សេចក្តីជូនដំណឹងអំពីឯកជនភាព (Grab Privacy Notice)

កាលបរិច្ឆេទមានសុពលភាព៖ ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៤

សេចក្ដីជូនដំណឹងស្ដីពីឯកជនភាព និងសេចក្ដីបំពេញបន្ថែមនៃសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពនេះ (“សេចក្ដីជូន ដំណឹងស្ដីពីឯកជនភាព”) រៀបរាប់អំពីរបៀបដែលក្រុមហ៊ុន Grab Holdings Limited ក្រុមហ៊ុនសម្ព័ន្ធ ក្រុមហ៊ុនសាខា ក្រុមហ៊ុនពាក់ព័ន្ធ និងក្រុមហ៊ុនចូលរួមគ្រប់គ្រងទាំងអស់របស់ក្រុមហ៊ុន Grab Holdings Limited (រួមគ្នាហៅថា “ហ្គ្រេប” “យើង” “ពួកយើង” ឬ “របស់ពួកយើង”) ក្នុងការប្រមូល ប្រើប្រាស់ ធ្វើប្រព្រឹត្តកម្ម និងលាតត្រដាងទិន្នន័យ បុគ្គលរបស់អ្នកតាមរយៈការប្រើប្រាស់កម្មវិធីទូរសព្ទដៃ Grab App និងគេហទំព័រផ្សេងៗ (ដោយឡែកពីគ្នាហៅថា “កម្មវិធីApps និង “គេហទំព័រWebsites) ហើយក៏ដូចជា ផលិតផល មុខងារ និងសេវាកម្មផ្សេងៗជាសកល ដែលដាក់ឱ្យដំណើរការដោយ ហ្គ្រេប (រួមគ្នាហៅថា “សេវាកម្ម”)។ 

សេចក្ដីជូនដំណឹងនេះអនុវត្ដចំពោះអតិថិជន ភ្នាក់ងារ អ្នកផ្ដល់សេវា Vendors អ្នកផ្គត់ផ្គង់ ដៃគូ (ដូចជាដៃគូបើកបរ ដៃគូដឹកជញ្ជូន និងដៃគូអាជីវករផ្សេងទៀត) អ្នកម៉ៅការ និងសេវាករផ្សេងៗ (រួមគ្នាហៅថា “អ្នក” “របស់អ្នក” your ឬ “ជារបស់អ្នក” yours)។ 

ទិន្នន័យបុគ្គល” គឺជាព័ត៌មានណាមួយដែលអាចត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណអ្នក ឬព័ត៌មានណាមួយ ដែលអ្នក អាចត្រូវបានកំណត់អត្តសញ្ញាណបាន។ ព័ត៌មានទាំងនោះរួមមាន ប៉ុន្ដែមិនកំណត់ចំពោះ ឈ្មោះ សញ្ជាតិ លេខទូរសព្ទ ព័ត៌មាន លម្អិតអំពីធនាគារ និងបណ្ណឥណទានរបស់អ្នក អត្ថប្រយោជន៍ផ្ទាល់ខ្លួន អាសយដ្ឋានអ៊ីមែល រូបភាពរបស់អ្នក លេខ អត្តសញ្ញាណបណ្ណដែលចេញដោយរាជរដ្ឋាភិបាល ទិន្នន័យជីវមាត្រ ពូជសាសន៍ ថ្ងៃខែឆ្នាំកំណើត ស្ថានភាពអាពាហ៍ពិពាហ៍ សាសនា ព័ត៌មានសុខភាព ព័ត៌មានរថយន្ដ និងធានារ៉ាប់រង ព័ត៌មានការងារ និងព័ត៌មានហិរញ្ញវត្ថុ។ 

ជាធម្មតា យើងប្រមូល ប្រើប្រាស់ លាតត្រដាង ឬធ្វើប្រព្រឹត្ដកម្មទិន្នន័យផ្ទាល់ខ្ លួនរបស់អ្នកស្របតាមសេចក្ដីជូនដំណឹង ស្ដីពីឯកជនភាព ដោយមានការយល់ព្រមរបស់អ្នក ឬស្របតាមច្បាប់ជាធរមាន នៅពេលដែល៖ 

  • មានការទាមទារឱ្យយើងអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកគតិយុត្ត
  • មានការទាមទារឱ្យយើងចុះ ឬអនុវត្តកិច្ចសន្យាជាអ្នក និង/ឬ
  • សម្រាប់អត្ថប្រយោជន៍របស់យើង ឬអត្ថប្រយោជន៍ស្របច្បាប់របស់បុគ្គលណាមួយផ្សេងទៀត ដែលរួមមាន ប៉ុន្ដែមិនកំណត់សម្រាប់គោលបំណងផ្សេងៗដែលកំណត់នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពនេះ។

I. ការប្រមូលទិន្នន័យបុគ្គល

យើងប្រមូលទិន្នន័យបុគ្គលអំពីអ្នកនៅក្នុងវិធីដែលមានរៀបរាប់ដូចខាងក្រោម។ យើងក៏អាចដាក់បញ្ចូលគ្នានៃទិន្នន័យបុគ្គល ដែលប្រមូលបានតាមរយៈបណ្ដាញផ្សេងៗផងដែរ៖ 

អ្នកផ្ដល់ទិន្នន័យបុគ្គលរបស់អ្នកមកឱ្យយើង

យើងប្រមូលទិន្នន័យបុគ្គលរបស់អ្នកនៅពេលអ្នកផ្ដល់ទិន្នន័យនោះមកឱ្យយើង។ ឧទាហរណ៍ នៅពេលដែលអ្នក៖ 

  • បំពេញទម្រង់ចុះឈ្មោះអ្នកប្រើប្រាស់ ឬ ផ្លាស់ប្ដូរព័ត៌មានប្រូហ្វាលរបស់អ្នក (ដូចជា ឈ្មោះ ព័ត៌មានទំនាក់ទំនង និងព័ត៌មានអត្តសញ្ញាណផ្សេងៗរបស់អ្នក នៅពេលដែលចាំបាច់)
  • ផ្ដល់ព័ត៌មានដើម្បីវាយតម្លៃលក្ខណសម្បត្តិរបស់អ្នកក្នុងការផ្ដល់សេវាកម្មផ្សេងៗ ដូចជាដៃគូបើបរ ឬ ដៃគូដឹកជញ្ជូនរបស់ហ្គ្រេប (ព័ត៌មាននោះមានដូចជា ព័ត៌មានបណ្ណបើកបរ ព័ត៌មានរថយន្ដរបស់អ្នក និងលទ្ធផលត្រួតពិនិត្យប្រវត្តិរូបផ្សេងៗ)​
  • ផ្តល់ឯកសារគាំទ្រ ដូចជា លិខិតបញ្ជាក់អំពីពិការភាព សិទ្ធិទទួលបានការបញ្ចុះតម្លៃ ដូច្នេះ យើងអាចគាំទ្រអ្នកឱ្យកាន់តែប្រសើរឡើងក្នុងនាមជាដៃគូអ្នកបើកបរ ដៃគូដឹកជញ្ជូន ឬ អ្នកប្រើប្រាស់របស់ ហ្គ្រេប នៅលើវេទិការបស់យើង
  • ផ្តល់ព័ត៌មានដើម្បីវាយតម្លៃភាពសមស្របរបស់អ្នកក្នុងការធ្វើជាដៃគូអាជីវករ អ្នកផ្ដល់សេវា អ្នកផ្គត់ផ្គង់ ឬ ដៃគូផ្សេងទៀតរបស់ ហ្គ្រេប (ដូចជា ឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់អ្នកតំណាងដែលមានសិទ្ធិ)
  • ធ្វើ​ទំនាក់ទំនងជាមួយទំព័របណ្ដាញសង្គមផ្សេងៗរបស់យើង (ដូចជាលេខសម្គាល់គណនីប្រព័ន្ធបណ្ដាញសង្គម របស់អ្នក រូបថតប្រូហ្វាល និងទិន្នន័យដែលមានជាសាធរណៈផ្សេងៗទៀត)។ 
  • ចូលរួមនៅក្នុងការប្រកួត ឬព្រឹត្តិការណ៍ដែលរៀបចំដោយពួកយើង (ដូចជារូបថត សម្លេង ឬវីដេអូដែលអ្នកអាច ដាក់ បញ្ចូនមក ដែលអាចមានរូបភាពរបស់អ្នក)
  • បំពេញព័ត៌មានប្រជាសាស្ដ្រនៅក្នុងការស្ទង់មតិ (ដូចជា អាយុ ភេទ និងព័ត៌មានផ្សេងៗទៀតដែល អ្នកអាចស្ម័គ្រចិត្តផ្ដល់ ដូចជា ស្ថានភាពអាពាហ៍ពិពារហ៍ មុខរបរ និងព័ត៌មានប្រាក់ចំណូលរបស់អ្នក)
  • (នៅពេលដែលមានប្រភេទសេវាកម្មទាំងនេះ) ស្នើសុំប្រាក់កម្ចី ការទាមទារធានារ៉ាប់រង ឬ ផលិតផលហិរញ្ញវត្ថុផ្សេងទៀត ដើម្បីឱ្យយើងអាចវាយតម្លៃសិទ្ធិទទួលបានរបស់អ្នក (ដូចជា របាយការណ៍ប្រាក់ចំណូល របាយការណ៍ធនាគារ ព័ត៌មានគ្រោះថ្នាក់ និងព័ត៌មានពាក់ព័ន្ធដែលអ្នកអាចស្ម័គ្រចិត្ត)
  • ទាក់ទងមកយើងតាមរយៈបណ្តាញជំនួយគាំទ្រអតិថិជនផ្សេងៗរបស់យើង (ដូចជា សារជជែកតាម chat ការផ្ញើសារ អ៊ីមែល ការថតការនីយាយទូរសព្ទ រូបភាពដែលអ្នកដាក់បញ្ចូនមក ដើម្បីគាំទ្រការទាមទាររបស់អ្នក)
  • យល់ព្រមធ្វើដំណើរជាមួយមុខងារថតសំឡេង និង/ឬ វីដេអូនៅក្នុងយានជំនិះ
  • ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកតាមរយៈមធ្យោបាយផ្សេងៗ (ដូចជាការចូលក្នុងប្រព័ន្ធបណ្ដាញសង្គម ការបញ្ជូន រូបភាពថតដោយខ្លួនឯង (Selfie) ឬ ព័ត៌មានបណ្ណទូទាត់ប្រាក់ដែលបានផ្ទៀងផ្ទាត់ដោយឯករាជ្យ)។ ឧទាហរណ៍ ប្រសិនបើ អ្នកជាអ្នកប្រើប្រាស់ យើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកតាមរយៈរូបភាពថតដោយខ្លួនឯង  (Selfie) ដែលជាស្រទាប់ការពារបន្ថែម ឬ ស្របតាមនីតិវិធីស្គាល់អតិថិជនរបស់ ហ្គ្រេប ដែលតម្រូវដោយបទប្បញ្ញត្តិហិរញ្ញវត្ថុ ជាធរមាន។ ប្រសិនបើអ្នកជាដៃគូអ្នកបើកបរ អ្នកអាចត្រូវបានស្នើសុំឱ្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកតាមរយៈ ការថតរូបថតដោយខ្លួនឯង (Selfie) មុន ឬ ក្រោយពេលធ្វើដំណើរ ដើម្បីបង្ការការប្រើប្រាស់គណនីអ្នកបើកបររបស់អ្នក ដោយគ្មានការអនុញ្ញាត និង 
  • ផ្តល់ព័ត៌មានតាមរយៈការប្រើប្រាស់សេវាកម្មបញ្ញាសិប្បនិមិត្ត (AI) របស់យើង ដូចជានៅពេលដែលអ្នកសួរសំណួរ ទៅកាន់សារជជែកតាម AI-powered chatbots ឬ បញ្ចូលទិន្នន័យទៅក្នុងដំណោះស្រាយបញ្ញាសិប្បនិមិត្ត (AI) ផ្សេងៗរបស់យើង។

នៅពេលមានការប្រើប្រាស់សេវាកម្មរបស់យើង

ទិន្នន័យបុគ្គលអាចត្រូវបានប្រមូលតាមរយៈប្រតិបត្តិការធម្មតាទូទៅ ឬ ការប្រើប្រាស់កម្មវិធី គេហទំព័រ និងសេវាកម្មផ្សេងៗរបស់ យើង។ ឧទាហរណ៍ខ្លះៗដូចជា៖ 

  • ព័ត៌មានទីតាំងរបស់អ្នក
  • មតិកែលម្អ ការវាយតម្លៃ និងការសរសើរ
  • ព័ត៌មានប្រតិបត្តិការ (ដូចជាវិធីបង់ប្រាក់)
  • ព័ត៌មានអំពីរបៀបដែលអ្នកធ្វើអន្ដរកម្មជាមួយកម្មវិធី គេហទំព័រ ឬ សេវាកម្មរបស់យើង (ដូចជា ការប្រើប្រាស់មុខងារ ផ្សេងៗ និងមើលមាតិកា)
  • ព័ត៌មានឧបករណ៍ (device) (ដូចជា ម៉ូដែលហាតវែរ និងលេខស៊េរី អាសយដ្ឋាន IP) ឈ្មោះ និងកំណែនៃឯកសារ និង កម្មវិធី ទីតាំង GPS លេខ IMEI និងការកំណត់អត្តសញ្ញាណការផ្សាយពាណិជ្ជកម្ម ឬ ព័ត៌មានណាមួយដែល អាចបង្ហាញពីការកែប្រែឧបករណ៍ ឬ កម្មវិធី)
  • ទិន្នន័យ telematics (ដូចជាទិន្នន័យល្បឿន ការបង្កើនល្បឿន និងហ្វ្រាំង)
    • យើងធ្វើការជាមួយដៃគូដើម្បីដំឡើងឧបករណ៍ telematics នៅក្នុងរថយន្ដសម្រាប់គោលបំណង ដូចខាងក្រោម៖
      • ដើម្បីធានាថាយានជំនិះត្រូវបានថែទាំត្រឹមត្រូវ និងផ្ដល់សេវាទាន់ពេលវេលា
      • ដើម្បីជួយរក្សាសុវត្ថិភាព សន្ដិសុខ និងសុចរិតភាពនៃផលិតផល និងសេវាកម្មរបស់យើង
      • ដើម្បីកែលម្អ និងលើកកម្ពស់ផលិតផល និងសេវាកម្មរបស់យើង និង
      • សម្រាប់ការតាមដានផ្ទៃក្នុងនៃយានជំនិះ ការវិភាព និងគោលបំណងរដ្ឋបាល។
    • ដៃគូទាំងនេះជាម្ចាស់ និងចែករំលែកទិន្នន័យ telematics ទាំងនេះជាមួយយើង៖ 
      • ដៃគូរបស់យើងក៏មានកាតព្វកិច្ចកិច្ចសន្យាក្នុងការការពារទិន្នន័យនេះផងដែរ។
  • ទិន្នន័យបុគ្គលដែលអ្នកដាក់បញ្ចូលក្នុងសារនៅពេលអ្នកប្រើមុខងារទំនាក់ទំនងក្នុងកម្មវិធីរបស់យើង និង
  • ទិន្នន័យផ្ទាល់ខ្លួនដែលអាចត្រូវបានចាប់យកតាមរយៈអន្ដរកម្មរបស់អ្នកជាមួយយើង ភ្នាក់ងាររបស់យើង ការថតសម្លេង និង/ឬ វីដេអូនៅក្នុងយានជំនិះក្នុងអំឡុងពេលធ្វើដំណើរ (ដូចជា រូបភាព ឬ សំឡេងរបស់អ្នក ឬ ទាំងពីរ និងកន្សោម ទិន្នន័យពាក់ព័ន្ធរបស់វា)។ 
    • កម្មវិធី ឬឧបករណ៍ក្នុងយានជំនិះរបស់យើង
      • យើងអាចដំឡើងកម្មវិធី ឬឧបករណ៍ថងសំឡេង និង/ឬ វីដេអូក្នុងយានជំនិះ ដើម្បីលើកកម្ពស់ សុវត្ថិភាព និងសន្ដិសុខរបស់ដៃគូបើកបរ ដៃគូដឹកជញ្ជូន និងអ្នកប្រើប្រាស់របស់យើង។
    • កម្មវិធី ឬឧបករណ៍នៅក្នុងយានជំនិះផ្ទាល់ខ្លួន
      • ដៃគូរបស់ ហ្គ្រេប មួយចំនួនអាចបំពាក់កម្មវិធី ឬឧបករណ៍ផ្ទាល់ខ្លួននៅក្នុងយានជំនិះសម្រាប់គោល បំណងផ្ទាល់ខ្លួនរបស់ពួកគេ។ ការអនុវត្តបែបនេះមិនត្រូវបានគាំទ្រ ឬហាមឃាត់ដោយ ហ្គ្រេប នោះទេ។ 
      • ការប្រមូល ការប្រើប្រាស់ និងការលាតត្រដាងទិន្នន័យផ្ទាល់ខ្លួនដែលទទួលបានពីកម្មវិធី ឬ ឧបករណ៍នៅ ក្នុងយានជំនិះផ្ទាល់ខ្លួន គឺជាការទទួលខុសត្រូវរបស់ដៃគូពាក់ព័ន្ធ។ សូមពិនិត្យមើលជាមួយដៃគូពាក់ព័ន្ធ ប្រសិនបើអ្នកមានសំណួរអំពីការប្រើប្រាស់កាមេរ៉ានៅក្នុងយានជំនិះផ្ទាល់ខ្លួនរបស់ពួកគេ។ 

ពីប្រភពផ្សេងៗ

យើងអាចប្រមូលទិន្នន័យបុគ្គល ដែលរួមមាន ប៉ុន្ដែមិនកំណត់ចំពោះ ឈ្មោះ ព័ត៌មានទំនាក់ទំនង និងព័ត៌មានអត្តសញ្ញាណ ផ្សេងៗទៀតរបស់អ្នកនៅពេលដែលត្រូវការ ចេញពីប្រភពផ្សេងៗទៀត។ ប្រភពទាំងនោះរួមមាន៖ 

  • កម្មវិធីណែនាំ
  • ដៃគូអាជីវកម្មរបស់យើង ដូចជា ដៃគូដែលផ្ដល់សេវាយានជំនិះ អ្នកផ្ដល់ការទូទាត់ប្រាក់ ដៃគូផ្ដល់សេវាកក់ការធ្វើដំណើរ និងដៃគូដឹកជញ្ជូនផ្សេងៗ
  • អ្នកផ្ដល់សេវាធានារ៉ាប់រង និងហិរញ្ញវត្ថុ
  • ការិយាល័យឥណទាន ភ្នាក់ងារផ្ដល់ពិន្ទុឥណទានផ្សេងៗ និងអង្គភាពរាយការណ៍ស្ដីពីឥណទានផ្សេងៗទៀត 
  • មានជាសាធារណៈ ឬ ប្រភពទិន្នន័យរបស់រដ្ឋាភិបាល
  • នៅពេលដែលអ្នកប្រើប្រាស់របស់យើងដាក់អ្នកជាទំនាក់ទំនងសង្គ្រោះបន្ទាន់
  • នៅពេលដែលអ្នកប្រើប្រាស់របស់យើងដាក់អ្នកជាអ្នកទទួល ឬជាអត្ថគាហកៈនៃការប្រើប្រាស់សេវាកម្មរបស់យើងណាមួយ
  • នៅពេលអ្នកប្រើមុខងារជជែក (chat) ក្នុងកម្មវិធីរបស់យើង និង
  • អ្នកផ្គល់សេវាកម្ម ឬ ដៃគូផ្នែកទីផ្សារ 

ទិន្នន័យបុគ្គលដែលរសើប

ទិន្នន័យបុគ្គលមួយចំនួនដែលយើងប្រមូលអាចមានប្រភេទទិន្នន័យរសើបនៅក្នុងយុត្តាធិការខ្លះ។ ទិន្ន័យទាំងនោះ អាចរួមមាន ទិន្នន័យបុគ្គលដែល ពាក់ព័ន្ធនឹងពូជសាសន៍ ព័ត៌មានអត្តសញ្ញាណជាតិ ជំនឿសាសនា ព័ត៌មានប្រវត្តិរូប (រួមទាំងកំណត់ត្រាហិរញ្ញវត្ថុ និងឧក្រិដ្ឋកម្ម ដែលច្បាប់អនុញ្ញាត) ទិន្នន័យសុខភាព ពិការភាព ស្ថានភាពអាពាហ៍ពិពាហ៍ ទីតាំង និងទិន្នន័យជីវមាត្រ តាមដែលអាចអនុវត្តបាន។ យើងប្រមូលទិន្នន័យបុគ្គលដែលរសើប លុះត្រាតែមានការយល់ព្រមរបស់អ្នក និង/ឬ នៅក្នុងការអនុលោមយ៉ាងតឹងរឹងស្រប ជាមួយច្បាប់ជាធរមាន។ នៅក្នុងករណីដែលអ្នកត្រូវបានតម្រូវឱ្យផ្ដល់ឯកសារ ឬ ព័ត៌មានណាមួយដល់ពួកយើងសម្រាប់ គោលបំណងណាមួយ ដែលអាចមានទិន្នន័យបុគ្គលដែលរសើបនោះ (ដែលមិនតម្រូវឱ្យមានគោលបំណង) អ្នកយល់ព្រម កែប្រែទិន្នន័យផ្ទាល់ខ្លួនដែលរសើបនេះឡើងវិញ មុនពេលផ្ដល់ឯកសារ ឬ ព័ត៌មានទាំងនោះដល់ពួកយើង។ 

នៅពេលដែលអ្នកផ្ដល់ទិន្នន័យបុគ្គលរបស់អ្នកដទៃដល់យើង

ក្នុងស្ថានភាពខ្លះ អ្នកអាចផ្ដល់ទិន្នន័យបុគ្គលរបស់អ្នកដទៃ (ដូចជា ប្ដីប្រពន្ធ សមាជិកគ្រួសារ ឬមិត្តភក្ដិរបស់ អ្នក) ដល់ពួក យើង។ ឧទាហរណ៍ អ្នកអាចដាក់ព័ត៌មានពួកគេជាលេខទំនាក់ទំនងបន្ទាន់របស់អ្នក នៅពេលអ្នកប្រើប្រាស់មុខងារជជែក (chat) នៅក្នុងកម្មវិធី ការកក់ការធ្វើដំណើរឱ្យអ្នកដ៏ទៃ ឬ នៅពេលអ្នកដាក់ពួកគេជាអ្នកទទួល ឬ ជាអត្ថគាហកៈនៃការប្រើប្រាស់សេវាកម្មរបស់យើង។ ប្រសិនបើអ្នក ផ្ដល់ឱ្យយើងនូវទិន្នន័យបុគ្គលរបស់ពួកគេ អ្នកធ្វើការតំណាងអះអាង និងធានាថា អ្នកបានទទួលការយល់ព្រមពីពួកគេ សម្រាប់ទិន្នន័យបុគ្គលរបស់ពួកគេដែលត្រូវបានប្រមូល ប្រើប្រាស់ និងលាតត្រដាង ដូចមានចែងនៅក្នុងសេចក្ដីជូនដំណឹង ស្ដីពីឯកជនភាពនេះ។ 

ទិន្នន័យបុគ្គលរបស់អនីតិជន

ក្នុងនាមជាមាតាបិតា ឬអាណាព្យាបាលស្របច្បាប់ សូមកុំអនុញ្ញាតឱ្យអនីតិជនដែលនៅក្រោមការថែរក្សារបស់អ្នកដាក់ទិន្នន័យ បុគ្គលឱ្យ ហ្គ្រេប ឡើយ។ ក្នុងករណីដែលទិន្នន័យបុគ្គលរបស់អនីតិជនត្រូវបានលាតត្រដាងដល់ ហ្គ្រេប អ្នកយល់ព្រមចំពោះ ការធ្វើប្រព្រឹត្តកម្មនៃទិន្នន័យបុគ្គលរបស់អនីតិជន ហើយទទួលស្គាល់ និងយល់ព្រមនៅក្រោមសិទ្ធិ និងកាតព្វកិច្ចនៃសេចក្ដីជូន ដំណឹងនេះ និងទទួលខុសត្រូវចំពោះសកម្មភាពផ្សេងៗរបស់គាត់។

II. ការប្រើប្រាស់ទិន្នន័យបុគ្គល

ហ្គ្រេប អាចប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នកសម្រាប់គោលបំណងផ្សេងៗដូចដែលមានចែងក្នុងការរៀបរាប់ខាងក្រោម។ (“គោលបំណង”)។ លើសពីនេះ ប្រសិនបើអ្នកប្រើប្រាស់ ហ្គ្រេប ក្នុងសមត្ថភាពផ្សេងៗ (ឧទាហរណ៍ ប្រសិនបើអ្នកប្រើប្រាស់ សេវាកម្មរបស់ ហ្គ្រេប ច្រើនប្រភេទ ឬ ប្រសិនបើអ្នកគឺជាដៃគូបើកបរ/ដៃគូដឹកជញ្ជូនផង និងជាអ្នកប្រើប្រាស់ផង) យើងអាចភ្ជាប់ ទិន្នន័យបុគ្គលរបស់អ្នកដែលប្រមូលបានតាមសមត្ថភាពផ្សេងៗរបស់អ្នក ដើម្បីសម្រួលដល់ការប្រើប្រាស់របស់អ្នកចំពោះ សេវាកម្មផ្សេងៗរបស់យើង និងសម្រាប់គោលបំណងផ្សេងៗទៀតដូចដែលពិពណ៌នាខាងក្រោម៖ 

ការផ្ដល់សេវាកម្ម និងមុខងារផ្សេងៗ

ទិន្នន័យបុគ្គលរបស់អ្នកនឹងត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ ធ្វើបដិរូបកម្ម ថែរក្សា និងកែលម្អកម្មវិធី គេហទំព័រ និងសេវាកម្ម ផ្សេងៗរបស់យើង។ នេះរួមបញ្ចូលទាំងការប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នកដើម្បី៖

  • ផ្ដល់ឱ្យអ្នកនូវសេវាកម្មផ្សេងៗដែលមាននៅក្នុងប្រភេទអាជីវកម្មផ្សេងៗជាច្រើនរបស់យើង
  • បង្កើត គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពគណនីរបស់អ្នក
  • ធ្វើប្រព្រឹត្តកម្ម គ្រប់គ្រង ឬផ្ទៀងផ្ទាត់លក្ខណសម្បត្តិរបស់អ្នកដើម្បី ឬពាក្យសុំនៃផលិតផល សេវាកម្ម ការប្រម៉ូសិន រង្វាន់ និងការជាវ (subscribe) ជាមួយ ហ្គ្រេប
  • ការត្រួតពិនិតការយកចិត្តទុកដាក់ (due diligence) ការវាយតម្លៃ/ការវិភាគហានិភ័យ
  • ផ្ទៀងផ្ទាត់អត្តសញ្ញាណ និងអាយុរបស់អ្នក (នៅពេលដែលចាំបាច់)
  • ធ្វើឱ្យមានសុពលភាពលើការជិះ និងដំណើការការទូទាត់ប្រាក់របស់អ្នក
  • ផ្ដល់ជូន ទទួល ផ្ដល់ សម្របសម្រួល ឬរក្សាការផ្ដល់សេវាកម្មផ្សេងៗពាក់ព័ន្ធការធានារ៉ាប់រង ឬហិរញ្ញប្បទាន
  • តាមដានវឌ្ឍនភាពនៃការធ្វើដំណើររបស់អ្នក និងអង្កេតតាមដានលើការប្រែប្រួលនៃការធ្វើដំណើរមិនប្រក្រតី 
  • អនុញ្ញាតឱ្យអ្នកចូលរួមកម្មវិធីភក្ដីភាព (loyalty) ឬសកម្មភាពផ្នែកទីផ្សារផ្សេងៗដែលរៀបចំដោយដៃគូអាជីវកររបស់ យើង និង/ឬ មានការសហការជាមួយ ហ្គ្រេប។ 
  • ធ្វើឱ្យបទពិសោធន៍ប្រើប្រាស់កម្មវិធីរបស់អ្នកមានលក្ខណៈផ្ទាល់ខ្លួន (ដូចជាការណែនាំផលិតផល និងសេវាកម្ម ផ្សេងៗ ដែលទាក់ទងជាមួយអ្នក ធ្វើការកំណត់ចំណូលចិត្តរបស់អ្នក ឬកំណត់បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយ ហ្គ្រេប
  • ធ្វើឱ្យបទពិសោធន៍របស់អ្នកកាន់តែរលូន ដូចជាការបំពេញព័ត៌មានចុះឈ្មោះរបស់អ្នកដោយស្វ័យប្រវត្តិ (ដូចជា ឈ្មោះ ឬលេខទូរសព្ទរបស់អ្នក) ពីសេវាកម្មមួយទៅសេវាកម្មមួយផ្សេងទៀត ឬនៅពេលអ្នកចូលរួមក្នុងការស្ទង់មតិរបស់យើង
  • អនុវត្តប្រតិបត្តិការផ្ទៃក្នុងដែលចាំបាច់ដើម្បីផ្ដល់សេវាកម្មរបស់យើង រួមទាំងការការដោះស្រាយបញ្ហាកម្មវិធី និងបញ្ហា ប្រតិបត្តិការ ការវិភាគទិន្នន័យ ការធ្វើតេស្ដសាកល្បង និងស្រាវជ្រាវ ការត្រួតពិនិត្យ និងការវិភាគទិន្នាការនៃការប្រើប្រាស់ និងសកម្មភាព
  • ការពារសន្ដិសុខ ឬសុចរិតភាពនៃសេវាកម្ម និងគ្រឿងបរិក្ខារ ឬឧបករណ៍ផ្សេងៗ ដែលប្រើដើម្បីធ្វើឱ្យសេវាកម្ម មានអត្ថិភាព
  • បើកដំណើរការទំនាក់ទំនងរវាងអ្នកប្រើប្រាស់របស់យើង
  • អញ្ញើញអ្នកឱ្យចូលរួមក្នុងព្រឹត្តិការណ៍ ការស្ទង់មតិ និងការសិក្សារបស់យើង
  • អនុញ្ញាតឱ្យដៃគូរបស់យើងគ្រប់គ្រង និងបែងចែកធនធានយានជំនិះ និង
  • បំពេញសេវាកម្មជូនអ្នកក្នុងនាមជាអ្នកធ្វើប្រព្រឹត្តកម្មទិន្នន័យ ដែលអ្នកបានផ្ដល់ការយល់ព្រមចំពោះបុគ្គលគ្រប់គ្រងទិន្នន័យ (ឧទាហរណ៍ អង្គភាពដែលអ្នកទិញទំនិញ ឬសេវាកម្ម និងបុគ្គលដែល ហ្គ្រេប កំពុងផ្ដល់សេវាកម្មក្នុងជំនួសឱ្យ/នាមបុគ្គលនោះ) សម្រាប់ប្រភេទសេវាកម្ម ដែលនឹងត្រូវផ្ដល់។

ក្នុងការផ្តល់ឱ្យអ្នកនូវសេវាកម្ម និងមុខងារទាំងនេះ យើងអាចប្រើមធ្យោបាយដោយដៃផ្ទាល់ ឬ ដោយស្វ័យប្រវត្តិ រួមទាំងសេវាកម្ម ដោយប្រើបញ្ញាសិប្បនិមិត្ត (AI) ផងដែរ។ យើងខិតខំធានានូវភាពត្រឹមត្រូវ និងភាពជឿជាក់នៃសេវាកម្មដោយប្រើបញ្ញាសិប្បនិមិត្ត (AI) របស់យើង ហើយនៅពេលណាដែលចាំបាច់ យើងអាចផ្ទៀងផ្ទាត់លទ្ធផលដោយដៃផ្ទាល់។

សុវត្ថិភាព និងសន្ដិសុខ

យើងប្រើប្រាស់ទិន្នន័យរបស់អ្នក ដើម្បីធានាសុវត្ថិភាព និងសន្ដិសុខនៃសេវាកម្មផ្សេងៗរបស់យើង និងអ្នកប្រើប្រាស់ទាំងអស់។ នេះរួមមាន៖ 

  • ពិនិត្យអ្នកបើកបរ និងដៃគូដឹកជញ្ជូនផ្សេងៗ មុនពេលអនុញ្ញាតឱ្យពួកគេប្រើប្រាស់សេវាកម្ម
  • កំណត់អត្តសញ្ញាណឥរិយាបទនៃការបើកបរដែលមិនមានសុវត្ថិភាព ដូចជាការបើកបរក្នុងល្បឿនលឿន ការចាប់ហ្វ្រាំងខ្លាំង និងការបង្កើនល្បឿន និងការផ្ដល់នូវមតិកែលម្អផ្ទាល់ខ្លួនដល់ដៃគូបើកបរ
  • ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកនៅពេលអ្នកចូល (log in) នៅក្នុងកម្មវិធី ហ្គ្រេប 
  • ការប្រើប្រាស់ព័ត៌មានយេនឌ័រ សម្រាប់ការធ្វើឱ្យបទពិសោធន៍របស់អ្នកមានលក្ខណៈផ្ទាល់ខ្លួននៅលើវេទិការបស់យើង ដូចជាការបែងចែកការធ្វើដំណើរឱ្យស្របតាមភេទដែលដូចគ្នាជាដើម។ 
  • ការប្រើប្រាស់ឧបករណ៍ ទីតាំង ប្រូហ្វាល ការប្រើប្រាស់ និងទិន្នន័យបុគ្គលផ្សេងៗទៀត ដើម្បីការពារ តាមដាន និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ ឬសកម្មភាពមិនមានសុវត្ថិភាពផ្សេងៗ
  • ចែករំលែកទីតាំង និងព័ត៌មានលម្អិតរបស់ដៃគូបើកបរ និងអ្នកធ្វើដំណើរ នៅពេលដែលប៊ូតុងសង្គ្រោះ បន្ទាន់ ឬមុខងារ “ចែករំលែកការធ្វើដំណើររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការ និង
  • ត្រួតពិនិត្យការអនុលោមតាមលក្ខខណ្ឌ និងខចែង ហើយគោលការណ៍ផ្សេងៗរបស់យើង។ 

កិច្ចការគាំទ្រដល់អ្នកប្រើប្រាស់

យើងប្រើទិន្នន័យបុគ្គលដើម្បីដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់។ ឧទាហរណ៍ យើងអាច៖ 

  • ស៊ើបអង្កេត និងដោះស្រាយកង្វល់
  • តាមដាន និងកែលម្អការឆ្លើយតបចំពោះកិច្ចការគាំទ្រដល់អ្នកប្រើប្រាស់របស់យើង
  • ឆ្លើយតបទៅនឹងសំណួរ យោបល់ និងមតិកែលម្អ និង
  • ជូនដំណឹងដល់អ្នកអំពីជំហាននានាដែលបានធ្វើឡើងដើម្បីដោះស្រាយបញ្ហាផ្សេងៗរបស់អ្នកប្រើប្រាស់

ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងសន្ដិសុខ

យើងអាចប្រើប្រាស់ទិន្នន័យបុគ្គលដែលយើងប្រមូលសម្រាប់ធ្វើតេស្ដសាកល្បង ការស្រាវជ្រាវ ការវិភាគ ការបង្ហាត់បង្រៀន និងអភិវឌ្ឍន៍ ផលិតផល។ កិច្ចនេះអនុញ្ញាតឱ្យយើងយល់ដឹង និងវិភាគតម្រូវការចាំបាច់ និងចំណូលចិត្តរបស់អ្នក កិច្ចការពារទិន្នន័យ បុគ្គលរបស់អ្នក កែលម្អ និងលើកកម្ពស់សុវត្ថិភាព និងសន្ដិសុខនៃសេវាកម្មផ្សេងៗរបស់យើង អភិវឌ្ឍមុខងារ ផលិតផល និង សេវាកម្មថ្មី និងជួយសម្រួលដល់ការអភិវឌ្ឍការផ្ដល់ប្រភេទសេវាធានារ៉ាប់រង និងហិរញ្ញវត្ថុផ្សេងៗ។ 

គោលបំណងខាងផ្លូវច្បាប់

យើងអាចប្រើប្រាស់ទិន្នន័យបុគ្គលដែលយើងប្រមូលសម្រាប់គោលបំណងខាងផ្លូវច្បាប់ផ្សេងៗ ដូចជា ដើម្បីស៊ើបអង្កេត និង ដោះស្រាយការទាមទារ ឬវិវាទ តាមដាន/ ទប់ស្កាត់/ ស្វែងរកការប្រព្រឹត្តិបទឧក្រិដ្ឋ ឬតាមច្បាប់ជាធរមានអនុញ្ញាត ឬទមទារ។ 

យើងក៏អាចប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នក នៅពេលដែលយើងត្រូវបានតម្រូវឱ្យធ្វើ ត្រូវបានផ្ដល់យោបល់ ណែនាំ រំពឹង ឬស្នើសុំ ឱ្យធ្វើបែបនោះ ដោយទីប្រឹក្សាផ្នែកច្បាប់ ឬអ្នកច្បាប់នៅក្នុងប្រទេស ឬបរទេសរបស់យើង និយតករ រដ្ឋាភិបាល ឬអាជ្ញាធរផ្សេងៗ។ 

ឧទាហរណ៍ យើងអាចប្រើទិន្នន័យបុគ្គលរបស់អ្នកដើម្បី៖

  • អនុវត្តតាមដីការបស់តុលាការ ឬតម្រូវការផ្នែកច្បាប់ រដ្ឋាភិបាល ឬលក្ខខណ្ឌទាមទារតាមបញ្ញត្តិច្បាប់ផ្សេងទៀត
  • អនុវត្តលក្ខខណ្ឌនៃសេវាកម្ម និងកិច្ចព្រមព្រៀងផ្សេងៗរបស់យើង និង
  • ការពារសិទ្ធិ ឬទ្រព្យសម្បត្តិរបស់យើង ក្នុងករណីមានការទាមទារ ឬវិវាទ។ 

ការធ្វើកិច្ចផ្នែកទីផ្សារ និងប្រម៉ូសិន

យើងអាចប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នក ដើម្បីផ្ញើឱ្យអ្នកនូវទំនាក់ទំនងផ្នែកទីផ្សារពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្មតាម គោលបំណង (ដែលអាចជាចំណាច់អារម្មណ៍ ឬជាប់ពាក់ព័ន្ធដោយផ្អែកលើប្រូហ្វាលរបស់អ្នក) ឬផលិតផល សេវាកម្ម ព្រឹត្តិការណ៍ ឬការប្រម៉ូសិនផ្សេងៗរបស់ដៃគូ ម្ចាស់ឧបត្តម្ភ និងអ្នកផ្សាយពាណិជ្ជកម្មរបស់ ហ្គ្រេប។ ឧទាហរណ៍ យើងអាច៖

  • ផ្ញើជូនអ្នកនូវការផ្ដល់ជូនពិសេសដែលអាចជាចំណាប់អារម្មណ៍ ឬជាប់ពាក់ព័ន្ធជាមួយអ្នក ការផ្ដល់ សេវាកម្មទាំងឡាយ របស់ ហ្គ្រេប
  • ផ្ញើជូនអ្នកនូវការដាស់តឿន ព្រឹត្តិបត្រព័ត៌មាន បច្ចុប្បន្នភាព អ្នកផ្ញើសំបុត្រ សម្ភារៈប្រម៉ូសិន សិទ្ធិពិសេស ការស្វាគមន៍ កម្មវិធីបុណ្យផ្សេងៗ និង
  • ជូនដំណឹង អញ្ជើញ និងគ្រប់គ្រងការចូលរួមរបស់អ្នកនៅក្នុងព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗរបស់យើង។

យើងអាចទំនាក់ទំនងការធ្វើកិច្ចផ្នែកទីផ្សារបែបនេះទៅអ្នកតាមមធ្យោបាយផ្សេងៗតាមដែលអាចអនុវត្តបាន (រួមមាន តាមរយៈ ការផ្ញើសារ SMS មុខងារជជែក Chat នៅក្នុងកម្មវិធី (ឧទាហរណ៍ដូចជា WhatsApp, Telegram, LINE, Viber, WeChat, Zalo) ការជូនដំណឹង ការហៅតាមទូរសព្ទ និងតាមអ៊ីមែល)។ 

ប្រសិនបើអ្នកចង់ឈប់ជាវ (unsubscribe) សម្រាប់ការទទួលបានទំនាក់ទំនងផ្នែកទីផ្សារបែបនេះ សូមចុចលើ តំណឈប់ជាវនៅក្នុងអ៊ីមែល ឬសារដែលពាក់ព័ន្ធ។ ម៉្យាងវិញទៀត អ្នកក៏អាចធ្វើបច្ចុប្បន្នភាពចំណូលចិត្តរបស់អ្នកនៅក្នុងកន្លែង កំណត់កម្មវិធី (setting) របស់យើងផងដែរ។ សូមចំណាំថា ខណៈពេលដែលអ្នកអាចដកខ្លួនចេញពីទំនាក់ទំនង ផ្នែកទីផ្សារ ឬ ការប្រម៉ូសិនផ្សេងៗ ហ្គ្រេប នៅតែអាចផ្ញើគណនី និង/ឬ សារផ្សេងៗដែលទាក់ទងនឹងសេវាកម្មដល់អ្នក (ដូចជា ការផ្ទៀងផ្ទាត់ ពីរផ្នែក (two-factors authentication) ព័ត៌មាន ស្ដីពីប្រតិបត្តិការរបស់អ្នក រង្វាន់ផ្សេងៗ ជាដើម)។  

មាតិកាដែលបានបង្ហោះផ្សាយដោយអ្នកប្រើប្រាស់

ប្រសិនបើអ្នកជ្រើសរើសក្នុងការបង្ហោះផ្សាយមាតិកា (ដូចជា ការផ្ដល់តមិវាយតម្លៃ ឬមតិយោបល់) នៅលើវេទិការបស់ ហ្គ្រេប ខ្លឹមសារនៃមាតិកា នោះនឹងត្រូវបានបង្ហាញជាសាធារណៈរួមជាមួយនឹងទិន្នន័យបុគ្គលរបស់អ្នក (ដូចជា ឈ្មោះប្រើប្រាស់ រូបថតដែលបានបង្ហោះ) និង ព័ត៌មានផ្សេងៗទៀតដែលអ្នកបានដាក់បញ្ចូលក្នុងខ្លឹមសារមាតិការបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមមើល គោលការណ៍ស្ដីពីការផ្ដល់មតិវាយតម្លៃ  របស់យើង។

III. ការលាតត្រដាងទិន្នន័យបុគ្គល

យើងមានភាពចាំបាច់ចែករំលែកទិន្នន័យបុគ្គលជាមួយភាគីផ្សេងៗសម្រាប់គោលបំណងផ្សេងៗ។ ភាគីទាំងនោះរួមមាន៖ 

អ្នកប្រើប្រាស់ផ្សេងៗទៀត

ឧទាហរណ៍៖ 

  • ប្រសិនបើ អ្នកជាអ្នកធ្វើដំណើរ យើងអាចចែករំលែកឈ្មោះអ្នកប្រើប្រាស់ ចំណុចទីតាំងទទួល និង ចំណុចទីតាំងទម្លាក់ជាមួយដែគូបើកបររបស់យើង ដើម្បីបំពេញសំណើសេវាកម្មរបស់អ្នក។
  • ប្រសិនបើ អ្នកជាដៃគូបើកបរ ឬ ដៃគូដឹកជញ្ជូន យើងអាចចែករំលែកទិន្នន័យបុគ្គលរបស់ដៃគូអាជីវករដែលបាន ជ្រើសរើស និងអ្នកប្រើប្រាស់ រួមទាំងឈ្មោះ និងរូបថតរបស់អ្នក ម៉ាកយានជំនិះ ម៉ូដែល ផ្លាកលេខ ទីតាំង និងការវាយតម្លៃជាមធ្យមរបស់អ្នក។ 
  • ប្រសិនបើអ្នកកំពុងប្រើប្រាស់សេវាកម្មកុម្ម៉ង់ម្ហូប GrabFood ឬ ផ្សារហ្គ្រេប GrabMart របស់យើង នោះយើង អាចចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយដៃគូដឹកជញ្ជូន និងដែគូអាជីវករដែលបានជ្រើសរើស រួមមានទាំង ឈ្មោះ ព័ត៌មាន លម្អិតអំពីការកុម្ម៉ង់ និងចំណុចទីតាំងទម្លាក់។
  • ប្រសិនបើអ្នកទុកការវាយតម្លៃ និងការផ្ដល់មតិដល់ដៃគូអាជីវករណាមួយ នោះរូបភាពប្រូហ្វាល មតិកែលម្អ និងឈ្មោះ អ្នកប្រើប្រាស់របស់អ្នកអាចចែករំលែកដល់អ្នកប្រើប្រាស់ផ្សេងទៀត។
  • ប្រសិនបើ អ្នកកំពុងចូលរួមក្នុងកម្មវិធីភក្ដីភាព (loyalty) ឬសកម្មភាពផ្នែកទីផ្សារដែលរៀបចំដោយដៃគូអាជីវករ របស់យើង យើងអាចចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយពួកគេ ដែលរួមមានឈ្មោះ និងព័ត៌មានទំនាក់ទំនង របស់អ្នក។
  • ប្រសិនបើអ្នកជាសមាជិកនៃគណនី family feature យើងអាចចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយ អ្នកគ្រប់គ្រងរបស់អ្នក រួមទាំងព័ត៌មានលម្អិតអំពីការកុម្ម៉ង់របស់អ្នក ការទាក់ទងជាមួយអ្នកបើកបរ /ដៃគូដឹកជញ្ជូន របស់យើង (ប្រសិនបើមាន) ទីតាំងទទួល និងទម្លាក់។ ប្រសិនបើអ្នកជាអ្នកបើកបរ/ដៃគូដឹកជញ្ជូនដែលបំពេញ ប្រតិបត្តិការបែបនេះ អ្នកគ្រប់គ្រងនឹងមានសិទ្ធិចូលទៅកាន់ទីតាំងរបស់អ្នក និងជជែកពិភាក្សាជាមួយសមាជិក។
  • ប្រសិនបើ អ្នកកំពុងប្រើប្រាស់សេវាកម្មសេវាកម្មដឹកជញ្ជូន GrabExpress របស់យើង យើងអាចចែករំលែកទិន្នន័យ បុគ្គលរបស់អ្នកជាមួយអ្នកទទួលកញ្ចប់របស់អ្នក និងទំនិញផ្សេង ហើយនឹងដៃគូដឹកជញ្ជូនដែលទទួលខុសត្រូវក្នុង ការបំពេញសំណើសេវាកម្មរបស់អ្នក។ និង
  • ប្រសិនបើ អ្នកប្រើសេវាកម្មជជែក chat នៅក្នុងកម្មវិធីរបស់យើង យើងអាចចែករំលែកលេខទូរសព្ទរបស់អ្នក និង ឈ្មោះដែលបានចុះឈ្មោះនៅក្នុងកម្មវិធី ហ្គ្រេប ជាមួយភាគីផ្សេងៗទៀតនៅក្នុងការជជែក chat របស់អ្នក។ 

ជាមួយតតិយជនផ្សេងៗ

ជាមួយតិយជនផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សេវាកម្ម ហ្គ្រេប របស់អ្នក

ឧទាហរណ៍៖ 

  • ប្រសិនបើ អ្នកជាអ្នកធ្វើដំណើរ យើងអាចចែករំលែកចំណុចទីតាំងយានជំនិះរបស់អ្នក អ្នកបើកបរ និងឈ្មោះ របស់អ្នក ជាមួយតតិយជនផ្សេងទៀត នៅពេលដែលអ្នកប្រើប្រាស់មុខងារ “ចែករំលែកការធ្វើដំណើររបស់ខ្ញុំ” ឬ ដាក់ឱ្យ ដំណើរការប៉ូតុងសង្គ្រោះបន្ទាន់។
  • ប្រសិនបើ អ្នកជាដៃគូបើកបរ យើងអាចលាតត្រដាងស្លាកលេខសម្គាល់យានជំនិះ ឬទិន្នន័យបុគ្គលផ្សេងៗរបស់អ្នក ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង និង/ឬ ទៅអ្នកធ្វើដំណើរសម្រាប់គោលបំណងនៃការដាក់ពាក្យទាមទារសំណងធានា រ៉ាបរង ផ្សេងៗ។
  • ប្រសិនបើ អ្នកប្រើប្រាស់សេវាកម្មបង់ប្រាក់ផ្សេងៗរបស់យើង យើងអាចចែករំលែកទិន្នន័យបុ​​គ្គលរបស់អ្នកជាមួយ បុគ្គលណាមួយផ្សេងទៀត ប្រសិនបើអ្នកផ្ដល់សិទ្ធិ និងអនុញ្ញាតបើការតំណងភ្ជាប់វិធីទូទាត់របស់តតិយជនរបស់គាត់ជា មួយសេវាកម្មទូទាត់របស់យើងសម្រាប់គោលបំណងផ្សេងៗនៃការបើកការទូទាត់បង់ប្រាក់របស់អ្នកនៅលើកម្មវិធី ហ្គ្រេប។

ជាមួយអ្នកគ្រប់គ្រងនៃគណីរបស់ ហ្គ្រេប ដែលអ្នកអាចប្រើប្រាស់

ជាឧទាហរណ៍៖ 

  • និយោជករបស់អ្នកអាចទទួលបានទិន្នន័យប្រតិបត្តិការ (ដែលបានដាក់ថាជាការចំណាយអាជីវកម្ម) នៅពេលដែល អ្នកប្រើប្រាស់គណនី Grab For Business របស់និយោជករបស់អ្នក។
  • អ្នកគ្រប់គ្រងនៃក្រុមសហគមន៍ណាមួយដែលអ្នកភ្ជាប់គណនី ហ្គ្រេប របស់អ្នកជាមួយនោះ អាចទទួលបានទិន្នន័យ ប្រតិបត្តិការនៅពេលដែលអ្នកអនុវត្តប្រតិបត្តិការ។

ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនសាខាផ្សេងទៀត

យើងចែករំលែកទិន្នន័យជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធ ក្រុមហ៊ុនគ្រប់គ្រងរួមគ្នា និងក្រុមហ៊ុនសាខាផ្សេងៗ។ ក្រុមហ៊ុនផ្សេងៗនៅក្នុងសម្ព័ន្ធក្រុមហ៊ុន ហ្គ្រេប ដែលចែករំលែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងធនធានផ្សេងៗ ជាមួយគ្នាទៅវិញទៅមក ដើម្បីផ្ដល់ឱ្យអ្នកនូវបទពិសោធន៍ដែលត្រឹមត្រូវជាក់លាប់ គូឱ្យទុកចិត្ត និងមានសុវត្ថិភាព នៅពេល អ្នកប្រើប្រាស់ ផលិតផល ឬ សេវាកម្មរបស់យើង និងសម្រាប់គោលបំណងដែលមានចែងក្នុងសេចក្ដីជូនដំណឹងស្ដីពី ឯកជនភាពនេះ។ 

ជាឧទាហរណ៍ យើងធ្វើបែបនេះដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកកាន់តែរលូន ដូចជាការបំពេញព័ត៌មានចុះឈ្មោះរបស់អ្នក ដោយស្វ័យប្រវត្តិពីការប្រើប្រាស់ផលិតផល ឬ សេវាកម្មរបស់ ហ្គ្រេប ។ 

ជាមួយអ្នកផ្ដល់សេវាកម្ម និងដៃគូអាជីវកម្មផ្សេងៗរបស់ ហ្គ្រេប

យើងអាចផ្ដល់ទិន្នន័យបុគ្គលដល់អ្នកផ្គត់ផ្គង់ (vendors) ទីប្រឹក្សា ដៃគូផ្នែកទីផ្សារ ក្រុមហ៊ុនស្រាវជ្រាវ និងអ្នកផ្គល់សេវាកម្ម ឬ ដៃគូអាជីវកម្មផ្សេងៗរបស់ ហ្គ្រេប។ នេះរួមមាន៖ 

  • អ្នកដំណើរការ និងអ្នកសម្របសម្រួលការទូទាត់ប្រាក់
  • អ្នកប្រមូលបំណុល
  • ការិយាល័យឥណទាន ភ្នាក់ងារផ្ដល់ពិន្ទុឥណទានផ្សេងៗ និងអង្គភាពរាយការណ៍ឥណទានណាមួយផ្សេងទៀត
  • ការត្រួតពិនិត្យប្រវត្តិរូប និងអ្នកផ្ដល់សេវាប្រឆាំងការសំអាតប្រាក់ផ្សេងៗ
  • អ្នកផ្ដល់សេវាកម្មរក្សាទិន្នន័យ cloud storage ផ្សេងៗ
  • អ្នកផ្ដល់សេវាកម្មគ្រប់គ្រង និងរក្សាទុកឯកសារ
  • ដៃគូផ្សព្វផ្សាយ និងការធ្វើទីផ្សារ និងអ្នកផ្ដល់វេទិកាផ្សេងៗ
  • អ្នកផ្ដល់ការវិភាគទិន្នន័យផ្សេងៗ​
  • ដៃគូស្រាវជ្រាវ ដែលរូមមានទាំងអ្នកធ្វើការស្ទង់មតិ ឬគម្រោងស្រាវជ្រាវក្នុងភាពជាដៃគូជាមួយ ហ្គ្រេប ឬ ក្នុងនាម ហ្គ្រេបផ្សេងៗ 
  • ដៃគូវិទ្យាស្ថានអប់រំ និងបណ្ដុះបណ្ដាលផ្សេងៗ
  • ដៃគូយានជំនិះ និងអាជីវករផ្សេងៗ
  • ដៃគូធានារ៉ាប់រង និងហិរញ្ញវត្ថុផ្សេងៗ
  • អន្ដរការីតតិយជនដែលពាក់ព័ន្ធនឹងការវិនិយោគដែលបានគ្រប់គ្រងនៃមូលនិធិ ដូចជាភ្នាក់ងារជើងសារ អ្នកគ្រប់គ្រង ទ្រព្យ និងអ្នកថែរក្សា (custodians) ផ្សេងៗ
  • អ្នកផ្ដល់សេវាដែលអនុវត្តសេវាកម្មផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងៗ និង
  • ដៃគូផ្ដល់ប្រភេទសេវាកម្មយានជំនិះ អ្នកផ្គត់ផ្គង់ (vendors) ឬ អ្នកផ្គត់ផ្គង់យានជំនិះតតិយជន (suppliers) ផ្សេងៗ

ឧទាហរណ៍៖

  • ប្រសិនបើអ្នកបានស្នើសុំសេវាកម្មតាមរយៈដៃគូរបស់ ហ្គ្រេប ម្នាក់ ឬ បានប្រើប្រាស់ការប្រម៉ូសិនមួយ ដែលបាន ផ្ដល់ដោយដៃគូម្នាក់របស់ ហ្គ្រេប នោះ ហ្គ្រេប អាចចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយដែគូរបស់ ហ្គ្រេប នោះ។ 
  • ប្រសិនបើអ្នកបានជួលយានជំនិះពីដៃគូផ្ដល់សេវាកម្មយានជំនិះដែលបានណែនាំរបស់យើង ដើម្បីបើកបរជាមួយ ហ្គ្រេប យើងអាចចែករំលែកព័ត៌មានដែលពាក់ព័នញធ (ឧទាហរណ៍ ស្ថានភាពនៃគណនី ការលើកទឹកចិត្ត/ ការប្រម៉ូសិន ដែលអាចអនុវត្តបានរបស់អ្នក ស្ថិតិធ្វើដំណើររបស់អ្នក) ក្នុងគោលដៅនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា (ឧទាហរណ៍ បង្កើត ការលើកទឹកចិត្ត និងអត្ថប្រយោជន៍ថ្មីសម្រាប់អ្នក ឬ ការកែលម្អការផ្ដត់ផ្គង់ដៃគូបើកបរ)។ 

ជាមួយទីប្រឹក្សាផ្នែកច្បាប់ និងអាជ្ញាធររាជរដ្ឋាភិបាលផ្សេងៗរបស់យើង

យើងអាចចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយទីប្រឹក្សាផ្នែកច្បាប់ មន្ដ្រីអនុវត្តច្បាប់ អាជ្ញាធររាជរដ្ឋាភិបាល និងតតិយជន ផ្សេងៗទៀត។ ករណីនេះអាចអនុវត្តដើម្បីបំពេញឱ្យគោលបំណងផ្លូវច្បាប់ផ្សេងៗ (ដែលបានរៀបរាប់ខាងលើ) ឬកាលៈទេសៈ ណាមួយដូចខាងក្រោម៖ 

  • នៅពេលដែលមានភាពចាំបាច់ដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន ដែលគំរាមកំហែងដល់អាយុជីវិត សុខភាព សុវត្ថិភាព របស់មនុស្ស ឬ
  • នៅពេលដែលមានភាពចាំបាច់នៅក្នុងផលប្រយោជន៍សាធារណៈ (ឧទាហរណ៍ក្នុងវិបត្តិសុខភាពសាធារណៈ សម្រាប់ គោលបំណងតាមដានទំនាក់ទំនង និងការការពារសហគមន៍យើងយើង)

ការផ្ទេរអាជីវកម្ម

យើងអាចចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយភាគីផ្សេងៗ ទាក់ទងនឹងការធ្វើលទ្ធកម្ម ការលក់ ការរួមបញ្ចូលគ្នា ការបណ្ដាក់ ទុនរួមគ្នា ការបង្រួបបង្រួម ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការផ្ដល់ហិរញ្ញប្បទាន ឬប្រតិបត្តិការអាជីវកម្មផ្សេងៗទៀតណាមួយ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យបុគ្គលរបស់អ្នកនឹងនៅតែស្ថិតក្រោមកាតព្វកិច្ចរបស់យើងដែលបានធ្វើឡើងនៅក្នុងសេចក្ដី ជូនដំណឹងស្ដីពីឯកជនភាពដែលមានស្រាប់ ដែលអ្នកបានយល់ព្រម។ 

IV. ការរក្សាទុកទិន្នន័យបុគ្គល

យើងរក្សាទិន្នន័យបុគ្គលរបស់អ្នកសម្រាប់រយៈពេលដែលចាំបាច់ដើម្បីបំពេញនូវគោលបំណង ដែលមានចែងក្នុងសេចក្ដី ជូនដំណឹងនេះ លុះត្រារយៈពេលការរក្សាទុកយូរជាងនេះត្រូវបានតម្រូវ ឬ អនុញ្ញាតដោយច្បាប់។ រយៈពេលនៃការរក្សាទុកខុស គ្នាអាស្រ័យលើធាតុ ដូចជាលក្ខណៈនៃទិន្នន័យ មូលហេតុដែលទិន្នន័យត្រូវបានប្រមូល និងធ្វើប្រព្រឹត្តកម្ម និងតម្រូវការផ្នែកច្បាប់ ឬ អាជីវកម្មពាក់ព័ន្ធ។ ឧទាហរណ៍ រូបភាពថតដោយខ្លួនឯង (Selfie) នឹងត្រូវបំផ្លាញក្នុងរយៈពេល ១០ ឆ្នាំពីការប្រមូល លើកលែងតែមានការអនុញ្ញាត ឬ តម្រូវដោយច្បាប់ ឬ នីតិវិធីផ្លូវច្បាប់ដើម្បីរក្សាទិន្នន័យ។

នៅពេលដែលទិន្នន័យបុគ្គលរបស់អ្នកលែងជាតម្រូវការសម្រាប់សេវាកម្ម ឬ គោលបំណងផ្សេទៀត ឬ យើងលែងមាន គោលបំណងតាមផ្លូវច្បាប់ ឬ អាជីវកម្មសម្រាប់ការរក្សាទុកទិន្នន័យបុគ្គលរបស់អ្នក យើងចាត់វិធានការដើម្បីលុប បំផ្លាញ ធ្វើឱ្យក្លាយទៅជាអនាមិក ឬ ការពារការអាក់សេសចូលប្រើ ឬ ប្រើប្រាស់ទិន្នន័យបុគ្គលនោះសម្រាប់ គោលបំណងណាមួយក្រៅ ពីការអនុលោមតាមសេចក្តីជូនដំណឹងនេះ ឬ សម្រាប់គោលបំណងសុវត្ថិភាព សុវត្ថិភាព ការការពារ និងការស្វែងរកការក្លែងបន្លំ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវនៃច្បាប់ជាធរមាន។

V. ការផ្ទេរទិន្នន័យបុគ្គលអន្ដរជាតិ

ទិន្នន័យបុគ្គលរបស់អ្នកអាចត្រូវបានផ្ទេរពីប្រទេស រដ្ឋ និងទីក្រុង (“ប្រទេសដើម”) ដែលអ្នកមានវត្ដមាននៅពេលប្រើប្រាស់ សេវាកម្មរបស់យើងទៅកាន់ប្រទេស រដ្ឋ និងទីក្រុងផ្សេងទៀត (“ប្រទេសផ្សេង”)។ 

នៅពេលយើងផ្ទេរទិន្នន័យបុគ្គលរបស់អ្នកពីប្រទេសដើមរបស់អ្នកទៅប្រទេសផ្សេង យើងនឹងគោរពតាមកាតព្វកិច្ចច្បាប់ និង បទប្បញ្ញត្តិទាក់ទងនឹងទិន្នន័យបុគ្គលរបស់អ្នក ដែលរួមមានមូលដ្ឋានផ្លូវច្បាប់សម្រាប់ការផ្ទេរទិន្នន័យបុគ្គល និងការដាក់ ការការពារសមស្រប ដើម្បីធានាឱ្យបានកម្រិតនៃការការពារគ្រប់គ្រាន់សម្រាប់ទិន្នន័យបុគ្គល។ យើងនឹងធានាផងដែរថាអ្នក ទទួលនៅក្នុងប្រទេសផ្សេងមានកាតព្វកិច្ចក្នុងការការពារទិន្នន័យបុគ្គលរបស់អ្នកនៅក្នុងកម្រង់ស្ដង់ដារនៃការ ការពារដែលអាចប្រៀបធៀបទៅនឹងការការពារក្រោមច្បាប់ជាធរមាន។ 

មូលដ្ឋានស្របច្បាប់របស់យើងនឹងមានការយល់ព្រម (ឧទាហរណ៍ យើងអាចស្នើសុំការយល់ព្រមរបស់អ្នកដើម្បីផ្ទេរទិន្នន័យ បុគ្គលរបស់អ្នកពីប្រទេសដើមរបស់អ្នកទៅកាន់ប្រទេសផ្សេងនៅពេលដែលអ្នកផ្ដល់ទិន្នន័យបុគ្គលរបស់អ្នក) ឬ ការការពារដែល អនុញ្ញាតដោយច្បាប់។

VI. ខូឃី (Cookies) បច្ចេកវិទ្យា និងការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធនៅលើវេទិការបស់តតិយជន

ខូឃី (Cookies)

ហ្គ្រេប និងតតិយជនដែលជាដៃគូរបស់យើងអាចប្រើខូឃី (Cookies) កម្មវិធី web beacons ស្លាក ស្គ្រីប (scripts) កម្មវត្ថុដែលចែករំលែកក្នុងមូលដ្ឋាន ដូចជា HTML5 ឧបករណ៍កំណត់អត្តសញ្ញាណការផ្សាយពាណិជ្ជកម្ម និងបច្ចេកវិទ្យា ស្រដៀងគ្នា (ដូចជាឧបករណ៍អភិវឌ្ឍន៍កម្មវិធី (SDKs) ដែលមានមុខងារស្រដៀងគ្នាទៅនឹងខូឃី និងដែលអាចត្រូវបាន ដំឡើងនៅក្នុងកម្មវិធី Grab App (រួមគ្នាហៅថា ខូឃី “Cookies”) ទាក់ទងនឹងការប្រើប្រាស់គេហទំព័រ និងកម្មវិធី របស់អ្នក ដែលអាចបន្ដ ឬរក្សាទុកតែក្នុងអំឡុងពេលនៃវគ្គនីមួយៗនៅលើកម្មវិធីរុករក (browsers) ឬឧបករណ៍របស់អ្នក។

ខូឃីអាចមានឧបករណ៍កំណត់អត្តសញ្ញាណពិសេស ហើយមានទីតាំងនៅក្នុងចំណោមកន្លែងផ្សេងទៀតនៅលើកុំព្យូទ័រ ឬ ទូរសព្ទ ដៃរបស់អ្នក នៅក្នុងអ៊ីមែល ដែលយើងផ្ញើទៅអ្នក និងនៅលើគេហទំព័រផ្សេងៗរបស់យើង។ ខូឃីអាចត្រូវបានប្រើសម្រាប់ គោលបំណងផ្សេងៗដូចជា៖

  • ផ្ដល់នូវមុខងារសំខាន់ៗជាមូលដ្ឋាននៃការប្រើប្រាស់គេហទំព័រ សេវាកម្ម ឬកម្មវិធីរបស់យើង
  • ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់អ្នក ឬចងចាំអំពីចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងការកំណត់របស់អ្នក
  • ការផ្ដល់ និងការវាស់ស្ទង់ប្រសិទ្ធិភាពនៃយុទ្ធនាការផ្សាយពាណិជ្ជកម្ម ដូចជា ដោយការវាស់វែងចំនួននៃការចូលមើល និងការចុចឆ្លងកាត់ផ្សេងៗ
  • វិភាគចរាចរណ៍ និងទំនោរនៃគេហទំព័រ 
  • បម្រើឱ្យអ្នកនូវការផ្សាយពាណិជ្ជកម្មដែលពាក់ព័ន្ធនៅលើកម្មវិធី និងគេហទំព័រផ្សេងទៀតដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនផ្សេងៗទៀត (ទោះបីដោយយើង ឬដោយអ្នកផ្សាយពាណិជ្ជកម្មផ្សេងៗទៀត) និង
  • ពង្រឹងចំណុចទំនាក់ទំនង និងបទពិសោធន៍របស់អ្នកប្រើប្រាស់ ដោយការយល់ដឹងជាទូទៅអំពីអាកប្បកិរិយា និង ចំណាប់អារម្មណ៍លើអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ដែលធ្វើអន្ដរកម្មជាមួយគេហទំព័រ សេវាកម្ម ឬកម្មវិធីរបស់យើង។

ហ្គ្រេប អាចអនុញ្ញាតឱ្យតតិយជនប្រើប្រាស់ខូឃីនៅលើគេហទំព័រ និងកម្មវិធីដើម្បីប្រមូលទិន្នន័យបុគ្គលប្រភេទដូចគ្នាសម្រាប់ គោលបំណងដូចគ្នា ដូចដែល ហ្គ្រេប ធ្វើសម្រាប់ ហ្គ្រេប ផ្ទាល់។ តតិយជនផ្សេងៗ ប្រហែលជាអាចភ្ជាប់ ទិន្នន័យបុគ្គល ដែលពួកគេប្រមូលជាមួយទិន្នន័យបុគ្គលផ្សេងទៀត ដែលពួកគេមានអំពីអ្នកដែលបានមកពីប្រភពផ្សេងៗទៀត។ យើងមិន ចាំបាច់មានសិទ្ធិអាក់សេស ឬគ្រប់គ្រងលើខូឃីដែលពួគគេប្រើនោះទេ។ 

ការបិទមិនអនុញ្ញាតឱ្យប្រមូលខូឃីនៅលើគេហទំព័ររបស់យើង

អ្នកមានសិទ្ធិជ្រើសរើសបិទ ទប់ស្កាត់ ឬបិទខូឃី សូមចំណាំថាការបដិសេធ ឬការដកខូឃីមួយចំនួនចេញអាចប៉ះពេល់ដល់ភាព ដែលមានមុខងារ ឬការប្រើប្រាស់នៃគេហទំព័រ សេវាកម្ម ឬកម្មវិធីរបស់យើង។ 

អ្នកអាចកែតម្រូវការកំណត់កម្មវិធីរុករកតាមអ៊ិនធឺណិតរបស់អ្នកដើម្បីបិទ ទប់ស្កាត់ ឬធ្វើឱ្យខូឃីអសកម្ម លុបប្រវត្តិរុករករបស់អ្នក ឬសម្អាតទិន្នន័យចេញពីកម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នក។ ការកំណត់ (setting) អាចមាននៅក្នុងផ្នែក “ប្រវត្តិ” “ចំណូលចិត្ត” “ការកំណត់” ឬ “ឯកជនភាព” នៃកម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នក ឬអ្នកអាចពិគ្រោះជាមួយផ្នែកជំនួយនៃកម្មវិធីរុករក អ៊ីនធឺណិតរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។ អ្នកក៏អាចកែសម្រួលការកំណត់ ខូឃីរបស់អ្នកនៅទីនេះ

ការបិទមិនអនុញ្ញាតឱ្យមានការបង្ហាញការផ្សាយពាណិជ្ជកម្មគោលដៅនៅលើវេទិកាផ្សេងៗទៀត

យើងអាចជួយសម្រួលដល់ការបង្ហាញការផ្សាយពាណិជ្ជកម្មដែលមានគោលដៅនៅលើវេទិកាផ្សេងៗទៀត ដូចជានៅលើវេទិកា អនឡាញផ្សេងៗទៀត ដែលអ្នកប្រហែលជាអ្នកប្រើប្រាស់។ 

អ្នកអាចធ្វើការកម្រិតការប្រើប្រាស់របស់យើងនៅលើទិន្នន័យបុគ្គលរបស់អ្នក ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដែលមាន គោលដៅក្នុងនាមអ្នកផ្សាយពាណិជ្ជកម្មរបស់យើង ដោយកែសម្រួលចំណូលចិត្តរបស់អ្នកតាមរយៈកម្មវិធី Grab App របស់ យើង។ ដោយអាស្រ័យលើប្រភេទទូរសព្ទ និងកម្មវិធីសូហ្វវែរប្រតិបត្តិការ ដែលអ្នកកំពុងប្រើ អ្នកអាចទទួលបានជម្រើស ដើម្បីបិទការប្រើប្រាស់ឧបករណ៍កំណត់អត្តសញ្ញាណចល័តរបស់យើង (ដូចជា កម្មវិធី IDFA របស់ Apple ឬកម្មវិធី GAID របស់ Google) ហើយសមត្ថភាពក្នុងការតាមដានអ្នកនៅលើកម្មវិធី និងគេហទំព័រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដទៃផ្សេងៗ ដោយកែតម្រូវការកំណត់ដែលមាននៅលើទូរសព្ទដៃរបស់អ្នក។ តាមរយៈការកែតម្រូវការកំណត់នៅលើឧបករណ៍របស់អ្នកជា ធម្មតាអ្នកអាចកំណត់ឡើងវិញ លុប កម្រិត និង/ឬ រឹតត្បិតការប្រើប្រាស់ឧបករណ៍កំណត់អត្តសញ្ញាណចល័តនោះ។

ទោះបីជាយើងនឹងមិនប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នកដើម្បីបង្ហាញអ្នកនូវការផ្សាយពាណិជ្ជកម្ម ដែលមានគោលដៅបែបនោះ នៅលើវេទិកាផ្សេងៗទៀតក៏ដោយ អ្នកនៅតែអាចឃើញការផ្សាយពាណិជ្ជកម្មទូទៅដែលលេចឡើងទាក់ទងនឹងអ្នក។ ករណីនេះ ប្រហែលដោយសារតែយើងបានភ្ជាប់អ្នកផ្សាយពាណិជ្ជកម្ម/វេទិកាតតិយជន ឱ្យតាំងបង្ហាញការផ្សាយពាណិជ្ជកម្មដល់ អ្នកប្រើប្រាស់នៃលក្ខណមុខងារជាក់លាក់ ឬការបន្ថែមប្រជាសាស្ដ្រ អ្នកដែលអាចរកឃើញថាពួកគេពាក់ព័ន្ធ។ អ្នកអាចកម្រិត ការមើលការផ្សាយពាណិជ្ជកម្មទាំងនោះតាមរយៈការគ្រប់គ្រងចំណូលចិត្តរបស់អ្នកនៅលើវេទិកាទាំងនេះ។

VII. ការការពារទិន្នន័យបុគ្គល

យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ រូបវន្ដ ក្រុមហ៊ុន និងបច្ចេកទេសដែលសមហេតុផល ដើម្បីធានាថាទិន្នន័យបុគ្គលរបស់ អ្នកត្រូវបានការពារ។ នេះរួមបញ្ចូលទាំងវិធានការដើម្បីការពារទិន្នន័យបុគ្គលពីការបាត់បង់ ឬ ការប្រើប្រាស់ ឬ ការអាក់សេស ដែលគ្មានសិទ្ធិ។ យើងកម្រិតការអាក់សេសនៅ ក្នុងទិន្នន័យបុគ្គលរបស់អ្នកចំពោះ និយោជិតរបស់យើងនៅលើមូលដ្ឋាននៃ តម្រូវការដើម្បីដឹង (need to know basis)។ អ្នកធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់នឹងធ្វើនៅក្នុងលក្ខណដែល មានការអនុញ្ញាតតែប៉ុណ្ណោះ ហើយតម្រូវឱ្យប្រព្រឹត្តិចំពោះព័ត៌មានរបស់អ្នកជាការសម្ងាត់។ 

ទោះជាយ៉ាងណាក៏ដោយ សូមមេត្តាជ្រាបថា ការបញ្ចូនព័ត៌មានតាមអ៊ីនធឺណិតមិនមានសុវត្ថិភាពទាំងស្រុងទេ។ យើងមិនអាច ធានាសុវត្ថិភាពនៃទិន្នន័យបុគ្គលរបស់អ្នកដែលបានបញ្ចូនតាមរយៈមធ្យោបាយអនឡាញណាមួយឡើយ ទោះបីជាយើងប្រឹង ប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារទិន្នន័យបុគ្គលរបស់អ្នកក៏ដោយ ដូច្នេះការបញ្ចូនទិន្នន័យបុគ្គលណាមួយនោះ អ្នកត្រូវ ទទួលខុសត្រូវចំពោះហានិភ័យនោះដោយខ្លួនឯង។

VIII. សិទ្ធិរបស់អ្នកចំពោះទិន្នន័យបុគ្គលរបស់អ្នក

ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អ្នកអាចមានសិទ្ធិចំពោះ៖

  • សាកសួរអំពីដំណើរការនៃទិន្នន័យបុគ្គលរបស់អ្នក ហើយត្រូវបានផ្ដល់ជូនជាមួយនឹងច្បាប់ចម្លងនៃព័ត៌មាននោះ
  • ស្នើសុំការកែតម្រូវ និង/ឬ លុបទិន្នន័យបុគ្គលរបស់អ្នក
  • ស្នើសុំធ្វើការរឹតត្បិត ឬជំទាស់ចំពោះការធ្វើប្រព្រឹត្តកម្មនៃទិន្នន័យបុគ្គលរបស់អ្នក
  • ដកការយល់ព្រមរបស់អ្នកចំពោះការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់អ្នកនៅក្នុងការកាន់កាប់ ឬ ការគ្រប់គ្រងរបស់ យើង (ប្រសិនបើមូលដ្ឋានច្បាប់សម្រាបការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលនោះ គឺផ្អែកលើការយល់ព្រមរបស់អ្នក)
  • ស្នើសុំការទទួល ឬ បញ្ចូនទៅកាន់ស្ថាប័នមួយផ្សេងទៀត ជាទម្រង់ដែលអាចអានបានដោយម៉ាស៊ីននៃទិន្នន័យបុគ្គល ដែលអ្នកបានផ្ដល់ឱ្យយើង ដែលយើងកំពុងប្រើប្រាស់ទិន្នន័យបុគ្គលរបស់អ្នក ដោយផ្អែកលើការយល់ព្រម ឬ ការអនុវត្តកិច្ចសន្យា និង
  • ធ្វើបណ្ដឹងទៅអាជ្ញាធរគ្រប់គ្រងឯកជនភាពទិន្នន័យ ប្រសិនបើសិទ្ធិឯកជនភាពទិន្នន័យរបស់អ្នកត្រូវបានបំពាន ឬ ប្រសិនបើអ្នកបានទទួលរងនូវការរំខានជាលទ្ធផលនៃធ្វើប្រព្រឹត្តកម្មដោយខុសច្បាប់នៃទិន្នន័យបុគ្គលរបស់អ្នក។ 

ប្រសិនបើអ្នកត្រូវបានផ្តល់ជម្រើសក្នុងការចែករំលែកទិន្នន័យបុគ្គលរបស់អ្នកជាមួយយើង ហើយអ្នកជ្រើសរើសមិនប្រើ ឬ ដកការយល់ព្រមរបស់អ្នកនៅពេលក្រោយមកសម្រាប់ការប្រើប្រាស់របស់យើងលើទិន្នន័យបុគ្គល នេះអាចមានន័យថាយើងមិន អាចអនុវត្តសកម្មភាពចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងនៃដំណើរការដែលបានពិពណ៌នានៅក្នុងផ្នែកទី II (ការប្រើប្រាស់ទិន្នន័យបុគ្គល) ឬ ក៏ថា អ្នកមិនអាចប្រើប្រាស់កម្មវិធី ឬ សេវាកម្មបានទេនៅក្នុងករណីនោះ។ 

យើងប្រហែលជាអាចបន្ដធ្វើប្រព្រឹត្តកម្មលើទិន្នន័យបុគ្គលរបស់អ្នកស្រប តាមលក្ខខណ្ឌតម្រូវ ឬ តាមការអនុញ្ញាតដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 

យើងនឹងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សំណើទាំងអស់។ ដើម្បីផ្ទៀងផ្ទាត់សិទ្ធិរបស់អ្នកក្នុងការស្នើសុំ យើងអាចតម្រូវឱ្យ អ្នកផ្ដល់ព័ត៌មានជំនួយ ឬ ឯកសារដើម្បីបញ្ជាក់សំណើ។ នៅពេលដែលបានផ្ទៀតផ្ទាត់ យើងនឹងផ្ដល់សុពលភាពដល់សំណើ របស់អ្នកនៅក្នុងអំឡុងពេលដែលកំណត់ដោយច្បាប់ជាធរមាន។

IX. វិសោធនកម្ម និងការធ្វើបច្ចុប្បន្នភាព

ហ្គ្រេប អាចកែប្រែ ធ្វើបច្ចុប្បន្ន ឬវិសោធនកម្មលក្ខខណ្ឌនៅក្នុងសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពនេះគ្រប់ពេល។ ការធ្វើ វិសោធនកម្មត្រូវជូនដំណឹងដល់អ្នកតាមរយៈកម្មវិធី និង/ឬ មធ្យោបាយសមស្របផ្សេងៗទៀតយ៉ាងហោចណាស់ប្រាំ (៥) ថ្ងៃនៃ ធ្វើធ្វើការមុនកាលបរិច្ឆេទមានប្រសិទ្ធភាព។ កំណែដែលបានធ្វើបច្ចុប្បន្នភាពនឹងត្រូវបានបង្ហោះនៅលើគេហទំព័រ https://www.grab.com. ។ អ្នកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យការជូនដំណឹងស្ដីពីឯកជនភាពជាប្រចាំ។ ការបន្ដ ប្រើប្រាស់កម្មវិធី គេហទំព័រ ឬសេវាកម្មផ្សេងរបស់អ្នក ទិញផលិតផលពី ហ្គ្រេប ឬបន្ដទំនាក់ទំនង ឬចូលរួមជាមួយ ហ្គ្រេប បន្ទាប់ពីកែប្រែ ការធ្វើបច្ចុប្បន្នភាព ឬវិសោធនកម្មលើសេចក្ដីជូនដំណឹងនេះ ដោយមិនពិចារណាថា អ្នកបាន ឬមិនបានពិនិត្យ ឬអត់នោះទេ គឺត្រូវបង្កើតជាកិច្ចព្រមព្រៀងរបស់អ្នកដែលត្រូវបានកាតព្វកិច្ចចំពោះការធ្វើវិសោធនកម្មនោះ។ 

X. វិធីទាក់ទងមកពួកយើង

ប្រសិនបើអ្នកមានសំណួរណាមួយអំពីសេក្ដីជូនដំណឹងនេះ ឬ ចង់អនុវត្តសិទ្ធិរបស់អ្នកដែលមានចែងក្នុងសេចក្ដីជូនដំណឹងនេះ សូមបំពេញទម្រង់ខាងក្រោម ឬ ផ្ញើសំបុត្ររបស់អ្នកទៅកាន់មន្ដ្រីទទួលបន្ទុកកិច្ចការពារទិន្នន័យរបស់យើង។

សម្រាប់អ្នកប្រើប្រាស់ក្នុងប្រភេទហ្វីលីពីន

ឈ្មោះ៖ MyTaxi PH Inc (គោរពជូន៖ ការិយាល័យកិច្ចការឯកជនភាពរបស់ហ្គ្រេប (Grab Privacy Office))

អាស័យដ្ឋាន៖ អគារ Exquadra Tower ជាន់ទី ២៧ និង ២៨ ឡូតិ៍លេខ ១A ផ្លូវ Exchange Road កែងផ្លូវ Jade ខណ្ឌ Ortigas Center Pasig City ប្រទេសហ្វីលីពីន

សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសថៃ

ឈ្មោះ៖ Grabtaxi (Thailand) Co., Ltd. (គោរពជូន៖ ការិយាល័យកិច្ចការឯកជនភាពរបស់ហ្គ្រេប (Grab Privacy Office))

អាសយដ្ឋាន៖ អគារ 252 SPE Tower ជាន់ទី ១០ ផ្លូវ Phahonyothin សង្កាត់ Samsen Nai ខណ្ឌ Phaya Thai ក្រុងបាងកក 10400 ប្រទេសថៃ 

សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាម

ឈ្មោះ៖ Grab Company Limited (គោរពជូន៖ ការិយាល័យកិច្ចការឯកជនភាពរបស់ហ្គ្រេប (Grab Privacy Office))

អាសយដ្ឋាន៖ អគារ Mapletree Business Centre, 1060 Nguyen Van Linh, Tan Phong Ward, ស្រុកលេខ ៧ ក្រុងហូជីមិញ ប្រទេសវៀតណាម

សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសផ្សេងៗទៀត

ឈ្មោះ៖ “សូមយកចិត្តទុកដាក់ “c/o”” Grab Holdings Limited (គោរពជូន៖ ការិយាល័យកិច្ចការឯកជនភាពរបស់ហ្គ្រេប (Grab Privacy Office))

អាសយដ្ឋាន៖ 3 Media Close, Singapore 138498

ដើម្បីឱ្យយើងឆ្លើយសំណួររបស់អ្នកឱ្យបានឆាប់រហ័ស យើងណែនាំថា សំណួរផ្សេងៗគប្បីធ្វើឡើងតាមទម្រង់អនឡាញ។ 

ច្បាប់ដើមនៃសេចក្ដីជូនដំណឹងនេះសរសេរឡើងជាភាសាអង់គ្លេស។ នៅក្នុងករណីដែលមានវិវាទមិនស្របគ្នារវាងកំណែ ភាសាអង់គ្លេស និងភាសាផ្សេងៗទៀត កំណែជាភាសាអង់គ្លេសត្រូវមានឧត្តមានុភាព។ 

សេចក្ដីបំពេញបន្ថែមទី ១៖ សម្រាប់ GRAB FOR BUSINESS

I. ការបកស្រាយ

វក្យស័ព្ទដលសរសេរជាអក្សរធំទាំងអស់ ប៉ុន្ដែមិនបានកំណត់នៅក្នុងផ្នែកនេះ ត្រូវមានអត្ថន័យដូចគ្នាទៅនឹងលក្ខខណ្ឌនៃ ការប្រើប្រាស់ និងសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពរបស់ហ្គ្រេបដូចគ្នា។ 

សេចក្ដីបំពេញបន្ថែមនេះបង្កើតជាផ្នែកនៃសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពរបស់ ហ្គ្រេប ។ ក្នុងករណីដែលមានភាពមិន ស៊ីសង្វាក់គ្នារវាងការជូនដំណឹងស្ដីពីឯកជនភាពរបស់ ហ្គ្រេប និងសេចក្ដីបំពេញបន្ថែមនេះ សេចក្ដីបំពេញបន្ថែមនេះត្រូវមាន ឧត្តមានុភាព។ 

II. ទំនាក់ទំនងរបស់ ហ្គ្រេប ជាមួយអ្នកប្រើប្រាស់ និងអតិថិជន

វីធីដែល Grab For Business ដំណើរការ

Grab for Business ផ្ដល់នូវមុខងារបន្ថែម (add-on features) សម្រាប់នីតិបុគ្គលផ្សេងៗ (“អតិថិជន”) ដើម្បីជួយ សម្រួលដល់ការចេញវិក្កយបត្រសាជីវកម្មសម្រាប់អ្នកប្រើប្រាស់ដែលមានសិទ្ធិរបស់ខ្លួន (ឧទាហរណ៍ និយោជិត) សម្រាប់ ការប្រើប្រាស់សេវាកម្មផ្សេងៗរបស់ ហ្គ្រេប ក្នុងអំឡុងពេលការងារ។

នៅពេលដែលអតិថិជនជ្រើសរើសប្រើប្រាស់ Grab for Business អ្នកប្រើប្រាស់ដែលមានសិទ្ធិមានជម្រើសក្នុងការភ្ជាប់ ការធ្វើដំណើរ ឬ ប្រតិបត្តិការផ្សេងៗទៀតរបស់គាត់/នាងទៅអតិថិជនបាន ឬ ធ្វើការភ្ជាប់ប្រតិបត្តិការនោះជា ការធ្វើដំណើរផ្ទាល់ ខ្លួនក៏បាន។ ជាផ្នែកនៃមុខងារនេះ ហ្គ្រេប នឹងលាតត្រដាងព័ត៌មានលម្អិតអំពីការធ្វើដំណើរ និងការកក់ (booking) ដែល អ្នកប្រើប្រាស់ដែលមានសិទ្ធិបានភ្ជាប់សម្រាប់ប្រើប្រាស់ក្នុងគោលបំណងអាជីវកម្មផ្សេងៗទៅកាន់អតិថិជន។ ក្រៅពីនេះ ហ្គ្រេប មិនលាតត្រដាងទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិទៅកាន់អតិថិជនឡើយ។ 

ម្យ៉ាងទៀត អ្នកប្រើប្រាស់ (រូបវន្ដបុគ្គល) អាចជ្រើសរើសក្នុងការបង្កើតប្រូហ្វាលបែបអាជីវកម្មនៅក្នុងកម្មវិធី (App) ដើម្បីជួយ សម្រួលដល់ការភ្ជាប់ការធ្វើដំណើរដែលទាក់ទងនឹងអាជីវកម្ម និងដើម្បីបង្កើតរបាយការណ៍ធ្វើដំណើររួម ដើម្បីជួយសម្រួលដល់ ការបញ្ជូន (submission) នៃការទាមទាររបស់និយោជករបស់គាត់/នាង។ នៅពេលប្រើវិធីនេះ ដំណើរការទាមទារគឺត្រូវបាន ផ្ដួចផ្ដើម/ជំរុញដោយអ្នកប្រើប្រាស់ (user-driven) ហើយនិយោជករបស់អ្នកប្រើប្រាស់មិនចាំបាច់ជាអតិថិជននោះទេ។ 

ដើម្បីភាពងាយស្រួលនៃសេចក្ដីយោង អ្នកប្រើប្រាស់ដែលមានសិទ្ធិ និងអ្នកប្រើប្រាស់ជារូបវន្ដបុគ្គលម្នាក់ៗនឹងត្រូវហៅថា “អ្នកប្រើប្រាស់” ហើយរួមគ្នាហៅថា “អ្នកប្រើប្រាស់ផ្សេងៗ” នៅក្នុងសេចក្ដីបំពេញបន្ថែមនេះ។ 

ហ្គ្រេប គឺជាអ្នកគ្រប់គ្រងទិន្នន័យ ដូច្នេះអតិថិជនរបស់យើងក៏ជាអ្នកគ្រប់គ្រងទិន្នន័យដែរ

ចំពោះអ្នកប្រើប្រាស់ណាមួយ និងការធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់ពួកគេ ហ្គ្រេប ដើរតួជាអ្នកគ្រប់គ្រងទិន្នន័យ។ សម្រាប់ព័ត៌មានបន្ថែមអំពីវិធីដែល ហ្គ្រេប ប្រមូល ប្រើប្រាស់ និងលាតត្រដាងទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់ សូមមើល សេចក្ដីជូនដំណឹងស្ដីពីឯកជនភាពរបស់ហ្គ្រេប។

ដោយសារដំណើរការរបស់ Grab for Business ហ្គ្រេប មិនធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលណាមួយសម្រាប់ និងក្នុងនាម អតិថិជនឡើយ។ ដូច្នេះហើយ ហ្គ្រេប មិនមែនជាអ្នកធ្វើប្រព្រឹត្តកម្មទិន្នន័យរបស់អតិថិជនទេ ប៉ុន្ដែគឺជា អ្នកគ្រប់គ្រង ទិន្នន័យឯករាជ្យមួយ ដែលទាក់ទងនឹងទិន្នន័យបុគ្គលទាំងអស់ដែលទិន្នន័យនោះធ្វើប្រព្រឹត្តកម្មនៅក្នុងការផ្ដល់មុខងារ Grab for Business។ ដូចគ្នាដែរ អតិថិជនគឺជាអ្នកគ្រប់គ្រងទិន្នន័យឯករាជ្យមួយនៃទិន្នន័យបុគ្គល ដែលទិន្នន័យនោះធ្វើប្រព្រឹត្តកម្ម និង/ឬ ទទួលមកពី ហ្គ្រេប។

ក្នុងនាមជាអ្នកគ្រប់គ្រងទិន្នន័យ ហ្គ្រេប និងអតិថិជនកំណត់រៀងៗខ្លួននូវគោលបំណង និងមធ្យោបាយនៃការធ្វើប្រព្រឹត្តកម្ម ទិន្នន័យបុគ្គល ដោយអនុលោមតាមបញ្ញត្តិដែលមានចែងនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ និងសេចក្ដីជូនដំណឹងស្ដីពីឯកជន ភាពនេះ។ ហ្គ្រេប និងអតិថិជនក៏មានការទទួលខុសត្រូវរៀងៗខ្លួនផងដែរ ដើម្បីធានាការការពារទិន្នន័យបុគ្គលនៅក្រោម ការចោទប្រកាន់របស់ពួកគេ។ 

III. ទិន្នន័យបុគ្គលត្រូវបានប្រមូល ធ្វើប្រព្រឹត្តកម្ម និងលាតប្រដាង

ហ្គ្រេប ប្រមូលជាផ្នែកនៃ Grab for Business 

ដើម្បីផ្ដល់មុខងារ Grab for Business អ្នកប្រើប្រាស់ ឬអតិថិជននឹងត្រូវបានតម្រូវឱ្យផ្ដល់ព័ត៌មានខាងក្រោមស្ដីពី អ្នកប្រើប្រាស់ឱ្យ ហ្គ្រេប៖

  • ឈ្មោះពេញ
  • អាសយដ្ឋានអ៊ីមែលអាជីវកម្ម និង
  • ព័ត៌មានកំណត់អត្តសញ្ញាណផ្សេងៗទៀតអំពីអ្នកប្រើប្រាស់តាមការស្នើសុំដោយសមហេតុផលដោយ ហ្គ្រេប ។

ហ្គ្រេប នឹងប្រើប្រាស់ព័ត៌មាននេះសម្រាប់គោលបំណងផ្សេងៗដើម្បី៖

  • ការផ្ទៀតផ្ទាត់អ្នកប្រើប្រាស់
  • នៅពេលដែលតម្រូវ ការភ្ជាប់គណនីរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិជាមួយគណនី Grab for Business របស់អតិថិជន ឬ តាមដានការកក់ប្រូហ្វាលអាជីវកម្មរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិនៅលើកម្មវិធីតាមករណី ដែលមាន
  • នៅពេលដែលតម្រូវ ការផ្ទៀងផ្ទាត់ស្ថានភាពនៃវិក្កយបត្រសាជីវកម្មរបស់អ្នកប្រើប្រាស់ដែលមានសិទ្ធិពីពេលមួយទៅ ពេលមួយ
  • ការទាក់ទងអ្នកប្រើប្រាស់ដោយអនុលោមតាមគោលបំណង ដែលមានចែងក្នុងសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពរបស់ ហ្គ្រេប។

នៅពេលធ្វើដំណើរការទទួលអ្នកប្រើប្រាស់ម្នាក់ទៅកាន់កម្មវិធី ហ្គ្រេប នឹងធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់ស្រប តាមសេចក្ដីជូនដំណឹងស្ដីពីឯកជនភាព និងសេចក្ដីបំពេញបន្ថែមនេះ។ 

ហ្គ្រេប លាតត្រដាងទៅកាន់អតិថិជនរបស់ខ្លួន

ហ្គ្រេប នឹងលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើដំណើរ និងការកក់តាមការកំណត់របស់ ហ្គ្រេប ពីពេលមួយទៅពេលមួយ ទៅអតិថិជនដើម្បីសម្រួលដល់ការចេញវិក្កយបត្រសាជីវកម្ម។ 

ហ្គ្រេប លាតត្រដាងដល់អ្នកប្រើប្រាស់រូបវន្ដបុគ្គលរបស់ខ្លួន

អាស្រ័យលើការការកំណត់ប្រូហ្វាលសាជីវកម្មដែលបានជ្រើសរើសដោយប្រើប្រាស់រូបវន្ដបុគ្គល អ្នកប្រើប្រាស់អាចទាញយក និង បង្កើតរបាយការណ៍ដែលមានព័ត៌មានអំពីការធ្វើដំណើរ និងព័ត៌មានកក់ដែលពាក់ព័ន្ធរបស់គាត់/នាង។ 

IV. កាតព្វកិច្ចរបស់គូភាគី

អតិថិជន និង ហ្គ្រេប ម្នាក់ត្រូវ៖

  • ជូនដំណឹងរៀងៗខ្លួនទៅកាន់ប្រធានទិន្នន័យអំពីរបៀបធ្វើប្រព្រឹត្តកម្មទិន្នន័យបុគ្គលនីមួយៗ និងអនុញ្ញាតឱ្យប្រធាន ទិន្នន័យរបស់ពួកគេអនុវត្តសិទ្ធិរបស់ពួកគេស្របតាមច្បាប់ស្ដីពីកិច្ចការពារទិន្នន័យ/ឯកជនភាពទិន្នន័យ
  • អនុវត្តតាមកាតព្វកិច្ចដែលអនុវត្តចំពោះភាគីនីមួយៗក្រោមច្បាប់ស្ដីពីកិច្ចការពារទិន្នន័យ/ឯកជនភាពទិន្នន័យ នៅពេល ដែលធ្វើប្រព្រឹត្តកម្មទិន្នន័យណាមួយរបស់អ្នកប្រើប្រាស់ដែលបានស្នើសុំ ឬដែលមានសិទ្ធិ
  • ទទួលការយល់ព្រមដែលចាំបាច់ (ប្រសិនបើត្រូវអនុវត្ត) សម្រាប់ការលាតត្រដាងនៃទិន្នន័យបុគ្គល ដើម្បីសម្រួលក្នុង ការផ្ដល់មុខងារ Grab for Business និង
  • អនុវត្តវិធានការផ្លូវច្បាប់ បច្ចេកទេស និងអង្គភាពដែលសមស្រប ដើម្បីការពារទិន្នន័យ បុគ្គលប្រឆាំងនឹង ការធ្វើប្រព្រឹត្តកម្មដោយគ្មានសិទ្ធិ ឬខុសច្បាប់ និងប្រឆាំងជាមួយការបាត់បង់ ការបំផ្លិចបំផ្លាញ ការខូចខាត ការផ្លាស់ប្ដូរ ឬការលាតត្រដាងដោយគ្មានសិទ្ធិ ក៏ដូចជាការបំពាន ឬការប៉ុនប៉ងរំលោភលើវិធានការសន្ដិសុខនោះ (“ឧប្បត្តិហេតុសន្ដិសុខព័ត៌មាន”)។

សេចក្ដីបំពេញបន្ថែមទី ២៖ សេក្ដីថ្លែងការណ៍ឯកជនភាព GRABDEFENCE 

សេចក្ដីថ្លែងការណ៍ឯកជនភាពនេះ (“សេចក្ដីថ្លែងការណ៍”) រៀបរាប់អំពីរបៀបដែល ហ្គ្រេប ប្រមូល ប្រើប្រាស់ ធ្វើប្រព្រឹត្តកម្ម និង លាតត្រដាងទិន្នន័យតាមរយៈការប្រើប្រាស់ GrabDefence និងសេវាកម្មពាក់ព័ន្ធផ្សេងៗរបស់សេវាកម្មនេះ (“GrabDefence”)។

ហ្គ្រេប ផ្ដល់ជូនអតិថិជនរបស់ខ្លួន (“អតិថិជន GD”) ជាមួយនឹងសេវាកម្ម GrabDefence ដែលជួយការពារ តាមដាន និងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ ឬសកម្មភាពមិនមានសុវត្ថិភាពនៅលើវេទិកា និងកម្មវិធីរបស់ពួកគេ (ដូចជា កម្មវិធីតាម អ៊ីនធឺណិត និងកម្មវិធីទូរសព្ទដែលផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក) (“វេទិកាឌីជីថល”)។ អតិថិជន GD នឹងធ្វើ ការដាក់បញ្ចូល GrabDefence ទៅក្នុវេទិកាឌីជីថលរបស់ពួកគេ ដើម្បីកំណត់អត្តសញ្ញាណសកម្មភាពក្លែងបន្លំ ដែលមាន សក្ដានុពលនៅលើវេទិកាឌីជីថលរបស់ពួគគេ។ 

សេចក្ដីថ្លែងការណ៍នេះអនុវត្តចំពោះអ្នកប្រើប្រាស់វេទិកាឌីជីថលរបស់អតិថិជន GD (“អ្នក”) ហើយពាក់ព័ន្ធយ៉ាងតឹងរឹងទៅនឹង ទិន្នន័យដែលបានប្រមូល ប្រើប្រាស់ និងលាតត្រដាងក្នុងនាមអតិថិជន GD សម្រាប់គោលបំណងផ្ដល់ GrabDefence ។ សូមយោងទៅលើលក្ខខណ្ឌនៃសេវាកម្ម និង/ឬសេចក្ដីជូនដំណឹងស្ដីពីឯកជនភាពជាធរមាននៃអតិថិជន GD ដើម្បីយល់ពីរបៀប ដែលពួកគេប្រមូល ប្រើប្រាស់ និងលាតត្រដាងទិន្នន័យរបស់អ្នក។ 

I. ការប្រមូលទិន្នន័យ

ដើម្បីផ្ដល់ GrabDefence ទៅអតិថិជន GD ព័ត៌មានពីឧបករណ៍របស់អ្នក និងព័ត៌មានទាក់ទងនឹងការប្រើប្រាស់កម្មវិធី ឌីជីថល របស់អតិថិជន GD នឹងត្រូវបានប្រមូលពីអតិថិជន GD។ ព័ត៌មានទាំងនោះរួមមានព័ត៌មានអំពីអត្តសញ្ញាណឧបរណ៍ (ដូចជា IMEI លេខសម្គាល់ Android អាសយដ្ឋាន MAC ។ល។) ក៏ដូចជា ទិន្នន័យក្នុងបរិបទជាក់ស្ដែងដែលទាក់ទង នឹងការប្រើប្រាស់របស់អ្នកលើវេទិកាឌីជីថលរបស់អតិថិជន GD (ដូចជាអាសយដ្ឋាន IP អាសយដ្ឋាន Wifi ទិន្នន័យទីតាំង GPS អាសយដ្ឋានព័ត៌មានលម្អិតអំពីការទូទាត់ជាដើម)។ ព័ត៌មានទាំងនោះត្រូវបានប្រមូលដោយអតិថិជន GD នៅពេលអ្នកធ្វើ អន្ដរកម្មជាមួយវេទិកាឌីជីថលរបស់អតិថិជន GD ដោយអនុលោមតាមលក្ខខណ្ឌនៃសេវាកម្មរបស់អតិថិជន GD និង/ឬ ការជូនដំណឹងស្ដីពីឯកជនភាព។ 

យើងអាចរួមបញ្ចូលគ្នានូវព័ត៌មានដែលយើងបានប្រមូលពីអតិថិជន GD ជាមួយនឹងចំណុចទិន្នន័យពីប្រព័ន្ធអេកូរបស់ ហ្គ្រេប ដើម្បីទាញយកការយល់ដឹងដែលពាក់ព័ន្ធ (ឧទាហរណ៍ ការយល់ដឹងអំពី ថាតើមានសញ្ញានៃការកែប្រែកម្មវិធី ការគ្រប់គ្រង ទិន្នន័យ ការរំខានឧបករណ៍ ការក្លែងបន្លំ GPS)។ យើងមិនព្យាយាមកំណត់អត្តសញ្ញាណអ្នកដោយខ្លួនឯងដោយផ្អែកលើ ព័ត៌មានខាងលើដើម្បីផ្ដល់ GrabDefence ដល់អតិថិជន GD នោះទេ។

II. ការប្រើប្រាស់ទិន្នន័យ

ជាទូទៅ យើងធ្វើប្រព្រឹត្តកម្មព័ត៌មានរបស់អ្នកក្នុងនាមអតិថិជន GD ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកការក្លែងបន្លំ របស់ពួកគេ។ វាអាស្រ័យលើការសម្រេចចិត្តរបស់អតិថិជន GD ដើម្បីអនុវត្តលទ្ធផលដែលទទួលបានពីការប្រើប្រាស់ GrabDefence នៅលើវេទិកាឌីជីថលរបស់ពួកគេ។ 

ក្នុងន័យនេះ យើងអាចប្រើប្រាស់ រួមបញ្ចូលគ្នា និងធ្វើប្រព្រឹត្តកម្មព័ត៌មានរបស់អ្នកសម្រាប់គោលបំណងខាងក្រោម (“គោលបំណង”)

  • ការផ្ដល់ ប្រតិបត្តិការ និងការថែទាំង GrabDefence 
  • ការស៊ើបអង្កេតកំហុស និងការដោះស្រាយបញ្ហា GrabDefence 
  • ការស្រាវជ្រាវ និងការអភិវឌ្ឍន៍សម្រាប់ GrabDefence រួមមាន ប៉ុន្ដែមិនកំណត់ចំពោះការកែលម្អមុខងារ និង សេវាកម្មដែលមានស្រាប់ ឬ ការអភិវឌ្ឍមុខងារ និងសេវាកម្មថ្មីៗសម្រាប់ GrabDefence
  • ការតាមដានទម្រង់គំរូនៅក្នុងសំណុំទិន្នន័យដែលប្រមូលបាន ដើម្បីប្រមូលការយល់ដឹងអំពីសកម្មភាពក្លែងបន្លំ
  • គោលបំណងអនុលោមតាមបទប្បញ្ញត្តិ និងសវនកម្មផ្ទៃក្នុង និង
  • ឆ្លើយតបទៅនឹងសំណើនៃការអនុវត្តច្បាប់ ឬដីកាតុលាការ។

សូមប្រាកដថា ព័ត៌មានដែលប្រមូលបាននឹងមិនត្រូវបានប្រើប្រាស់ដោយ ហ្គ្រេប សម្រាប់ការធ្វើកិច្ចការផ្នែកទីផ្សារណាមួយ ឬ រួមបញ្ចូលជាមួយសំណុំទិន្នន័យផ្សេងៗទៀត ដែល ហ្គ្រេប មានក្នុងលក្ខណដែលធ្វើឱ្យអ្នកមានការរើសអើងដោយអយុត្តិធម៌។

III. ការលាតត្រដាងទិន្នន័យ

យើងប្រហែលជាត្រូវចែករំលែកព័ត៌មានជាមួយភាគីផ្សេងៗសម្រាប់គោលបំណងផ្សេងៗ។ ភាគីផ្សេងៗទាំងនោះរួមមាន៖

  • អតិថិជន GD ដែលអ្នកបានចុះឈ្មោះជាអ្នកប្រើប្រាស់
  • ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខាក្រុមហ៊ុនរបស់យើង
  • អ្នកផ្ដល់សេវារបស់យើង (ឧទាហរណ៍ យើងប្រើ Cloud របស់ Amazon Web Service ដើម្បីរក្សាព័ត៌មាន របស់អ្នក) និង
  • ទីប្រឹក្សាផ្នែកច្បាប់របស់យើង មន្ដ្រីអនុវត្តច្បាប់ និងអាជ្ញាធរដ្ឋាភិបាល។ 

លើកលែងតែមសម្រាប់ភាគីដែលបានរៀបរាប់ខាងលើ យើងនឹងមិនលាតត្រដាងព័ត៌មានរបស់អ្នកទៅភាគីតតិយជនណាមួយ ផ្សេងៗទៀតឡើយ។ 

IV. សិទ្ធិរបស់អ្នកលើទិន្នន័យរបស់អ្នក

ដោយស្របតាមច្បាប់ស្ដីពីឯកជនភាពជាធរមាន និងក្នុងវិសាលភាពដែលព័ត៌មានប្រមូលបានដោយអនុលោមតាមការប្រើប្រាស់ GrabDefence អាចបង្កើតជាទិន្នន័យបុគ្គល អ្នកអាចមានសិទ្ធិចូលប្រើ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលរបស់អ្នក។ ដោយសារ ការធ្វើប្រព្រឹត្តកម្មរបស់ GrabDefence លើទិន្នន័យបុគ្គលរបស់អ្នកត្រូវបានផ្អែកលើការប្រើប្រាស់ GrabDefence របស់អតិថិជន GD នៅពេលអ្នកប្រើវេទិកាឌីជីថលរបស់ពួកគេ ប្រសិនបើអ្នកចង់អនុវត្តសិទ្ធិរបស់អ្នក យើងសូមណែនាំឱ្យ អ្នកទាក់ទងដោយផ្ទាល់ទៅកាន់ប្រតិបត្តិករនៃវេទិកាឌីជីថល ដែលអ្នកកំពុងប្រើប្រាស់ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីរបៀប ដែលព័ត៌មានរបស់អ្នកត្រូវបានប្រើ និងធ្វើប្រព្រឹត្តកម្ម ហើយដើម្បីអនុវត្តសិទ្ធិរបស់អ្នកលើទិន្នន័យបុគ្គលរបស់អ្នក។  

V. ការរក្សាទុកទិន្នន័យ

យើងរក្សទុកព័ត៌មានរបស់អ្នក ដរាបណាយើងនៅមានគោលបំណងអាជីវកម្ម (ឧទាហរណ៍ GradDefence និងដើម្បីបំពេញ គោលបំណងផ្សេងៗ) ឬគោលបំណងស្របច្បាប់ក្នុងការធ្វើដូច្នេះ។ នៅពេលដែលគោលបំណងទាំងនេះត្រូវបានបំពេញយើង ចាត់វិធានការដើម្បីបំផ្លាញ ឬធ្វើអនាមិកព័ត៌មានរបស់អ្នក។ 

VI. ការផ្ទេរទិន្នន័យអន្ដរជាតិ

ព័ត៌មានរបស់អ្នកអាចត្រូវបានផ្ទេរពីប្រទេស រដ្ខ និងទីក្រុង (“ប្រភេទដើម”) ដែលអ្នកមានវត្ដមានខណៈពេលកំពុងប្រើប្រាស់ វេទិកាឌីជីថលរបស់អតិថិជន GD ទៅប្រទេស រដ្ឋ និងទីក្រុងផ្សេងទៀត (“ប្រទេសផ្សេង”)។

VII. កិច្ចការពារទិន្នន័យ

យើងនឹងចាត់វិធានការផ្លូវច្បាប់ បែបអង្គភាព និងបច្ចេកទេសសមហេតុផល ដើម្បីធានាថាព័ត៌មានរបស់អ្នកត្រូវបានការពារ។ វិធានការនេះរួមមានទាំងវិធានការដើម្បីការពារទិន្នន័យពីការបាត់បង់ ឬ ប្រើប្រាស់ ឬ អាក់សេសក្នុងរបៀបដែលគ្មានសិទ្ធិ។ យើង កម្រិតការអាក់សេសទៅព័ត៌មានរបស់អ្នក ចំពោះនិយោជិតរបស់យើង ដោយផ្អែកលើមូលដ្ឋាននៃតម្រូវការដើម្បីដឹង (need to know basis)។ អ្នកដែលធ្វើប្រព្រឹត្តកម្មទិន្នន័យរបស់អ្នកនឹងអាចធ្វើបាននៅក្នុងលក្ខណដែលទទួលបានសិទ្ធិ ហើយត្រូវបាន តម្រូវឱ្យប្រព្រឹត្តចំពោះព័ត៌មានរបស់អ្នកជាការសម្ងាត់។ 

យ៉ាងណាក៏ដោយ សូមមេត្តាយល់ដឹងថា ការបញ្ជូលព័ត៌មានតាមអ៊ីនធឺណិតមិនមានសុវត្ថិភាពទាំងស្រុងនោះទេ។ ទោះបីជា យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារព័ត៌មានរបស់អ្នកក៏ដោយ ក៏យើងមិនអាចធានាសុវត្ថិភាពនៃព័ត៌មានរបស់ អ្នកដែលបានបញ្ជូនតាមរយៈមធ្យោបាយអនឡាញណាមួយឡើយ ដូច្នេះអ្នកនៅតែត្រូវទទួលខុសត្រូវចំពោះហានិភ័យចំពោះ ការបញ្ជូនព័ត៌មានដោយផ្ទាល់ខ្លួនឯង។  

VIII. ការកែប្រែ និងការធ្វើបច្ចុប្បន្នភាព

ហ្គ្រេប មានសិទ្ធិកែប្រែ ធ្វើបច្ចុប្បន្នភាព ឬកែប្រែលក្ខខណ្ឌនៃសេចក្ដីថ្លែងការណ៍នេះនៅគ្រប់ពេល ដោយដាក់សេចក្ដីថ្លែងការណ៍ ដែលបានធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័ររបស់ខ្លួន។  

ប្រសិនបើអ្នកមានសំណួរណាមួយអំពីរបៀបដែលទិន្នន័យរបស់អ្នកត្រូវបានប្រើប្រាស់ សូមទាក់ទងទៅកាន់អតិថិជន GD ដែល អ្នកអាចត្រូវបានចុះឈ្មោះជាមួយអ្នកប្រើប្រាស់។ ប្រសិនបើអ្នកមានសំណួរផ្សេងៗទៀតទាក់ទងនឹង GrabDefence សូមទាក់ទងមន្ដ្រីឯកជនភាពទិន្នន័យរបស់យើងតាមរយៈទម្រងដែលមានចែងក្នុងសេចក្ដីសេចក្ដីជូនដំណឹងស្ដីពីឯកជនភាព របស់ ហ្គ្រេប ។