គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប ៖ GrabAds និង GrabFood
កាលបរិច្ឆេទកែប្រែចុងក្រោយ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២
សេចក្ដីផ្ដើម
សូមមេត្តាអានដោយប្រុងប្រយ័ត្ននូវគោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើបសម្រាប់៖ GrabAds, GrabFood និង GrabMart នេះ (“គោលការណ៍”) ។ ការប្រើប្រាស់សេវាកម្មរបស់យើង (ដូចបានចែងក្នុង លក្ខខណ្ឌនៃសេវាកម្ម របស់យើង) ជាពិសេសសម្រាប់សេវាកម្ម GrabAds, GrabFood និង GrabMart លោកអ្នកត្រូវបានចាត់ទុកថាបានអាន យល់ព្រម និងយល់ដឹងខចែង និងលក្ខខណ្ឌក្នុងគោលការណ៍នេះ ដែលត្រូវអនុវត្តចំពោះលោកអ្នក។ ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះខចែង និងលក្ខខណ្ឌនៅក្នុងគោលការណ៍នេះទេ សូមមេត្តាកុំប្រើប្រាស់ ឬបន្ដប្រើប្រាស់វេទិកា ឬសេវាកម្មរបស់យើង ។
ខាងក្រោមនេះគឺជាឧទាហរណ៍គំរូ និងមិនលម្អិតគ្រប់ជ្រុងជ្រោយនៃខ្លឹមសារមិនសមរម្យដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងនៅពេលប្រើប្រាស់វេទិកា ឬសេវាកម្មរបស់យើង។
១. ខ្លឹមសារអាសអាភាស និងអសីលធម៌
ខ្លឹមសារដែលផ្ទុយនឹងបទដ្ឋានសង្គម និងសីលធម៌ សុភវិនិច្ឆ័យនៃភាពសមរម្យ និងភាពថ្លៃថ្នូរ ។ ខ្លឹមសារបែបនេះ នៅក្នុងចំណោមខ្លឹមសារផ្សេងទៀត រួមមាន ភាពអាក្រាតកាយ រូបភាព ឬសារអាសអាភាស ភាពទុច្ចរិតខាងផ្លូវភេទ សកម្មភាព និងការរំលោភខាងផ្លូវភេទ ។
២. ខ្លឹមសារបំពាន និងគំរាមកំហែង
ខ្លឹមសារដែលមានទំនោរក្នុងការរំខាន យាយី រំលោភបំពាន ឬគំរាមកំហែងភាគីណាមួយ ឬជាទូទៅប្រឆាំងនឹងស្ដង់ដារបច្ចុប្បន្ននៃបែបបទដែលអាចទទួលយកបានផ្នែកសីលធម៌។ ខ្លឹមសារទាំងនោះរួមមាន ប៉ូន្ដែមិនកំណត់ចំពោះ ធាតុផ្សំមិនសមរម្យដែលមាន (i) គំរាមកំហែងដល់សន្ដិសុខជាតិ ឬសណ្ដាប់ធ្នាប់សាធារណៈ (ii) លក្ខណៈនយោបាយ ឬរួមមានការរិះគន់រដ្ឋាភិបាល ឬថ្នាក់ដឹកនាំ (iii) លើកកម្ពស់ចំពោះលក្ខណៈណាមួយដែលជំទាស់ជាមួយសាធារណៈ ដូចជាការគាំទ្រ ឬបង្ហាញពីការអាណិតអាសូរ ឬជួយដល់សកម្មភាព ឬអង្គការចាត់តាំងភេរវកម្មនានា (iv) មិនយកចិត្តទុកដាក់លើភាពរសើបនៃសហគមន៍ និងបទដ្ឋានសង្គមនៃប្រទេសដែលខ្លឹមសារត្រូវបានបង្ហាញ ឬ (v) បង្ហាញពីសកម្មភាពឧក្រិដ្ឋកម្ម និងអសីលធម៌ ។
៣. ខ្លឹមសារហិង្សា
ខ្លឹមសារដែលលើកកម្ពស់អំពើហិង្សា ទោះបីជាតាមរូបភាពកាយវិការ ពាក្យសំដី និងផ្នែកចិត្តសាស្ដ្រដែលបង្កឱ្យមានការភ័យខ្លាច ឬការធ្វើត្រាប់តាម។ ខ្លឹមសារទាំងនោះរួមមាន ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញដូចជា អាវុធ ឬមានរូបភាពដូចជាឈាម និងរបួស ជាដើម ។
៤. ខ្លឹមសារមិនពិត
ខ្លឹមសារដែលក្លែងក្លាយ ឬមានកម្រិតនៃព័ត៌មានមិនត្រឹមត្រូវ ឬមិនពិត ឬមិនពេញលេញ ឬបំភាន់ខ្ពស់ ។ ខ្លឹមសារទាំងនេះរួមមាន ការលក់ទំនិញចម្លងគេ ដូចជាវត្ថុបុរាណចម្លងគេ ទំនិញដែលមិនមែនការអនុញ្ញាត ឬអាជ្ញាប័ណ្ណដែលតម្រូវឱ្យមានពីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ហើយទំនិញ “ស័ក្តិសិទ្ធ” ជាឧទាហរណ៍ ដែលសន្យាថានឹងមានសុខភាពយ៉ាងអស្ចារ្យ ជាដើម ។
លើសពីនេះ ការអះអាងណាមួយដែលបានធ្វើឡើងនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មពុំគប្បីធ្វើឡើងក្នុងទម្រង់ដែលផ្ទុយទៅនឹងបញ្ញត្តិនៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលការអះអាងនោះពាក់ព័ន្ធនឹង អំពើមិនសុចរិត ការអនុវត្តមិនសុចរិត ការអះអាងដោយបំភាន់ ការផ្សាយពាណិជ្ជកម្មជានុយ ការសន្យាផ្ដល់អំណោយ និងរង្វាន់មិនពិត ការលក់អូសទាញដោយមិនសុវរិត ជាអាទិ៍ រួមទាំងច្បាប់ និងលិខិតបទដ្ខានគតិយុត្តជាធរមានពាក់ព័ន្ធផ្សេងទៀត ។
៥. ខ្លឹមសារដែលមានភាសាមិនល្អ
ខ្លឹមសារដែលមានភាសាបំពាន មិនសមរម្យ ផ្ទុយជំនឿសាសនា ឬឃោរឃៅ ។ ខ្លឹមសារទាំងនោះរួមមានការដាក់ឈ្មោះមុខទំនិញ ឬអាហារមិនសមរម្យ ឬការពិពណ៌នាដែលមិនពេញចិត្តលើទំនិញ ។
៦. ខ្លឹមសារបែបសាសនា
ខ្លឹមសារដែលសំដៅទៅរកសាសនាជាក់លាក់ណាមួយ ឬមានរូបភាពអំពីលក្ខណៈសម្គាល់សាសនា ទោះបីជាអតីតកាល ឬបច្ចុប្បន្នកាល ឬដកស្រង់អត្ថបទសាសនាដើម្បីជំរុញការលក់ទំនិញ ។ ប្រភេទខ្លឹមសារនេះរួមបញូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញបែបសាសនា ។
៧. ខ្លឹមសារដែលមានមួយកុមារ
ខ្លឹមសារដែលផ្ដោតលើកុមារតូចៗ ឬពណ៌នាអំពីរូបភាពកុមារត្រូវតែយកចិត្តទុកដាក់ និងភាពរសើបឱ្យបានខ្លាំង ដោយសារកុមារងាយទទួលឥទ្ធិពល ចាប់អារម្មណ៍ និងមិនសូវមានភាពចាស់ទុំ/អភិវឌ្ឍក្នុងការគិត ។ ខ្លឹមសារបែបនេះរួមមានការពិពណ៌នាអំពីកុមារដែលភ្ជាប់ក្នុងសកម្មភាពគ្រោះថ្នាក់ ការតាំងបង្ហាញកុមារក្នុងលក្ខណៈថោកទាប ឬការកេងប្រវ័ញ្ចលើកុមារ។
៨. ខ្លឹមសារដែលមានទំនិញខុសច្បាប់ / ហាមឃាត់
ទំនិញខាងក្រោមជាទូទៅគឺជាទំនិញដែលត្រូវបានហាមឃាត់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ឬចាត់ទុកថាមិនសមរម្យ ៖
- ផលិតផលតបារី ថ្នាំជក់ និងឧបរណ៍ជក់
- គ្រឿងញៀនខុសច្បាប់
- ផលិតផលគ្រឿងស្រវឹងសម្រាប់អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ
- ការតាំងបង្ហាញ (ផ្សព្វផ្សាយ) ទម្រង់នៃផលិតផលគ្រៀងស្រវឹងដោយគ្មានភ្ជាប់នូវការបដិសេធគតិយុត្ត និង/ឬការត្រួតពិនិត្យអាយុ។
- អាវុធ យុទ្ធភណ្ឌ សម្ភារៈផ្ទុះ/ទំនិញដែលធ្វើឡើងសម្រាប់បំផ្ទុះ និងសេវាកម្មដែលណែនាំ/បង្រៀនអំពីការផលិត/ការពង្រឹងចំពោះទំនិញនោះរួមទាំងកាំជ្រួច។
- ភ្នាក់ងារចាប់គូរៀបអាពាហ៍ពិពាហ៍ និងក្លឹប “មិត្តិភាព”
- សម្ភារៈអាសអាភាស ហើយផលិតផល និងសេវាកម្មខាងផ្លូវភេទ (ឧបករណ៍ សៀវភៅ វីឌេ ជាដើម។ល។ ដែលបម្រើឱ្យខាងផ្លូវភេទ)
- ល្បែងស៊ីសង
- ទំនិញដែលមានពាក្យ ឬរូបភាពមិនសមរម្យ ដូចជាអាវយឺត
- សេវាកម្មទស្សន៍ទាយ ហោរាសាស្ដ្រ
- ឱសថមិនបានចុះបញ្ជី
- សាច់សត្វកម្រ សត្វជិតផុតពូជ និងទំនិញដែលបានមកពីការជួញដូរជីវិតសត្វព្រៃ ការបរបាញ់ខុសច្បាប់ និងការបរបាញ់សត្វដែលជិតផុតពូជ ដូចជាថនិកសត្វសមុទ្រ ព្រុយត្រីឆ្លាម ស្នែងរមាស ភ្លុក ក្រពេញសត្វក្ដាន់ ទឹកប្រមាត់ លិង្គខ្លា និងទំនិញដែលស្រដៀងផ្សេងទៀត
- សហគ្រាស់/ទំនិញដែលគ្មានអាជ្ញាប័ណ្ណដូចជាភ្នាក់ងារផ្ដល់ប្រាក់កម្ចី កម្មវិធីសម្រកទម្ងន់ មជ្ឈមណ្ឌលហាត់ប្រាណ អាហារបំប៉នសុខភាព ភ្នាក់ងារធ្វើដំណើរ វេទិការជូញដូរភាគហ៊ុន និងសន្ទស្សន៍ និងការអនុវត្តអាជីវកម្មឆបោកដូចជា គម្រោងឆបោក Ponzi / គម្រោងពីរ៉ាមីត ការធ្វើទីផ្សារពហុកម្រិត គម្រោងអាជីវកម្មដែលមានការធានាលទ្ធផល វគ្គសិក្សា និងសេវាកម្មការវិនិយោគ ឬការជួញដូរ
- រូបិយប័ណ្ណគ្រីបតូ ទ្រព្យសម្បត្តិឌីជីថល និងការជួញដូរ Forex
- ទំនិញក្លែងក្លាយ ឬរំលោភលើកម្មសិទ្ធិបញ្ញា
- ឱសថដែលគ្រប់គ្រងជាពិសេស ឬគ្រោះថ្នាក់ ឧទាហរណ៍ ឱសថគ្រាប់ពន្យារកំណើត
- សេវាកម្មរំលូតកូន
- ផលិតផលជំនួសទឹកដោះម្ដាយសម្រាប់កុមារអាយុក្រោម ២៤ខែ / អាហារបំប៉នសម្រាប់កុមារក្រោមអាយុ ០៦ ខែ / ដបទឹកដោះគោ និងក្បាលដោះសិប្បនិមិ្មត
- ឱសថ សារធាតុគីមី និងសារធាតុរ៉ែខុសច្បាប់ គំរូរុក្ខជាតិ និងសត្វព្រៃ គំរូនៃប្រភេទសត្វព្រៃកម្រ និង/ឬជិតផុតពូជនៃសត្វព្រៃ និងរុក្ខជាតិដែលបានចែងបញ្ជាក់ដោយច្បាប់ជាធរមាន
- ពេស្យាចារ
- សកម្មភាពពាណិជ្ជកម្មសម្រាប់ការជួញដូរមនុស្ស ជាលិការាងកាយ សាកសព សរីរាង្គ ទារក
- សកម្មភាពអាជីវកម្មទាក់ទងនឹងការបន្ដពូជរបស់មនុស្សដោយភេទ
៩. ខ្លឹមសារមិនបរិហារកេរ្ដិ៍ ឬការបង្ខូចកេរ្ដិ៍ឈ្មោះ
ខ្លឹមសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មមិនគួរមានគោលបំណងវាយប្រហារ ឬបង្ខូចកេរ្ដិ៍ឈ្មោះដៃគូប្រកួតប្រជែងរបស់ខ្លួនឡើយ ។ ខណៈពេលដែលធ្វើការប្រៀបធៀបគ្នា វាគឺជាការល្អដើម្បីលើកកម្ពស់ការប្រកួតប្រជែងឱ្យបានខ្លាំងក្លា ដែលគប្បីឈរលើគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ ជំនួសឱ្យការសើចចំអក ឡកឡឺយ ឬវាយប្រហារគ្នាទាំងស្រុង។
១០. ការប្រើប្រាស់មនុស្សក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម
ខ្លឹមសារដែលមានការប្រើប្រាស់ស្ដី្រ និងកុមារ (សូមមើផ្នែកទី ៧ ខាងលើ) គប្បីផលិតឡើងដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ។ ការផ្សព្វផ្សាយពាណិជ្ជកម្មមិនគួរបង្ហាញស្ដ្រីជាវត្ថុខាងផ្លូវភេទ ឬក្នុងលក្ខណៈកេងប្រវ័ញ្ញនោះទេ ។ ជនពិការគួរតែត្រូវបានបង្ហាញក្នុងលក្ខណៈវិជ្ជាមាន ហើយការបង្ហាញបែបរើសអើងជូជសាសន៍ និងការរើសអើងទូទៅត្រូវតែជៀសវាង។
១១. ខ្លឹមសារតិះដៀល
ការផ្សព្វផ្សាយពាណិជ្ជកម្មអាចមានខ្លឹមសារជារឿងកំប្លែង និងការតិះដៀល ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវតែយកចិត្តទុកដាក់បន្ថែម ។ ជាដំបូលន្មាន គប្បីជៀសវាងមានបុគ្គលសាធារណៈ / បុគ្គលពាក់ព័ន្ធនយោបាយល្បីជាចំណុច នៃរឿងកំប្លែងនោះឡើយ ។ បញ្ជីឈ្មោះរបស់បុគ្គលទាំងនេះរួមមាន ថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកនយោបាយ អ្នកដឹកនាំសាសនា និងសហគមន៍ សកម្មជន និងអ្នកដឹកនាំអាជីវកម្មរបស់ដៃគូប្រកួតប្រជែង ។
១២. ការប្រើប្រាស់ម៉ាកយីហោដោយគ្មានសិទ្ធិ
ខ្លឹមសារដែលប្រើប្រាស់ពាណិជ្ជនាមដែលបានចុះបញ្ជីរបស់ភាគីផ្សេងដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ។
១៣. បំពានលើខ្លឹមសារ “Halal”
ខ្លឹមសារមិនពិតដែលឆ្លុះបញ្ហាញថាពួកគេកំពុងផ្ដល់គឺជាប្រភេទ Halal ដើម្បីទាក់ទាញអតិថិជន ។
យើងរក្សាសិទ្ធិក្នុងការបន្ដែម កែប្រែ ឬលុបចោលនូវគោលការណ៍ណែនាំនេះគ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ។ ប្រសិនបើលោកអ្នកមិនយល់ព្រមចំពោះការកែប្រែណាមួយ លោកអ្នកត្រូវតែឈប់ប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើង ។ សូមមេត្តាចំណាំថា ការបន្ដប្រើប្រាស់របស់លោកអ្នកនូវវេទិកា និងសេវាកម្មរបស់យើងមានន័យថាលោកអ្នកបានយល់ព្រម និងទទួលស្គាល់ចំពោះការកែប្រែគោលការណ៍នេះ ។