GRAB MARKETPLACE GENERAL TERMS & CONDITIONS (“Marketplace Terms”)

លក្ខខណ្ឌ & ខចែងទូទៅនៃទីផ្សាររបស់ហ្គ្រេប

ធ្វើបច្ចុប្បន្នភាពចុងក្រោយនៅថ្ងៃទី៖ ១៧ មករា ២០២៥

១.១ លក្ខខណ្ឌ & ខចែងទូទៅនៃទីផ្សាររបស់ហ្គ្រេប ហៅថា (“លក្ខខណ្ឌទីផ្សារ”) គឺមានកម្មវត្ថុគ្រប់គ្រងការប្រើប្រាស់ទីផ្សាររបស់ ហ្គ្រេប ដែលរួមមាន GrabFood និង GrabMart (“សេវាកម្ម” ដូចដែលបានកំណត់ខាងក្រោម) សម្រាប់ឱ្យអ្នក (“អាជីវករ”) ធ្វើការលក់ទំនិញនៅលើវេទិការបស់ ហ្គ្រេប ហៅថា (“វេទិការបស់ ហ្គ្រេប / Grab Platform”)។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកក្នុងការអាន និងយល់ដឹងនូវលក្ខខណ្ឌទីផ្សារទាំងអស់នេះដោយយកចិត្តទុកដាក់ និងហ្មត់ចត់ ពីព្រោះ លក្ខខណ្ឌទីផ្សារទាំងនេះចែងអំពីការទទួលខុសត្រូវ កាតព្វកិច្ច សិទ្ធិរបស់អ្នក និងលំហូរលម្អិតនៃប្រតិបត្តិការនៃ ការប្រើប្រាស់សេវាកម្មផ្សេងៗទៀតរបស់អ្នក។

១.២ ដោយការប្រើប្រាស់សេវាកម្មដូចមានចែងនៅក្នុងលក្ខខណ្ឌទីផ្សារទាំងនេះ តាមរយៈការចុះកិច្ចព្រមព្រៀងស្ដីពីសេវាកម្មទីផ្សារ ហៅថា (“កិច្ចព្រមព្រៀង”) ជាមួយ ហ្គ្រេប នោះអ្នកយល់ព្រមថា អ្នកបានអាន និងយល់ដឹងទាំងអស់ និងយ៉ាងច្បាស់លាស់នូវគ្រប់ លក្ខខណ្ឌទីផ្សារទាំងអស់នេះ ដែលត្រូវអនុវត្តចំពោះអ្នក ពីព្រោះលក្ខខណ្ឌទីផ្សារទាំងនេះគឺជាផ្នែកយ៉ាងសំខាន់នៃកិច្ចព្រមព្រៀង ហើយលក្ខខណ្ឌទីផ្សារទាំងអស់នេះ និងកិច្ចព្រមព្រៀងរួមគ្នាទាំងអស់ ត្រូវបង្កើតបានជាកិច្ចព្រមព្រៀង ដែលចងកាតព្វកិច្ចតាមផ្លូវច្បាប់ រវាងអ្នក និងហ្គ្រេប។ ដើម្បីជៀសវាងការសង្ស័យ នៅពេលដែលចុះកិច្ចព្រមព្រៀង អ្នកបានយល់ព្រមយ៉ាងច្បាស់លាស់ចំពោះគ្រប់លក្ខខណ្ឌ និង បញ្ញត្តិនៃលក្ខខណ្ឌទីផ្សារទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះលក្ខខណ្ឌទីផ្សារទាំងនេះទេ សូមកុំចុះកិច្ចព្រមព្រៀង ឬ បន្ដ ប្រើប្រាស់សេវាកម្មដែលមានចែងនៅទីនេះទៀត។

១.៣ ហ្គ្រេប អាចកែប្រែ និង/ឬ បំពេញបន្ថែមលើលក្ខខណ្ឌទីផ្សារ ទាំងនេះ (រួមទាំង កម្រៃសេវា) គ្រប់ពេលវេលា ដោយផ្នែកលើឆន្ទានុសិទ្ធិរបស់យើង ។ ការកែប្រែ និង/ឬ ការបំពេញបន្ថែមនោះត្រូវមានសុពលភាពនៅក្នុងរយៈពេលប្រាំពីរ (០៧) ថ្ងៃចាប់ពីការជូនដំណឹងរបស់យើងទៅកាន់អ្នក ឬ នៅពេលដែលលក្ខខណ្ឌទាំងនោះត្រូវបានបង្ហោះនៅលើងគេហទំព័រ កម្មវិធីរបស់យើង ឬ នៅលើទំព័រអនឡាញណាមួយផ្សេងទៀត ដែលអ្នកអាចអាក់សេសចូលមើលបាន។ អ្នកមានទំនួលខុសត្រូវក្នុងការពិនិត្យមើលលក្ខខណ្ឌទីផ្សារ ទាំងនេះជាប្រចាំ។ ទោះបីជាអ្នកបាន ឬ មិនបាន ពិនិត្យមើលក៏ដោយ ការបន្ដរការប្រើប្រាស់សេវាកម្មរបស់អ្នក បន្ទាប់ពីមានការកែប្រែ និង/ឬ បំពេញបន្ថែមនោះ ត្រូវបង្កើតបានជា ការព្រមព្រៀងរបស់អ្នកដែលបានចងកាតព្វកិច្ចចំពោះអ្នកដោយការកែប្រែ និង/ឬ ការបំពេញបន្ថែមនោះ។ 

១.៤ “ហ្គ្រេប” “យើង” “ពួកយើង” “របស់ពួកយើង” ឬ “ជារបស់ពួកយើង” នៅក្នុងលក្ខខណ្ឌទីផ្សារទាំងនេះសំដៅដល់ ហ្គ្រេប ។ “អាជីវករ” “អ្នក” “របស់អ្នក” ឬ “ជារបស់អ្នក” នៅក្នុងលក្ខខណ្ឌទីផ្សារទាំងនេះសំដៅដល់អាជីវករ ។

២. និយមន័យ និង ការបកស្រាយ

២.១ លើកលែងតែមានបរិបទផ្សេងៗតម្រូវ នៅក្នុងលក្ខខណ្ឌទីផ្សារ ទាំងនេះ វាក្យសព្ទខាងក្រោមត្រូវមានអត្ថន័យដូចតទៅ៖

គណនី” មានន័យថាជាគណនីកម្មវិធី ដែលយើងបង្កើតនៅលើវេទិកាអនឡាញ ហើយផ្ដល់ឱ្យអ្នក (ដូចកំណត់ខាងក្រោម) តាមរយៈវេទិការបស់ ហ្គ្រេប (ដូចកំណត់ខាងក្រោម) សម្រាប់ចុះឈ្មោះ និង ប្រតិបត្តិការដោយផ្នែកតាមលក្ខខណ្ឌ និងខចែងដូចមានកំណត់ខាងក្រោម ។

ការកុម្ម៉ង់ជាមុន” សំដៅដល់អតិថិជនធ្វើការកុម្ម៉ង់ទំនិញពីអ្នក ដែលការកុម្ម៉ង់ពីអតិថិជនផ្សេងៗ (ជាមួយទីតាំងដឹកជញ្ជូនស្ថិតក្នុងតំបន់ដូចគ្នា និង/ឬ តំបន់ជិតខាងគ្នា) អាច (ដោយតាមការសម្រេចចិត្តរបស់ ហ្គ្រេប) ត្រូវបានដាក់បញ្ចូនគ្នា និងរៀបចំដោយអ្នក តាមកាលបរិច្ឆេទ និងពេលវេលាដែលបានកំណត់ ជាមួយនឹងការដឹកជញ្ជូនចំពោះការកុម្ម៉ង់នោះ ត្រូវបានបំពេញដោយដៃគូដឹកជញ្ជូនក្រោមគំរូការដឹកជញ្ជូនជាប្រព័ន្ធ ដែលគ្រប់គ្រងដោយ ហ្គ្រេប និង/ឬ សម្ព័ន្ធបស់ខ្លួន។

សម្ព័ន្ធ” មានន័យថាគឺជានីតិបុគ្គលណាមួយ នីតិបុគ្គលដែលគ្រប់គ្រង ត្រូវបានគ្រប់គ្រងដោយ ឬ នៅក្រោមការគ្រប់គ្រងទូទៅជាមួយនីតិបុគ្គលនោះ។ សម្រាប់គោលបំណងនៃនិយមន័យនេះ “គ្រប់គ្រង” (រួមទាំងវាក្យសព្ទ “ធ្វើការគ្រប់គ្រង” “គ្រប់គ្រងដោយ” និង “នៅក្រោមការគ្រប់គ្រងទូទៅជាមួយ” មានន័យថា ជាការកាន់កាប់ ទោះបីដោយផ្ទាល់ ឬ ដោយប្រយោលនៃអំណាចដឹកនាំ ឬ ធ្វើឱ្យមានការដឹកនាំនៃការគ្រប់គ្រង និងគោលនយោបាយរបស់នីតិបុគ្គល ទោះបីតាមរយៈភាពជាម្ចាស់កម្មសិទ្ធិនៃមូលបត្រដែលមានសិទ្ធិបោះឆ្នោត ដោយកិច្ចសន្យា ឬ ផ្សេងៗទៀត។ 

កិច្ចព្រមព្រៀង” មានន័យថាជាកិច្ចព្រមព្រៀងស្ដីពីសេវាកម្មទីផ្សារ ដែលអ្នក (អាជីវករ) និងយើង (ហ្គ្រេប) បានចុះនៅក្នុងឯកសារផ្លូវច្បាប់ដោយឡែក ដើម្បីគ្រប់គ្រងលើលក្ខខណ្ឌពាណិជ្ជកម្ម និងបញ្ញត្តិផ្សេងៗទៀត ដែលលក្ខខណ្ឌទីផ្សារទាំងនេះ គឺជាផ្នែកយ៉ាង សំខាន់នៃកិច្ចព្រមព្រៀង ហើយរួមទាំងអស់ត្រូវបង្កើតបានជាឯកសារតែមួយ និងកិច្ចព្រមព្រៀងដែលមានចងកាតព្វកិច្ចតាមផ្លូវច្បាប់។

ថ្ងៃអាជីវកម្ម” មានន័យថាជាថ្ងៃណាមួយ (ដែលមិនមែនជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬ ថ្ងៃបុណ្យឈប់សំរាក) ដែលធនាគារបើដំណើរការសម្រាប់អាជីវកម្មទូទៅនៅក្នុងប្រទេសកម្ពុជា។  

ក្រមសីលធម៌” មានន័យថាក្រមសីលធម៌ដែលអនុវត្តចំពោះអាជីវករដែលមាននៅលើ គេហទំព័៍ររបស់ហ្គ្រេប

ព័ត៌មានសម្ងាត់” មានន័យថាជាព័ត៌មានណាមួយ ដែលបានកំណត់ទុកជាលាយលក្ខណ៍អក្សរថាជាការសម្ងាត់ ឬ ​ទាក់ទងទៅនឹងកម្មសិទ្ធិ ឬ ត្រូវបានផ្តល់​ដោយផ្ទាល់មាត់ ដែលត្រូវបានបញ្ជាក់ភ្លាមៗជាលាយលក្ខណ៍អក្សរថា ព័ត៌មានដែលបានលាតត្រដាងនោះជាការសម្ងាត់ ឬ ទាក់ទង ទៅនឹងកម្មសិទ្ធិ ឬ ក្នុងផ្នែកណាមួយផ្សេងទៀតដោយភាគីលាតត្រដាង ទៅភាគីទទួល និងរួមបញ្ចូលទាំងទិន្នន័យបុគ្គល គ្រប់ព័ត៌មានបរិវិសករ (subscriber) ទាំងអស់ (រួមបញ្ចូលទាំង លំនាំនៃការមើល ព័ត៌មានលម្អិតនៃការមើល បរិមាណ ពេលវេលា ឬ រយៈពេលនៃការប្រើប្រាស់ឧបករណ៍ ឬ ការមើលមាតិកាណាមួយ) ព័ត៌មានលម្អិត (រួមបញ្ចូលទាំង ព័ត៌មានទំនាក់ទំនង លេខទូរសព្ទ ការកំណត់រចនាសម្ព័ន្ធបណ្តាញ (network configuration) ព័ត៌មានអំពីទីតាំង ឈ្មោះវិក្កយបត្រ ចំនួនទឹកប្រាក់នៃវិក្កយបត្រ ប្រវត្តិ ឥណទាន និងព័ត៌មានលម្អិតផ្សេងទៀតពីការបង់ប្រាក់) ព័ត៌មានពីការផ្សាយពាណិជ្ជកម្ម លក្ខណៈបច្ចេកទេស ឬ ហរិញ្ញវត្ថុដែលទាក់ទងសេវាកម្មនេះ ភាគីលាតត្រដាង ឬ សម្ព័ន្ធណាមួយរបស់ខ្លួនរួម បញ្ចូលការសម្ងាត់ពាណិជ្ជកម្ម  ជំនាញ (know-how) របៀប (show-how) ការស្រាវជ្រាវប្រកាសនីយបត្រតក្កកម្ម ព័ត៌មានពីការអភិវឌ្ឍ ឬ បច្ចេកទេស ព័ត៌មាន ឬ ទំនិញសម្ងាត់ និងទាក់ទងទៅនឹងភាពជាកម្មសិទ្ធិ កម្មសិទ្ធិបញ្ញា គម្រោងពាណិជ្ជកម្ម ប្រតិបត្តិការ ឬ ​ប្រព័ន្ធ ស្ថានភាព ខាងហិរញ្ញវត្ថុនិងជំនួញ ព័ត៌មានលម្អិតអំពីអតិថិជន អ្នកផ្គត់ផ្គង់ កូនបំណុល ឬ ម្ចាស់បំណុល ព័ត៌មានទាក់ទងនឹងភ្នាក់ងារ អភិបាល ឬ និយោជិតនៃភាគីលាតត្រដាង  ឬ សម្ព័ន្ធណាមួយរបស់ខ្លួន ព័ត៌មានទីផ្សារអ្វីៗដែលបាន បោះពុម្ព អត្រា និងតារាងអត្រាផ្សេងៗ កិច្ចសន្យាផ្សេងៗ ក្នុងទម្រង់ផ្សេងៗ ទ្រង់ទ្រាយ ឬ ការផ្សព្វផ្សាយណាក៏ដោយ បើទោះបីជាអាចអានបាន ដោយម៉ាស៊ីន ឬ ដោយមនុស្ស រួមបញ្ចូលទម្រង់ ជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់មាត់ ឬ ​សំណុំបែបបទជាក់ស្តែង និងរួមបញ្ចូលព័ត៌មានដែល បានទាក់ទង ឬ បានទទួលតាមរយៈការប្រជុំ ​​ឯកសារ ការឆ្លើយឆ្លង ឬ ការពិនិត្យទំនិញជាក់ស្ដែងផ្សេងៗ។

“សម្ភារៈមាតិកាព័ត៌មាន (Content Material)” ជាព័ត៌មាននៃផលិតផល អក្សរ រូបភាព និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត និង/ឬ ព័ត៌មាន តម្រូវដោយច្បាប់​ទាក់ទងទៅនឹងតារាងមុខទំនិញ ដែលមាននៅលើ GrabFood និង/ឬ GrabMart ដោយរួមបញ្ចូលទាំងពាណិជ្ជសញ្ញារបស់តតិយជន និងរបស់អ្នក និងកម្មសិទ្ធិបញ្ញាដទៃទៀតដែលមាននៅលើសម្ភារៈពាក់ព័ន្ធទាំងនោះ។ 

ការបង្កើតតម្រូវការ” មានន័យថាជាកម្មវិធី ជាវេទិកា ឬ បណ្ដាញ ដែលអតិថិជនធ្វើការកុម្ម៉ង់ទំនិញតាមកនោះ ។

ការដឹកជញ្ជូន” មានន័យថាជាការដឹកជញ្ជូនទំនិញដែលដៃគូដឹកជញ្ជូនបានដឹក។

ដៃគូដឹកជញ្ជូន” មានន័យថាជាអ្នកផ្ដល់តតិយជនឯករាជ្យ ដែលផ្តល់ ឬ មានបំណងផ្តល់ប្រភេទសេវាកម្មដឹកជញ្ជូន ឬ ឡូជីស្ទិកតាមតម្រូវការដោយការប្រើប្រាស់វេទិការបស់ ហ្គ្រេប លើឧបករណ៍ចល័ត និងដែលបានឆ្លងកាត់ដំណើរការធ្វើលទ្ធកម្ម (ដែលរួមមានទាំង ដំណើរការទទួលដើម្បីក្លាយជាដៃគូបើកបរ/ដៃគូដឹកជញ្ជូន) ហើយដែល ហ្គ្រេប និង/ឬ ក្រុមហ៊ុនសម្ព័ន្ធរបស់យើងបានផ្តល់សិទ្ធិ និងបានអនុញ្ញាតឱ្យផ្ដល់ប្រភេទសេវាកម្មដឹកជញ្ជូន ឬ ឡូជីស្ទិកតាមតម្រូវការដោយប្រើប្រាស់វេទិការបស់ហ្គ្រេប ។

ភាគីលាតត្រដាង” មានន័យថាជាភាគីណាមួយដែលលាតត្រដាងព័ត៌មានសម្ងាត់។

កាលបរិច្ឆេទដែលមានសុពលភាព” មានន័យថាជាកាលបរិច្ឆេទដែលសិទ្ធិ និងកាតព្វកិច្ចតាមកិច្ចសន្យារបស់គូភាគីនៅក្នុងកិច្ចព្រមព្រៀងមាន សុពលភាព ដូចដែលបានសរសេរក្នុងកិច្ចព្រមព្រៀង។ 

អតិថិជន” មានន័យថាជាអតិថិជនដែលប្រើប្រាស់សេវាកម្ម ដើម្បីកុម្ម៉ង់ទំនិញពីអ្នកតាមរយៈវេទិការបស់ហ្គ្រេប / Grab Platform។

ការដឹកជញ្ជូនមិនបានសម្រេច” មានន័យថាជាការកុម្ម៉ង់ទិញដែលត្រូវបានលុបចោលសម្រាប់ប្រតិបត្តិការដែលមិនបានសម្រេច ដោយសារ៖ i) អាស័យដ្ឋានដឹកជញ្ជូន (ទោះជាអាសយដ្ឋានជារូបវន្ដ ឬ ក្នុងអ៊ីមែល) ដែលផ្តល់ដោយអតិថិជន ឬ ដោយពួកយើង​បានខុស ii)​ ក្នុងករណីដែលមានតម្រូវឱ្យមានការទទួលយកការដឹកជញ្ជូនទំនិញ ប៉ុន្តែអតិថិជនមិនអាចទទួលយកទំនិញបាន iii) ក្នុងករណី ដែលទំនិញជារូបិយវត្ថុ ប៉ុន្តែអតិថិជនបដិសេធក្នុងទទួលយកការដឹកជញ្ជូនទំនិញនោះ ដោយស្របតាមគោលការណ៍ផ្សេងៗ vi) ក្នុងករណីមិនអាចទាក់ទងទៅអតិថិជនបាន​ ទោះបីជាបានព្យាយាមជាច្រើនលើកក៏ដោយ​ (ចំនួននៃការព្យាយាមដឹកជញ្ជូនត្រូវ កំណត់ដោយដៃគូដឹកជញ្ជូន ឬ ភោជនីយដ្ឋាន/ទីតាំងលក់ទំនិញ) ឬ v) ក្នុងករណីបុគ្គលទទួលត្រូវបានកំណត់ថាជា​ ឬ មានអាយុក្រោមដប់ប្រាំបី (១៨) ឆ្នាំនៅ ពេលដឹកជញ្ជូនគ្រឿងស្រវឹងទៅដល់អាសយដ្ឋាននៃបុគ្គលទទួលនោះ។

ប្រធានសក្តិ​” ជាព្រឹត្តិការណ៍ណាមួយដែលកើតឡើងហួសពីសមត្ថភាពគ្រប់គ្រងសមហេតុផលរបស់ភាគីណាមួយ ដោយប៉ះពាល់ដល់ការអនុវត្ត កាតព្វកិច្ចរបស់ភាគីដែលទទួលរងការប៉ះពាល់នៅក្នុងលក្ខខណ្ឌរបស់អាជីវករនេះ និងកិច្ចព្រមព្រៀង ដែលរួមបញ្ចូលដោយមិនកំណត់ចំពោះ ព្រឹត្តិការណ៍ដែលកើតឡើងក្រៅពីឆន្ទៈមិនអាចប៉ាន់ស្មានជាមុន និងមិនអាចជម្នះបាន (acts of God) កូដកម្ម ឬ ចលាចលសង្គម​ សង្រ្គាម ឬ ប្រតិបត្តិការយោធា ការប្រកាសដាក់ប្រទេសជាតិ ឬ តំបន់ណាមួយក្នុងភាពអាសន្ន សកម្មភាព ឬ អសកម្មភាពរបស់រាជរដ្ឋាភិបាល វិវាទ ទាក់ទងនឹងឧ​ស្សាហកម្មក្នុងទម្រង់ណាមួយ (ដោយមិនមានការចូលរួមពីនិយោជិតរបស់ភាគីដែលទទួលរងការប៉ះពាល់) អគ្គិភ័យ ទឹកជំនន់​ រន្ទះ ការផ្ទុះណាមួយ ការស្រុតដី អាកាសធាតុមិនប្រក្រតី និងសកម្មភាព ឬ អសកម្មភាពរបស់បុគ្គលណាមួយ ដែលហួសពីសមត្ថភាពគ្រប់គ្រង សមហេតុផលរបស់ភាគីនោះ។ 

ទំនិញ” មានន័យថាជាទំនិញមួយ ឬ ច្រើន ដែលរួមបញ្ចូលដោយមិនកំណត់ចំពោះ គ្រឿងសម្អាង ផលិតផលថ្នាំពេទ្យ គ្រឿងទេស បន្លែ ម្ហូបអាហារ (ស្រស់ ឬ កក) និង/ឬ ភេសជ្ជៈ៖ (i) ជាកម្មសិទ្ធិរបស់អ្នក ធ្វើឱ្យមាន និងបានដាក់លក់ដោយអ្នក ឬ​ (ii) ដែលអ្នកមានសិទ្ធិពេញលេញក្នុងការដាក់លក់នៅលើវេទិការបស់ ហ្គ្រេប Grab Platform សម្រាប់ការកុម្ម៉ងទិញដោយអតិថិជន ។

ប្រាក់ចំណូលពីការលក់ទំនិញ” មានអត្ថន័យដូចបានកំណត់ក្នុងប្រការ ៤.២.១២។ 

ហ្គ្រេប” មានន័យថាជានីតិបុគ្គលដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង ឬ សម្ព័ន្ធរបស់ ហ្គ្រេប នៅពេលដែលត្រូវអនុវត្ត ។ 

វេទិការបស់ហ្គ្រេប / Grab Platform” ជាកម្មវិធីផ្សេងៗ ដែលរួមមានកម្មវិធីទូរសព្ទដៃរបស់​ពួកយើង និង/ឬ របស់ក្រុមហ៊ុនសម្ព័ន្ធណាមួយរបស់យើង ដែលអនុញ្ញាតឱ្យដំណើរការ និងសម្រួលផ្នែកណាមួយ ឬ ទាំងអស់នៃមុខងារដូចជា៖ (ក) អតិថិជនកុម្ម៉ង់ទិញទំនិញពីអ្នក (ខ) ធ្វើការផ្គូផ្គងអ្នកជាមួយនឹងដៃគូដឹកជញ្ជូនដើម្បីឱ្យ ដៃគូដឹកជញ្ជូនផ្ដល់ប្រភេទសេវាកម្មដឹកជញ្ជូន ឬ ឡូជីស្ទិកផ្សេងៗ។ 

សេវាកម្ម GrabFood” និង “សេវាកម្ម GrabMart”  មានន័យថាជាសេវាកម្មមួយ ឬ ច្រើនដែលផ្ដល់ឱ្យនៅលើទីផ្សាររបស់ហ្គ្រេប ដែលអនុញ្ញាតឱ្យអតិថិជនកុម្ម៉ង់ទិញ និងបង់ថ្លៃទំនិញដែលបានទិញពីអ្នក ហើយដើម្បីឱ្យទំនិញនោះបានដឹកជញ្ជូនទៅអតិថិជនកុម្ម៉ង់ដោយដៃគូដឹកជញ្ជូនណាមួយ។ 

ទីផ្សាររបស់ហ្គ្រេប” មានន័យថាសេវាកម្ម វេទិកា ឬ ទីផ្សារមួយ ឬ ច្រើន (រួមមាន ប៉ុន្តែមិនកំណត់ចំពោះ GrabFood និង GrabMart) ដែលមាននៅលើវេទិការបស់ហ្គ្រេប/Grab Platform ដែលអាចឱ្យអតិថិជនអាចកុម្ម៉ង់ និងបង់ថ្លៃទំនិញពីអាជីវករ និង/ឬ ​តាម​ករណី​ដែល​អាច​ធ្វើ​បាន ដើម្បី​ឱ្យ​មានដឹកជញ្ជូន​ ឬ ​ទទួលយក​ទំនិញ​តាម​រយៈ៖ (i) ការដឹកជញ្ជូននៅក្នុងទីផ្សាររបស់ហ្គ្រេប (ii) ការដឹកជញ្ជូនដោយអាជីវករ ឬ (iii) ការទទួលយកទំនិញដោយខ្លួនឯងផ្ទាល់។

ការដឹកជញ្ជូននៅក្នុងទីផ្សាររបស់ ហ្គ្រេប” មានន័យថាការដឹកជញ្ជូនទំនិញទៅអតិថិជនដោយដៃគូដឹកជញ្ជូន។

ទិន្នន័យបុគ្គលរបស់ហ្គ្រេប” សំដៅដល់ទិន្នន័យបុគ្គលដែលហ្គ្រេប ឬ ក្រុមហ៊ុនសម្ព័ន្ធ​របស់យើងបានលាតត្រដាងទៅកាន់អ្នក ឬ អ្នកធ្វើប្រព្រឹត្តកម្ម ក្នុងនាមពួកយើង ក្នុងគោលដៅប្រើប្រាស់សេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករនេះ។ 

លក្ខខណ្ឌនៃសេវាកម្មរបស់ហ្គ្រេប (Grab​ Terms of Service)” មានន័យថាជាលក្ខខណ្ឌទូទៅដែលគ្រប់គ្រងការប្រើប្រាស់វេទិការបស់ហ្គ្រេប / Grab Platform របស់អតិថិជន ដៃគូ (ដៃគូបើកបរ ដៃគូដឹកជញ្ជូន) ហើយអ្នក ដែលជាអាជីវករ ដូចដែលបានដែលរៀបរាប់ក្នុង លក្ខខណ្ឌនៃសេវាកម្ម៖ ការដឹកអ្នកធ្វើដំណើរ ការដឹកជញ្ជូន និងឡូជីស្ទិក ។ 

ទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេប (Grab Geo Data)” មានន័យថាជាទិន្នន័យនៃចំណុចទីតាំងណាមួយ (point of interest) រួមបញ្ចូល ដោយ មិនកំណត់ចំពោះ រយៈទទឹង រយៈបណ្តោយ អាសយដ្ឋាន និងឈ្មោះទីតាំង ដែលបានផ្តល់ដោយហ្គ្រេបទៅអ្នក ពាក់ព័ន្ធនឹងការកុម្ម៉ង់ទិញ របស់អ្នមកុម្ម៉ង់។ 

កម្មសិទ្ធិបញ្ញា” មានន័យថាជាកម្មសិទ្ធិបញ្ញាទាំងអស់ រួមបញ្ចូលដោយមិនកំណត់ចំពោះ សិទ្ធិលើប្រកាសនីយបត្រតក្កកម្ម សិទ្ធិលើគំនូសសៀគ្វី (right in circuit layout) ម៉ាក សេវាសញ្ញា​ ពាណិជ្ជនាម ប្លង់រចនាដែលបានចុះបញ្ជី (registered designs) សិទ្ធិអ្នកនិពន្ធ និងទម្រង់ផ្សេងៗទៀត នៃកម្មសិទ្ធិបញ្ញា ឬ កម្មសិទ្ធិឧស្សាហកម្ម ជំនាញ (know-how) តក្កកម្ម រូបមន្ត ប្រតិបត្តិការសម្ងាត់ ការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ និងសិទ្ធិដែលត្រូវបានការពារផ្សេងទៀត និងទ្រព្យសម្បត្តិ និងអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតណាមួយ ក្នុងករណីនីមួយៗនៅផ្នែកណាមួយនៃ ពិភពលោក ទោះបីបានចុះបញ្ជី ឬ មិនបានចុះបញ្ជី ឬ ដែលអាចចុះបញ្ជី និងសម្រាប់ថេរវេលាពេញនៃកិច្ចទាំងនោះ និងការពង្រីកបន្ថែម និងការបន្ត សុពលភាពនៃសិទ្ធិទាំងនោះ និងពាក្យស្នើសុំសម្រាប់ចុះបញ្ជីផ្សេងៗដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញារៀបរាប់ខាងលើ។ 

បញ្ជីរាយមុខទំនិញ” មានន័យថាជាទំនិញទាំងអស់ រួមបញ្ចូលតម្លៃលក់រាយដែលបានបង្ហាញក្នុងទីផ្សាររបស់ហ្គ្រេប ។ 

អាជីវករ” មានន័យថាជាអ្នក ដែលជាអ្នកផ្ដល់តតិយជនឯករាជ្យ ដែលបានប្រើប្រាស់សេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ ដើម្បីផ្ដល់នូវការទំនិញទៅកាន់អតិថិជនតាមរយៈវេទិការបស់ហ្គ្រេប / Grab Platform ។ 

កម្មវិធី  Merchant App” គឺជាកម្មវិធីមួយដែលយើងនឹងផ្តល់នូវគណនីប្រើប្រាស់សម្រាប់ឱ្យអ្នក ដើម្បីត្រួតពិនិត្យការកុម្ម៉ង់ទិញ និងគ្រប់គ្រង ទំនិញក្នុងស្ដុក។ កម្មវិធី Merchant App ត្រូវបានភ្ជាប់ជាមួយភោជនីយដ្ឋាន/ទីតាំងលក់ទំនិញនីមួយៗ និងជាមួយគណនីធនាគារ ដែលនឹងត្រូវ បានប្រើប្រាស់សម្រាប់ផ្ទេរប្រាក់ចំណូលពីការលក់ទំនិញ។ 

ការដឹកជញ្ជូនរបស់អាជីវករ” មានន័យថាជាការដឹកជញ្ជូនទំនិញ ទៅកាន់អតិថិជនធ្វើឡើងដោយអាជីវករ និង/ឬ ហាងដែលពាក់ព័ន្ធ (រួមទាំងការដឹកជញ្ជូនណាមួយដែលបានផ្ដល់ ឬ រៀបចំដោយអាជីវករ និង/ឬ ហាងដែលពាក់ព័ន្ធ) និងមិនរាប់បញ្ចូល ការដឹកជញ្ជូននៅក្នុងទីផ្សាររបស់ហ្គ្រេប នោះទេ។

រយៈពេលផ្អាកអប្បបរមា” មានន័យថាជា រយៈពេលចំនួនហុកសិប (៦០) ថ្ងៃដែលហ្គ្រេបត្រូវបានអនុញ្ញាតឱ្យផ្អាកការទូទាត់ទៅអ្នក។ 

លេខសម្គាល់នៃតារាងកុម្ម៉ង់ទិញ (Order List ID)” មានន័យថាជាការកុម្ម៉ង់ទិញដែលចូលក្នុងកម្មវិធី Merchant App ។ អ្នកត្រូវទទួលខុស ត្រូវក្នុងការធានាឱ្យមានការរៀបចំ វេចខ្ចប់ និងគ្រប់គ្រងការកុម្ម៉ង់ទិញឱ្យបានត្រឹមត្រូវស្របតាមលេខសម្គាល់ដែលបានផ្តល់ឱ្យ។ 

ដៃគូ” គឺជាអ្នកផ្ដល់តតិយជនឯករាជ្យ (មិនមែនជា ហ្គ្រេប) ដែលផ្តល់ប្រភេទសេវាកម្មផ្សេងៗដល់អតិថិជន តាមរយៈវេទិការបស់ហ្គ្រេប រួមមាន (ក) ដៃគូបើកបរ ដៃគូដឹកជញ្ជូន (ខ) អ្នក ដែលជាដៃគូអាជីវករ ក្នុង GrabFood និង/ឬ GrabMart និង (គ) អ្នកផ្ដល់សេវាកម្ម និង/ឬ ទំនិញដែលពាក់ព័ន្ធផ្សេងៗទៀត។

ភាគី” មានន័យថាជាអ្នក “អាជីវករ” និងពួកយើង “ហ្គ្រេប” ម្នាក់ៗ (ដែលរួមគ្នាហៅថា “គូភាគី”) ។ 

“ទិន្នន័យបុគ្គល” មានន័យថាជា (ក) ព័ត៌មានដែលបញ្ជាក់អត្តសញ្ញាណដោយផ្ទាល់ ឬ ដោយប្រយោល ឬ អាចប្រើប្រាស់ដើម្បីកំណត់ អត្តសញ្ញាណ ធ្វើការទាក់ទង ឬ កំណត់ទីតាំងរបស់អ្នមកុម្ម៉ង់ ដែលជាម្ចាស់នៃព័ត៌មាន (រួមបញ្ចូលដោយមិនកំណត់ចំពោះ លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល អាសយដ្ឋាន និង/ឬ ព័ត៌មានចាំបាច់សម្រាប់ផលប្រយោជន៍នៃការផ្តល់សេវាកម្ម ដោយស្របទៅតាមបញ្ញត្តិ និង លក្ខខណ្ឌទីផ្សារទាំងនេះ) ​ ឬ​ (ខ) ព័ត៌មានអំពីអត្តសញ្ញាណ ឬ ព័ត៌មានទំនាក់ទំនងរបស់បុគ្គលដែលអាចទាញយកបាន (គ) ព័ត៌មាន ដែលទាក់ទង​ រួមមាន ដោយមិនកំណត់ចំពោះ ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល និងព័ត៌មានផ្សេងៗនៃគណនី (បន្ថែមលើព័ត៌មានផ្សេងៗនៃគណនី រួមបញ្ចូលព័ត៌មានដែលរៀបរាប់ក្នុងផ្នែក (ក) ឬ (ខ) ខាងលើ) ឬ​ ព័ត៌មានសម្គាល់ ដែលបានចេញដោយ រាជរដ្ឋាភិបាល និងព័ត៌មានអំពីបណ្ណឥណទាន និង​ (ឃ) ព័ត៌មានផ្សេងៗ (ដូចជា ដោយមិនចាំបាច់កំណត់ចំពោះ ប្រូហ្វាលផ្ទាល់ខ្លួន វត្ថុសម្គាល់ ពិសេស ព័ត៌មានជីវមាត្រ (biometric information) និង/ឬ ​IP address) ដែលទាក់ទងនឹង ឬ បញ្ចូលគ្នាជាមួយទិន្និន័យបុគ្គលនោះ ព័ត៌មាន នេះនឹងត្រូវបានចាត់ទុកថាជាទិន្នន័យបុគ្គល។ 

គោលការណ៍ណែនាំ (Policies)” ជាវិធាន សេចក្តីណែនាំ បញ្ញត្តិ និងលក្ខខណ្ឌ ដែលរួមមានដោយមិនកំណត់ចំពោះ លក្ខខណ្ឌសេវាកម្មរបស់ ហ្គ្រេប ឬ ការប្រើប្រាស់សេវាកម្ម ឬ វេទិការបស់ហ្គ្រេប / Grab Platform ក្រមសីលធម៌៖ អាជីវករ ដែលគោលការណ៍ទាំងនោះបង្ហាញនៅលើគេហទំព័រ វេទិការបស់ហ្គ្រេប / Grab Platform របស់យើង ឬ ត្រូវបានទាក់ទងពីពេលមួយទៅពេលមួយដោយពួកយើង។ អ្នកអាចស្វែងរកគោលការណ៍ទាំងអស់នោះនៅលើ៖ គេហទំព័រ របស់ហ្គ្រេប ។ 

ភាគីទទួល” មានន័យថាជាភាគីណាមួយដែលទទួលព័ត៌មានសម្ងាត់នៅក្នុងអំឡុងពេលនៃសេវាកម្មនេះ។ 

តម្លៃលក់រាយ” របស់ម្ហូបអាហារមានន័យថា ជាតម្លៃលក់រាយរបស់ទំនិញ ដែលបានផ្សព្វផ្សាយនៅលើវេទិការបស់ហ្គ្រេប / Grab Platform ​ ហើយបានដាក់រួមបញ្ចូលទាំងពន្ធទាំងឡាយដែលត្រូវអនុវត្ត និងមិនរួមបញ្ចូលបណ្ធគូប៉ុង (coupon) ឬ ការបញ្ចុះតម្លៃផ្សេងៗទៀតដែល ហ្គ្រេប ផ្តល់ឱ្យអតិថិជនឡើយ។ 

ទីតាំងលក់ទំនិញ” “ហាង” ឬ “ភោជនីយដ្ឋាន” មានន័យថាជាទីតាំងលក់ទំនិញ ឬ ទីតាំងអាជីវកម្មរបស់ពាណិជ្ជករ ជាកន្លែងសម្រាប់លក់ទំនិញដល់អតិថិជន (ទោះបីជាតូបសម្រាប់លក់ដូរ ឬ មានទម្រង់ផ្សេងៗក៏ដោយ) ដូចដែលបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង។

ការទទួលយកដោយខ្លួនឯង (Self-pickup)” មានន័យថាជាមុខងារក្នុងវេទិការបស់ហ្គ្រេប / Grab Platform (ដែលអាចដាក់ឱ្យប្រើប្រាស់ដោយ ពួកយើងពីពេលមួយទៅពេលមួយ) ដែលសម្របសម្រួលសេវាកម្មមកទិញដល់ទីតាំង ដោយអនុញ្ញាតឱ្យអ្នកដាក់លក់ទំនិញសម្រាប់ការមកទទួល ឬ យកទៅដោយអ្នមកុម្ម៉ង់ខ្លួនឯង​ ហើយដែលអ្នមកុម្ម៉ង់អាចជ្រើសរើសនូវជម្រើសមកទទួល​ ឬ យកទៅដោយខ្លួនឯងនៅលើវេទិការបស់ហ្គ្រេប / Grab Platform ។ 

សេវាកម្ម” ត្រូវមានអត្ថន័យដូចដែលបានចែងក្នុងប្រការ ៣ ខាងក្រោម។ 

កម្រៃសេវា” មានន័យថាជាកម្រៃសេវា (ចំនួន និងអត្រានៃកម្រៃសេវាគឺត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀង) ដែលនឹងត្រូវបានបង់ ឬ ដែលអ្នក មានកាតព្វកិច្ចបង់ទៅឱ្យហ្គ្រេបសម្រាប់ជាតម្លៃតបស្នងចំពោះសេវាកម្មដែលមានចែងក្នុងលក្ខខណ្ឌទីផ្សារទាំងនេះ។ 

កំណត់ត្រាប្រតិបត្តិការ” មានន័យថាជាកំណត់ត្រាប្រតិបត្តិការរបស់អតិថិជនដែលប្រើប្រាស់សេវាកម្មពួកយើង និងដែលអតិថិជនត្រូវបានអនុញ្ញាតឱ្យពិនិត្យ រក្សាទុក និងដកស្រង់ ក្នុងទម្រង់មួយដែលកំណត់ដោយពួកយើងតាមឆន្ទានុសិទ្ធិរបស់យើង។

៣. សេវាកម្ម និង ឧបករណ៍កុម្ម៉ង់ទិញ

៣.១ យើងមិនជាប់ពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការជាក់ស្តែងរវាងអ្នកជាមួយនឹងអតិថិជននោះទេ។​

 អ្នកដើរតួនាទីជាកម្មសិទ្ធិករស្របច្បាប់ និងជា​អាជីវករដែលមានសិទ្ធិ ហើយធានាថាការលក់ដូរ គឺត្រូវបានអនុញ្ញាតដោយច្បាប់យ៉ាងត្រឹមត្រូវ និងមានលទ្ធភាពបំពេញកាតព្វកិច្ចទាំងអស់រួមមាន ការព្វកិច្ចនៃការលក់ដូរ និងក្រោយការលក់ដូរ កាតព្វកិច្ចលើផលិតផល ស្ដង់ដារសុវត្ថិភាព និងកាតព្វកិច្ចផ្នែកឧស្សាហកម្មផ្សេងទៀត ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយលក្ខខណ្ឌ និងខចែងនៃការលក់ របស់អ្នកផងដែរ ដែលអ្នកបានព្រមព្រៀង សន្យា ឬ អះអាងជាមួយអតិថិជន។

៣.២ ដើម្បីជាតម្លៃតបស្នងនៃកម្រៃសេវា ដូចមានចែងក្នុងកិច្ចព្រមព្រៀង យើងនឹង៖

៣.២.១ ផ្ដល់វេទិការបស់ហ្គ្រេប / Grab Platform ដល់អ្នកដើម្បីអនុញ្ញាត និងសម្របសម្រួល៖ (i) ការកុម្ម៉ង់ទិញទំនិញរបស់អតិថិជន ដែលអ្នកបានផ្ដល់ (ii) អ្នកអាចអាក់សេសទៅប្រភេទសេវាកម្មដឹកជញ្ជូនតាមការស្នើសុំ និងឡូជីស្ទិក ដែលផ្ដល់ដោយដៃគូដឹកជញ្ជូន និងផ្គូផ្គង ភ្ជាប់អ្នកជាមួយនឹងដៃគូដឹកជញ្ជូននោះ ដើម្បីឱ្យដៃគូដឹកជញ្ជូនបំពេញប្រភេទសេវាកម្មដឹកជញ្ជូន ឬ សេវាកម្មឡូជីស្ទិកដែលពាក់ព័ន្ធទៅនឹងទំនិញដែលអ្នកបានលក់ទៅកាន់អ្នមកុម្ម៉ង់​​ និង 

៣.២.២ ផ្តល់ការគាំទ្រផ្សេងៗទៀត ដែលរួមមាន ប្រភេទម៉ូដែល lead generation ភា្នក់ងារធ្វើដំណើរការការទូទាត់ប្រាក់ ផ្តល់ការការកែតម្រូវ និងសងប្រាក់ត្រឡប់វិញ និងការជួយគាំទ្រផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងប្រការ ៣.២.១ ខាងលើ។

(រួមគ្នា ហៅថា “សេវាកម្ម“)

៣.៣ ស្របតាមខ្លឹមសារប្រការ​ ៤.២ អ្នកផ្ដល់សិទ្ធិឱ្យយើងក្នុងការដកហូតកម្រៃសេវាឱ្យទាន់ពេលវេលាស្របតាមប្រការ ៦ ខាងក្រោម។  

៣.៤ អ្នកទទួលស្គាល់ និងយល់ព្រមថា យើងជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តល់សេវាកម្ម GrabFood និង GrabMart នៅលើវេទិការបស់ហ្គ្រេប / Grab Platform តែប៉ុណ្ណោះ ហេតុដូច្នេះ ហើយ៖

៣.៤.១ យើងមិនទទួលខុសត្រូវចំពោះភាពស្របច្បាប់នៃប្រតិបត្តិការដឹកជញ្ជូន និង/ឬ ឡូជីស្ទិក ដែលកើតឡើងរវាងអ្នក ដៃគូដឹកជញ្ជូន និងអតិថិជន ហើយអ្នកសន្យាថាប្រតិបត្តិការទាំងអស់គឺស្រមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ រួមបញ្ចូល ប៉ុន្ដែមិនកំណត់ចំពោះ បទបញ្ញត្តិស្តីពីការប្រឆាំងការសម្អាតប្រាក់ សុវត្ថិភាពទំនិញ កាតព្វកិច្ចចំពោះផលិតផល កិច្ចការពារអ្នកប្រើប្រាស់ ជាអាទិ៍។

៣.៤.២ យើង និងក្រុមហ៊ុនសម្ព័ន្ធរបស់យើងមិនផ្តល់ប្រភេទសេវាកម្មដឹកជញ្ជូន ឬ ឡូជីស្ទិកឡើយ ប៉ុន្តែយើងផ្តល់នូវវេទិកាសម្រាប់អ្នក និងអ្នក ប្រើប្រាស់ផ្សេងៗ ដើម្បីភ្ជាប់ជាមួយនឹងដៃគូដឹកជញ្ជូន។ ក្នុងនាមជាអ្នកផ្តល់វេទិកា យើងគ្មាន និងមិនត្រូវមានកាតព្វកិច្ចចំពោះប្រភេទ សេវាកម្មដឹកជញ្ជូន ឬ ឡូជីស្ទិកឡើយ។ កាតព្វកិច្ចនៃការដឹកជញ្ជូនទំនិញគឺ ជាការទទួលខុសត្រូវរបស់ដៃគូដឹកជញ្ជូន ដែលជាអ្នកផ្ដល់តតិយជនឯករាជ្យ។ យើងព្យាយាមលើមូលដ្ឋានដែល សមហតុផល ដើម្បីផ្គូផ្គងអ្នកជាមួយនឹងដៃគូដឹកជញ្ជូន តាមរយៈវេទិការបស់ហ្គ្រេប / Grab Platform ប៉ុន្ដែយើងមិនធានាថាការផ្គូផ្គងនោះអាចធ្វើទៅបានតា មពេលវេលា ដែលអ្នកចង់ឱ្យផ្គូផ្គងនោះទេ។ យើងមិនត្រូវទទួលខុសត្រូវ សម្រាប់ការខកខានមិនបានសម្រេច ចំពោះការផ្គូផ្គងឡើយ។ 

៣.៥ អ្នកត្រូវតំឡើងឧបករណ៍ណាមួយដែលយើងតម្រូវដោយសម ហេតុផល ដើម្បីឱ្យអ្នកទទួលកាកុម្ម៉ង់ទិញទំនិញ​ (រួមបញ្ចូលដោយមិនកំណត់ចំពោះ កុំព្យូទ័រចល័ត (tablet)  ឬ មធ្យោបាយអេឡិចត្រូនិក ឬ ស្វ័យប្រវត្តិកម្មផ្សេងៗទៀតសម្រាប់ទទួលការកុម្ម៉ង់ទិញ) (រួមគ្នា ហៅថា “ឧបករណ៍កុម្ម៉ង់ទិញ​”)។ ឧបករណ៍កុម្ម៉ង់ទិញណាមួយដែលយើងបានផ្តល់នឹងត្រូវនៅតែជាកម្មសិទ្ធិរបស់យើងផ្ដាច់មុខ ហើយត្រូវប្រើប្រាស់ក្នុងគោលបំណង ដែលពាក់ព័ន្ធទៅនឹងការបំពេញកាតព្វកិច្ចទាំងឡាយរបស់អ្នកក្រោមលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀងតែប៉ុណ្ណោះ។ អ្នកយល់ព្រម ប្រើប្រាស់នីតិវិធីសនិ្តសុខ និងសុត្ថិភាពណាមួយ ឬ វិធាន​ ឬ ដាក់ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនសម្រាប់ការអាក់សេស ដែលត្រូវបានស្នើសុំដោយពួកយើង។ អ្នកមិនត្រូវ៖ អនុញ្ញាតឱ្យតតិយជនណាមួយប្រើប្រាស់ឧបករណ៍កុម្ម៉ង់ទិញ​ ឬ វេទិការបស់ហ្គ្រេប / Grab Platform  ដើម្បីថតចម្លង កែប្រែ ជួល លក់ ចែកចាយ ធ្វើ ការសិក្សាចម្លងឡើងវិញ (reverse engineer) ឬ ព្យាយាមចូលទៅកាន់ប្រភពកូដនៃឧបករណ៍កុម្ម៉ង់ទិញ​ ឬ វេទិការបស់ហ្គ្រេប / Grab​ Platform ដើម្បីបំផ្លាញ កម្ទេច ឬ បង្អាក់សេវាកម្មដែលបានផ្តល់តាមរយៈឧបករណ៍កុម្ម៉ង់ទិញ ឬ វេទិការបស់ហ្គ្រេប / Grab​ Platform  បញ្ចូលកូដដែលអាចបង្កបញ្ហា ឬ រំលង ឬ បំពានប្រព័ន្ធ ការពារសន្តិសុខនៃឧបករណ៍កុម្ម៉ង់ទិញ​​ ឬ កម្មវិធី Grab App ឡើយ។ យើងអាចរឹតត្បិត ឬ ដកហូតសិទ្ធិរបស់អ្នកក្នុងការប្រើប្រាស់ឧបករណ៍ កុម្ម៉ង់ទិញ ឬ វេទិការបស់ហ្គ្រេប / Grab​ Platform បានគ្រប់ពេលវេលា។ អ្នកត្រូវទទួលខុសត្រូវចំពោះការខូចខាត ឬ ការបាត់បង់ទៅលើឧបករណ៍កុម្ម៉ង់ទិញដែល យើងបានផ្តល់ ឱ្យ ហើយអ្នកចាំបាច់ត្រូវបង់ប្រាក់ភ្លាមៗ ​ (ចំណាយនៃការដោះដូរដែលបានកំណត់)។ យើងអាចស្ដារថ្លៃចំណាយនៃការជួសជុល ដោះដូរឧបករណ៍កុម្ម៉ង់ទិញដែលខូចខាត​ ឬ បាត់បង់ដោយដកថ្លៃចំណាយនោះពីការបង់ប្រាក់ទៅកាន់អ្នក។

៣.៦ អ្នកទទួលស្គាល់ និងយល់ព្រមថាការដែលអាចប្រើប្រាស់ GrabFood និង GrabMart នៅលើវេទិការបស់ហ្គ្រេប / Grab​ Platform ដែលមាននៅទីនេះអាចប្រតិបត្តិការទៅបាន គឺអាស្រ័យទៅលើ៖

៣.៦.១ ធនធានផ្សេងៗដែលអាចប្រើប្រាស់បាន រួមបញ្ចូលដោយមិនកំណត់ចំពោះ ធនធានផ្សេងៗដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង និងហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញសមស្របដែលមាននាពេលដែលសេវាកម្មនោះត្រូវបានស្នើសុំ ឬ ត្រូវបានផ្តល់ 

៣.៦.២ ប្រសិនបើត្រូវអនុវត្ត សមត្ថភាពភូមិសាស្រ្ត និងបច្ចេកទេសនៃបណ្តាញទំនាក់ទំនង និងប្រព័ន្ធដឹកជញ្ជូនផ្សេងៗទៀតនាពេលដែល សេវាកម្មនោះត្រូវបានស្នើសុំ ឬ ត្រូវបានផ្តល់ និង 

៣.៦.៣ ពេលវេលាបណ្តោះអាសន្នដែលយើងអាចតម្រូវឱ្យធ្វើ ដើម្បីផ្តល់សេវាកម្មនោះ។

៣.៧ អ្នកត្រូវផ្តល់ជូនពួកយើងនូវព័ត៌មានចាំបាច់ទាំងឡាយដើម្បីបង្ហាញបញ្ជាក់អំពីការផ្ដល់ជូន/ការលក់របស់អ្នក។ ព័ត៌មានទាំងនោះរួមមាន៖

៣.៧.១ បញ្ជីដែលមានរាយប្រភេទ ស្លាកសញ្ញា រូបភាព តម្លៃរបស់អ្នក និង

៣.៧.២ អត្តសញ្ញាណក្រុមហ៊ុនរបស់អ្នក (ចំពោះអាជីវកម្មតូច (ជារូបបវន្ដបុគ្គល) រួមមាន ឈ្មោះពេញ និងអាសយដ្ឋានស្របច្បាប់របស់អ្នក ហើយចំពោះក្រុមហ៊ុនសារជីវកម្ម (នីតិបុគ្គល) រួមមាន ឈ្មោះក្រុមហ៊ុន ឬ ពាណិជ្ជនាម) អាសយដ្ឋានចុះបញ្ជី ទិន្នន័យនៃចំណុចទីតាំង រួមមាន ទាំង​រយៈទទឹង និងរយៈ បណ្តាយ និងឈ្មោះទីតាំងអាជីវកម្ម លេខទំនាក់ទំនងរបស់អាជីវកម្ម អាសយដ្ឋានអ៊ីមែលរបស់អ្នក និងគេហទំព័រ របស់អាជីវកម្ម ពាណិជ្ជនាម ហត្ថលេខីដែលមានសិទ្ធិ និងលេខអត្តសញ្ញាណកម្មពន្ធ (“ព័ត៌មានចុះបញ្ជីនៃអាជីវកម្ម”) ហើយព័ត៌មានចុះបញ្ជីនៃ អាជីវកម្មអាចត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀង ដើម្បីភាពងាយស្រួលរបស់អ្នកក្នុងការផ្ដល់ឱ្យពួកយើង

(រួមគ្នា ហៅថា “ព័ត៌មានចុះបញ្ជី” (Listing Information))។ 

៣.៧.៣ ការផ្លាស់ប្តូរពាក់ព័ន្ធនឹងព័ត៌មានចុះបញ្ជី គឺចាំបាច់ត្រូវទាក់ទងជាលាយលក្ខណ៍អក្សរភ្លាមៗមកពួកយើងក្នុងអំឡុងពេលមិនឱ្យលើស ២៤ ម៉ោងនៃការផ្លាស់ប្តូរនោះ។ អ្នកត្រូវធ្វើការផ្ទៀតផ្ទាត់ព័ត៌មានចុះបញ្ជី និងព័ត៌មានដទៃទៀតដែលផ្សព្វផ្សាយដោយ ពួកយើង និងត្រូវ ជូនដំណឹងជាលាយលក្ខណ៍អក្សរភ្លាមៗមកពួកយើង ដើម្បីចង្អុលបង្ហាញនូវកំហុស និងភាពមិនត្រឹមត្រូវផ្សេងៗ។ អ្នកត្រូវជូនដំណឹងជា លាយលក្ខណ៍អក្សរភ្លាមៗមកពួកយើង ប្រសិនបើមានការផ្លាស់ប្តូរតម្លៃលក់រាយ។ អ្នកផ្តល់ជូនពួកយើង និងសម្ព័ន្ធរបស់ពួកយើងនូវ សិទ្ធិលើអាជ្ញាប័ណ្ណដែលមានភាពជាសាកល អចិន្ត្រៃយ៍ ដោយមិនគិតថ្លៃ មិនអាចដកហូត មានសិទ្ធិ ក្នុងការផ្តល់អាជ្ញាប័ណ្ណបន្ត និងមិន ផ្តាច់មុខ និងការយល់ព្រមរបស់អ្នក ​(ដូចដែលតម្រូវក្រោមច្បាប់ជាធរមាន ស្តីពីឯកជនភាព ឬ កិច្ចការពារទិន្នន័យ) ក្នុងការប្រើប្រាស់ កែប្រែ បកប្រែ រៀបចំឡើងវិញ បញ្ចូលគ្នា ចងក្រង ថតចម្លង ឬ បង្កើតស្នាដៃបន្ត នៃទិន្នន័យដែលពាក់ព័ន្ធទៅនឹងសកម្មភាពអាជីវកម្ម របស់ពួកយើង និងក្រុមហ៊ុនសម្ព័ន្ធរបស់ពួកយើង ប៉ុន្តែពួកយើងមានសិទ្ធិក្នុងការប្រើប្រាស់ព័ត៌មានចុះបញ្ជីដែលបានដឹងលឺជាសាធារណៈ  ដោយសេរី​ (ដែលមិនមែន លទ្ធផលនៃការបំពាន ដោយពួកយើង)។ ដើម្បីជៀសវាងការភ័ន្តច្រលំ ព័ត៌មានចុះបញ្ជីនៃបញ្ជីរាយមុខ ស្លាកសញ្ញា រូបភាព តម្លៃ និងអត្តសញ្ញាណក្រុមហ៊ុន របស់អ្នកអាចត្រូវបានផ្សព្វផ្សាយលើវេទិការបស់ហ្គ្រេប / Grab​ Platform និងមធ្យោបាយផ្សព្វ ផ្សាយផ្សេងៗទៀត (រួមមានដោយ មិនកំណត់ចំពោះ បណ្ដាញសង្គម X (ឈ្មោះពីមុន Twitter), Facebook, Instagram និងយុទ្ធនាការរបស់ Google Adwords)។

៤. សិទ្ធិ និងកាតព្វកិច្ច

៤.១ សិទ្ធិ និងកាតព្វកិច្ចរបស់ហ្គ្រេប៖

៤.១.១ យើងត្រូវបង្ហាញ និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងភោជនីយដ្ឋាន/ទីតាំងលក់ទំនិញ និងព័ត៌មានចុះបញ្ជីដែលអ្នកបានផ្តល់ឱ្យនៅលើ វេទិការបស់ហ្គ្រេប / Grab​ Platform ក្នុងកម្រិតដែលព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពទាំងនោះត្រូវបានផ្តល់ឱ្យពួកយើងដោយអ្នករទៅតាមពេលវេលា សមរម្យ និងផ្សេងៗដែលស្របតាមប្រការ ៤.២.១ ប្រការ ៤.២.២ ប្រការ ៤.២.៣ ប្រការ ៤.២.៤ និងប្រការ ៤.២.៥ ខាងក្រោម។

៤.២ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នក៖

៤.២.១ អ្នកត្រូវផ្តល់រាល់ព័ត៌មាន និងការធ្វើបច្ចុបន្បភាពនៃភោជនីយដ្ឋាន/ទីតាំងលក់ទំនិញ និងព័ត៌មានចុះបញ្ជីដល់ពួកយើង​តាមការចាំបាច់ ដើម្បីអនុញ្ញាតឱ្យពួកយើងអនុវត្តកាតព្វកិច្ចក្រោមប្រការ ៤.១.១ ខាងលើ ឬ ​អ្នកក៏មានជម្រើសក្នុងការធ្វើច្ចុបន្បភាពព័ត៌មាន ឬ កែប្រែតាមរយៈកម្មវិធី Merchant App ផងដែរ។​ ក្នុងករណីដែលអ្នកផ្តល់ព័ត៌មានអំពីសម្ភារៈមាតិកាព័ត៌មាន នោះព័ត៌មានទាំងនោះត្រូវមានភាពពេញលេញ និងត្រឹមត្រូវ ហើយមិនត្រូវមានមាតិកាព័ត៌មានដែលរសើប និងមិនសមរម្យឡើង។ អ្នកត្រូវធានាថាសម្ភារៈមាតិកា ព័ត៌មានរបស់អ្នកគឺ តែងតែស្របតាម គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប៖ GrabAds និង GrabFood

៤.២.២ ការផ្លាស់ប្តូរព័ត៌មានដែលបានផ្ដល់ក្រោមប្រការ ៤.២.១ ខាងលើ អ្នកត្រូវទាក់ទងមកពួកយើងភ្លាមៗ (និងនៅក្នុងរយៈពេលមិនអាចយូរ ជាង ២ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីមានការផ្លាស់ប្តូរ)។ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការធ្វើបច្ចុប្បន្នភាពស្ថានភាព និងព័ត៌មានចុងក្រោយរបស់អ្នក។ ទោះបីជាមានចែងដូចខាងលើក៏ដោយ អ្នកត្រូវទទួលការកុម្ម៉ង់ទិញទំនិញដែលបានធ្វើឡើងដោយយោងតាមព័ត៌មាន (បើទោះបីជាលែងប្រើប្រាស់ “outdated”) ដែលបានផ្សព្វផ្សាយនៅលើវេទិការបស់ហ្គ្រេប / Grab​ Platform ក៏ដោយ។

៤.២.៣ អ្នកត្រូវ​ផ្ទៀងផ្ទាត់ព័ត៌មានដែលបានផ្សាយដោយពួកយើង ហើយត្រូវលើកឡើងពីកំហុស ឬ ភាពមិនត្រឹមត្រូវណាមួយភ្លាមៗ។

៤.២.៤ អ្នកត្រូវអនុញ្ញាតឱ្យពួកយើង ហើយត្រូវជួយពួកយើងក្នុងការដាក់បញ្ចូលព័ត៌មានផ្សព្វផ្សាយដែលទាក់ទងនឹងសេវាកម្ម GrabFood និង/ឬ GrabMart និង ព័ត៌មានដែលពាក់ព័ន្ធផ្សេងៗទៀត (ដែលសម្រេចដោយពួកយើង) នៅទីតាំងភោជនីយដ្ឋាន ឬ កន្លែងធ្វើអាជីវកម្មផ្សេងទៀតរបស់អ្នក ដោយមិនមានការគិតតម្លៃពីពួកយើងឡើយ។

៤.២.៥ ប្រសិនបើមានការផ្លាស់ប្តូរអាជីវកម្មរបស់អ្នក រួមបញ្ចូលទាំងម៉ោងប្រតិបត្តិការ និង/ឬ អាជ្ញាប័ណ្ណសម្រាប់ប្រកបអាជីវកម្ម​ (រួមមាន វិញ្ញាបនបត្រហាឡាល់ អាជ្ញាប័ណ្ណលក់ស្រា ជាដើម ដែលត្រូវអនុវត្ត) អ្នកត្រូវជូនដំណឹងអំពីការផ្លាស់ប្តូរនោះមកពួកយើងភ្លាមៗ (ក្នុងករណីណាមួយ ដោយមិនយូរជាង ២​ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីការផ្លាស់ប្តូរនោះ)។ យ៉ាងណាមិញ​ អ្នកមានជម្រើសធ្វើបច្ចុប្បន្នភាព ចំពោះការផ្លាស់ប្តូរនៃអាជីវកម្មរបស់អ្នក តាមរយៈកម្មវិធី Merchant App រួមមានទាំងការធ្វើកំណត់សម្គាល់លើបញ្ជីរាយមុខទំនិញ “ថាមានក្នុងស្តុក” ឬ “អស់ពីស្តុក”។ ដើម្បីជៀសវាងការភ័ន្តច្រលំ ទោះបីជាមានចែងខាងលើក៏ដោយ អ្នកត្រូវទទួលខុសត្រូវក្នុង ការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពនៃបញ្ជីរាយមុខទំនិញឱ្យទៀងទាត់ក្នុងម៉ោងប្រតិបត្តិការ។

៤.២.៦ អ្នកត្រូវធ្វើការភ្ជាប់អនឡាញជាមួយនឹងកម្មវីធី Merchant App ក្នុងម៉ោងប្រតិ​បត្តិការរបស់អ្នក ដើម្បីធានាថាការកុម្ម៉ង់ទិញត្រូវបញ្ចូនទៅ អ្នកបានទាន់ពេលវេលា។

៤.២.៧ អ្នកត្រូវធានាថាព័ត៌មានចុះបញ្ជីទាំងអស់ដែលបានផ្ដល់មកពួកយើងទាក់ទងជាមួយអ្នក និងភោជនីយដ្ឋាន/ទីតាំងលក់ទំនិញរបស់អ្នក គឺត្រូវអនុលោមតាមច្បាប់ និងលក្ខខណ្ឌតម្រូវផ្នែកគតិយុត្តទាំងឡាយ។ អ្នកធានាបន្ថែមទៀតថា ព័ត៌មានចុះបញ្ជីគឺអនុលោមតាម អាជ្ញាប័ណ្ណដែលបានតម្រូវទាំងអស់ លក្ខខណ្ឌតម្រូវផ្នែកគតិយុត្ត លិខិតអនុញ្ញាត ការផ្តល់សិទ្ធិអនុញ្ញាតនានា។

៤.២.៨ អ្នកត្រូវធានាថារាល់ព័ត៌មានដែលបានផ្តល់​ឱ្យហ្គ្រេបមិនបំពានលើកម្មសិទ្ធិបញ្ញារបស់តតិយណាមួយឡើយ និងកាតព្វកិច្ចរក្សាការសម្ងាត់ ទោះបីជាកាតព្វកិច្ចតាមច្បាប់ ឬ តាមកិច្ចសន្យា។

៤.២.៩ អ្នកត្រូវប្រព្រឹត្តចំពោះការកុម្ម៉ង់ទិញទាំងអស់ដោយមានការយកចិត្តទុកដាក់ដែលសមហេតុផល និងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើ ទៅបាន នៅពេលដែលអ្នមកុម្ម៉ង់បានដាក់ការកុម្ម៉ង់ទិញ។​ អ្នកត្រូវផ្តល់អទិភាពដល់ការកុម្ម៉ង់ទិញដែលបានធ្វើឡើងតាម រយៈកម្មវិធី GrabFood និង/ឬ GrabMart។ ការកុម្ម៉ង់ទិញត្រូវបានបំពេញ និងបានត្រៀមរួចជាស្រេចសម្រាប់ការមកទទួលដោយដៃគូដឹកជញ្ជូនពាក់ព័ន្ធ ក្នុងអំឡុងពេលដែលបានយល់ព្រមជាមុននៅក្នុងកិច្ចព្រមព្រៀង។

៤.២.១០ នៅក្នុងករណីដែលអ្នកធ្វើការកែប្រែខ្លឹមសារព័ត៌មាននៃការកុម្ម៉ង់ទិញទំនិញដែលបានកុម្ម៉ង់ទិញដោយអតិថិជន អ្នកត្រូវ ធានាថាការកែប្រែខ្លឹមសារព័ត៌មាននោះគឺ៖

(ក) បានទទួលការយល់ព្រមជាមុន ឬ ការទទួលយកពីអតិថិជនដែលត្រូវបានប៉ះពាល់នោះរួចហើយ និង

(ខ) យើងមិនពាក់ព័ន្ធនៅក្នុង ហើយនឹងមិនទទួលខុសត្រូវចំពោះការកែប្រែដែលបានធ្វើឡើងដោយអ្នកឡើយ ប៉ុន្តែយើងរក្សាសិទ្ធិ (ប៉ុន្តែមិនមែនជាកាតព្វកិច្ច) ក្នុងការដាក់ចេញជាវិធានការកែតម្រូវផ្សេងៗដើម្បីកែតម្រូវការកែប្រែដែលបានធ្វើនោះ ឬ ដោះស្រាយវិវាទ ឬ បណ្តឹងដែលកើតចេញពី ឬ ពាក់ព័ន្ធជាមួយនឹង ការកែប្រែដែលបានធ្វើនោះ។

៤.២.១១ អ្នកធានាថាអ្នកនឹងយកសារពើភណ្ឌនៃបញ្ជីរាយមុខទំនិញរបស់អ្នក និងត្រូវខិតខំថែរក្សាសារពើភ័ណ្ឌនៃបញ្ជីរាយមុខទំនិញឱ្យមានគ្រប់ គ្រាន់នៅគ្រប់ពេលវេលា។ យើងមានសិទ្ធិក្នុងការចុះត្រួតពិនិត្យឃ្លាំងសារពើភ័ណ្ឌក្នុងករណីដែលចាំបាច់។

៤.២.១២ នៅពេលដែលត្រូវអនុវត្ត  ក្នុងគ្រប់ម៉ោងប្រតិបត្តិការនៃបញ្ជីរាយមុខទំនិញ អ្នកត្រូវធានាថាឧបករណ៍កុម្ម៉ង់ទិញ​បានបើកប្រើ និង រក្សា នៅអនឡាញ និងអាចទទួល និងផ្ដល់ចំពោះការកុម្ម៉ង់ទិញទំនិញបាន។ ក្នុងករណីអ្នកបំពេញការកុម្ម៉ង់ទិញដែលមិនត្រូវបានដាក់ ចេញដោយឧបករណ៍កុម្ម៉ង់ទិញ​ យើងមិនទទួលខុសត្រូវចំពោះការបញ្ចូនចំណូលពីការលក់ទំនិញ ហើយមិនត្រូវចាត់ទុកថាការកុម្ម៉ង ទិញនោះបានជោគជ័យតាមរយៈសេវាកម្ម GrabFood និង/ឬ GrabMart ឡើយ។

៤.២.១៣ អ្នកត្រូវធានាថាគ្រប់ទំនិញដែលបានលក់ទៅគឺត្រូវមានគុណភាពខ្ពស់​ ហើយការទុកដាក់ ការផលិត និងការរៀបចំ​របស់អ្នកត្រូវ អនុលោមទៅតាមសុវត្ថិភាពទំនិញ កាតព្វកិច្ចចំពោះផលិតផលទំនិញទាំងឡាយ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតដែលពាក់ព័ន្ធ។ អ្នកត្រូវជូនដំណឹងមកពួក យើងភ្លាមៗអំពីការបំពានលើបទដ្ឋានគតិយុត្តទាំងនោះ។

៤.២.១៤ អ្នកត្រូវធានាថាទំនិញដែលហាមឃាត់ផ្សេង គឺមិនត្រូវដាក់លក់សម្រាប់ទទួលទាន ឬ បានផ្ញើឱ្យដឹកជញ្ជូនក្នុងសេវាកម្ម GrabFood និង/ឬ GrabMart ឡើយ ដែលមាន៖ មនុស្ស ឬ សត្វគ្រប់ទំហំ ទំនិញខុសច្បាប់ វត្ថុងាយបាក់បែក វត្ថុគ្រោះថ្នាក់​ (ដូចជា អាវុធ គ្រឿងផ្ទុះ គ្រឿងងាយឆាបឆេះ ជាដើម) ទំនិញទទួលបានដោយចោរកម្ម រួមមាន សារធាតុទាំងឡាយណាដែលមានផ្ទុកនូវបរិមាណណាមួយនៃនីកូទីន កញ្ឆា ឬ ថ្នាំជក់ ឬ ទំនិញផ្សេងទៀតដែលអ្នកមិនមានការអនុញ្ញាត ឬ មានអាជ្ញាប័ណ្ណក្នុងការលក់។

៤.២.១៥ អ្នកត្រូវធ្វើសកម្មភាពដែលចាំបាច់ ឬ គិតថាចាំបាច់ទាំងឡាយ​ ដើម្បីសម្របសម្រួលការមកទទួលទំនិញរបស់ដៃគូដឹកជញ្ជូន។ 

៤.២.១៦ អ្នកត្រូវចេញនូវវិក្កយបត្រដែលមានសុពលភាពទៅកាន់អតិថិជន និងអនុលោមតាមបទប្បញ្ញត្តិស្ដីពីពន្ធដារ ដូចដែលមានតម្រូវតាមច្បាប់ជាធរមាន។

៤.២.១៧ អ្នកត្រូវបំពេញរាល់ការកុម្ម៉ង់ទិញទំនិញ ស្របទៅតាមតម្លៃនៃបរិមាណដែលបានបង្ហាញ ដូចដែលបានកំណត់នៅក្នុងតម្លៃលក់រាយ។ 

៤.២.១៨ អ្នកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកពួកយើងអំពីលក្ខខណ្ឌតម្រូវណាមួយ ឬ បញ្ញតិ្តនៃកិច្ចសន្យាណាមួយដែលអាចមានវិវាទជា មួយនឹងតម្រូវការ ឬ បញ្ញត្តិណាមួយនៃលក្ខខណ្ឌទីផ្សារទាំងនេះ។

៤.២.១៩ អ្នកមិនត្រូវទាក់ទងជាមួយអ្នមកុម្ម៉ង់ណាមួយ ហើយមិនត្រូវចូលរួមក្នុងការរៀបចំដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ចុង ក្រោយសម្រាប់ការកុម្ម៉ង់ទិញទំនិញតាមរយៈវេទិការបស់ហ្គ្រេប / Grab Platform​ ឡើយ លើកលែងតែបានជូនដំណឹង ឬ អនុញ្ញាតដោយពួកយើង។

៤.២.២០ អ្នកមិនត្រូវធ្វើឱ្យពួកយើងប្រឈមនឹងការទទួលខុសត្រូវដែលអាចកើតមាន (រួមបញ្ចូលទាំង ក្រុមហ៊ុនសម្ព័ន្ធ អភិបាល និយោជិត ឬ ដៃគូ តតិយជនរបស់ពួកយើង) ឬ ​ឱ្យប្រឈមនឹងហានិភ័យដែលមិនត្រឹមត្រូវ ឬ ចូលរួមក្នុងសកម្មភាពនានា ដែលតាមឆន្ទានុសិទ្ធិរបស់ពួក យើង យើងចាត់ទុកថាសកម្មភាពនោះអាចមានផលប៉ះពាល់ទៅដល់ប្រតិបត្តិការ កេរ្តិ៍ឈ្មោះ ឬ ភាពសុចរិត។

៤.២.២១ អ្នកត្រូវវេចខ្ចប់ភេសជ្ជៈជាគ្រឿងស្រវឹងដាចដោយឡែកចេញពីគ្នាក្នុងលក្ខណដែលមិនអាចមើលឃើញ ហើយត្រូវបិទចំណាំឱ្យបានច្បាស់ លាស់សមរម្យ ដើម្បីងាយស្រួលក្នុងការសម្គាល់បាន។

៤.២.២២ អ្នកត្រូវទទួលយកនូវសំណើរបស់អ្នមកុម្ម៉ង់ក្នុងការជ្រើសរើសយកជម្រើសមកទទួលយកដោយខ្លួនឯង ចំពោះទំនិញ ដូចដែលបានផ្តល់នៅភោជនីយដ្ឋាន/ទីតាំងលក់ទំនិញដែរ ។

៤.២.២៣ អ្នកយល់ព្រមថាជម្រើសនៃការមកទទួលយកដោយខ្លួនឯង ត្រូវអនុវត្តចំពោះទំនិញទាំងអស់ ហើយអ្នកត្រូវធ្វើសកម្មភាពផ្សេងៗ ដែល ចាំបាច់ ឬ គិតថាចាំបាច់ ដើម្បីអនុវត្តឱ្យបានពេញលេញចំពោះជម្រើសនៃការមកទទួលយកដោយខ្លួនឯងនៅភោជនីយដ្ឋាន/ទីតាំងលក់ ទំនិញដែលចូលរួមនោះ។

៤.២.២៤ អ្នកត្រូវលក់ភេសជ្ជៈដែលជាគ្រឿងស្រវឹង ទៅកាន់អ្នមកុម្ម៉ង់ដែលមានអាយុ ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ។​​ យើងមិនត្រូវមាន កាតព្វកិច្ចក្នុងការផ្ទៀងផ្ទាត់អាយុរបស់អ្នមកុម្ម៉ង់ ឬ អ្នកទទួលភេសជ្ជៈនោះឡើយ។ 

៤.២.២៥ អ្នកត្រូវផ្ទៀងផ្ទាត់ និងបញ្ជាក់អំពីតម្លៃនៃបញ្ជីរាយមុខទំនិញនៅលើវេទិការបស់ហ្គ្រេប / Grab Platform ថាតម្លៃទាំងនោះគឺដូចគ្នាដូចដែលបានព្រមព្រៀង  ជាមួយហ្គ្រេប។

៤.២.២៦ អ្នកត្រូវធានាថាខ្លួននឹងមិនលក់វត្ថុដែលខុសច្បាប់ ឬ វត្ថុទាំងឡាយណាដែលអ្នកមិនមានការអនុញ្ញាត​ ឬ មានអាជ្ញាប័ណ្ណក្នុងការលក់ ឬ បញ្ជូនឡើយ។ 

៤.២.២៧ អ្នកអនុញ្ញាតឱ្យពួកយើងទទួលយកការបង់ប្រាក់ទំនិញរបស់អតិថិជនស្របតាមច្បាប់។

៤.២.២៨ អ្នកទទួលស្គាល់ និងយល់ព្រមថា អ្នមកុម្ម៉ង់អាចធ្វើការបង់ថ្លៃទំនិញដោយសាច់ប្រាក់ កាតឥណពន្ធ កាតឥណទាន ការផ្ទេរតាមធនាគារ តាមធនាគារអ៊ីនធីណេត ការបង់ប្រាក់តាមប្រព័ន្ធអនឡាញ ឬ តាមមធ្យោបាយបង់ប្រាក់មុន ឬ បង់ប្រាក់ក្រោយផ្សេង ទៀត ដែលមាននៅលើកវេទិការបស់ហ្គ្រេប / Grab Platform តាមឆន្ទានុសិទ្ធិ​របស់ពួកយើងពីពេលមួយទៅពេលមួយ។ ក្នុងករណីដែលយើងផ្តល់នូវ មធ្យោបាយបង់ប្រាក់ណាមួយ ដែលអាចសម្របសម្រួលអ្នមកុម្ម៉ង់ក្នុងការបង់ប្រាក់មុន (ក្នុងចំណោមផ្សេងៗទៀត) សម្រាប់ទំនិញ អ្នកទទួលស្គាល់ និងយល់ព្រមថា យើងមានសិទ្ធិពេញលេញចំពោះការប្រាក់ និងផលប្រយោជន៍ផ្សេងៗណាមួយ ដែលកើតចេញពីចំនួនដែលបង់ប្រាក់មុននោះ ដោយអ្នមកុម្ម៉ង់ ​(នៅពេលដែលត្រូវអនុវត្ត) ស្របតាមបញ្ញត្តិ និងលក្ខខណ្ឌ នៃមធ្យោបាយនៃការបង់ប្រាក់នីមួយៗដែលផ្តល់ដោយពួកយើង តាមឆន្ទានុសិទ្ធិរបស់ពួកយើងពីពេលមួយទៅពេលមួយ។ 

៤.២.២៩ ក្រៅពីនេះ បញ្ញត្តិ និងលក្ខខណ្ឌដែលបានកំណត់ក្នុងលក្ខខណ្ឌរបស់អាជីវករទីនេះ អ្នកសន្យាបន្ថែមទៀតថានឹងអនុវត្តតាមច្បាប់ និង លិខតបទដ្ឋានគតិយុត្តជាធរមាន ហើយលក្ខខណ្ឌផ្សេងៗដែលកំណត់ក្នុងគោលការណ៍ផ្សេងៗរបស់ហ្គ្រេប ដែលមាននៅលើ៖ គោលការណ៍ និង លក្ខន្ដិក កន្លែងដែលត្រូវអនុវត្តតាមចំពោះអ្នក ។

៥. សកម្មភាពផ្នែកទីផ្សារ និងការផ្សព្វផ្សាយ

៥.១ គូភាគីត្រូវធ្វើសកម្មភាពទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មដែលជាក់ពាក់ព័ន្ធជាមួយទំនិញដោយផ្អែកតាមការព្រមព្រៀង។ សកម្មភាពទាំងនោះ អាចធ្វើឡើងតាមរយៈបណ្តាញជាច្រើនដូចជា បណ្តាញសង្គម គេហទំព័រ ឬ blogs ផ្សេងៗ។ ដើម្បីជៀសវាងការភ័ន្តច្រលំ ដោយការចំណាយ ផ្ទាល់ខ្លួន យើងអាចផ្តល់នូវប្រូម៉ូសិន ទៅអ្នមកុម្ម៉ង់ ដើម្បីផ្សព្វផ្សាយសកម្មភាពអាជីវកម្មនៅលើវេទិការបស់ហ្គ្រេប / Grab Platform។

៥.២ ស្របតាមមូលដ្ឋានអនុវត្តជាបន្តបន្ទាប់ អ្នកត្រូវចែករំលែកកាលវិភាគ និងគម្រោងផ្នែកទីផ្សាររបស់អ្នកជាមួយពួកយើង (រួមបញ្ចូលដោយមិនកំណត់ ចំពោះការបញ្ចុះតម្លៃ និងប្រូម៉ូសិនលម្អិត) សម្រាប់ការស្រាវជ្រាវរួមគ្នាលើសកម្មភាពទីផ្សារ និងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះបីជាមាន ចែងដូចនេះក៏ដោយ អ្នកមិនត្រូវបញ្ចូលព័ត៌មានរសើបណាមួយក្នុងផ្នែកការណ៍យុទ្ធសាស្ដ្រតម្លៃជាមួយនឹងនីតិបុគ្គលផ្សេងៗ ដែលជាគូប្រគួត ប្រជែងរបស់យើងឡើយ។

៥.៣ ភាគីទាំងពីរមិនត្រូវចេញផ្សេយសេចក្ដី ប្រកាសព័ត៌មាន ឬ សេចក្តីប្រកាសណាមួយ ឬ ផ្សេងៗទៀត ដែលសំដៅទៅដល់ភាគីម្ខាងទៀត នៅក្នុង ទម្រង់ណាមួយទាក់ទងនឹងលក្ខខណ្ឌទីផ្សារ និងកិច្ចព្រមព្រៀង ឬ ផ្សេងៗ ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីភាគី ម្ខាងទៀតឡើយ។

៦. ការប្រគល់ត្រឡប់ និងសងប្រាក់ត្រឡប់

៦.១ បន្ទាប់ពីធ្វើការស៊ើបអង្កេតក្នុងការស្វែងរកមូលហេតុ ដោយអនុលោមតាមគោលការណ៍ផ្ទៃក្នុងរបស់យើង នោះយើងនឹងអនុវត្តឆន្ទានុសិទ្ធិរបស់យើង កំណត់ថា តើអ្នមកុម្ម៉ង់នឹងទទួលបានការកែតម្រូវ ឬ ជំនួស ប្រគល់ប្រាក់ប្រឡប់វិញ ឬ វិធីសាស្ដ្រផ្សេងៗទៀត និង/ឬ តម្រូវឱ្យអ្នក សងប្រាក់ត្រឡប់ជូនពួកយើងវិញ ប្រសិនបើយើងយល់ថា អ្នកមានកាតព្វកិច្ចអនុវត្តដូច្នេះ ដោយអនុលោមតាមលក្ខខណ្ឌទីផ្សារទាំងនេះ និង/ឬ សេចក្ដីសុចរិតស្មោះត្រង់។

៦.២ ក្នុងករណីដែលយើងបានសងប្រាក់ត្រឡប់ ឬ បង់ចំនួនទឹកប្រាក់ដែលបានរៀបរាប់ខាងលើ (ទោះបីក្នុងនាមពាណិជ្ជករ ឬ យ៉ាងណាក៏ដោយ)​ នោះ យើងនឹងទូទាត់ចំនួនទឹកប្រាក់នោះពីអ្នកជាប្រាក់ជំពាក់របស់អ្នក ហើយយើងមានសិទ្ធិក្នុងការកាត់ទុកនូវចំនួនទឹកប្រាក់នោះពី ចំនួនប្រាក់ដែលត្រូវ បញ្ជូនទៅអ្នក ឬ ដោយវិធីផ្សេងទៀតតាមឆន្ទានុសិទ្ធិរបស់យើង។

៦.៣ អ្នកត្រូវជូនដំណឹងភ្លាមៗមកពួកយើងអំពីការគំរាមកំហែងស្ដីពីសេចក្ដីបង្គាត់សាធារណៈ ឬឯកជនឱ្យប្រគល់ទំនិញត្រលប់វិញពីអ្នកផលិត ឬ អ្នក ចែកចាយ។ អ្នកយល់ព្រមថា ហ្គ្រេបមិនត្រូវទទួលខុសត្រូវចំពោះការខូចខាត និងការបាត់បង់ពាក់ព័ន្ធនឹងទំនិញដែលត្រូវប្រមូលត្រឡប់វិញនៅ ក្នុងទំនិញដែលបានកុម្ម៉ង់ទិញនោះឡើយ។

៦.៤ ក្នុងករណីដែលមិនមានការកុម្ម៉ង់ទិញគ្រប់គ្រាន់ អ្នកត្រូវជូនដំណឹងភ្លាមៗមកយើង ដើម្បីឱ្យពួកយើងជូនដំណឹងទៅកាន់អ្នមកុម្ម៉ង់។

៦.៥ អ្នកទទួលស្គាល់ និងយល់ព្រមថា ហ្គ្រេបមិនមានកាតព្វកិច្ចទទួលការបញ្ជូនត្រឡប់នៃទំនិញណាមួយឡើយ។

៦.៦ អ្នកទទួលស្គាល់ និងយល់ព្រមថា ក្នុងករណីមួយចំនួន អ្នមកុម្ម៉ង់អាចទៅភោជនីយដ្ឋាន/ទីតាំងលក់ទំនិញរបស់អ្នក ដើម្បីដោះដូរ ទំនិញ ប៉ុន្តែ ហ្គ្រេបមិនត្រូវមានកាតព្វកិច្ចក្នុងការសងចំនួនទឹកប្រាក់ទៅអ្នក ឬ អ្នមកុម្ម៉ង់ឡើយ។ ដើម្បីជៀសវាងការភ័ន្តច្រលំ ការរៀបចំបែបនេះ គឺជាការរៀបចំរវាងអ្នក និងអ្នមកុម្ម៉ង់ ដែលហ្គ្រេបមិនត្រូវទទួលខុសត្រូវចំពោះការរៀបចំក្រៅពីលក្ខណ្ឌទីផ្សារ ទាំងនេះ និងកិច្ចព្រមព្រៀងឡើយ ហើយហ្គ្រេបមានសិទ្ធិក្នុងការទាមទារកម្រៃសេវាយោងតាមប្រការ ៦.១ ខាងលើ។

៦.៧ យើងនឹងមិនត្រូវទទួលខុសត្រូវចំពោះហានិភ័យ ឬ កាតព្វកិច្ចចំពោះការទាមទារ ការទទួលខុសត្រូវ ការណាយ​ ការខាតបង់ តម្លៃ ឬ ការខូចខាត ដែលទាក់ទងនឹងការដឹកជញ្ជូនមិនបានសម្រច និង/ឬ វិការៈ ភាពមិនគ្រប់គ្រាន់ ការកុម្ម៉ង់ទិញដែលមិនអាចធ្វើបានផ្សេងៗ។ យើងរក្សាសិទ្ធិក្នុង ទាមទាររាល់ចំណាយទាំងឡាយណាដែលយើងបានចំណាយ ដោយសារជាលទ្ធផលនៃការបំពានលក្ខខណ្ឌទីផ្សារ កិច្ចព្រមព្រៀង ឬ ការធ្វេសប្រហែសរបស់អ្នក ។

៧. ពន្ធដារ

៧.១ អ្នកត្រូវទទួលខុសត្រូវចំពោះការគណនា និងកំណត់តម្លៃលក់រាយសម្រាប់ទំនិញនីមួយៗ។ អ្នកត្រូវមានកាតព្វកិច្ចជា “អ្នកលក់រាយ” ឬ “អ្នកលក់” នៃទំនិញ ម្ហូបអាហារទាំងអស់សម្រាប់គោលបំណងពន្ធដារជាធរមានផ្សេងៗ ហើយងត្រូវជាភាគីទទួលខុសត្រូវចំពោះការប្រមូល និងបង់ពន្ធជាធរមាន ផ្សេងៗ។ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ តម្លៃលក់រាយនៃទំនិញនីមួយៗ ត្រូវបញ្ចូលរាល់ពន្ធជាធរមានទាំងអស់ (ដែលរួមមាន ប៉ុន្ដែមិនកំណត់ ចំពោះអាករលើតម្លៃបន្ថែម VAT)។ រាល់កម្រៃក្រោមលក្ខខណ្ឌ marketplace ទាំងនេះ និងកិច្ចព្រមព្រៀងត្រូវទូទាត់ជាប្រាក់រៀលរបស់កម្ពុជា។

៧.២ ភាគី​នីមួយៗត្រូវទទួលខុសត្រូវលើការបង់ពន្ធរបស់ខ្លួនដែលកើតចេញពីការចុះ និងការអនុវត្តកាតព្វកិច្ចក្រោមលក្ខខណ្ឌទីផ្សារទាំងនេះ និង កិច្ចព្រមព្រៀង លើកលែងតែ ពន្ធកាត់ទុក និងពន្ធប្រថាប់ត្រា (ប្រសិនបើមាន) ដែលអ្នកត្រូវទទួលខុសត្រូវ។

៨. កម្មសិទ្ធិបញ្ញា

៨.១ អ្នកតំណាងអះអាង និងធានាចំពោះហ្គ្រេបថា អ្នកគឺជាម្ចាស់ស្របច្បាប់ និងមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការប្រើប្រាស់ម៉ាកពាក់ព័ន្ធនឹងទំនិញ និង សម្ភារៈមាតិកាព័ត៌មាន ហើយអ្នកមិនបានដឹងអំពីការទាមទាររបស់តតិយជនទាក់ទងនឹងការចោទប្រកាន់ ឬ ការបំពានលើម៉ាក ឬ កម្មសិទ្ធិបញ្ញា ឬ ការទាមទារផ្សេងៗ ឬ បណ្ដឹង ដែលកើតចេញពីសម្ភារៈមាតិការព័ត៌មាន ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយ ការប្រូម៉ូសិន ការផលិត ការលក់ ការចែកចាយ ឬ ប្រើប្រាស់នៃទំនិញ។

៨.២ អ្នកសន្យា តំណាងអះអាង និងធានាថា៖

៨.២.១ សម្ភារៈមាតិកាព័ត៌មានដែលអ្នកបានផ្ដល់មិនមែនជាមាតិកាដែលហាមឃាត់ និងអនុលោមតាមច្បាប់ជាធរមាន (រួមមាន ប៉ុន្ដែមិនកំណត់ ចំពោះ អាយុអប្បបរមា លក្ខខណ្ឌតម្រូវស្លាកសញ្ញា និងសញ្ញាសម្គាល់ ការធានាលើទំនិញ លក្ខណពិសេស និងលក្ខណវិនិច្ឆ័យនៃមុខងារ ជាអាទិ៍) និងស្របតាមគោលការណ៍របស់ហ្គ្រេបរួមមាន ប៉ុន្ដែមិនកំណត់ចំពោះ គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និង រសើប៖ GrabAds និង GrabFood

៨.២.២ សម្ភារៈមាតិកាព័ត៌មានទាំងអស់ដែលអ្នកបានផ្ដល់ ត្រូវតែមានភាពត្រឹមត្រូវ និងជាព័ត៌មានចុងក្រោយ។ សម្ភារៈមាតិកាព័ត៌មានត្រូវរួមមាន អត្ថបទ ការបដិសេធការទទួលខុសត្រូវ ការព្រមាន ការជូនដំណឹង ស្លាកសញ្ញា ឬ ការចង្អុលបង្ហាញដទៃផ្សេងៗទៀត ដែលច្បាប់តម្រូវឱ្យ តាំងបង្ហាញពាក់ព័ន្ធនឹងសំណើ ការចាត់ចែងផ្សព្វផ្សាយលក់ទំនិញ ការផ្សាយពាណិជ្ជកម្ម ឬ ការផ្ដល់នៃទំនិញ ហើយមិនមាន នូវព័ត៌មានបង្ហាញអំពីផ្លូវភេទ (លើកលែងបានអនុញ្ញាតដោយច្បាប់ជាធរមាន) បរិហាកេរ្តិ៍ ឬ ព័ត៌មានអាសអាភាស។

៨.២.៣ មិនត្រូវផ្តល់នូវសម្ភារៈមាតិកាព័ត៌មាន ឬ ស្វែងរកដើម្បីដាក់លក់ទំនិញនៅលើវេទិការបស់ហ្គ្រេប ឬ ផ្ដល់នូវតំណភ្ជាប់អាសយដ្ឋាន ប្រភពទំព័រ URL ឡើយ លុះត្រាតែអ្នកមានសិទ្ធិ/អាជ្ញាប័ណ្ណក្នុងការផ្តល់ជូនហ្គ្រេបដើម្បីផ្សព្វផ្សាយសម្ភារៈមាតិកាព័ត៌មាននោះ។

៨.៣ ស្របតាមបញ្ញត្តិ និងលក្ខខណ្ឌនៃលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង ភាគីនីមួយៗ​ (“ម្ចាស់អាជ្ញាប័ណ្ណ”) ផ្តល់ឱ្យភាគីម្ខាងទៀត (ហើយ ​ក្នុងករណីហ្គ្រេប ទៅឱ្យក្រុមហ៊ុនសម្ព័ន្ធរបស់ពួកយើង) (“អ្នកទទួលអាជ្ញាប័ណ្ណ”) នូវអាជ្ញាប័ណ្ណដែលមានការកំណត់ មិនផ្តាច់មុខ និង មិនអាចផ្ទេរបាន ក្នុងអាណត្តិនៃកិច្ចព្រមព្រៀង ដើម្បីប្រើប្រាស់ម៉ាក់របស់ភាគីនោះ (ដែលបានកំណត់ខាងក្រោម) ក្រោមមូលដ្ឋានមិនមានការបង់ កម្រៃ​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសម្រាប់តែគោលបំណងនៃការអនុវត្តកាតព្វកិច្ចររបស់អ្នកទទួលអាជ្ញាប័ណ្ណក្រោម លក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀងប៉ុណ្ណោះ។ ដើម្បីគោលបំណងនៃលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង វាក្យសព្ទ “ម៉ាក” មានន័យថាជា ពាណិជ្ជសញ្ញា សេវាសញ្ញា ពាណិជ្ជនាម សិទ្ធិអ្នកនិពន្ធ គំនូរ អាថ៌កំបាំងពាណិជ្ជកម្ម ស្លាកសញ្ញា ពាក្យស្លោក និង សញ្ញាសម្គាល់ផ្សេងៗទៀត របស់ភាគី។ ការប្រើប្រាស់ម៉ាកទាំងអស់របស់ភាគីណាមួយដោយភាគីម្ខាងទៀត នឹងធ្វើឡើងក្នុងទម្រង់ និងទ្រង់ទ្រាយ ដែលបានកំណត់ និងបាន អនុញ្ញាតដោយម្ចាស់របស់ម៉ាកទាំងនោះ។ លើកលែងតែមានចែងច្បាស់លាស់ក្នុងលក្ខខណ្ឌទីផ្សារទាំងនេះ និង/ឬ ក្នុងកិច្ចព្រមព្រៀង គ្មានភាគី ណាមួយអាចប្រើប្រាស់ម៉ាករបស់ភាគីម្ខាងទៀតដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីភាគីនោះបានឡើយ។ សុឆន្ទៈទាំងអស់ ​ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ម៉ាករបស់ភាគីណាមួយដោយភាគីម្ខាងទៀត ត្រូវអនុវត្តដើម្បីផលប្រយោជន៍ របស់ម្ចាស់ម៉ាកទាំងនោះ។ លើកលែង តែមានចែងច្បាស់លាស់ក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង គ្មានភាគីណាមួយបានសន្មត់ថា បានផ្តល់អាជ្ញាប័ណ្ណ ឬ សិទ្ធិក្រោមកម្មសិទ្ធិបញ្ញា ឬ សិទ្ធិកម្មសិទ្ធិផ្សេងទៀតឡើយ។

៨.៤ យើងមិនមានកាតព្វកិច្ចក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ​ ភាពពេញលេញ និងនីត្យានុកូលភាពនៃព័ត៌មានអំពីសម្ភារៈមាតិកាព័ត៌មានឡើយ។ អ្នកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមាតិកាព័ត៌មានរបស់អ្នក។

៨.៥ យើងរក្សាសិទ្ធិក្នុងការសម្រេចលើការប្រើប្រាស់ និងដាក់បង្ហាញនៃសម្ភារៈមាតិកាព័ត៌មាន និងទម្រង់ រូបរាង ការរចនា មុខងារប្រើប្រាស់ និង ទិដ្ឋភាពផ្សេងទៀតទាំងឡាយពាក់ព័ន្ធនឹងមាតិកាព័ត៌មាននៅក្នុង វេទិការបស់ហ្គ្រេប ។

៨.៦ ភាគីនីមួយៗរក្សាសិទ្ធិ កម្មសិទ្ធិ និងផល​ប្រយោជន៍ទាំងអស់ដែលមាននៅក្នុង និងភ្ជាប់ជាមួយបច្ចេកវិទ្យា និងសិទ្ធិលើកម្មសិទ្ធិបញ្ញាផ្សេងៗ។ គ្មាន ភាគីទទួលបានសិទ្ធិណាមួយដែលបានរៀបរាប់ខាងលើពីភាគីម្ខាងទៀត លើកលែងមានការអនុញ្ញាតយ៉ាងច្បាស់លាស់ក្រោមកិច្ចសន្យា/ ការរៀបចំ ជាក់លាក់ សិទ្ធិទាំងអស់ត្រូវបានរក្សាទុក និងមិនត្រូវមានអាជ្ញាប័ណ្ណបង្កប់ណាមួយត្រូវបានផ្តល់ឡើយ។ ភាគីទាំងពីរមិនត្រូវប៉ុនប៉ងចុះបញ្ជីនូវ ពាណិជ្ជសញ្ញាជាក់លាក់ណាមួយ ឬ ឈ្មោះដែនដែលភ័ន្តច្រឡំដោយសារភាពស្រដៀងនឹងភាគីម្ខាងទៀតឡើយ។

៨.៧ លក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀងមិនផ្ទេរឱ្យអ្នកនូវសិទ្ធិលើកម្មសិទ្ធិ ឬ សិទ្ធិ អាជ្ញាប័ណ្ណ ឬ សិទ្ធិកម្មសិទ្ធិបញ្ញាដទៃទៀតក្នុង ទ្រព្យរូបិយ ឬ ទ្រព្យអរូបិយ រួមបញ្ចូលទាំង សូហ្វវែរ (រួមមាន ដោយមិនកំណត់ចំពោះវេទិការបស់ហ្គ្រេប / Grab Platform និងទិន្នន័យ (រួមមាន ដោយមិនកំណត់ចំពោះ ទិន្នន័យនៃការលក់ ទិន្នន័យនៃការប្រតិបត្តិ ទិន្នន័យរបស់អ្នមកុម្ម៉ង់) ដែល បានប្រើប្រាស់ បានទទួល ឬ បានបង្កើតក្រោមសេវាកម្មដែលមានចែងទីនេះឡើយ។ ប្រសិនបើសិទ្ធិទាំងនេះត្រូវបានកើតឡើងដោយសារមូលហេតុ ណាមួយក៏ដោយ អ្នកត្រូវធ្វើអនុប្បទាន ចាត់ចែង ឬ ផ្ទេរ (ហើយឱ្យការផ្ទេរមានសុពលភាព) កម្មសិទ្ធិដែលពេញលេញ និងផ្តាច់មុខលើសិទ្ធិ ទាំងនោះមកហ្គ្រេប ដោយមិនគិតកម្រៃ ឬ សម្រាប់កម្រៃធម្មតា។ អ្នកនឹងប្រើប្រាស់ និងដាក់ឱ្យដំណើរការនូវសូហ្វវែរ  និងទិន្នន័យតែសម្រាប់ គោលបំណងនៃការប្រើប្រាស់សេវាកម្មក្នុង លក្ខខណ្ឌ marketplace ទាំងនេះតែប៉ុណ្ណោះ ហើយនឹងមិនទាមទារសិទ្ធិលើកម្មសិទ្ធិបញ្ញាណាមួយ លក់ ធ្វើអនុប្បទាន ផ្តល់អាជ្ញាប័ណ្ណ បោះផ្សាយ ជួល ឬ ធ្វើអាជីវកម្មលើសូហ្វវែរ ឬ ទិន្នន័យនោះ ហើយនឹងបញ្ឈប់ៗនូវការប្រើប្រាស់ និងប្រតិប្តិការ របស់អ្នកភ្លាមៗ បន្ទាប់ពីការរំលាយកិច្ចព្រមព្រៀង ឬ ប្រសិនបើតម្រូវដោយហ្គ្រេបក្នុងពេលណាមួយ។

៨.៨ លើកលែងចំពោះសេចក្ដីយោងដែលជាក់ស្ដែង ការពិត និងមិនបំភាន់តាមរយៈតំណភ្ជាប់អត្ថបទទៅកាន់ http://www.grab.com ឬ URL ដែលយើងអាចផ្តល់ឱ្យអ្នកក្នុងគោលបំណងនៃសកម្មភាពផ្នែកទីផ្សារ ឬ សកម្មភាពផ្សាយពាណិជ្ជកម្មជាក់លាក់ទាក់ទងនឹងទំនិញ ដែលមាននៅលើវេទិការបស់ហ្គ្រេប / Grab Platform និង ទីផ្សាររបស់ហ្គ្រេប រាល់ការភ្ជាប់ទៅកាន់វេទិការបស់ហ្គ្រេប / Grab Platform, ទីផ្សាររបស់ហ្គ្រេប ឬផ្នែកណាមួយរបស់វាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ប្រសិនបើមិនមានការយល់ព្រមជាមុនដោយ ចាប់។ ទោះបីជាមានបទប្បញ្ញត្តិផ្សេងទៀតក៏ដោយ គេហទំព័រ កម្មវិធី វេទិកា ឬឧបករណ៍ផ្សេងទៀតដែលភ្ជាប់ទៅកាន់វេទិការបស់ហ្គ្រេប / Grab Platform, ទីផ្សាររបស់ហ្គ្រេប ឬ ផ្នែកណាមួយរបស់វាត្រូវបានហាមឃាត់មិនឱ្យ (ក) ការចម្លងខ្លឹមសារដូចដែលមាននៅលើវេទិការបស់ហ្គ្រេប / Grab Platform, ទីផ្សាររបស់ហ្គ្រេប ឬ ផ្នែកណាមួយរបស់វា (“មាតិកាព័ត៌មាន”) (ខ) ដោយប្រើកម្មវិធីរុករកតាមអ៊ីនធឺណិត ឬ បរិយាកាសជុំវិញខ្លឹមសារ (គ) បង្កប់ន័យក្នុងទម្រង់ណាមួយដែល ហ្គ្រេប ឬ ក្រុមហ៊ុនសម្ព័ន្ធណាមួយរបស់ខ្លួនកំពុងគាំទ្រវា ឬវា ផលិតផល ឬសេវាកម្ម (ឃ) បង្ហាញព័ត៌មានមិនពិតអំពីស្ថានភាពណាមួយ រួមទាំងទំនាក់ទំនងរបស់ខ្លួនជាមួយ ហ្គ្រេប ឬ ក្រុមហ៊ុនសម្ព័ន្ធណាមួយរបស់ខ្លួន (ង) ការបង្ហាញព័ត៌មានមិនពិតអំពីផលិតផល ឬសេវាកម្មរបស់ Grab ឬសាខាណាមួយរបស់ខ្លួន និង (f) ការប្រើប្រាស់និមិត្តសញ្ញា ឬ សញ្ញាសម្គាល់របស់ ហ្គ្រេប ឬ ក្រុមហ៊ុនសម្ព័ន្ធណាមួយរបស់ខ្លួន ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីហ្គ្រេប។

៩. ការតំណាងអះអាង និងការធានា

៩.១ អ្នកធ្វើការតំណាងអះអាង និងធានាថា៖

៩.១.១ អ្នកមានសមត្ថភាព និងសិទ្ធិអំណាចក្នុងការចុះក្នុង និងអនុវត្ត និងអនុលោមតាមកាតព្វកិច្ចផ្សេងៗនៃការប្រើប្រាស់សេវាកម្មក្រោម លក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង។

៩.១.២ អ្នកមានសិទ្ធិ និងអំណាចពេញលេញក្នុងការធ្វើប្រតិបត្តិការ និងលក់ទំនិញទៅឱ្យអតិថិជន ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៩.១.៣ អ្នកទទួលស្គាល់បន្ថែមទៀតថា ដោយការប្រើប្រាស់សេវាកម្មនៅទីនេះ អ្នកអនុលោមតាម ក្រមសីលធម៌របស់អាជីវករ

៩.១.៤ អ្នកទទួលស្គាល់ និងយល់ព្រមថាលក្ខខណ្ឌ marketplace ទាំងនេះ កិច្ចព្រមព្រៀង និងគោលការណ៍ផ្សេងៗរបស់ហ្គ្រេប ដែលរួមបញ្ចូលគ្នា បង្កើតបានជាកាតព្វកិច្ចផ្លូវច្បាប់ដែលមានសុពលភាព និងចង់កាតព្វកិច្ច ហើយអនុវត្តចំពោះអ្នកក្នុងអំឡុងអាណត្តិនៃការប្រើប្រាស់សេវា កម្មរបស់អ្នក។

៩.១.៥ ការប្រតិបត្តិ និង/ឬ ការអនុវត្ត ឬ អនុលោមតាមកាតព្វកិច្ចរបស់អ្នកនៅក្រោមលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀងមិន ហើយនឹងមិនបំពាន (i) ច្បាប់ណាមួយដែលអ្នកមានកាតព្វកិច្ចអនុវត្ត ឬ (ii) ការព្រមព្រៀងណាមួយដែលអ្នកជាភាគី ឬ ដែលមាន អនុភាពចំពោះអ្នក ឬ ទ្រព្យសម្បត្តិរបស់អ្នក។ 

៩.១.៦ អ្នកមិននៅក្នុងស្ថានភាពបំពាននៃការព្រមព្រៀងណាមួយដែលចងកាតព្វកិច្ចចំពោះអ្នក ដែលអាចប៉ះពាលយ៉ាងខ្លាំង និងអវិជ្ជមានចំពោះ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ឬ សមត្ថភាពរបស់អ្នកក្នុងការអនុវត្តកាតព្វកិច្ចផ្សេងៗក្រោមលក្ខខណ្ឌទីផ្សារទាំងនេះ និង កិច្ចព្រមព្រៀង ហើយក៏គ្មានបណ្ដឹង នីតិវិធី ការទាមទារ ការប្ដឹង ឬ មជ្ឈកម្មទាមទារ ឬ ការគំរាមកំហែងប្រឆាំងជាមួយអ្នក ដែលអាចមាន ផលប៉ះពាល់ប្រហាក់ប្រហែល និងស្រដៀងឡើយ។

៩.១.៧ អ្នកគឺអនុលោមជាមួយ ហើយមានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតដែលមានសុពលភាពទាំងអស់ ដែលតម្រូវនៅក្រោមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន (រួមមាន ប៉ុន្ដែមិនកំណត់ចំពោះ បទបញ្ញត្តិពាក់ព័ន្ធនឹងភោជនីយដ្ឋាន និងសុវត្ថិភាពចំនីអាហារ) និង

៩.១.៨ មាតិកា ការផ្សព្វផ្សាយ និងសម្ភារៈដែលបានប្រើប្រាស់ ឬ ផ្ដល់ឱ្យពាក់ព័ន្ធនឹងសេវាកម្មក្រោមលក្ខខណ្ឌទីផ្សារ ទាំងនេះត្រូវអនុលោមតាម គោលការណ៍ស្ដីពីខ្លឹមសារអនឡាញមិនសមរម្យ និងរសើប៖ GrabAds និង GrabFood ច្បាប់ជាធរមាន និងមិនត្រូវបំពាន ឬ រំលោភ កម្មសិទ្ធិបញ្ញារបស់តតិយជន និងសិទ្ធិរបស់អ្នកប្រើប្រាស់ឡើយ។

៩.២ អ្នកធានាថា​ការតំណាងអះអាង និងការធានាក្រោមប្រការ ៩.២ ត្រូវបន្តជាការពិតរហូត ដរាបណាអ្នកនៅតែមានកាតព្វកិច្ចចំពោះលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀងនៅតែមានសុពលភាព ហើយករណីដែលកម្រៃសេវាណាមួយនៅមិនទាន់បាទូទាត់ ឬ មិនបានសង និង ត្រូវជូនដំណឹងពួកយើងភ្លាមៗ ក្នុងករណីដែលការតំណាងអះអាង ឬ ការធានាណាមួយលែងជាការពិតក្នុងរូបភាព ឬ ទម្រង់ណាមួយ។

៩.៣ អ្នកធានា ​និងតំណាងអះអាងថា អ្នកមិនត្រូវប្រើប្រាស់សេវាកម្ម GrabFood, GrabMart និង/ឬ កម្មវិធី Grab App​  សម្រាប់គោលបំណងខុសច្បាប់ (រួមបញ្ចូល ការដឹកជញ្ជូនគ្រឿងញៀន ការធ្វើសកម្មភាពណាមួយដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ)។

១០. ការរំលាយ និងការផ្អាកកិច្ចព្រមព្រៀង

១០.១ ភាគីនីមួយៗអាចរំលាយការប្រើប្រាស់នៃសេវាកម្មដែលចែងទីនេះ ដូចដែលមានកំណត់ក្នុងកិច្ចព្រមព្រៀង ក្នុងករណីដែលមានការបំពានយ៉ាង ធ្ងន់ធ្ងរនៃលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង ដោយភាគីម្ខាងទៀត ប្រសិនបើការបំពាននោះមិនត្រូវបានជួសជុលនៅក្នុងរយៈពេល ពីរ (២) ថ្ងៃបន្ទាប់ពីការជូនដំណឹងដោយភាគីដែលមិនបំពាន។

១០.២ ភាគីនីមួយៗអាចរំលាយការប្រើប្រាស់សេវាកម្មដែលមានចែងទីនេះ ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង ដោយមិនមានមូលហេតុ ដោយធ្វើ ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនយ៉ាងតិចដប់បួន (១៤) ថ្ងៃមុនកាលបរិច្ឆេទសុពលភាពនៃការរំលាយដែលបាន ចែងក្នុងសេចក្តីជូន ដំណឹងនោះ ។

១០.៣ គ្រប់ពេល ដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នក យើងអាចរំលាយការប្រើប្រាស់សេវាកម្មរបស់អ្នក ដូចដែលបានកំណត់ក្នុងកិច្ច ព្រមព្រៀងភ្លាមៗ ឬ ផ្អាកសេវាកម្មជាបណ្តោះអាសន្ន ប្រសិន៖

១០.៣.១ យើងសង្ស័យថាមានសកម្មភាពខុសច្បាប់ ល្មើសច្បាប់ និង/ឬ ក្លែងបន្លំដែលបានប្រព្រឹត្តដោយអ្នក និង/ឬ និយោជិត ឬ អណត្តិគាហក របស់អ្នក 

១០.៣.២ មាននូវចំនួនជំទាស់ដែលអ្នកត្រូវប្រគល់ត្រឡប់វិញ ឬ សងត្រឡប់នូវចំនួនទឹកប្រាក់នោះមកកាន់ពួកយើង 

១០.៣.៣ អ្នកបន្តទទួលបានការផ្ដល់មតិវាយតម្លៃមិនល្អម្តងហើយម្តងទៀតពីអ្នមកុម្ម៉ង់ ឬ បណ្ដឹងរិះគន់ចំពោះការខកខានមិនបាន បំពេញតាមការកុម្ម៉ង់ទិញទំនិញ

១០.៣.៤ អ្នករំលោភ​បទប្បញ្ញត្តិទាក់ទងនឹងសុវត្ថិភាពចំនីអាហារ ឬ បទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងភោជនីយដ្ឋាន/ ទីតាំងលក់ទំនិញ និង/ឬ កាតព្វកិច្ចចំពោះទំនិញ ឬ

១០.៣.៥ នៅក្នុងគំនិតដែលសមហេតុផលរបស់ពួកយើង អ្នកបំពានបញ្ញត្តិណាមួយនៃលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង ឬ អាច ប៉ះពាលជាអវិជ្ជមានលើអាជីវកម្មរបស់ហ្គ្រេប។

ដើម្បីជៀសវាងការភ័ន្តច្រលំ ការផ្អាកសេវាកម្មមិនត្រូវបញ្ដាលឱ្យមានការរំលាយកិច្ចព្រមព្រៀងទេ បញ្ញត្តិនៃកិច្ចព្រមព្រៀងត្រូវរក្សាសុពលភាព អនុវត្តដដែល។

១០.៤ គ្រប់ពេល ដោយមានការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ភាគីម្ខាងទៀត ភាគីនីមួយៗអាចរំលាយការប្រើប្រាស់សេវាកម្មនៅទីនេះ ដូច ដែលមានចែងក្នុងកិច្ចព្រមព្រៀងភ្លាមៗ ប្រសិនបើភាគីម្ខាងទៀតរំលាយ ឬ ផ្អាកអាជីវកម្មរបស់ខ្លួន ចូលក្នុងនីតិវិធីធនក្ស័យ ឬ អសាធនីយ ឬ ដំណើរការនីតិវិធីស្រដៀងគ្នា ឬ ត្រូវបានហាមឃាត់ដោយច្បាប់ បទប្បញ្ញត្តិ ឬ ការហាមឃាត់ណាមួយ ដែលមិនឱ្យភាគីម្ខាងទៀតនោះអនុវត្ត កាតព្វកិច្ចរបស់ខ្លួននៅក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង។

១០.៥ ការរំលាយការប្រើប្រាស់សេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ ដូចមានចែងក្នុងកិច្ចព្រមព្រៀងនឹងមិនត្រូវបានរួចផុត ឬ កម្រិតកាតព្វកិច្ច ការទទួលខុសត្រូវ និងការទទួលបន្ទុករបស់គូភាគី ដែលមានមុនពេលរំលាយឡើយ។

១១. ការការពារ និងផ្ដល់សំណង

១១.១ ភាគីនីមួយៗ (“ភាគីការពារ”) ត្រូវផ្ដល់សុវត្ថិភាព ការពារ និងរក្សាមិនឱ្យមានគ្រោះថ្នាក់ចំពោះភាគីម្ខាងទៀត ក្រុមហ៊ុនសម្ព័ន្ធ និងអភិបាល មន្ដ្រី និយោជិត​ និងអាណត្តិគាហករបស់ភាគីម្ខាងទៀត (“ភាគីទទួលការការពារ”) ឱ្យរួចផុតពី និងប្រឆាំងជាមួយនឹងការទាមទារ ការខូចខាត ការបាត់បង់ និងការចំណាយផ្នែកណាមួយ និងទាំងអស់ (រួមបញ្ចូលទាំង កម្រៃមេធាវីដែលសមហេតុផល) (រួមគ្នា ហៅថា “ការបាត់បង់”) ពាក់ព័ន្ធនឹងការទាមទារពីតតិយជនដែលកើតចេញពី ឬ ទាក់ទងនឹង៖ (ក)​ ការធ្វេស​ប្រហែស ឬ ការប្រព្រឹត្តខុសដោយចេតនារបស់ភាគីការពារ​ និងនិយោជិត ឬ អាណត្តិគាហករបស់ខ្លួនក្នុងការប្រើប្រាស់សេវាកម្មដែលមានចែងក្នុងទីនេះ (ខ) ការទាមទារណាមួយដែលភាគីការពារបាន បំពានការតំណាងអះអាង និងការធានារបស់ខ្លួនក្នុងការប្រើប្រាស់សេវាកម្មដែលមានចែងនៅទីនេះ (គ) ការទាមទារណាមួយដែលម៉ាករបស់ភាគី ការពារបានរំលោភបំពានកម្មសិទ្ធិបញ្ញារបស់តតិយជន ដរាបណាម៉ាកនោះត្រូវបានប្រើប្រាស់ក្នុងទម្រង់ ដែលភាគីការពារបានអនុញ្ញាត ឬ (ឃ) ការបំពានណាមួយ និង/ឬ ការមិនគោរពតាមច្បាប់ស្ដីពីកិច្ចការពារទិន្នន័យជាធរមាន។ ជាងនេះទៅទៀត អ្នកត្រូវផ្ដល់សុវត្ថិភាព ការពារ និងរក្សាមិន ឱ្យមានគ្រោះថ្នាក់ពី និងប្រឆាំងជាមួយនឹងការបាត់បង់ណាមួយ ឬ ទាំងអស់ ដែលទាក់ទងនឹងការទាមទាររបស់តតិយជន ដែលកើតឡើងពី ឬ ពាក់ព័ន្ធនឹងការរំលោភបំពាន ឬ ការចោទប្រកាន់ថាបំពានច្បាប់ វិធាន ឬ បទប្បញ្ញត្តិដែលទាក់ទងនឹងការលក់ម្ហូបអាហាររាយ ឬ សុខភាព និង សុវត្ថិភាព និងកិច្ចការពារអ្នកប្រើប្រាស់ លើកលែង តែការខាតបង់នោះកើត ចេញពីការធ្វេសប្រហែសធ្ងន់ធ្ងរ ឬ ការប្រព្រឹត្តខុស ដោយចេតនារបស់ ហ្គ្រេប ឬ និយោជិតរបស់ពួកយើង។

១១.២ អ្នកត្រូវធានាសិទ្ធិបន្តក្នុងការប្រើប្រាស់ កាន់កាប់ ឬ ទទួលបានសេវាកម្មតាមខ្លឹមសារ ដែលបានកំណត់ក្នុងលក្ខខណ្ឌ marketplace ទាំងនេះ និងកិច្ចព្រមព្រៀង។

១១.៣ ទោះបីជាមានចែងក្នុងបញ្ញត្តិនៃលក្ខខណ្ឌរបស់អាជីវករនេះក៏ដោយ គូភាគីយល់ព្រមថា គ្មានភាគីណាមួយត្រូវទទួលខុសត្រូវចំពោះភាគីម្ខាងទៀត លើការបាត់បង់ប្រាក់ចំណេញ សុឆន្ទៈ ឱកាសពាណិជ្ជកម្ម និងប្រាក់សន្សំដែលត្រូវបានរំពឹងទុក ឬ លើការបាត់បង់ដោយប្រយោល ឬ ផលវិបាកនៃ ការបាត់បង់ ឬ ការខូចខាតដែលទទួលរង ឬ ​កើតឡើងពីភាគីណាមួយឡើយ។

១២. ដែនកំណត់នៃការទទួលខុសត្រូវ

១២.១ សេវាកម្មដែលមានចែងក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះត្រូវបានផ្តល់ជូនលើមូលដ្ឋាន “ក្នុងសភាពជាក់ស្តែង”។ លើកលែងមានចែងជាក់លាក់ ក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ ឬ កិច្ចព្រមព្រៀង យើងមិនធ្វើការតំណាងអះអាង ឬ ធានាបន្ថែមទៀត ក្នុងទម្រង់ ការបង្ហាញ ឬ បង្កប់ណាមួយឡើយ រួមមានទាំង (i) ការធានាបង្កប់ន័យស្ដីពីលក្ខណពាណិជ្ជកម្មក្នុងទីផ្សារ សម្បទាសម្រាប់គោលបំណងពិសេស កម្មសិទ្ធិ​ និងការមិនបំពាន (ii) សេវាកម្មនឹងស្របតាមតម្រូវការរបស់អ្នក តែងតែមាន អាចអាក់សេសចូលបាន មិនមានការរំខាន ទាល់ពេលវេលា សុវត្ថិភាព​ ឬ ប្រតិបត្តិដោយមិនមានបញ្ហា (iii) ព័ត៌មាន មាតិកា សម្ភារៈ ឬ ផលិតផល រួមបញ្ចូលលើវេទិការបស់ហ្គ្រេប / Grab Platform នឹងដូចតាមការអះអាងរបស់ហ្គ្រេប មានដាក់សម្រាប់លក់ទាន់ពេលវេលា អាចលក់បានដោយស្របច្បាប់ ឬ ហ្គ្រេប និងអ្នមកុម្ម៉ង់នឹងធ្វើសកម្មភាពតាមការសន្យា (iv) ការធានាដោយបង្កប់ន័យដែលកើតចេញពីការធ្វើជំនូញ ឬ ធ្វើពាណិជ្ជកម្ម​ ណាមួយ និង (v) រាល់កាតព្វកិច្ច ការទទួលខុសត្រូវ សិទ្ធិ ការទាមទារ ឬ ការសងសំណងក្នុងអំពើអនីត្យានុកូល លុះត្រាតែមានការកើតចេញ ពីអំពីនៃការឆបោក ការធ្វេសប្រហែស ឬការប្រព្រឹត្តកំហុសដោយចេតនាដោយពួកយើង។ អ្នកទទួលស្គាល់ថារាល់ព័ត៌មាន និងសម្ភារៈដែលបាន ផ្តល់ជូនដោយ ឬ តាមវេទិការបស់ហ្គ្រេប / Grab Platform អាចមាននូវភាពមិនត្រឹមត្រូវ ឬ ខុស ហើយហ្គ្រេប ដោយបានចែងជាក់លាក់មិន ទទួលខុសត្រូវចំពោះភាពមិនត្រឹមត្រូវនោះ ត្រឹមកម្រិតដែលអនុញ្ញាតដោយច្បាប់។ រាល់តំណភ្ជាប់ដែលមានលើវេទិការបស់ហ្គ្រេប / Grab Platform គឺត្រូវបានផ្ដល់ ជូនសម្រាប់ភាពងាយស្រួលរបស់អ្នក ដើម្បីផ្តល់ជូនព័ត៌មានបន្ថែមប៉ុណ្ដោះ។ នេះមិនបានកំណត់ថា យើងគាំទ្រលើខ្លឹមសារនៃព័ត៌មានទាំងនោះ ហើយយើងមិនមានការទទួលខុសត្រូវចំពោះខ្លឹមសារនៃតំណភ្ជាប់ខាងក្រៅឡើយ។

១២.២ យោងតាម ប្រការ ១២.១ ខាងលើ ក្នុងនាមខ្លួនឯង និងក្នុងនាមអ្នមកុម្ម៉ង់ អ្នកយល់ព្រមលើកលែងហ្គ្រេប (និងអាណត្តិគាហករ និង និយោជិតរបស់ពួកយើង) ឱ្យរួចផុតពីការទាមទារ និងការខូចខាត (ដោយជាក់ស្ដែងផ្ទាល់ និងជាផល) នៃគ្រប់ទម្រង់ ទោះបីជាប្រភេទណាមួយ ឬ លក្ខណៈធម្មជាតិ បានដឹង ឬ មិនបានដឹង សង្ស័យ ឬ មិនសង្ស័យ បានបង្ហាញ ឬ មិនបានបង្ហាញ ដែលកើតចេញពី ឬ ពាក់ព័ន្ធនឹងហេតុទាំងនោះ ដែលការលើកលែងនោះនឹងមិនត្រូវយកមកអនុវត្តចំពោះការទាមទារជាក់ស្តែង ឬ ការខូចខាត ដែលកើតចេញពីការឆបាក ការធ្វេសប្រហែស ឬ កំហុសដោយចេតនារបស់យើងឡើយ។

១២.៣ យើងមិនត្រូវទទួលខុសត្រូវចំពោះកំហុសអក្ខរាវិរុទ្ធ ឬ កំហុសឆ្គងផ្សេងៗទៀត ឬ ការមិនអនុវត្តក្នុងការទទួលយក វិក្កយបត្រ សម្ភារៈមាតិកាព័ត៌មា ឬ ឯកសារផ្សេងៗទៀតដែលជាផ្នែករបស់ហ្គ្រេប ហើយត្រូវជាកម្មវត្ថុនៃការកែតម្រូវដោយមិនមានការទទួលខុសត្រូវណាមួយចំពោះហ្គ្រេបឡើយ។

១២.៤ ត្រឹមកម្រិតដែលអនុញ្ញាតដោយច្បាប់ និងទោះបីជាមានចែងនៅក្នុងលក្ខខណ្ឌទីផ្សារ និងកិច្ចព្រមព្រៀងក៏ដោយ ការទទួលខុសត្រូវសរុបទាំង អស់របស់ហ្គ្រេប និងសម្ព័ន្ធរបស់ហ្គ្រេប និងបុគ្គលិករ អភិ​បាល ដៃគូ​ និយោជិត និងអ្នកម៉ៅការរបស់ពួកយើង និងអ្នកណាមួយរបស់ពួកគេ ចំពោះ អ្នក ឬ អ្នកណាមួយដែលទាមទារដោយ ឬ តាមរយៈអ្នក ដែលធ្វើឡើងសម្រាប់ការទាមទារ ការខាតបង់ ចំណាយ ឬ ការខូចខាតណាមួយ ឬ ទាំងអស់ រួមមានទាំងកម្រៃសេវាមេធាវី និងចំណាយ និងចំណាយលើអ្នកជំនាញជាសាក្សី និងចំណាយទោះជាក្នុងសណ្ឋានអ្វីក៏ដោយ ឬ ការទាមទារការចំណាយ ដែលជាលទ្ធផលកើតចេញពី ឬ ពាក់ព័ន្ធនឹងលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង ដោយមូលហេតុមួយ ឬ ច្រើន ការទទួលខុសត្រូវនោះមិនត្រូវលើសកម្រៃសេវាកម្មដែលហ្គ្រេបទទួលបានពីអ្នកសម្រាប់ខែមុននៃកាលបរិច្ឆេទនៃការទទួលខុសត្រូវបានកើតឡើង ឬ ស្មើនឹងចំនួនទឹកប្រាក់ម្ភៃលាន (២0 000 000​ រៀល) ឡើយ (មួយណា ដែលតិចជាងចំនួននេះ)។ ប្រការនេះមានចេតនា ការកំណត់នេះត្រូវ អនុវត្ត ចំពោះការទទួលខុសត្រូវណាមួយ ឬ ទាំងអស់ ឬ មូលហេតុនៃសកម្មភាពអ្វីក៏ដោយ បានចោទប្រកាន់ ឬ កើតឡើង លុះត្រាតែមានការហាមឃាត់ដោយច្បាប់។

១៣. ទិន្នន័យអំពីភូមិសាស្ដ្រ (GEO DATA)

១៣.១ យើងផ្តល់នូវសិទ្ធិដែលមានកម្រិត មិនផ្តាច់មុខ មិនអាចផ្ទេរបាន អាចដកហូតបាន និងអាជ្ញាប័ណ្ណដោយមិនគិតថ្លៃនៅកម្ពុជាក្នុងអាណត្តិនៃ ការប្រើប្រាស់នៃសេវាកម្មដូចដែលបានចែងក្នុងកិច្ចព្រមព្រៀង ស្របតាមការកម្រិតលើការផ្តល់អាជ្ញាប័ណ្ណដែលចែងក្នុងប្រការ ១៣.២ ខាងក្រោម និងលក្ខខណ្ឌដទៃទៀតនៅក្នុងលក្ខខណ្ឌទីផ្សារ ទាំងនេះ និងកិច្ចព្រមព្រៀងឱ្យទៅអ្នកដើម្បីប្រើប្រាស់ទិន្នន័យភូមិសាស្រ្ត សម្រាប់គោលបំណងឱ្យអ្នក៖

១៣.១.១  អាក់សេសចូល និងពិនិត្យកំណត់ត្រាប្រតិបត្តិការសម្រាប់គោលបំណងផ្ទៃក្នុងរបស់អាជីវកម្ម

១៣.១.២ បង្ហាញកំណត់ត្រាប្រតិបត្តិការទៅលើអតិថិជនរបស់ក្រោយរបស់អ្នក ដែលប្រើប្រាស់សេវាកម្មរស្របតាមលក្ខខណ្ឌទីផ្សារទាំងនេះ

១៣.១.៣  ធ្វើប្រតិបត្តិការ និងបញ្ចប់ការកុម្ម៉ង់ទិញរបស់អ្នមកុម្ម៉ង់

១៣.១.៤ ផ្តល់នូវទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេបទៅកាន់ដៃគូដឹកជញ្ជូន សម្រាប់គោលបំណងនៃការដឹកជញ្ជូនទំនិញទៅអ្នកប្រើប្រាស់ចុង ក្រោយតែប៉ុណ្ណោះ និង

១៣.១.៥ អនុលោមតាមច្បាប់ជាធរមានស្តីពីការបង្ហាញព័ត៌មានអំពីកំណត់ត្រាប្រតិបត្តិការដែលតម្រូវទៅកាន់និយ័តករ​ ឬ ភ្នាក់ងារអនុវត្តច្បាប់។

១៣.២ អ្នក៖ 

១៣.២.១ មិនត្រូវមិនប្រើប្រាស់ទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេបសម្រាប់គោលបំណងណាមួយដែលមិនអនុញ្ញាតក្រោមលក្ខខណ្ឌទីផ្សារទាំងនេះ ឬ កិច្ចព្រមព្រៀង ឬ ក្នុងបែបបទណាដែលផ្ទុយច្បាប់ ឬ បទដ្ឋានគតិយុត្ត ឬ ការណែនាំ ឬ ការស្នើសុំណាមួយឡើយ និង

១៣.២.២ ត្រូវធានាថាបុគ្គលិកខ្លួន និងបុគ្គលិករបស់ខ្លួន និងដៃគូដឹកជញ្ជូនមិនត្រូវដកស្រង់ ទាញយក លុប ប្រើប្រាស់ ធ្វើអាជីវកម្ម ចែកចាយ ចែកចាយឡើងវិញ ផ្សព្វផ្សាយ ថតចម្លង ឬ រក្សាទុកនូវទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេប ឬ កំណត់ត្រាប្រតិបត្តិការសម្រាប់ គោលបំណង ណាមួយដែលមិនអនុញ្ញាតដោយជាក់លាក់ដោយលក្ខខណ្ឌទីផ្សារ ទាំងនេះ ឬ កិច្ចព្រមព្រៀង ឬ ការព្រមព្រៀង/ ការរៀបចំផ្សេងៗ ទៀតឡើយ

១៣.២.៣ គ្រប់ពេលវេលា តាមការស្នើសុំពីយើង ឬ បន្ទាប់ពីការរំលាយការប្រើប្រាស់របស់អ្នកនៃសេវាកម្ម ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង មិនត្រូវបំផ្លាញ និងជម្រះចោលទាំងអស់នៃប្រព័ន្ធផ្ទៃក្នុង និងរក្សាទុកទាំងអស់របស់អ្នកនូវទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេបណាមួយ ឬ ទាំងអស់ (រួមបញ្ចូលទាំងការទាញយក​ ឬ ថតចម្លងណាមួយ) លើកលែងតែកំណត់ត្រាប្រតិបត្តិការដែលអាចរក្សាទុកសម្រាប់ ប្រតិបត្តិការដែលបានកំណត់ក្នុងប្រការ ១៣.១ និង

១៣.២.៤ ត្រូវធានាថាដៃគូដឹកជញ្ជូនត្រូវលុបចោលភា្លមៗទិន្នន័យភូមិសាស្រ្តរបស់ហ្គ្រេប និង កំណត់ត្រាប្រតិបត្តិការណាមួយ ក្រោយការបំពេញ ការដឹកជញ្ជូននៃម្ហូបអាហារទៅកាន់អ្នមកុម្ម៉ង់។

១៣.៣ អ្នកអនុញ្ញាតឱ្យហ្គ្រេបនូវសិទ្ធិដែលមានលក្ខណៈសាកល អចិន្ត្រៃយ៍ ដោយមិនគិតថ្លៃ មិនអាចដកហូត មានសិទ្ធិ ក្នុងការផ្តល់អាជ្ញាប័ណ្ណ បន្តដោយសេរី និងមិនផ្តាច់មុខ ក្នុងការប្រើប្រាស់ កែប្រែ បកប្រែ ធ្វើការសិក្សាចម្លង រៀបចំឡើងវិញ ​បំបែក បញ្ចូលគ្នា ចងក្រង ថតចម្លង ឬ បង្កើត ស្នាដៃបន្តនៃទិន្នន័យពាក់ព័ន្ធនឹងភូមិសាស្រ្ត (“ទិន្នន័យ”) ពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មណាមួយរបស់ហ្គ្រេប និងក្រុមហ៊ុនសម្ព័ន្ធពួកយើង។ ទោះបីជាមានចែងខាងលើក៏ដោយ អ្នកយល់ព្រមថាសិទ្ធិលើកម្មសិទ្ធិបញ្ញាណាមួយ​ ឬ ទាំងអស់ពាក់ព័ន្ធនឹងការងារណាមួយ ឬ ព័ត៌មានណាមួយ ក្នុងទម្រង់ណាមួយ ឬ សណ្ឋាន ដែលអាចត្រូវបានបង្កើត តាក់តែង អភិវឌ្ឍ​ ឬ ផលិតដោយហ្គ្រេប ដោយប្រើប្រាស់ទិន្នន័យដែល មានទទួលអាជ្ញាប័ណ្ណ ដែលបានផ្តល់ជាកម្មសិទ្ធិទាំងស្រុងឱ្យមកហ្គ្រេប។ ដើម្បីជៀសវាងការភ័ន្តច្រលំ អ្នកត្រូវផ្តល់នូវជំនួយនោះ ដែលហ្គ្រេបអាចតម្រូវ ដើម្បី ធ្វើយុត្តិកម្ម និងធ្វើសុក្រឹតកម្មនូវកម្មសិទ្ធិ សិទ្ធិ និងនាមជាម្ចាស់កម្មសិទ្ធិរបស់ពួកយើង ចំពោះសិទ្ធិលើកម្មសិទ្ធិបញ្ញាដែលបានរៀបរាប់។

១៤. ការរក្សាការសម្ងាត់

១៤.១ គូភាគីយល់ព្រមថា ក្នុងអាណត្តិនៃការប្រើប្រាស់នៃសេវាកម្មនៅទីនេះ ដូចដែលបានចែងក្នុងកិច្ចព្រមព្រៀង ភាគី ហៅថា (“ភាគីទទួល”) អាច ទទួលបានព័ត៌មានសម្ងាត់ពីភាគីម្ខាងទៀត ហៅថា (“ភាគីលាតត្រដាង”)​។ ភាគីទទួល អាចប្រើប្រាស់ព័ត៌មានសម្ងាត់របស់ភាគីលាតត្រដាង ដើម្បីបំពេញកាតព្វកិច្ច និង/ឬ អនុវត្តសិទ្ធិរបស់ខ្លួនតែប៉ុណ្ណោះ។ ព័ត៌មានសម្ងាត់ត្រូវរក្សាទុកជាការសម្ងាត់ដាច់ខាតដោយភាគីទទួល និងមិនត្រូវ លាតត្រដាងឱ្យតតិយជនឡើយ (លើកលែងតែអភិបាល អ្នកគ្រប់គ្រង មន្ដ្រី និយោជិត សវនករ និងទីប្រឹក្សាអាជីព ដែលមានត្រូវដឹងអំពីព័ត៌មាន សម្ងាត់នោះដើម្បីគោលបំណងផ្ដល់ និងប្រើប្រាស់សេវាកម្មដែលក្នុងលក្ខខណ្ឌទាំងនេះ) ដោយផ្ទាល់ ឬ ដោយប្រយោល ដោយមិនមាន ការអនុញ្ញាតជាលាយលក្ខណ៍អក្សរទុកជាមុនពីភាគីលាតត្រដាង ក្នុងអំឡុងអាណត្តិនៃកិច្ចព្រមព្រៀង ឬ បន្ទាប់ពីការរំលាយនៃកិច្ចព្រមព្រៀង។ កាតព្វកិច្ចនេះមិនអនុវត្តលើព័ត៌មាន៖ (i) ដែលដឹងលឺជាសាធារណៈ ដោយមិនបានរំលោភបំពានការរក្សាការសម្ងាត់ ឬ (ii) ដែលត្រូវបាន ទាមទារឱ្យមានការលាតត្រដាងជាសាធារណៈស្របតាមច្បាប់ បទប្បញ្ញត្តិ វិធាន បទបញ្ជា សេចក្តីសម្រេចរបស់តុលាការ ស្ថាប័នរដ្ឋ ពាក់ព័ន្ធ អាជ្ញាធរត្រួតពិនិត្យណាមួយ ឬ តាមរយៈនីតិវីធីតុលាការ ឬ (iii) ដែលលាតត្រដាងជាសាធារណៈ ដោយមិនមែនជាកំហុសរបស់ ភាគីទទួល ឬ អាណត្តិគាហកដែលត្រូវបំពេញកិច្ចណាមួយជំនួសភាគីទទួល ឬ (iv) ដែលលាតត្រដាងទៅភាគីទទួលដោយតតិយជន ដែលមិនមានកាតព្វកិច្ច ក្នុងការរក្សាព័ត៌មានសម្ងាត់។

១៤.២ កាតព្វកិច្ចរក្សាការសម្ងាត់ខាងលើ ត្រូវមានសុពលភាពរយៈពេលមួយ (១) ឆ្នាំ បន្ទាប់ពីការរំលាយកិច្ចព្រមព្រៀង ឬ រហូតដល់ព័ត៌មានសម្ងាត់ បានដឹងលឺជាសាធារណៈសម្រាប់ពេលណាមួយដែលនឹងកើតឡើងមុន។

១៤.៣ អ្នកទទួលស្គាល់ និងយល់ព្រមថា ប្រសិនបើអ្នកបំពានកាតព្វកិច្ចនៃការរក្សាព័ត៌មានសម្ងាត់នៅក្រោមប្រការនេះ ការបំពាននោះក្លាយជាការបំពាន លក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀងយ៉ាងធ្ងន់ធ្ងរ។ ក្នុងករណីនេះ យើងមានសិទ្ធិក្នុងការរំលាយការប្រើប្រាស់សេវាកម្មរបស់អ្នកក្នុងលក្ខខណ្ឌទីផ្សារទាំងនេះ ។ ការរំលាយនេះមិនប៉ះពាល់ដល់សិទ្ធិរបស់យើងក្នុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងជាមួយអ្នក ដើម្បីស្ដារលើងវិញនូវ ការបាត់បង់ ឬ ការខូចខាតផ្សេងៗ ដែលកើតចេញពីការបំពាននោះ។ ហេតុដូច្នេះ សូមរក្សាព័ត៌មានសម្ងាត់ជានិច្ច និងមិនត្រូវលាតត្រដាងគ្រប់ ព័ត៌មានសម្ងាត់ទាំងអស់ទៅតតិយជនឡើយ។

១៥. ទិន្នន័យបុគ្គល

១៥.១ គូភាគីត្រូវគោរពតាមកាតព្វកិច្ចរៀងៗខ្លួនក្រោមច្បាប់ និងបទប្បញ្ញត្តិជាធរមានដែលទាក់ទងនឹងទិន្នន័យបុគ្គល ពាក់ព័ន្ធនឹងការនឹងការប្រើប្រាស់ សេវាកម្មនៅទីនេះ។

១៥.២ ត្រឹមកម្រិតដែលច្បាប់អនុញ្ញាត្ត អ្នកតំណាងអះអាង និងធានាថា៖

១៥.២.១ ត្រូវប្រើប្រាស់ លាតត្រដាង រក្សាទុក តម្កល់ទុក ឬធ្វើប្រព្រឹត្តកម្មលើ ទិន្នន័យបុគ្គលរបស់ហ្គ្រេប សម្រាប់តែក្នុងគោលដៅអនុវត្ត កាតព្វកិច្ចរបស់ខ្លួនស្ថិតនៅលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង ប៉ុណ្ណោះ ។ ដោយមិនប៉ះពាល់ដល់ភាពទូទៅដូចបាន រៀបរាប់ខាងលើ អ្នកមិនត្រូវប្រើប្រាស់ទិន្នន័យបុគ្គលរបស់ហ្គ្រេបបម្រើដល់គោលបំណងផ្នែកទីផ្សារដោយផ្ទាល់បានឡើយ

១៥.២.២ អ្នកយល់ព្រមអាក់សេសចូលទៅក្នុងទិន្នន័យបុគ្គលរបស់ហ្គ្រេបដែលបានផ្ដល់ឱ្យអ្នកដោយពួកយើង សម្រាប់គោលដៅអនុវត្តកាតព្វកិច្ច របស់អ្នកក្នុងលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង ដោយប្រើប្រាស់ឧបករណ៍កុម្ម៉ង់ទិញ ឬ ឧបករណ៍ផ្សេងដែលផ្ដល់ដោយពួកយើង ប៉ុណ្ណោះ។ អ្នកមិនត្រូវទាញយក ថតចម្លង ទម្កល់ទុក ទោះបីដោយផ្ទាល់ ឬ ដោយប្រយោលក្ដីនូវទិន្នន័យបុគ្គលណាមួយដែលធ្វើ ឱ្យមានដោយពួកយើងឡើយ

១៥.២.៣ អ្នកត្រូវការពារទិន្នន័យបុគ្គលរបស់ហ្គ្រេបប្រឆាំងជាមួយនឹងការលួចចូលដោយគ្មានការអនុញ្ញាត ឬ ចែដន្យ ការប្រមូល ការប្រើប្រាស់ ការលាតត្រដាង និងការបំផ្លិចបំផ្លាញ ហើយត្រូវធានាថាវិធានការសន្ដិសុខត្រូវបានអនុវត្ដដើម្បីការពារឱ្យបានល្អ និង

១៥.២.៤ អ្នកត្រូវជូនដំណឹងមកពួកយើងជាលាយល័ក្ខណ្ឌអក្សដោយគ្មានការពន្យាពេល (ក្នុងករណីមួយចំនួន គឺមិនត្រូវឱ្យលើសពីរយៈពេល ២៤ “ម្ភៃបួន” ម៉ោងឡើយ) នៅពេលដែលបានដឹង ឬ សង្ស័យថាមានករណីដូចមានចែងក្នុងកថាខណ្ឌ ១៥.២.៣ ខាងលើបានកើតឡើង និង ត្រូវចាត់ វិធានការចាំបាច់ភ្លាមៗ ដើម្បីជួសជុលស្ថានភាពនោះ និងបង្ការការកើតឡើងជាថ្មី ។

១៦. ប្រធានសក្ដិ

គូភាគី បានលើកលែងពីការទទួលខុសត្រូវនៃកាតព្វកិច្ចរបស់ខ្លួន (លើកលើងតែកាតព្វកិច្ចបង់ប្រាក់) និងការពន្យារនៃកិច្ចការដោយសារមូលហេតុប្រធានសក្តិ។ ប្រសិនបើករណីប្រធានសក្តិបន្តក្នុងអំឡុងពេលលើសពីហុកសិប (៦០) ថ្ងៃ (ឬ អំឡុងពេលផ្សេងទៀតដែលគូភាគីបានយល់ព្រម) និងភាគីទាំងពីរ បានចរចាដោយភាពសុចរិតស្មោះត្រង់ ហើយមិនបានដោះស្រាយតាមសេចក្តីសម្រេចសមស្របណាមួយទេ នោះភាគីនីមួយៗត្រូវមានសិទ្ធិរំលាយកិច្ចព្រមព្រៀងដោយការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀត។

១៧. ស្វ័យភាពនៃបញត្តិ

អសុពលភាព ឬ ការភាពមិនអាចអនុវត្តបានដោយមូលហេតុណាមួយនៃផ្នែកណាមួយនៃលក្ខខណ្ឌទីផ្សារទាំងនេះមិនត្រូវមានផលប៉ះពាល់ ឬ ប្រែប្រួលដល់សុពលភាព ឬ អានុភាពនៃផ្នែកដទៃទៀតនៃលក្ខខណ្ឌទីផ្សារទាំងនេះឡើយ។

១៨. ថ្លៃ និងការចំណាយផ្សេងៗ

លុះត្រាតែមានចែងនៅក្នុងលក្ខខណ្ឌទីផ្សារទាំងនេះ និង/ឬ កិច្ចព្រមព្រៀង ភាគីនីមួយៗត្រូវទទួលខុសត្រូវលើចំណាយដោយខ្លួនឯងដែល ទាក់ទងនឹងការចរចា ការរៀបចំ ការចុះកិច្ចសន្យា និងការអនុវត្ត ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករទាំងនេះ។

១៩. អនុប្បទាន

គ្មានភាគីណាមួយមានសិទ្ធិក្នុងការធ្វើអនុប្បទាន ឬ ផ្ទេរសិទ្ធិ និង/ឬ កាតព្វកិច្ច (ដោយផ្នែក ឬ ទាំងស្រុង) ទៅកាន់បុគ្គលណាមួយ លុះត្រាតែ មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីភាគីម្ខាងទៀត លើកលែងតែ (i) អនុប្បទានដោយអ្នកដែលបានអនុញ្ញាតខាងលើ និង (ii) ដែលអ្នក យល់ព្រមថា យើងអាចធ្វើអនុប្បទាន និង/ឬ ផ្ទេរសិទ្ធិនិងកាតព្វកិច្ចណាមួយក្រោមលក្ខខណ្ឌ marketplace ទាំងនេះ និងនៅក្រោមកិច្ចព្រមព្រៀងទៅ សម្ព័ន្ធរបស់យើង ដោយពុំចាំបាច់មានការឯកភាពរបស់អ្នក។ ក្នុងការធ្វើអនុប្បទាន ឬ ផ្ទេររបស់យើង អ្នកយល់ព្រមខិតខំឱ្យអស់លទ្ធភាពដើម្បី ផ្តល់កិច្ចសហប្រតិបត្តិការទៅកាន់ពួកយើង និងធ្វើសកម្មភាពចាំបាច់ ឬ ពាក់ព័ន្ធដែលយើងសើ្នសុំ ហើយអ្នកយល់ព្រមថាអនុប្បទាន និង/ឬ ការផ្ទេរសិទ្ធិ និង/ឬ កាតព្វកិច្ចក្រោមលក្ខខណ្ឌទីផ្សារ ទាំងនេះ និងកិច្ចព្រមព្រៀងនេះមានអានុភាពស្របច្បាប់។

២០. ការជូនដំណឹង

លុះត្រាតែមានចែងក្នុងលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង ការជូនដំណឹងទាំងអស់ដែលជូន ឬ ផ្តល់ឱ្យពាក់ព័ន្ធនឹងសេវាកម្មក្នុង លក្ខខណ្ឌរបស់អាជីវករទាំងនេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ។ គូភាគីអាចជូនដំណឹងតាមរយៈសំបុត្រអេឡិចត្រូវនិក និងការបញ្ចូនដោយដៃទៅ កាន់អាសយដ្ឋានដែលបានផ្ដល់ក្នុងកិច្ចព្រមព្រៀង។ ការជូនដំណឹងនោះត្រូវបានចាត់ទុកថាបានទទួលនៅពេលដែល (i) ផុតរយៈពេល ៤៨ ម៉ោង បន្ទាប់ពីផ្ញើតាមសំបុត្រ ឬ ប្រៃសណីយ៍ (ii) ១ ម៉ោង បន្ទាប់ពីផ្ញើតាមអ៊ីម៉ែល ឬ (បង្ហោះនៅលើគេហទំព័ររបស់ហ្គ្រេប ឬ នៅលើកម្មវិធីដោយ ហ្គ្រេប) ឬ (iii) ភ្លាមៗ ប្រសិនបើបានផ្ញើតាមការបញ្ចូនដោយដៃទៅកាន់អ្នកតំណាងរបស់ភាគីម្ខាងទៀត។

២១. ការប្រឆាំងអំពីសូមប៉ាន់ និងអំពើពុករលួយ

២១.១ ភាគីនីមួយៗគឺប្ដេជ្ញាប្រកបអាជីវកម្មប្រកបដោយសីលធម៌ និងរំពឹងថាគ្រប់និយោជិតទាំងអស់ និងភ្នាក់ងារ ដែលមានទំនាក់ទំនងកិច្ចសន្យា​ជាមួយ នឹងប្រតិបត្តិដោយមានស្តង់ដាសីលធម៌ខ្ពស់ និងអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ពាក់ព័ន្ធនឹងការប្រឆាំងអំពីពុករលួយ រួមមាន ដោយមិនកំណត់ចំពោះ ច្បាប់ស្តីពីការអនុវត្តលើអំពីពុករលួយលក្ខណៈបរទេសរបស់សហរដ្ឋអាមេរិចឆ្នាំ១៩៧៧ (United States Foreign Corrupt Practices Act of 1977) ច្បាប់ស្តីពីការសូកប៉ានរបស់ចក្រភពអង់គ្លេសឆ្នាំ២០១០​​ (UK Bribery Act of 2010)  និងច្បាប់ និងបទបញ្ញត្តិដែល ភាគីនីមួយៗអាស្រ័យនៅ (“ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ”)។​ អ្នកត្រូវត្រួតពិនិត្យ និងអនុលោមតាម គោលការណ៍ស្ដីពីការប្រឆាំង ការសួកប៉ានរបស់ហ្គ្រេប និងគោលការណ៍ប្រឆាំងអំពើពុកលួយ និង/ឬ វិធានពាក់ព័ន្ធផ្សេងទៀតផ្តល់ដោយហ្គ្រេប។

២១.២ ភាគីនីមួយៗតំណាងអះអាង និងធានាថា ដោយផ្អែកលើការយល់ដឹងប្រសើរបំផុតរបស់ខ្លូន មិនមានបុគ្គលណាមួយ (ដោយយោងទៅលើ កាលៈទេសៈដែលពាក់ព័ន្ធទាំងឡាយ) បំពេញសេវាកម្ម ឬ សកម្មភាពសម្រាប់ ឬ ក្នុងនាម ទោះក្នុងឋានៈជាអ្វីក៏ដោយ (រួមបញ្ចូលដោយមិន កំណត់ចំពោះ និយោជិត ភា្នក់ងារ សហគ្រាសដែលពាក់ព័ន្ធ និងអ្នកម៉ៅការបន្ត)​ (”អ្នកតំណាង”) ដែលបានបំពាន ឬ ធ្វើលទ្ធកម្ម ឬ លើកទឹកចិត្ត ឱ្យតតិយជន (ដើម្បីជៀសវាងការភ័ន្តច្រលំ រួមបញ្ចូល និយោជិត ឬ បុគ្គលណាមួយបំពេញសកម្មភាពក្នុងនាមខ្លួន) ដើម្បីប្រឆាំងច្បាប់ស្តីពី ការប្រឆាំងអំពីពុករលួយពាក់ព័ន្ធនឹងសេវាកម្មក្នុងលក្ខខណ្ឌរបស់អាជីវករ។

២១.៣ ក្នុងសកម្មភាពទាំងឡាយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សេវានៅទីនេះ ទោះបីដោយផ្ទាល់ ឬដោយប្រយោល អ្នកសន្យាថា អ្នកមិនបាន និងមិន ត្រូវធ្វើសំណើ ​ឬ បង់ប្រាក់ សន្យាបង់ ឬ អនុញ្ញាតលើសំណើនោះ ឬ បង់ជាប្រាក់ ឬ វត្ថុមានតម្លៃទៅកាន់ បុគ្គលណាមួយ រួមបញ្ចូល មន្រ្តីរាជការ សម្រាប់គោលបំណងទទួលបានឥទ្ធិពល ញុះញង់ ឬ ផ្តល់ជាថ្នូរសម្រាប់សកម្មភាព ឬ អសកម្មភាពដើម្បីទទួលបានផលប្រយោជន៍មិនត្រឹមត្រូវ ឬ ដើម្បីទទួលបានដោយមិនត្រឹមត្រូវ ឬ រក្សាទុក ឬ ទទួលយកអាជីវកម្ម។ អ្នកមិនត្រូវណែនាំ បង្ក ឬ អនុញ្ញាតឱ្យតតិយជនណាមួយបំពានលក្ខខណ្ឌ ដែលបានកំណត់ក្នុងប្រការនេះក្នុងនាមអ្នក ឬ ហ្គ្រេប។ 

២១.៤ អ្នកត្រូវជូនដំណឹងភ្លាមៗមកហ្គ្រេប បើបុគ្គលណាមួយដែលជាបុគ្គលិករបស់ហ្គ្រេប ឬ បំពេញសកម្មភាពក្នុងនាមហ្គ្រេប ​ ឬ អ្នកតំណាងរបស់អ្នក ណាមួយបានបំពាន ឬ ប៉ុនប៉ងបំពានច្បាប់ស្តីពីការប្រឆាំងអំពីពុករលួយណាមួយ ពាក់ព័ន្ធលក្ខខណ្ឌរបស់អាជីវករទាំងនេះ និងកិច្ចព្រមព្រៀង ហើយត្រូវចាត់វិធានការសមស្របដើម្បីការពារប្រយោជន៍របស់ហ្គ្រេប និងអ្នក។ រាល់ការជូនដំណឹងមកហ្គ្រេប ត្រូវតែបញ្ជូនទៅអាសយដ្ឋានអ៊ីមែល whistleblowing@grab.com ឬ តាម រយៈការបំពេញក្នុងគេហទំព័រ http://go.grab.com/wb

២១.៥ យើងមានសិទ្ធិក្នុងការរំលាយការប្រើប្រាស់របស់អ្នកចំពោះសេវាកម្មនៅទីនេះ និងកិច្ចព្រមព្រៀងភ្លាមៗ ប្រសិនបើភាគីម្ខាងទៀត ឬ អ្នកតំណាង ណាមួយរបស់អ្នកបានបំពាន ឬ ប៉ុនប៉ងបំពានច្បាប់ស្តីពីការប្រឆាំងអំពីពុករលួយ ទោះបីជាពាក់ព័ន្ធនឹងលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង ឬ មិនមែនក៏ដោយ។ ​ការរំលាយនេះមិនត្រូវប៉ះពាល់ទៅកាន់សិទ្ធិដទៃទៀតរបស់ហ្គ្រេប និងការទទួលបានសំណងក្រោមលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង ឬ ផ្សេងៗទៀត។

២១.៦ អ្នកយល់ព្រមក្នុងការរក្សាសៀវភៅ កំណត់ត្រា គណនី កិច្ចសន្យា វិក័យបត្រ និងសំណុំឯកសារជំនួយ (ជារួមហៅថា “ឯកសារ”)​ ទាក់ទងនឹង ការធ្វើប្រតិបត្តិការនានា ដែលជាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌរបស់អាជីវករ និងកិច្ចព្រមព្រៀង និងទាក់ទងនឹងប្រតិបត្តិការអាជីវកម្មផ្សេងៗទៀតរវាង គូភាគី។ យើងរក្សាសិទ្ធិក្នុងការធ្វើសវនកម្មឯកសារទាំងអស់ដោយខ្លួនឯង ឬ ដោយសវនករខាងក្រៅក្នុងនាមពួកយើងតាមការជូនដំណឹង។ អ្នក យល់ព្រមក្នុងការសហការដោយពេញលេញក្នុងការធ្វើសវនកម្មនានា។

២១.៧ យើងអាចរំលាយការប្រើប្រាស់សេវាកម្មរបស់ ឬ ព្យួរ ឬ កាត់ទុកនូវការបង់ប្រាក់ដោយមានអនុភាពភ្លាមៗ ដោយមានការជូនដំណឹង ជាលាយលក្ខណ៍អក្សរទៅកាន់អ្នក ប្រសិនបើយើង ដោយសុចរិត និង ស្មោះត្រង់ យល់ថាអ្នកបានបំពាន ឬ បានបង្កការបំពានលើប្រការនេះ​។ យើងមិនទទួលខុសត្រូវលើការទាមទារ ការខាតបង់ ឬ ការខូចខាតកើតចេញពី ឬ ពាក់ព័ន្ធនឹងការបរាជ័យរបស់អ្នកក្នុងការអនុលោមតាមប្រការនេះ ឬ ទាក់ទងនឹងការរំលាយការប្រើប្រាស់សេវាកម្មរបស់អ្នកក្រោមប្រការនេះ។ អ្នកត្រូវការពារ និងរក្សាហ្រ្គេបឱ្យរួចផុតពីការទាមទារ ការខាតបង់ ឬ ការខូចខាតនានា​ទាំងអស់។

២២. ច្បាប់គ្រប់គ្រង និងការដោះស្រាយវិវាទ

២២.១ លក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀងត្រូវគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃប្រទេសកម្ពុជា (“ច្បាប់គ្រប់គ្រង”)។

២២.២ ការដោះស្រាយវិវាទ៖

២២.២.១ វិវាទណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀងត្រូវបញ្ជូនទៅ និងដោះស្រាយចុងក្រោយ ដោយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (“ម.ជ.ម”) ស្របតាមវិធានស្ដីពីមជ្ឈត្តការរបស់ ម.ជ.ម (“វិធាន ម.ជ.ម”) ជាធរមាននៅពេលចាប់ផ្ដើមដំណើរការមជ្ឈកម្ម ហើយដោយសេចក្ដីយោងនៃប្រការនេះ វិធាន ម.ជ.ម ត្រូវបានចាត់ទុកបញ្ជូលជាផ្នែកនៃលក្ខខណ្ឌទីផ្សារទាំងនេះ និងកិច្ចព្រមព្រៀង។ 

២២.២.២ វេទិកាមជ្ឈកម្មត្រូវមានមជ្ឈករបី (៣) រូប ដែលតែងតាំងដោយគូភាគី ហើយប្រសិនបើគូភាគីមិនអាចតែងតាំងបានទេ មជ្ឈករត្រូវតែងតាំង ដោយប្រធាន ម.ជ.ម។ ភាសានៃមជ្ឈត្តកម្មត្រូវប្រើភាសាអង់គ្លេស។ 

២២.២.៣ មជ្ឈត្តវិនិច្ឆ័យរបស់ ម.ជ.ម ត្រូវមានអានុភាពបិទផ្លូវតវ៉ា និងចង់កាតព្វកិច្ចគូភាគី លើកលែងតែមានការតវ៉ា ដែលប៉ះពាល់ចំពោះការអនុវត្ត មជ្ឈត្តវិនិច្ឆ័យនោះ។

២២.២.៤ តម្លៃ និងការចំណាយទាំងអស់ដែលកើតឡើងទាក់ទងនឹងមជ្ឈត្តការត្រូវជាបន្ទុករបស់ភាគីដែលមានកំហុស។

២២.៣ ទោះបីជាមានខចែងខាងលើក៏ដោយ គូភាគីអាចជ្រើសរើសនាំវិវាទទៅដោះស្រាយក្នុងនីតិវិធីសន្ធានកម្ម នៅ ម.ជ.ម ដែលត្រូវអនុវត្តនីតិវិធីស្របតាមវិធាន និងគោលការណ៍នៃនីតិវិធីសន្ធានកម្ម ម.ជ.ម នោះ ។

២២.៤ ទោះបីជាមានខចែងខាងលើក៏ដោយ គូភាគីអាចជ្រើសរើសនាំវិវាទនៃបណ្តឹងទាមទារដែលមានចំនួនទឹក ប្រាក់តិច (បណ្តឹងណាមួយដែលមិនលើសពី ១ (មួយ) លានរៀល) ទៅតុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា តាមនីតិវិធីជាធរមាននៃរឿងក្ដីចំនួនទឹកប្រាក់តិចក្រោម ជំពូកទីប្រាំ ៧ “បទប្បញ្ញត្តិពិសេសស្ដីពីរឿងក្ដីចំនួនទឹកប្រាក់តិច” នៃក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។