://www.grab.com/kh/rewards/។
៨.២ ហ្គ្រេប អាចមានយុទ្ធនាការទីផ្សារ និងប្រម៉ូសិនដែលផ្តល់លេខកូដប័ណ្ណទូទាត់ (voucher code) ការបញ្ចុះតម្លៃ គម្រោងជាវ (subscription plans) ឬ ការផ្តល់ជូនការប្រម៉ូសិនផ្សេងៗទៀតដែលត្រូវបានប្រើនៅលើវេទិកា (“Vouchers”)។ Vouchers ត្រូវបានត្រួតពិនិត្យលើអំឡុងពេលដែលមានសុពលភាព អំឡុងពេលនៃការរំលោះ ដែនកំណត់ និង/ឬ ភាពដែលមានរបស់វា។ Vouchers ប្រហែលជាមិនមានសុពលភាពទេ នៅពេលប្រើជាមួយការប្រម៉ូសិន ការបញ្ចុះតម្លៃ ឬ vouchers ផ្សេងៗទៀត។ លក្ខខណ្ឌ និងខចែងបន្ថែមអាចអនុវត្តចំពោះ vouchers ។ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ vouchers អាចប្រើប្រាស់បានតែនៅលើវេទិកា (Platform) របស់យើងប៉ុណ្ណោះ។ Vouchers មិនអាចផ្ទេរបាន មិនអាចប្តូរបាន និងមិនអាចដកត្រឡប់វិញបាន និងមិនអាចប្តូរជាសាច់ប្រាក់បានទេ។ ហ្គ្រេប រក្សាសិទ្ធិក្នុងការដក កែប្រែ និង/ឬ ផ្លាស់ប្តូរផ្នែកណាមួយនៃលក្ខខណ្ឌនៃការផ្តល់ជូនប្រម៉ូសិន និងការជាវ (subscription) នៅពេលណាក៏បានដោយមិនចាំបាច់ជូនដំណឹងជាមុន។ ហ្គ្រេប រក្សាសិទ្ធិក្នុងការធ្វើឱ្យមោឃៈ បញ្ឈប់ ឬ ដកសិទ្ធិ អ្នកប្រើប្រាស់ណាមួយចេញពីការប្រម៉ូសិន ឬគម្រោងជាវ (subscription plan) ណាមួយ ដោយមិនមានការជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់ណាមួយឡើយ ក្នុងករណីដែលអ្នកប្រើប្រាស់បំពានផ្នែកណាមួយនៃលក្ខខណ្ឌនៃប្រើប្រាស់ទាំងនេះ។
៨.៣ តាមឆន្ទានុសិទ្ធិរបស់ខ្លួន និងដោយមិនមានការជូនដំណឹងជាមុនទៅកាន់អ្នក ហ្គ្រេប អាចបដិសេធសំណើរបស់អ្នកក្នុងការប្ដូរពិន្ទុដោយហេតុផលណាមួយ រួមមាន ដោយមិនកំណត់នៅពេលដែល៖
៩. ការផ្ដល់មតិវាយតម្លៃ
៩.១ អ្នកប្រើប្រាស់ និងសេវាករតតិយជនអាចត្រូវបានអនុញ្ញាតឱ្យផ្ដល់មតិវាយតម្លៃគ្នាទៅវិញទៅមក ទាក់ទងនឹងការផ្ដល់ប្រភេទសេវាកម្មផ្សេងៗ ។
៩.២ រាល់ការផ្ដល់មតិវាយតម្លៃនឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិទៅក្នុងប្រព័ន្ធរបស់ ហ្គ្រេប ហើយ ហ្គ្រេប អាចវិភាគការផ្ដល់មតិវាយតម្លៃទាំងអស់ដែលទទួលបាន។ ហ្គ្រេប អាចចាត់គ្រប់វិធានការសមស្រប រួមទាំងការផ្អាកការប្រើប្រាស់សេវាកម្មរបស់អ្នក ដោយមិនមានការជូនដំណឹង ឬ សំណងណាមួយដល់អ្នកឡើយ។
១០. បណ្ដឹងមិនពេញចិត្ត (Complaint)
១០.១ ការប្ដឹងមិនពេញចិត្តណាមួយរវាងសេវាករតតិយជន និងអ្នកប្រើប្រាស់ត្រូវតែដោះស្រាយ ដោយផ្ទាល់ ជាមួយគ្នាទៅវិញទៅមក។
១០.២ សូមមេត្តាទាក់ទងទៅកាន់ មជ្ឍមណ្ឌលជំនួយ របស់យើង ប្រសិនបើអ្នកមានសំណួរ ឬ យោបល់ ណាមួយទាក់ទងនឹងវេទិកា (Platform)។
១១. ថ្លៃជួសជុល និងថ្លៃសម្អាតសម្រាប់អ្នកប្រើប្រាស់
ក្នុងករណីត្រូវអនុវត្ត អ្នកត្រូវទទួលខុសត្រូវចំពោះការចំណាយលើការជួសជុលការខូចខាត ឬ ការសម្អាតដែលចាំបាច់ណាមួយចំពោះយានជំនិះរបស់សេវាករតតិយជន ដែលកើតចេញពីលទ្ធផលនៃការប្រើប្រាស់សេវាកម្មរបស់អ្នកដោយមិនត្រឹមត្រូវ ឬបំពានលក្ខខណ្ឌនៃការប្រើប្រាស់នេះ។ ហ្គ្រេប អាចជួយសម្រួលក្នុងការទូទាត់ថ្លៃចំណាយដែលសមហេតុផលចំពោះការជួសជុល ឬ ការសម្អាតនោះ ក្នុងនាមសេវាករតតិយជនតាមវិធីទូទាត់ប្រាក់ ដែលអ្នកបានកំណត់ ឬ ទាមទារពីអ្នកជាសាច់ប្រាក់ ក្នុងករណីដែលសំណើជួសជុល ឬ ការសម្អាតរបស់ សេវាករតតិយជនត្រូវបានផ្ទៀងផ្ទាត់ដោយ ហ្គ្រេប រួចរាល់។
១២. កម្មវិធី GrabLite
ទោះបីជាមានលក្ខខណ្ឌណាមួយផ្សេងនៅក្នុងកិច្ចព្រមព្រៀង និងក្នុងកិច្ចខិតខំរបស់យើងដើម្បីធានាបាននូវបទពិសោធន៍នៃការធ្វើដំណើរប្រកបដោយផាសុកភាពសម្រាប់អ្នកក៏ដោយ ក្នុងករណីដែលកម្មវិធី (Application) មិនដំណើរការ ហ្គ្រេប សូមណែនាំ កម្មវិធី ‘GrabLite’ ។ កម្មវិធី GrabLite គឺជាប្រភេទកម្មវិធីក្នុងកម្រិតមូលដ្ឋានមួយ (basic version of Application) ដែលអនុញ្ញាតឱ្យអ្នកបន្តធ្វើការកក់ក្នុងអំឡុងពេលដែលកម្មវិធី (Application) មិនដំណើរការ។ ក្នុងករណីមិនដំណើរការ កម្មវិធី (Application) នឹងប្តូរដោយស្វ័យប្រវត្តិទៅជាកម្មវិធី GrabLite ដោយមិនចាំបាច់មានសកម្មភាពណាមួយពីអ្នកឡើយ។ ក្នុងនាមជាកម្មវិធីក្នុងកម្រិតមូលដ្ឋាន GrabLite នឹងមានភាពខុសគ្នាមួយចំនួនត្រង់លក្ខណៈពិសេស និងមុខងាររបស់វា បើប្រៀបធៀបទៅនឹងកម្មវិធី (Application)។ ខាងក្រោមនេះគឺជាភាពខុសគ្នាដែលអ្នកគួរយល់ដឹង៖
១២.១ ចំពោះ GrabCar ប៉ុណ្ណោះ។ ពេលដែលប្ដូរនៅក្រោមកម្មវិធី GrabLite គឺមានតែ GrabTaxi ប៉ុណ្ណោះ ដែលអាចប្រើប្រាស់សម្រាប់ការកក់បាន។
១២.២ ថ្លៃឈ្នួលធ្វើដំណើរថេរ (Fixed Fares)។ ការធ្វើដំណើរដែលបានកក់តាមរយៈកម្មវិធី GrabLite នឹងមានថ្លៃឈ្នួលធ្វើដំណើរថេរ ដោយមិនគិតពីប្រភេទនៃការធ្វើដំណើរ/យានជំនិះឡើយ។ ថ្លៃឈ្នួលធ្វើដំណើរថេរនឹងត្រូវ បានបង្ហាញនៅលើកម្មវិធី GrabLite បន្ទាប់ពីអ្នកបានកំណត់ទីតាំង និងគោលដៅធ្វើដំណើររបស់អ្នករួចរាល់។
១២.៣ មានតែការទូទាត់ជាសាច់ប្រាក់ប៉ុណ្ណោះ។ ជាកម្មវិធីដែលបានកាត់បន្ថយសមត្ថភាពការធ្វើដំណើរដែលធ្វើឡើងតាមរយៈកម្មវិធី GrabLite គឺត្រូវទូទាត់ជាសាច់ប្រាក់តែមួយមុខប៉ុណ្ណោះ។ GrabLite មិនអាចទទួលយក ការទូទាត់ដោយឥណទាន GrabPay និងប័ណ្ណឥណទានផ្សេងទៀតបានទេ។ តាមរយៈការបន្តការកក់ អ្នកទទួល ស្គាល់ និងយល់ព្រមថាអ្នកទទួលយកការគិតថ្លៃឈ្នួលធ្វើដំណើរថេរ។
១២.៤ ការសរសេរបញ្ចូលព័ត៌មានដោយដៃ។ អ្នកត្រូវបានតម្រូវឱ្យកំណត់ទីតាំងទទួល និងទីតាំងគោលដៅដោយការសរសេរបញ្ចូលព័ត៌មានដោយដៃ។
១២.៥ ការបិទបាំងលេខទូរសព្ទ។ ពេលប្ដូរនៅក្រោមកម្មវិធី GrabLite គឺនឹងមិនមានការបិទបាំងលេខទូរសព្ទទេ។ នេះមានន័យថាសេវាករអាចឃើញលេខទូរសព្ទ។ ដោយការបន្តយល់ព្រមចំពោះការកក់ អ្នកទទួលស្គាល់ថា អ្នកយល់ដឹង និងយល់ព្រមចំពោះលក្ខខណ្ឌនេះ។
១២.៦ គ្មានពិន្ទុនៃ GrabRewards ទេ។ រាល់ការធ្វើដំណើរដែលបានកក់តាមរយៈ GrabLite នឹងមិនមានសិទ្ធិ ទទួលបានពិន្ទុ GrabRewards ណាមួយឡើយ។
១២.៧ គ្មានមុខងារជជែក (Chat) ទេ។ មុខងារជជែកក្នុង GrabLite នឹងត្រូវបានបិទ។ ដូច្នេះ មធ្យោបាយ ទំនាក់ទំនងតែមួយគត់ជាមួយសេវាករតតិយជននឹងត្រូវធ្វើឡើងតាមរយៈការហៅទូរសព្ទ។
១២.៨ មុខងារដែលអត់ថយផ្សេងទៀត (Stripped-Down Functionalities)។ GrabLite ដែលត្រូវបានអត់ថយនឹងមិនបង្ហាញពេលវេលាប៉ាន់ស្មាននៃការមកដល់ (estimated time of arrival) នៃការកក់របស់អ្នកបានទេ។
ការផ្តល់ប្រម៉ូសិនណាមួយដែលកំពុងដំណើរការនឹងមិនមានសិទ្ធិប្រើប្រាស់បានឡើយ ហើយអ្នកក៏មិនអាច ដាក់ការដំណើរការធ្វើដំណើររបស់អ្នកជា “ការធ្វើដំណើរអាជីវកម្ម” បានដែរ នៅពេលដែល GrabLite ដំណើរការ។
១៣. ការរួមចំណែកដាក់ចំណុចនៃទីតាំង (Point of Interest)
១៣.១ ផ្នែកនេះអនុវត្តចំពោះការដាក់ចំណុចនៃទីតាំង Point of Interest (“POI”) របស់អ្នកប្រើប្រាស់ និងសេវាករតតិយជនទៅក្នុងផែនទីនៅក្នុងកម្មវិធី (Application) ដែលពាក់ព័ន្ធ។
១៣.២ លក្ខខណ្ឌតម្រូវនៃការដាក់៖ នៅពេលដាក់ចំណុចនៃទីតាំង (POI) អ្នកត្រូវផ្តល់ព័ត៌មានចំណុចនៃទីតាំង (POI) ដូចជាឈ្មោះ អាស័យដ្ឋាន និងប្រភេទនៃចំណុចទីតាំង (POI)។ អ្នកក៏អាចផ្តល់នូវព័ត៌មានចំណុចនៃទីតាំង (POI) បន្ថែមទៀតដូចជារូបភាពនៃចំណុចនៃទីតាំង (POI) និងព័ត៌មានលម្អិតបន្ថែមដែលពាក់ព័ន្ធ (“ព័ត៌មានចំណុចនៃទីតាំង (POI) ”) ។
១៣.៣ ព័ត៌មានហាមឃាត់៖ អ្នកត្រូវតែធានាថារាល់ព័ត៌មានចំណុចនៃទីតាំង (POI) ដែលបានដាក់បញ្ជូនមក៖
១៣.៣.១ គឺមិនមែនជាព័ត៌មានដែលមិនត្រឹមត្រូវ មិនពិត ឬឥតបានការនោះទេ។
១៣.៣.២ គឺមិនមែនជាព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះ អាសអាភាស រើសអើង ញុះញង់ ប្រមាថមើលងាយ បង្កគ្រោះថ្នាក់ រំលោភបំពាន ឬ ប្រឆាំងជំទាស់។
១៣.៣.៣ គឺមិនមែនជាព័ត៌មានដែលពាក់ព័ន្ធដូចជានយោបាយ ឬ មតិផ្ទាល់ខ្លួន។
១៣.៣.៤ គឺមិនមែនជាព័ត៌មានដែលផ្តល់ជូន ឬផ្សព្វផ្សាយការលក់ទំនិញ ឬ សេវាកម្មដែលត្រូវបានគ្រប់គ្រង ឬ ហាមឃាត់ រួមមាន ប៉ុន្តែមិនកំណត់ចំពោះ ថ្នាំជក់ គ្រឿងញៀន ល្បែងស៊ីសង អាវុធ សេវាវេជ្ជសាស្រ្ត និងសេវាខាងផ្លូវភេទផ្សេងៗឡើយ។
១៣.៣.៥ គឺមិនមែនជាខ្លឹមសារព័ត៌មានដែលលើកកម្ពស់ ឬពណ៌នាអំពីខ្លឹមសារអាសអាភាស រូបភាព រំលោភបំពាន និង/ឬ រូបភាពអនីតិជន អំពើហឹង្សា ភេរវកម្ម ឬអាកប្បកិរិយាបង្កគ្រោះថ្នាក់ ឬ ទង្វើខុសច្បាប់ណាមួយផ្សេងទៀតឡើយ។
១៣.៣.៦ គឺមិនមែនជាព័ត៌មានផ្ទុកនូវទិន្នន័យផ្ទាល់ខ្លួន/ទិន្នន័យរសើប ឬ រូបភាពរបស់មនុស្សណាម្នាក់ ឡើយ។
១៣.៣.៧ គឺមិនមែនជាព័ត៌មានរូបភាពនៃតំបន់ការពារ ទីតាំងដែលមិនអាចចេញចូលជាសាធារណៈ ឬ តំបន់ហាមឃាត់ ឬតំបន់ដែលមិនអនុញ្ញាតចំពោះការថតរូប និងការថតវីដេអូ (ឧទាហរណ៍ ប៉ុស្តិ៍ត្រួតពិនិត្យ អន្តោប្រវេសន៍ បរិវេណយោធា បរិវេណផ្ទៃខាងក្នុងនៃលំនៅដ្ឋានឯកជន) និង
១៣.៣.៨ គឺមិនមែនជាព័ត៌មានដែលត្រូវបានចម្លង ឬ លួច និងមិនរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់តតិយជន។
១៣.៤ ការទទួលយក ការបដិសេធ ឬ ការដកចំណុចនៃទីតាំង (POI) ចេញ ៖ តាមឆន្ទានុសិទ្ធិរបស់ខ្លួន និងនៅពេលណាក៏បានដោយមិនចាំបាច់ជូនដំណឹងដល់អ្នក ហ្គ្រេប អាច៖
១៣.៤.១ ទទួលយក ឬបដិសេធព័ត៌មានចំណុចនៃទីតាំង (POI) ណាមួយដែលបានដាក់បញ្ជូនមក
១៣.៤.២. កែប្រែ ឬកែតម្រូវព័ត៌មានចំណុចនៃទីតាំង (POI) ឬ ចំណុចនៃទីតាំង (POI) ដែលបានទទួលយករួចហើយ និង
១៣.៤.៣ លុបចំណុចនៃទីតាំង (POI) ឬ ព័ត៌មានចំណុចនៃទីតាំង (POI) ណាមួយចេញ។
១៣.៥ រង្វាន់៖ ហ្គ្រេប អាចផ្តល់នូវការលើកទឹកចិត្ត ឬ រង្វាន់ពីពេលមួយទៅពេលមួយចំពោះការដាក់បញ្ជូនព័ត៌មានចំណុចនៃទីតាំង (POI) ដែលមានលក្ខណទទួលយកបាន ដូចដែលបានជូនដំណឹងដល់អ្នកនៅក្នុងកម្មវិធី (Application)។
១៣.៦. សិទ្ធិ៖ ដោយការដាក់បញ្ជូនចំណុចនៃទីតាំង (POI)
១៣.៦.១ អ្នកទទួលខុសត្រូវទាំងស្រុងចំពោះទង្វើរបស់អ្នក និងទិន្នន័យ អត្ថបទ ព័ត៌មាន ឈ្មោះ រូបភាព ក្រាហ្វិក រូបថត រូបភាពណាមួយ និងខ្លឹមសារផ្សេងទៀតដែលអ្នកដាក់បញ្ជូន បង្ហោះ បង្ហាញនៅលើ ឬ តាមរយៈកម្មវិធី (Application)។ ហ្គ្រេប មិនទាមទារកម្មសិទ្ធិលើព័ត៌មានចំណុចនៃទីតាំង (POI) ណាមួយដែល អ្នកបង្ហោះនៅលើ ឬ តាមរយៈកម្មវិធី (Application) ឡើយ។
១៣.៦.២ អ្នកមិនមានកាតព្វកិច្ចផ្តល់ព័ត៌មានណាមួយដល់ ហ្គ្រេប ទេ។ តែយ៉ាងណា ប្រសិនបើអ្នកជ្រើសរើសក្នុងការបញ្ចូល (upload)ឬចែករំលែកព័ត៌មាន អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកមានសិទ្ធិត្រឹមត្រូវតាមច្បាប់ក្នុង ការដាក់បញ្ជូនចំណុចនៃទីតាំង (POI) និងព័ត៌មានចំណុចនៃទីតាំង (POI) ទាំងនោះ។
១៣.៦.៣ អ្នកផ្តល់ឱ្យ ហ្គ្រេប នូវសិទ្ធិលើអាជ្ញាប័ណ្ណ ដែលមិនអាចដកហូតវិញបាន ទូទាំងពិភពលោក ដែលមិនផ្តាច់មុខ និងគ្មានសួយសារ ដើម្បីគ្រប់គ្រង ផលិតឡើងវិញ ចែកចាយ ទំនាក់ទំនង បោះពុម្ពផ្សាយ ប្រើប្រាស់ ធ្វើអាជ្ញាប័ណ្ណបន្ដ កែប្រែ និងបង្កើតស្នាដៃជាថ្មី ដោយផ្អែកលើចំណុចនៃទីតាំង (POI) និងព័ត៌មានចំណុចនៃទីតាំង (POI)។
១៣.៦.៤ ចំណុចទីតាំង (POI) ឬព័ត៌មានចំណុចទីតាំង (POI) ដែលមានព័ត៌មានជាក់ស្ដែងអាចរកបានជាសាធារណៈ ដូចជាឈ្មោះនៃអាជីវកម្មដែលមិនស្ថិតក្រោមវិសាលភាពនៃសិទ្ធិអាជ្ញាប័ណ្ណនេះទេ និង
១៣.៦.៥ សិទ្ធិនៅមានរហូត ដរាបណាព័ត៌មានចំណុចនៃទីតាំង (POI) របស់អ្នកត្រូវ បានការពារដោយកម្មសិទ្ធិបញ្ញា។ និង
១៣.៧ សំណើសុំកែប្រែ ឬ ដកចេញ ៖ អ្នកអាចដាក់សំណើដើម្បីកែប្រែ ឬលុបចំណុចនៃទីតាំង (POIs) ឬព័ត៌មានចំណុចនៃទីតាំង (POI) តាមរយៈកម្មវិធី (Application) បាន។ ហ្គ្រេប តាមឆន្ទានុសិទ្ធិរបស់ខ្លួន នឹងវាយតម្លៃលើករណីនីមួយៗ ថាតើត្រូវយល់ព្រមតាមសំណើសុំនោះដែរ ឬ ទេ។
១៣.៨. រូបភាពនៃទិដ្ឋភាពផ្លូវតាមផ្កាយរណប៖ នៅពេលដាក់បញ្ចូន ឬមើលចំណុចនៃទីតាំង (POIs) នៅក្នុង កម្មវិធី (Application) អ្នកប្រហែលជាអាចមើលរូបភាពនៃទិដ្ឋភាពផ្លូវរបស់ផ្កាយរណប (“រូបភាពតាមផ្ដាយរណប”)។ អ្នកទទួលស្គាល់ និងយល់ព្រមថា៖
១៣.៨.១ សិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍នៅក្នុងរូបភាពតាមផ្កាយរណបទាំងអស់ រួមមានទាំង ការកែតម្រូវ ការកែលម្អ ការកែប្រែ ឬ កម្មសិទ្ធិបញ្ញាជាកម្មសិទ្ធិទាំអស់ គឺជាកម្មសិទ្ធិរបស់ឈ្មួញតតិយជនរបស់ ហ្គ្រេប ឬ អ្នកផ្គត់ផ្គង់របស់ឈ្មួញទាំងនោះ។
១៣.៨.២ អ្នកមិនត្រូវចែកចាយ ធ្វើអាជ្ញាប័ណ្ណបន្ដ ជួល លក់ ភតិសន្យា ឱ្យខ្ចីរូបភាពតាមផ្កាយរណបទៅឱ្យតតិយជនណាមួយ ឬ ប្រើប្រាស់ ឬ ផលិតឡើងវិញនូវរូបភាពតាមផ្កាយរណបសម្រាប់ គោលបំណងណាមួយដែលមិនត្រូវបានអនុញ្ញាតដោយ ហ្គ្រេប រួមទាំងគោលបំណងពាណិជ្ជកម្មណាមួយឡើយ។
១៣.៨.៣ អ្នកមិនត្រូវដកចេញ រំលង ឬគេចពីការការពារតាមប្រព័ន្ធអេឡិចត្រូនិច ឬ មធ្យោបាយផ្សេងៗទៀត នៅលើរូបភាពតាមផ្កាយរណបឡើយ។
១៣.៨.៤ អ្នកមិនត្រូវទាញយក ឬរក្សាទុករូបភាពតាមផ្កាយរណបនៅលើឧបករណ៍ណាមួយឡើយ។
១៣.៨.៥ អ្នកមិនត្រូវកែប្រែ លាក់បាំង ឬលុបការជូនដំណឹងស្តីពីកម្មសិទ្ធិបញ្ញានៃសិទ្ធិអ្នកនិពន្ធ ព័ត៌មានស្ដីពីការគ្រប់គ្រងសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬសិទ្ធិនៃកម្មសិទ្ធិដែលបានសរសេរភ្ជាប់ (proprietary legend) នៅក្នុង ឬនៅលើរូបភាពតាមផ្កាយរណបឡើយ។
១៣.៨.៦ រូបភាពតាមផ្កាយរណបទាំងអស់ត្រូវបានផ្តល់ជូនក្នុងលក្ខណ “ជាក់ស្ដែង” “as is” ដោយគ្មានការធានាអ្វីទាំងអស់ រួមទាំងការធានាណាមួយស្ដីពីនីតិសម្បទាចំពោះគោលបំណង ការមិនរំលោភ បំពានសិទ្ធិ ឬការមិនក្លែងបន្លំនៃកម្មសិទ្ធិបញ្ញារបស់តតិយជន ភាពត្រឹមត្រូវ ខ្លឹមសារ ឬ លទ្ធផលអ្វីឡើយ និង
១៣.៨.៧. ហ្គ្រេប ឬ ឈ្មួញ (vendor) របស់ហ្គ្រេបមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬ ការខូចខាតនៃភាពជាលក្ខណដើមណាមួយឡើយ ទោះជាកើតចេញពី ឬជាប់ពាក់ព័ន្ធនឹងការចូលប្រើ ឬ ការប្រើប្រាស់រូបភាពតាមផ្កាយរណបរបស់អ្នក។
១៤. ភាពជាម្ចាស់កម្មសិទ្ធិបញ្ញា
១៤.១. នៅពេលដែលត្រូវអនុវត្ត ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបគឺត្រូវជាម្ចាស់លើសិទ្ធិ កម្មសិទ្ធិ និងផលប្រយោជន៍ទាំងអស់ រួមមាន កម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធទាំងអស់ ដែលនៅក្នុង និងចំពោះសូហ្វវែរ (Software) និង/ឬកម្មវិធី (Application) ហើយដោយការពង្រីកជាបន្ដបន្ទាប់នៃសេវាកម្ម ព្រមទាំងសំណូមពរ គំនិត សំណើសម្រាប់ធ្វើឱ្យប្រសើឡើង ការផ្តល់មតិយោបល់ អនុសាសន៍ ឬព័ត៌មានដទៃផ្សេងៗទៀតដែលអ្នក ឬភាគីពាក់ព័ន្ធណាមួយផ្សេងទៀតបានផ្ដល់ទាក់ទងនឹងសេវាកម្មនេះ។ លក្ខខណ្ឌនៃសេវាកម្មមិនបង្កើតជាកិច្ចព្រមព្រៀងលក់ ហើយមិនផ្ទេរឱ្យអ្នកនូវសិទ្ធិនៃភាពជាម្ចាស់ណាមួយដែលមាននៅក្នុង ឬ ពាក់ព័ន្ធនឹងសេវាកម្ម វេទិការ (Platform) ឬ កម្មសិទ្ធិបញ្ញាណាមួយដែលជាកម្មសិទ្ធិរបស់ ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបឡើយ។ ឈ្មោះរបស់ ហ្គ្រេប “Grab” និមិត្តសញ្ញារបស់ ហ្គ្រេប “Grab” សេវាកម្ម សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) និងនិមិត្តសញ្ញារបស់សេវាករតតិយជននៃសេវាដឹកអ្នកធ្វើដំណើ និងឈ្មោះផលិតផលដែលភ្ជាប់ជាមួយសូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) ទាំងអស់គឺជាពាណិជ្ជសញ្ញារបស់ ហ្គ្រេប ឬតតិយជន ហើយគ្មានសិទ្ធិ ឬអាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។ ដើម្បីជៀសវាងការសង្ស័យ វាក្យសព្ទ “វេទិកា” (Platform) នៅទីនេះត្រូវរួមបញ្ចូលសមាសធាតុ ដំណើរការ និងការរចនានៅក្នុងវេទិកានោះទាំងមូល។
១៤.២. អ្នកអាចបញ្ជូនព័ត៌មានរបស់អ្នក ឬ ធ្វើឱ្យព័ត៌មានទាំងនោះមានជាសាធារណៈបាន តាមរយៈ ឬ ក៏ទាក់ទងនឹងមុខងារជាក់លាក់មួយចំនួននៃវេទិកា (Platform)។ វៀលែងតែបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀង ហ្គ្រេប មិនទាមទារកម្មសិទ្ធិលើខ្លឹមសារព័ត៌មានដែលអ្នកផ្តល់ឱ្យយើងទេ។ នៅពេលដែលអ្នកបង្ហោះ ឬ ផ្តល់ឱ្យយើងនូវខ្លឹមសារព័ត៌មានណាមួយដែលនៅក្រោមកម្មសិទ្ធិបញ្ញា (ក) អ្នកផ្ដល់ឱ្យ ហ្គ្រេប នូវសិទ្ធិ និងអាជ្ញាប័ណ្ណដែលមិនអាចដកហូតវិញ ដោយគ្មានថ្លៃសួយសារ ទូទាំងពិភពលោក អចិន្ដ្រៃយ៍ មិនផ្តាច់មុខ និងគ្មានការរឹតត្បិត ក្នុងការធ្វើជាម្ចាស់ រក្សាទុក ប្រើប្រាស់ ផលិតឡើងវិញ កែប្រែ កែសម្រួល សម្រប បកប្រែ បង្កើតស្នាដៃជាថ្មីឡើងវិញ បោះពុម្ពផ្សាយ អនុវត្ត ឬ បង្ហាញជាសាធារណៈ ចែកចាយ ធ្វើអាជ្ញាប័ណ្ណបន្ដ ឬ ផ្តល់ឱ្យអ្នកដទៃ លើខ្លឹមសារព័ត៌មានរបស់អ្នក (រួមមាន ដោយគ្មានដែនកំណត់ចំពោះ ឈ្មោះ និង/ឬ ខ្លឹមសារព័ត៌មានដែលមានស្រដៀងគ្នានោះ) នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ទម្រង់ និងបណ្ដាញណាមួយ និងទាំងអស់ (ដែលមានអត្ថិភាពក្នុងពេលបច្ចុប្បន្ន ឬក្រោយមកបានអភិវឌ្ឍ) សម្រាប់គោលបំណងណាមួយក៏ដោយ និង (ខ) អ្នកសន្យាថាអ្នកមានសិទ្ធិក្នុងការផ្តល់ឱ្យយើងនូវអាជ្ញាប័ណ្ណទាំងនេះ ហើយអ្នកនៅតែត្រូវទទួលខុសត្រូវចំពោះខ្លឹមសារព័ត៌មានដែលអ្នកបានផ្តល់ឱ្យនោះ។ ដើម្បីជៀសវាងការសង្ស័យ (ទោះបីជាអ្នកទទួលស្គាល់ និងយល់ព្រមថា ហ្គ្រេប មិនមានកាតព្វកិច្ចដូច្នោះក៏ដោយ) អ្នកក៏ផ្តល់ឱ្យ ហ្គ្រេប នូវសិទ្ធិ ក្នុងការប្រើឈ្មោះ និង/ឬ ខ្លឹមសារព័ត៌មានដែលស្រដៀងគ្នារបស់អ្នក ទាក់ទងនឹងសមាសធាតុ និងព័ត៌មានផ្សេងទៀតដែលបានដាក់បញ្ជូន ក៏ដូចជាព័ត៌មានទាក់ទងនឹង ការផ្សាយពាណិជ្ជកម្ម ការយុទ្ធនាការផ្នែកទីផ្សារ និងសំភារៈប្រម៉ូសិនទាំងអស់ដែលពាក់ព័ន្ធ។ ប្រសិនបើអ្នកជ្រើសរើសផ្តល់ ឱ្យយើងនូវមតិកែលម្អ ដូចជាការផ្តល់មតិយោបល់ដើម្បីកែលម្អសេវាកម្មរបស់យើងនោះ យើងអាចធ្វើសកម្មភាពលើមតិកែលម្អរបស់អ្នក ដោយមិនមានកាតព្វកិច្ចចំពោះអ្នកឡើយ។ ប្រសិនបើអ្នកមាន បំណងចង់ស្នើសុំការដកចេញនូវមាតិកាព័ត៌មានណាមួយ អ្នកអាចទាក់ទងមកកាន់ មជ្ឍមណ្ឌលជំនួយ របស់ហ្គ្រេប ដើម្បីដាក់សំណើនោះ។ នៅពេលដែលមាតិកាព័ត៌មានដែលអ្នកបានស្នើគឺជាការផ្ដល់មតិវាយតម្លៃ គោលការណ៍ណែនាំស្ដីពីការផ្ដល់មតិវាយតម្លៃ ត្រូវអនុវត្តក្នុងករណីនេះបន្ថែម។
១៥. ពន្ធ
១៥.១ អ្នកយល់ព្រមថាកិច្ចព្រមព្រៀងនេះ គឺត្រូវអនុវត្តចំពោះពន្ធ ករណីយកិច្ច កម្រៃសេវា ថ្លៃសេវា និង/ឬ ការចំណាយតាមបទប្បញ្ញត្តិច្បាប់ទាំងអស់ជាធរមាន ដែលពីពេលមួយទៅពេលមួយ។ អ្នកត្រូវតែអនុលោមតាមច្បាប់ជាធរមានទាំងអស់ និងចាត់វិធានការនៃលក្ខខណ្ឌតម្រូវទាំងអស់ ដើម្បីអនុញ្ញាត គាំទ្រ និង/ឬ ការពារ ហ្គ្រេប ចំពោះការទាមទារ ឬផ្ទៀងផ្ទាត់ពន្ធពាក់ព័ន្ធសេវាកម្មណាមួយ ទូទាត់ កាត់មកវិញ ឬ បង្វិលសងវិញចំពោះពន្ធផ្សេងៗដែលបានបង់ ឬ ត្រូវបង់ទាក់ទងនឹងសេវាកម្មនេះ ។
១៥.២ ប្រសិនបើអ្នកជាសេវាករតតិយជន អ្នកមានទំនួលខុសត្រូវក្នុងការបង់ពន្ធ និងវិភាគទានតាមច្បាប់ ណាមួយដែលតម្រូវទាក់ទងនឹងចំនួនទឹកប្រាក់ដែលត្រូវបង់ជូនអ្នកនៅក្រោម ឬ ទាក់ទងនឹងកិច្ចព្រមព្រៀង នេះ។
១៦. ការសម្ងាត់
១៦.១ អ្នកត្រូវតែរក្សាការសម្ងាត់ចំពោះព័ត៌មាន និងទិន្នន័យទាំងអស់ដែលទាក់ទងនឹង ហ្គ្រេប សេវាកម្ម ផលិតផល កិច្ចការជំនួញ ផែនការណ៍ផ្នែកទីផ្សារ និងការផ្សព្វផ្សាយ ឬប្រតិបត្តិការផ្សេងៗទៀត និងក្រុមហ៊ុនសម្ព័ន្ធរបស់ ហ្គ្រេប ដែលបានបង្ហាញដល់អ្នកដោយ ឬក្នុងនាម ហ្គ្រេប (មិនថាដោយផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរនោះទេ ហើយទោះបីជាមុនពេល នៅពេល ឬក្រោយកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងនេះក៏ដោយ) ឬ ដែលអ្នកបានធ្វើលទ្ធកម្មដោយផ្ទាល់ ឬដោយប្រយោលពី ហ្គ្រេប ឬ ក្រុមហ៊ុនសាខាណាមួយរបស់ ហ្គ្រេប ឬ បានបង្កើតឡើងក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះក៏ដោយ។ អ្នកត្រូវតែធានាបន្ថែមទៀតថា អ្នកគ្រាន់តែប្រើប្រាស់ព័ត៌មានសម្ងាត់ទាំងនេះ ដើម្បីប្រើប្រាស់សេវាកម្មនេះប៉ុណ្ណោះ ហើយមិនត្រូវបង្ហាញព័ត៌មានទាំងនេះដល់តតិយជន ឬ ប្រើប្រាស់សម្រាប់គោលបំណងផ្សេង ដោយគ្មានការអនុញ្ញាតយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ហ្គ្រេប ឡើយ។
១៦.២. កាតព្វកិច្ចនៃការរក្សាការសម្ងាត់ខាងលើមិនត្រូវអនុវត្តឡើយ ចំពោះវិសាលភាពដែលអ្នកអាចបង្ហាញថា ព័ត៌មានពាក់ព័ន្ធនោះគឺជា៖
១៦.២.១. ព័ត៌មានដែលនៅក្នុងការកាន់កាប់របស់អ្នករួចហើយ នៅពេលដែលអ្នកទទួលព័ត៌មាននោះ
១៦.២.២. ព័ត៌មាននៃចំណោះដឹងសាធារណៈក្នុងពេលបច្ចុប្បន្ន ឬអនាគត ដែលកើតមានឡើង ដែលមិនមែនជាកំហុស ឬការខកខានមិនបានធ្វើសកម្មភាពណាមួយរបស់អ្នកនោះទេ
១៦.២.៣. ព័ត៌មានដែលទទួលបានពីតតិយជនដែលមានសិទ្ធិក្នុងការបង្ហាញ ឬ
១៦.២.៤. ព័ត៌មានដែលត្រូវបានតម្រូវឱ្យបង្ហាញតាមបញ្ញត្តិច្បាប់។
១៧. ឯកជនភាពទិន្នន័យ គោលការណ៍ស្ដីពីការការពារទិន្នន័យបុគ្គល
១៧.១ ហ្គ្រេប ប្រមូល និងធ្វើប្រព្រឹត្តិកម្មទិន្នន័យបុគ្គលរបស់អ្នកដោយអនុលោមតាមគោលការណ៍ស្ដីពីឯកជនភាពរបស់ ហ្គ្រេប ។ គោលការណ៍ឯកជនភាពអនុវត្តចំពោះសេវាកម្មទាំងអស់របស់ ហ្គ្រេប ហើយដោយផ្អែកលើសេចក្ដីយោងនេះ លក្ខខណ្ឌនៃគោលការណ៍ស្ដីពីឯកជនភាព គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។
១៧.២ ក្នុងករណីដែលត្រូវអនុវត្ត អ្នកយល់ព្រម និងអនុញ្ញាតឱ្យ ហ្គ្រេប ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនសាខាណាមួយរបស់ ហ្គ្រេប ប្រមូល ប្រើប្រាស់ ធ្វើប្រព្រឹត្តិកម្ម និងលាតត្រដាងទិន្នន័យបុគ្គល ដូចដែលបានចែងបន្ថែមជាក់លាក់នៅក្នុងគោលការណ៍ស្ដីពីឯកជនភាពរបស់យើង។
១៧.៣ អ្នកទទួលស្គាល់ថា ហ្គ្រេប អាចនឹងបង្ហាញទិន្នន័យបុគ្គលរបស់បុគ្គលផ្សេងទៀតទៅកាន់អ្នកក្នុងដំណើរការនៃការប្រើប្រាស់របស់អ្នកលើសេវាកម្មផ្សេងៗរបស់ ហ្គ្រេប ។ អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកនឹងប្រើប្រាស់ទិន្នន័យបុគ្គលនេះសម្រាប់តែគោលបំណងដែល ហ្គ្រេប បង្ហាញឱ្យអ្នកប៉ុណ្ណោះ ហើយមិនប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗទៀតដែលមិនមានការអនុញ្ញាតនោះទេ។
១៨. ទំនាក់ទំនងជាមួយតតិយជន
១៨.១. ក្នុងអំឡុងពេលប្រើប្រាស់សេវាកម្មនេះ អ្នកអាចមានទំនាក់ទំនង ឬ ប្រតិបត្តិការផ្សេងៗជាមួយតតិយជនអ្នកដែលតាំងបង្ហាញ ឬ ផ្តល់នូវទំនិញ និង/ឬ ប្រភេទសេវាកម្មផ្សេងៗរបស់ពួកគេតាមរយៈវេទិកា (Platform) ឬ កម្មវិធី (Application)។ ទំនាក់ទំនង ឬ កិច្ចព្រមព្រៀងណាមួយគឺជាចំណងផ្លូវច្បាប់ជាក់លាក់រវាងអ្នក និងតតិយជននោះប៉ុណ្ណោះ ហើយ ហ្គ្រេប និងម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេបមិនទទួលខុសត្រូវ ឬ មិនមានកាតព្វកិច្ចចំពោះទំនាក់ទំនង ឬ កិច្ចព្រមព្រៀងណាមួយឡើយ។ ហ្គ្រេប និងក្រុមហ៊ុនសាខាណាមួយរបស់ហ្គ្រេបមិនគាំទ្រកម្មវិធី ឬគេហទំព័រ (sites) ណាមួយនៅលើអ៊ីនធឺណែតដែលត្រូវបានតភ្ជាប់មកកាន់/តាមរយៈវេទិកា (Platform) ឬកម្មវិធី (Application) នោះទេ ហើយគ្រប់ករណីទាំងអស់ ហ្គ្រេប ម្ចាស់អាជ្ញាប័ណ្ណ ឬក្រុមហ៊ុនសាខារបស់ខ្លួនមិនទទួលខុសត្រូវចំពោះខ្លឹមសារ ផលិតផល សេវាកម្ម ឬ សមាសធាតុផ្សេងទៀត ដែលមាននៅលើ ឬអាចរកបានពីគេហទំព័រទាំងនេះ ឬ ជារបស់សេវាករតតិយជនឡើយ។ ចំពោះសេវាករតតិយជនជាក់លាក់មួយចំនួន ដែលផ្ដល់សេវាកម្មដឹកអ្នកធ្វើដំណើរ ទំនិញ និង/ឬ ប្រភេទសេវាកម្មផ្សេងៗទៀត អាចនឹងទាមទារការយល់ព្រមរបស់អ្នកចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ស្ដីពីឯកជនភាពបន្ថែម ឬមានលក្ខខណ្ឌខុសៗគ្នា មុនពេលដែលអ្នកប្រើប្រាស់ ឬ ចូលទៅកាន់ទំនិញ ឬ សេវាកម្មទាំងនោះ ហើយ ហ្គ្រេប មិនមែនជាភាគីចំពោះទំនាក់ទំនងនោះ ហើយបដិសេធចំពោះការទទួលខុសត្រូវផ្នែកណាមួយ និងទាំងអស់ និង/ឬ ការទទួលខុសត្រូវដែលកើតចេញពីកិច្ចព្រមព្រៀងនោះរវាងអ្នក និងសេវាករតតិយជន។ អ្នកដឹងថាលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ស្ដីពីឯកជនភាពបន្ថែម ឬ លក្ខណខុសៗគ្នាអាចអនុវត្តចំពោះការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មរបស់សេវាករតតិយជន។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះព័ត៌មានណាមួយដែលអ្នកផ្តល់ ឬ អនុញ្ញាតយើងឱ្យដល់តតិយជន ឬ សម្រាប់ការប្រមូល ការប្រើប្រាស់ និងការបង្ហាញព័ត៌មានរបស់តតិយជននោះឡើយ។
១៨.២. ហ្គ្រេប អាចពឹងផ្អែកលើការផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្នែកទីផ្សាររបស់តតិយជនដែលផ្តល់តាមរយៈសេវាកម្ម និងយន្តការផ្សេងៗទៀតដើម្បីឧបត្ថម្ភធនលើសេវាកម្ម និង/ឬ ដើម្បីរក ប្រាក់ចំណូលបន្ថែម។ ក្នុងករណីដែលអ្នកមិនចង់ទទួលបានការផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្នែកទីផ្សារទាំងនេះទេ សូមមើលគោលការណ៍ស្ដីពីឯកជនភាពរបស់យើង សម្រាប់ការណែនាំដើម្បីឈប់ជាវ (unsubscribe) ឬ ធ្វើបច្ចុប្បន្នភាពលើការកំណត់ឯកជនភាពរបស់អ្នក។ អ្នកយល់ព្រម និងអនុញ្ញាតឱ្យ ហ្គ្រេប ចងក្រង និងចេញផ្សាយ (release) ព័ត៌មានទាក់ទងជាមួយអ្នក និងការប្រើប្រាស់សេវាកម្មរបស់អ្នកដោយមិនបង្ហាញអត្តសញ្ញាណ (អនាមិក) ដែលជាផ្នែកនៃប្រវត្តិរូបអតិថិជន ឬ របាយការណ៍ ឬ ការវិភាគប្រហាក់ប្រហែល។ អ្នកយល់ព្រមថា នេះគឺជាការទទួលខុសត្រូវរបស់អ្នក ក្នុងការចាត់វិធានការប្រុងប្រយ័ត្នគ្រប់សកម្មភាព និងទំនាក់ទំនងជាមួយតតិយជនណាមួយដែលអ្នកមានទំនាក់ទំនងតាមរយៈសេវាកម្មនេះ និង/ឬ សម្ភារៈនៃការផ្សាយពាណិជ្ជកម្ម ឬសកម្មភាពផ្នែកទីផ្សារ ដែលផ្តល់ដោយតតិយជនតាមរយៈសេវាកម្មនេះ។
១៨.៣. យើងអាចដាក់បញ្ចូលតំណភ្ជាប់ (hyperlinks) ទៅកាន់គេហទំព័រ ឬ មាតិកាផ្សេងៗទៀតនៅលើអ៊ីនធឺណិតដែលគ្រប់គ្រង ឬ ដំណើរការដោយតតិយជន ឬ ដាក់តាំងបង្ហាញមាតិកា ឬ សម្ភារៈផ្សព្វផ្សាយដែលផ្តល់ដោយតតិយជន (“មាតិការបស់តតិយជន”)។ មាតិការបស់តតិយជននេះមិនស្ថិត នៅក្រោមការគ្រប់គ្រងរបស់យើងទេ ហើយយើងមិនធានា ឬ ទទួលខុសត្រូវចំពោះកំហុសឆ្គង ការលុបចោល ការពន្យារពេល ការបរិហារកេរ្តិ៍ ការប្រមាថ ការបង្កាច់បង្ខូច ការភូតកុហក អំពើអាសអាភាស រូបភាពអាសអាភាស ភាពមិនត្រឹមត្រូវ ឬសមាសធាតុមិនសមរម្យផ្សេងៗទៀត ដែលមាននៅក្នុងមាតិកា ឬ ផលវិបាកដែលជាលទ្ធផលនៃការចូលប្រើក្នុងគេហទំព័រតំណភ្ជាប់ណាមួយឡើយ។ រាល់តំណភ្ជាប់ទៅកាន់គេហទំព័រ ឬ មាតិកាផ្សេងៗទៀតមិនមែនជាការអនុញ្ញាតយល់ព្រម ឬ មានការផ្ទៀងផ្ទាត់ត្រឹមត្រូវចំពោះគេហទំព័រ ឬ មាតិកានោះទេ ហើយអ្នកយល់ព្រមថាការចូលទៅប្រើប្រាស់ ឬ ការប្រើប្រាស់គេហទំព័រ ឬ មាតិកានៃតំណភ្ជាប់ទាំងនេះ គឺស្ថិតក្នុងហានិភ័យរបស់អ្នកទាំងស្រុង។ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលជំនួយរបស់យើង ប្រសិនបើអ្នកមានសំណួរ ឬ កង្វល់ណាមួយអំពីមាតិការបស់តតិជយជន។
១៨.៤. អ្នកទទួលស្គាល់ថាកម្មវិធី (Application) ប្រើ និងកែប្រែលទ្ធផលស្វែងរកពីសេវាកម្ម Google Maps និងមាតិកា ហើយដោយប្រើប្រាស់កម្មវិធី (Application) នេះ អ្នកយល់ព្រមអនុលោមតាម (១) លក្ខខណ្ឌនៃសេវាកម្មបន្ថែមនៃ Google Maps/ Google Earth ដែលមាននៅលើ https://maps.google .com/help/terms_maps.html ; (២) គោលការណ៍ស្ដីពីឯកជនភាពរបស់ Google ដែលមាននៅលើ https://www.google.com/policies/privacy/; និង (៣) គោលការណ៍ស្ដីពីការប្រើប្រាស់ដែលអាចទទួលយកបានរបស់ Google ដែលមាននៅលើ https://cloud.google.com/maps-platform/terms/aup/ ។ អ្នកយល់ព្រមបន្ថែមទៀតថា នៅពេលប្រើកម្មវិធី (Application) អ្នកមិនត្រូវ៖
(ក) ចម្លង កែប្រែ បង្កើតការងារស្នាដៃចម្លងឡើងវិញ (derivative work) សិក្សាដើម្បីបង្កើតជាថ្មីឡើងវិញ (reverse engineer) បំបែក បកប្រែ រុះរើ ឬព្យាយាមទាញយកប្រភពកូដណាមួយចេញពី Google Maps
(ខ) ធ្វើអាជ្ញាប័ណ្ណបន្ត ផ្ទេរ ឬចែកចាយ Google Maps
(គ) លក់ លក់បន្ត ឬក៏ធ្វើយ៉ាងណាឱ្យ Google Map មានសម្រាប់តតិយជនដែលជាផ្នែក មួយនៃការផ្តល់ជូនលក្ខណពាណិជ្ជកម្ម ដែលមិនមានភាពឯករាជ្យនៃតម្លៃសម្ភារៈនៃ Google Maps ឬ
(ឃ) ការចូលប្រើ ឬការប្រើប្រាស់ Google Maps ក្នុងលក្ខណដែលខុសច្បាប់ ឬដែលទំនង ជានាំឱ្យមានការគេចវេសពីកម្រៃសេវាដែលត្រូវបង់ជូនទៅឱ្យ Google ។
១៩. ការធានាការពារ និង ផ្ដល់សំណង
តាមរយៈការយល់ព្រមលើលក្ខខណ្ឌនៃការប្រើប្រាស់ នៅពេលប្រើប្រាស់សេវាកម្មនេះ អ្នកយល់ព្រមថា អ្នកត្រូវផ្ដល់សំណង ហើយការពារ ហ្គ្រេប ម្ចាស់អាជ្ញាបណ្ណរបស់់ ហ្គ្រេប និងក្រុមហ៊ុនសាខារបស់ភាគីនីមួយៗ មន្ត្រី អភិបាល សមាជិក បុគ្គលិក អ្នកតំណាងស្របច្បាប់ និងភ្នាក់ងាររបស់ ហ្គ្រេប ទាំងអស់ ដោយមិនឱ្យមានគ្រោះថ្នាក់ និងប្រឆាំងនឹងការទាមទារ តម្លៃ ការខូចខាត ការបាត់បង់ បំណុល និងការចំណាយ (រួមទាំងកម្រៃសេវា និងការចំណាយផ្នែកច្បាប់ និង/ឬ សកម្មភាពផ្លូវច្បាប់ផ្សេងៗទៀត) ដែលកើតចេញពី ឬពាក់ព័ន្ធនឹង៖ (ក) ការប្រើប្រាស់សេវាកម្ម វេទិកា (Platform) សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) របស់អ្នកនៅក្នុងប្រតិបត្តិការ ដែលមានទំនាក់ទំនងជាមួយសេវាករតតិយជន ឬ អ្នកប្រើប្រាស់ (តាមកាលៈទេសៈ) ជាមួយពាណិជ្ជករ សេវាករ ដៃគូ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភតតិយជន ឬ (ខ) ការបំពានរបស់អ្នក ឬការរំលោភលើលក្ខខណ្ឌប្រើប្រាស់ណាមួយ លក្ខខណ្ឌ និង ខចែងណាមួយរបស់តតិយជន ឬ ច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តជាធរមានណាមួយ ទោះជាមាន ឬ មិនបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ ឬ (គ) ការរំលោភសិទ្ធិរបស់តតិយជនណាមួយ រួមទាំងសេវាករតតិយជន ឬ អ្នកប្រើប្រាស់ដែលបានរៀបចំតាមរយៈសេវាកម្មនេះ ឬ (ឃ) ការប្រើប្រាស់ ឬ ការប្រើប្រាស់មិនត្រឹមត្រូវរបស់អ្នកចំពោះសេវាកម្មនេះ វេទិកា (Platform) សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) និង (ង) នៅពេលដែលត្រូវអនុវត្តក្នុងករណីកម្មសិទ្ធិរបស់អ្នក ចំពោះការប្រើប្រាស់ ឬ ប្រតិបត្តិការនៃយានជំនិះណាមួយ រួមទាំងការផ្តល់ប្រភេទសេវាកម្មផ្សេងៗរបស់អ្នកដល់អ្នកប្រើប្រាស់តាមរយៈសេវាកម្មនេះ។
២០. ការបដិសេធចំពោះការធានា
២០.១. ហ្គ្រេប មិនធ្វើការតំណាងអះអាង ការធានា (warranty) ឬ ការធានា (guarantee) ចំពោះភាពជឿជាក់បាន ភាពទាន់ពេលវេលា គុណភាព ភាពសមស្រប ភាពដែលមាន ភាពត្រឹមត្រូវ ឬ ពេញលេញនៃសេវាកម្មនេះ សូហ្វវែរ (Software) កម្មវិធី (Application) ឬ វេទិកា (Platform) ឡើយ។ ហ្គ្រេប មិនតំណាងអះអាង ឬ ធានាថា (ក) ការប្រើប្រាស់សេវាកម្ម សូហ្វវែរ (Software) កម្មវិធី (Application) ឬ វេទិកា (Platform) នឹងមានសុវត្ថិភាព គ្មានការរំខាន គ្មានកំហុស ឬ សមាសធាតុបង្កគ្រោះថ្នាក់ផ្សេងៗទៀតឡើយ ឬ ដំណើរការរួមគ្នាជាមួយផ្នែកហាតវែរ (Hardware) សូហ្វវែរ (Software) ប្រព័ន្ធ ឬទិន្នន័យផ្សេងៗទៀតឡើយ (ខ) នឹងបំពេញតាមតម្រូវការ ឬ ការរំពឹងទុករបស់អ្នក (គ) ទិន្នន័យដែលបានរក្សាទុកណាមួយនឹងមានភាពត្រឹមត្រូវ ឬ អាចទុកចិត្តបាន ឬ (ឃ) គុណភាពនៃផលិតផល សេវាកម្ម ព័ត៌មាន ឬសម្ភារៈផ្សេងៗទៀតដែលអ្នកបានទិញ ឬ ទទួលបានតាមរយៈវេទិកា (Platform) នឹងបំពេញតាមតម្រូវការ ឬ ការរំពឹងទុករបស់អ្នកឡើយ។ សេវាកម្ម និងវេទិកា (Platform) ក៏ដូចជាមាតិកាពាក់ព័ន្ធត្រូវបានផ្តល់ជូនអ្នកយ៉ាងច្បាស់លាស់ផ្អែកលើមូលដ្ឋាន “ជាក់ស្ដែង” (“as is” basis)។ លក្ខខណ្ឌ ការតំណាងអះអាង និងការធានាទាំងអស់ រួមទាំងការធានាគុណភាពលក្ខណពាណិជញជកម្ម លក្ខណសម្បទាសម្រាប់គោលបំណងជាក់លាក់ ឬ ការមិនរំលោភលើសិទ្ធិរបស់តតិយជន គឺមិន ត្រូវបានរាប់បញ្ចូលនៅទីនេះក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់។
២០.២. ហ្គ្រេប មិនធ្វើការតំណាងអះអាង ឬការធានាចំពោះប្រភេទនៃការតំណាងអះអាង ឬការធានាណាមួយនោះទេ ទោះបីជាការបង្ហាញ ឬការបង្កប់ន័យក្តី ចំពោះការផ្ដល់ប្រភេទសេវាកម្មផ្សេងៗដែលផ្តល់ដោយសេវាករតតិយជន ឬ ប្រភេទសេវាកម្មផ្សេងៗទៀត ដែលទទួលបានតាមរយៈការប្រើប្រាស់សេវាកម្មនេះ។ អ្នកយល់ព្រមថា អ្នកនឹងត្រូវប្រឈមមុខចំពោះហានិភ័យទាំងអស់ដែលកើតចេញពីការប្រើប្រាស់សេវាកម្មរបស់អ្នក និងការផ្ដល់ប្រភេទសេវាកម្មផ្សេងៗណាមួយ ដែលផ្តល់ដោយសេវាករតតិយជន ហើយមិនត្រូវទាមទារពី ហ្គ្រេប ទាក់ទងនឹងហានិភ័យទាំងនោះទេ។
២១. ការយឺតយ៉ាវដោយសារអ៊ីនធឺណែត
សេវាកម្មនេះ វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software) អាចប្រឈមនឹងការកម្រិត ការយឺតយ៉ាវ និងបញ្ហាផ្សេងៗទៀតដែលមានស្រាប់ក្នុងការប្រើប្រាស់អ៊ីនធឺណែត និងទំនាក់ទំនងអេឡិចត្រូនិច រួមទាំងឧបករណ៍ដែលអ្នកប្រើប្រាស់ ឬ សេវាករតតិយជនមានកំហុសមិនបានតភ្ជាប់ ចេញក្រៅពីជួរ បានបិទ ឬ មិនដំណើរការមុខងារ។ ហ្គ្រេប មិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ ភាពបរាជ័យនៃការដឹកជញ្ជូន ការខូចខាត ឬ ការបាត់បង់ដែលបណ្តាលមកពីបញ្ហាទាំងនេះឡើយ។
២២. ដែនកំណត់នៃការទទួលខុសត្រូវ
២២.១ លើកលែងតែមានការចែងបញ្ជាក់ផ្សេងពីនេះ ហើយនៅក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ ការទាមទារណាមួយរបស់អ្នកចំពោះ ហ្គ្រេប នឹងត្រូវកំណត់ត្រឹមចំនួនទឹកប្រាក់សរុប ដែលអ្នកបានបង់ និង/ឬ ដែលអ្នកមានកាតព្វកិច្ចត្រូវបង់សម្រាប់ការប្រើប្រាស់សេវាកម្មក្នុងអំឡុងពេលដែលមានការទាមទារនោះ ប៉ុណ្ណោះ។ ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ខ្លួនមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ឬ របួស ដែលអាចកើតមាន ឬ បណ្ដាលមកពីអ្នក ឬ បុគ្គលណាម្នាក់ ដែលអ្នកបានកក់សេវាកម្មឡើយ រួមមាន ដោយមិនកំណត់ចំពោះ៖
២២.១.១ ការបាត់បង់ ការខូចខាត ឬរបួសដែលកើតឡើងចេញពី ឬមានទំនាក់ទំនងជាមួយសេវានេះ វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.២ ការប្រើប្រាស់ ឬអសមត្ថភាពក្នុងការប្រើប្រាស់សេវា វេទិកា (Platform) កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.៣ ការពឹងផ្អែកណាមួយ ដែលអ្នកមានលើភាពពេញលេញ ភាពត្រឹមត្រូវ ឬ អត្ថិភាពនៃការផ្សាយពាណិជ្ជកម្មណាមួយ ឬ
២២.១.៤ លទ្ធផលនៃការទំនាក់ទំនង ឬប្រតិបត្តិការណាមួយរវាងអ្នក និងសេវាករតតិយជន អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម ឬ អ្នកឧបត្ថម្ភ ដែលមានការផ្សាយពាណិជ្ជកម្មលោតបង្ហាញឡើងនៅលើគេហទំព័រ ឬ ត្រូវបានណែនាំដោយសេវាកម្មនេះ កម្មវិធី (Application) និង/ឬ សូហ្វវែរ (Software)
២២.១.៥ ទោះបីជា ហ្គ្រេប និង/ឬ ម្ចាស់អាជ្ញាប័ណ្ណរបស់ហ្គ្រេប ធ្លាប់ត្រូវបានដឹងពីមុខមកអំពីលទ្ធភាពនៃការខូចខាតនោះក៏ដោយ។
២២.២ ហ្គ្រេប មិនបាន ហើយនឹងមិនធ្វើការវាយតម្លៃ ឬត្រួតពិនិត្យអំពីភាពសមរម្យ ភាពស្របច្បាប់ សមត្ថភាព ចលនា ឬទីតាំងរបស់អ្នកផ្ដល់តតិយជនណាមួយ ដែលរួមបញ្ចូលទាំងសេវាករតតិយជន អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ ហើយអ្នកបានបង្ហាញយ៉ាងជាក់លាក់នូវការបោះបង់ និងលើកលែងចំពោះ ហ្គ្រេប ឱ្យរួចផុតពីការទទួលខុសត្រូវ ការទាមទារ ឬ ការខូចខាតទាំងអស់ដែលកើតចេញ ឬ ដែលពាក់ព័ន្ធនឹងអ្នកផ្ដល់តតិយជន រួមបញ្ចូលទាំងសេវាករតតិយជន ពាណិជ្ជករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ។
២២.៣ ហ្គ្រេប នឹងមិនមែនជាភាគីវិវាទ ឬ ជាភាគីនៃការចរចារវិវាទរវាងអ្នក និងអ្នកផ្ដល់តតិយជន រួមមានទាំងសេវាករតតិយជន ពាណិជ្ជករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភឡើយ។ លើកលែងតែអ្នកជា អតិថិជនសាជីវកម្ម (Corporate Customer) ដែលមានគណនីសាជីវកម្មក្នុងពេលបច្ចុប្បន្នជាមួយ ហ្គ្រេប ហេតុនេះហើយ បានជា ហ្គ្រេប មិនអាច ហើយនឹងមិនដើរតួនាទីណាមួយក្នុងការគ្រប់គ្រង ការទូទាត់រវាងអ្នក និងអ្នកផ្ដល់តតិយជនបានទេ រួមមានទាំង សេវាករតតិយជន អាជីវករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ។ ការទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់អ្នកទាក់ទងនឹងសេវាកម្ម និងផលិតផល ដែលបានផ្តល់ជូនតាមរយៈសេវាកម្មនេះ សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) (ជាមួយនឹងផលប៉ះពាល់ទាំងអស់របស់វា) គឺជាការទទួលខុសត្រូវរបស់អ្នកទាំងស្រុង។ អ្នកយល់ព្រមយ៉ាងច្បាស់លាស់ក្នុងការលះបង់ និងលើកលែ ហ្គ្រេប ឱ្យរួចផុតពីការទទួលខុសត្រូវ ការទាមទារ បណ្ដឹង ឬការខូចខាត ដែលកើតចេញពីការប្រើប្រាស់សេវាកម្ម សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application) ឬ មធ្យោបាយណាមួយ ដែលពាក់ព័ន្ធនឹងតតិយជន រួមមានទាំងសេវាករតតិយជន ពាណិជ្ជករ អ្នកផ្សាយពាណិជ្ជកម្ម និង/ឬ អ្នកឧបត្ថម្ភ ដែលបានណែនាំជូនអ្នក តាមរយៈសេវាកម្មនេះ សូហ្វវែរ (Software) និង/ឬ កម្មវិធី (Application)។
២២.៤ គុណភាពនៃប្រភេទសេវាកម្មផ្សេងៗ (Solutions) ដែលត្រូវបានរៀបចំតាមរយៈការប្រើប្រាស់សេវាកម្មនេះ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់សេវាករតតិយជន ដែលជាអ្នកផ្ដល់ប្រភេទសេវាកម្មផ្សេងៗ (Solution) នោះជូនទៅអ្នក។ អ្នកយល់ដឹងថា តាមរយៈការប្រើប្រាស់សេវាកម្ម អ្នកអាចនឹងត្រូវប្រឈមមុខនឹងការធ្វើដំណើរដែលមានគ្រោះថ្នាក់ មានការប៉ះពាល់ បង្កគ្រោះថ្នាក់ដល់អនីតិជន មិនមានសុវត្ថិភាព ឬ អាចត្រូវបានបដិសេធ ហេតុនេះ វាគឺជាហានិភ័យទាំងស្រុងរបស់អ្នកចំពោះការប្រើប្រាស់សេវាកម្មនេះ។
២៣. ការជូនដំណឹង
ហ្គ្រេប អាចជូនដំណឹងតាមរយៈកម្មវិធី (Application) សារអេឡិចត្រូនិចទៅកាន់ អាសយដ្ឋានអ៊ីមែលរបស់អ្នក ដែលមាននៅក្នុងកំណត់ត្រារបស់ ហ្គ្រេប ឬ តាមរយៈការទាក់ទងជា លាយលក្ខណ៍អក្សរដែលបានផ្ញើតាមសំបុត្រប៉ុស្ដិ៍ប្រៃសណីយ៍ដែលមានចុះកំណត់ត្រា ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបង់ប្រាក់ជាមុន ទៅកាន់អាសយដ្ឋានរបស់អ្នក ដែលមាននៅក្នុងកំណត់ត្រារបស់ ហ្គ្រេប ។ ការជូនដំណឹងបែបនេះត្រូវចាត់ទុកថាបានទទួល បន្ទាប់ពីផុតរយៈពេលកំណត់ ៤៨ ម៉ោង ក្រោយការផ្ញើ ឬ ការបញ្ជូន (ប្រសិនបើផ្ញើតាមសំបុត្រប៉ុស្ដិ៍ប្រៃសណីយ៍ ដែលបានចុះកំណត់ត្រា ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបង់ប្រាក់ជាមុន) ឬ បន្ទាប់ពីផុតរយៈពេល ១ ម៉ោង បន្ទាប់ពីចុចបញ្ជូន (ប្រសិនបើផ្ញើតាមអ៊ីមែល) ។ អ្នកអាចជូនដំណឹងដល់ ហ្គ្រេប (ដែលការជូនដំណឹងនោះនឹងត្រូវចាត់ទុកថាត្រូវបានទទួល នៅពេល ហ្គ្រេប បានទទួល) តាមរយៈសំបុត្រដែលផ្ញើដោយអ្នករត់សំបុត្រ ឬ តាមប៉ុស្ដិ៍ប្រៃសណីយ៍ដែលបានចុះកំណត់ត្រាទៅ ហ្គ្រេប ដោយប្រើព័ត៌មានលម្អិតទំនាក់ទំនងដូចដែលបានផ្តល់នៅក្នុងកម្មវិធី (Application)។
២៤. អនុប្បទាន
ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់នេះ ដែលអាចត្រូវបានកែប្រែពីមួយពេលទៅមួយពេល អ្នកមិនអាចធ្វើអនុប្បទានទៅអ្នកផ្សេង ដោយគ្មានការអនុញ្ញាតយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ហ្គ្រេប បានឡើយ ប៉ុន្តែ ហ្គ្រេប អាចធ្វើអនុប្បទានដោយគ្មានការយល់ព្រមពីអ្នកបាន ។ រាល់ការធ្វើអនុប្បទានដោយរំលោភបំពានក្នុងផ្នែកនេះដោយអ្នក ត្រូវទុកជាមោឃៈ។
២៥. ការដោះស្រាយវិវាទ
២៥.១ កិច្ចព្រមព្រៀងនេះនឹងត្រូវគ្រប់គ្រងដោយច្បាប់ កម្ពុជា ដោយមិនគិតពីជម្រើស ឬ ទំនាស់នៃបទប្បញ្ញត្តិច្បាប់នៃយុត្តាធិការណាមួយឡើយ ហើយចំពោះ វិវាទ បណ្ដឹង ការទាមទារ ឬ មូលហេតុនៃបណ្ដឹងដែលកើតចេញពី ឬ ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬ សេវាកម្មនេះត្រូវអនុវត្តចំពោះយុត្តាធិការផ្តាច់មុខនៃតុលាការនៃប្រទេសកម្ពុជា ដែលអ្នកយល់ព្រមបញ្ជូនសំណុំរឿងទៅ។
២៥.២ ក្នុងករណីដែលច្បាប់នៅក្នុងប្រទេសជំនួស (Alternate Country) មិនអនុញ្ញាតចំពោះ យុត្តាធិការនៃតុលាការ កម្ពុជា ថាជាតុលាការដែលមានយុត្តាធិការ ឬ ក្នុងករណីដែលសេចក្ដីសម្រេចរបស់តុលាការ កម្ពុជា មិនអាចអនុវត្តបាននៅក្នុងប្រទេសជំនួស (Alternate Country) នោះវិវាទដែលមិនបានដោះស្រាយនោះ នឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលមជ្ឈត្តកម្មអន្តរជាតិសិង្ហបុរី (Singapore International Arbitration Centre) ហៅថាកាត់ថា (“SIAC”) ដោយអនុលោមតាមវិធានរបស់ SIAC ដែលត្រូវបានកែប្រែ ឬវិសោធនកម្មពីមួយពេលទៅមួយពេល (“វិធានស្ដីពីមជ្ឈត្តការ”) ដោយមានមជ្ឈត្តករមួយរូប ដែលត្រូវបានតែងតាំងដោយកិច្ចព្រមព្រៀងទ្វេភាគីរបស់គូភាគី (“មជ្ឈត្តករ”)។ ប្រសិនបើគូភាគីមិនអាចយល់ព្រមលើការតែងតាំងមជ្ឈត្តករបានទេ មជ្ឈត្តករនឹងត្រូវតែងតាំងដោយប្រធាននៃ SIAC ស្របតាមវិធានស្ដីពីមជ្ឈត្តការជាធរមាន។
២៦. ទំនាក់ទំនង
គ្មានចំណុចណាមួយនៃលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ នឹងត្រូវបានបកស្រាយថា ជាការបង្កើតទំនាក់ទំនងជាភ្នាក់ងារ ការងារ ភាពជាដៃគូ ឬ ទម្រង់នៃសហគ្រាសរួមគ្នាជាមួយ ហ្គ្រេប នោះទេ។
២៧. ស្វ័យភាពនៃបទបញ្ញត្តិ
ប្រសិនបើបទប្បញ្ញត្តិណាមួយនៃល័ក្ខខ័ណ្ឌនៃការប្រើប្រាស់នេះ ត្រូវបានចាត់ទុកថាអសុពលភាព ឬ មិនអាចអនុវត្តបាននោះ ភាពស្របច្បាប់ សុពលភាព និងអានុភាពអនុវត្តនៃបទប្បញ្ញត្តិដែលនៅសល់នឹងមិនត្រូវប៉ះពាល់ ឬអសុពលភាពឡើយ។
២៨. គ្មានការលើកលែង
ការខកខានរបស់ ហ្គ្រេប ក្នុងការអនុវត្តសិទ្ធិ ឬ បទបញ្ញត្តិណាមួយនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះ មិនបង្កើតឱ្យមានការបោះបង់សិទ្ធិ ឬ បទបញ្ញត្តិនោះឡើយ។
២៩. កិច្ចព្រមព្រៀងទាំងមូល
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងទាំងមូល ចុងក្រោយ រវាងអ្នក និង ហ្គ្រេប ហើយកិច្ចព្រមព្រៀងនេះជំនួសឱ្យ (supersede) ការចរចា ឬ ការពិភាក្សាពីមុន ឬ កំពុងមានដំណាលគ្នាទាំងអស់។
៣០. ការផ្អាក និងការបញ្ចប់
អ្នកយល់ព្រមថា នៅគ្រប់ពេលវេលាដោយមិនមានការជូនដំណឹងជាមុន យើងអាចធ្វើកិច្ចការណាមួយដូចខាងក្រោម៖ (ក) កែប្រែ ផ្អាក ឬ បញ្ចប់ប្រតិបត្តិការ ឬ ការចូលទៅកាន់កម្មវិធី (Application) ឬ ផ្នែកណាមួយនៃកម្មវិធី (Application) (រួមទាំងការចូលប្រើគណនីរបស់អ្នក និង/ឬ ភាពអាចរកបាន នៃផលិតផល ឬសេវាកម្មណាមួយ) សម្រាប់ហេតុផលណាមួយ (ខ) កែប្រែ ឬ ផ្លាស់ប្តូរគោលការណ៍ ឬ លក្ខខណ្ឌដែលត្រូវអនុវត្ត និង (គ) រំខានដល់ប្រតិបត្តិការនៃកម្មវិធី (Application) ឬ ផ្នែកណាមួយនៃកម្មវិធី (Application) (រួមទាំងការចូលទៅកាន់គណនីរបស់អ្នក និង/ឬ ភាពអាចមាននៃផលិតផល ឬ សេវាកម្មណាមួយ) ជាការចាំបាច់ដើម្បីអនុវត្តការថែទាំជាប្រចាំ ឬ មិនប្រចាំ ការកែតម្រូវកំហុស ឬ ការផ្លាស់ប្តូរផ្សេងៗទៀត។ យើងនឹងមិនត្រូវបានតម្រូវឱ្យផ្តល់សំណងដល់អ្នកសម្រាប់ការផ្អាក ឬ ការបញ្ចប់ណាមួយឡើយ។
៣១. ភាពគ្មានសិទ្ធិរបស់តតិយជន
កិច្ចព្រមព្រៀងនេះមិនផ្តល់សិទ្ធិដល់តតិយជនណាមួយដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះទេ។
១. សម្រាប់ GrabFood
១.១ សម្រាប់អាជីវករ GrabFood
ជាអាជីវករ GrabFood ក្រៅតែពីបទប្បញ្ញត្តិផ្សេងៗដែលត្រូវអនុវត្តចំពោះអ្នកខាងលើ អ្នកត្រូវគោរពតាម និងត្រូវបានចងកាតព្វកិច្ចដោយ លក្ខខណ្ឌ & ខចែងទូទៅរបស់អាជីវករ GrabFood (“លក្ខខណ្ឌរបស់អាជីវករ“) និង កិច្ចព្រមព្រៀងណាមួយដូចដែលអ្នកបានចុះកិច្ចព្រមព្រៀងនោះជាមួយ ហ្គ្រេប ផងដែរ។
១.២ ការបង្កើត និងការគ្រប់គ្រងសកម្មភាពផ្នែកទីផ្សារនៃមូលនិធិផ្ទាល់ខ្លួន (Self-Funded Marketing Activities)
ការបង្កើត និងការគ្រប់គ្រងសកម្មភាពផ្នែកទីផ្សារនៃមូលនិធិផ្ទាល់ខ្លួន (self-funded marketing activities) គឺជាសេវាកម្មបម្រើដោយខ្លួនឯង ដែលមាននៅក្នុងវេទិកាសេវាកម្មគ្រប់គ្រងផ្នែកទីផ្សារ ។ ក្នុងករណីដែលអ្នកជ្រើសរើសប្រើប្រាស់សេវាកម្មបម្រើដោយខ្លួនឯង អ្នកត្រូវគោរពតាម និងត្រូវបានចងកាតព្វកិច្ចដោយលក្ខខណ្ឌដែលមានចែងនៅក្នុង លក្ខខណ្ឌនៃសេវាគ្រប់គ្រងផ្នែកទីផ្សារ ។
២. សម្រាប់ Grab for Business
ប្រសិនបើអ្នកជាអ្នកប្រើប្រាស់សាជីវកម្ម ដែលប្រើប្រាស់សេវាកម្ម Grab for Business និង ច្រកស្វ័យប្រវត្តិកម្ម Grab for Business គឺត្រូវគោរពតាម និងត្រូវបានចងកាតព្វកិច្ចដោយ លក្ខខណ្ឌ Grab for Business ។
១៣. ការរួមចំណែកដាក់ចំណុចនៃទីតាំង (Point of Interest)
ធីខេ សេនត្រល ជាន់ទី ៥
ផ្លូវ ២៨៩, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ