ក្រមសីលធម៌របស់ដៃគូអ្នកបើកបរ

ក្រុមហ៊ុនបានកំណត់គោលការណ៍ មិនមានការលើកលែងចំពោះការ អនុវត្តផ្ទុយពីក្រមសីលធម៌របស់ ដៃគូអ្នកបើកបរ ដោយសារយើងក៍មានកាព្វកិច្ច ក្នុងការចូលរួម ទទួលខុសត្រូវ ក្នុងសហគមន៍ របស់ Grab ។ គោលការណ៍នៃការពិន័យនៃ បានរួមបញ្ចូលរាល់ចំណុចដែរទាក់ទង នឹងក្រមសីលធម៌ រួមបញ្ចូល ទាំងចំណាត់ការក្នុងការផ្អាកគណនី ឬបញ្ឈប់គណនីចេញពីប្រព័ន្ធរបស់យើងផងដែរ។

រក្សាឯកសារបេីកបរដែលត្រឹមត្រូវ ដើម្បីបើកបរបាន

អ្នកត្រូវតែមានប័ណ្ណបើកបរនិងវិជ្ជាជីវៈថ្នាក់ជាតិដែលមានសុពលភាពនៅជាប់គ្រប់ពេលវេលានិងលិខិតអនុញ្ញាតផ្សេងៗទៀតដែលអាចនឹងតម្រូវដោយអាជ្ញាធរពាក់ព័ន្ធ។ អ្នកនិងយានយន្តរបស់អ្នកក៏ត្រូវតែភ្ជាប់ជាមួយនឹងការធានារ៉ាប់រងដែលមានសុពលភាពដូចមានចែងក្នុងបទប្បញ្ញត្តិក្នុងតំបន់។ ត្រូវស្មោះត្រង់អំពីកំណត់ត្រាព្រហ្មទណ្ឌរបស់អ្នក។ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការធ្វើបច្ចុប្បន្នភាពនិងដាក់ស្នើរឯកសាររបស់អ្នកឡើងវិញនៅពេលដែលឯកសាររបស់អ្នកផុតកំណត់ ប្រសិនបើឯកសាររបស់អ្នកត្រូវបានដកហូត ឬនៅពេលមានការស្នើសុំដោយ Grab ។

ឧទាហរណ៍នៃការរំលោភបំពាន

  • ការបើកបរដោយគ្មានការធានារ៉ាប់រងដែលមានសុពលភាព ឬប័ណ្ណបើកបរឬលិខិតអនុញ្ញាតផ្សេងៗទៀតដែលអាចនឹងតម្រូវដោយអាជ្ញាធរពាក់ព័ន្ធ
  • ការប្រកាសមិនពិតអំពីកំណត់ត្រាព្រហ្មទណ្ឌ
  • ការប្រើប្រាស់ឯកសារមិនពិតដើម្បីចុះឈ្មោះជាដៃគូបើកបរ

ការបៀតបៀន និងរំលោភបំពានដោយប្រការណាមួយ នឹងមិនត្រូវបានទទួលការលេីកលែងឡេីយ។

ចេតនាខាងក្រោមនេះគឺត្រូវបានហាមប្រាមនៅក្នុងគោលការណ៍របស់ Grab៖ រាល់ការប៉ុនប៉ង ឬការវាយប្រហាររាងកាយដោយជាក់ស្តែង ការបៀតបៀនតាមរយៈពាក្យសម្តី ឬប៉ះពាល់រាងកាយក្នុងរូបភាពបំពានផ្លូវភេទ ការចាប់រំលោភសេពសន្ថវៈ ការសម្លាប់ ការចាប់ជំរឹត ការគំរាម ការបំភ័យ ការធ្វើសញ្ញាក្នុងន័យអូសទាញដើម្បីរួមភេទរវាងដៃគូបើកបរ និងភ្ញៀវ មិនថាព្រមព្រៀង ឬមិនព្រមព្រៀង។ សូមកុំសួរនាំវែងឆ្ងាយចូលដល់រឿងឯកជនផ្ទាល់ខ្លួន ឬក៏មានមតិលើរាងកាយ ឬការស្លៀកពាក់របស់នរណាម្នាក់។ ហាមដាច់ខាតក្នុងការទាក់ទងភ្ញៀវបន្ទាប់ពីបញ្ចប់ការងារដើម្បីរឿងផ្ទាល់ខ្លួន ករណីមានជំលោះ សូមកុំដោះស្រាយដោយខ្លួនឯង សូមទាក់ទងមកកាន់មជ្ឈមណ្ឌល ជំនួយ

ឧទាហរណ៍នៃការរំលោភបំពាន

ការប្រព្រឹត្តដូចខាងក្រោមចំពោះភ្ញៀវ និង បុគ្គលិក Grab:

  • ំការមានបំណង ឬប្រព្រឹត្តបទឧក្រិដ្ឋក្នុងទម្រង់ការងារហ្រ្គេប ដែលរួមមាន ទាំងវាយដំរាងកាយ / ការរំលោភផ្លូវភេទ ការចាប់ជំរិត, ឃាតកម្ម, ឬពង្រត់
  • ដែលប៉ុនប៉ង ឬក៏ការធ្វើសញ្ញាក្នុងន័យអូសទាញដើម្បី រួមភេទ
  • សម្លឹងជាក់លាក់, ឬជាកាយវិការ
  • គ្រប់ទម្រង់នៃការយាយីជាពាក្យសម្ដីឬសរសេរ/ ការគំរាមកំហែង / ការបំភិតបំភ័យតាមរយៈការហៅទូរស័ព្ទ ផ្ញើសារតាមApp តាមបណ្តាញសង្គម រួមទាំងមិនមានកំណត់ចំពោះការសួរសំណួរផ្ទាល់ខ្លួនឬការបញ្ចេញមតិលើរូបរាង
  • ការប្រើប្រាស់ពាក្យសម្តីជេរប្រមាថឈ្លើយឬពាក្យមិនសមរម្យតាមគ្រប់រូបភាព
  • រាល់ការយាយីខាងរាងកាយឬការរំលោភបំពានជាលក្ខណៈបុគ្គល
  • ការទាក់ទងភ្ញៀវសម្រាប់ហេតុផលផ្ទាល់ខ្លួន បន្ទាប់ការងារត្រូវបានបញ្ចប់

កុំប្រព្រឹត្តិបទឧក្រិដ្ឋ។

អ្នកអាចត្រូវបានផ្តន្ទាទោសតាមច្បាប់ដែលមានជាទូទៅប្រសិនបើអ្នកប្រព្រឹត្ដបទឧក្រិដ្ឋណាមួយដូចជា ចោរកម្ម ប្លន់ ការកាន់កាប់សំភារៈខុសច្បាប់ ឬអាវុធក្នុងបំណងធ្វើអំពើប្លន់ ឬបំផ្លាញទ្រព្យសម្បត្តិ។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់ដើម្បីស៊ើបអង្កេតនិងកាត់ទោសជនល្មើស។

ឧទាហរណ៍នៃការរំលោភបំពាន

  • បទល្មើសព្រហ្មទណ្ឌក្រោមច្បាប់រដ្ឋ
  • ដៃគូអ្នកបើកបរកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌរបស់អាជ្ញាធរ
  • ការបំផ្លាញឬការបំផ្លិចបំផ្លាញដោយចេតនាចំពោះទ្រព្យសម្បត្តិរបស់ភ្ញៀវឬក្រុមហ៊ុនGrab
  • ការខកខានមិនបានអនុវត្តតាមបទប្បញ្ញត្តិ / សេចក្តីណែនាំដូចដែលបានទាមទារដោយ Grab ឬរដ្ឋាភិបាល “

អនុវត្តតាមច្បាប់សុវត្ថិភាពចរាចរណ៍។

កុំប្រព្រឹត្តសកម្មភាពល្មើសចរាចរណ៍ឬបើកបរដោយមិនប្រុងប្រយ័ត្នដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើររបស់អ្នក និងអ្នកដំណើរផ្សេងទៀតនៅលើដងផ្លូវ។ នេះរួមបញ្ចូលទាំងការគោរពតាមល្បឿនកំណត់ គោរពតាមផ្លាកសញ្ញាចរាចរណ៍ និងភ្លើងចរាចរណ៍ ការប្រើឧបករណ៍ជំនួយនៅក្នុងពេលបើកបរឬជិះ ត្រូវប្រាកដថាអ្នកដំណើររបស់អ្នកពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ អ្នកគួរតែពាក់ខ្សែក្រវ៉ាត់ឬមួកសុវត្ថិភាពជានិច្ច។ ជៀសវាងការបើកបរឬជិះច្រើនម៉ោង និងសម្រាកអោយបានយបានគ្រប់គ្រាន់។ ប្រសិនបើអ្នកពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ជាមួយអ្នកដំណើរនៅក្នុងពេលធ្វើដំណើរ អ្នកត្រូវតម្រូវឱ្យរាយការណ៍ទៅកាន់ប៉ូលីសក្នុងគោលបំណងធ្វើកំណត់ហេតុ។

ឧទាហរណ៍នៃការរំលោភបំពាន

  • បង្កឱ្យមានអ្នករងរបួស / ពិការភាពជាអចិន្ត្រៃយ៍ / មរណៈភាពចំពោះអ្នកដំណើររបស់អ្នក ភាគីទីបី ឬ អ្នកដំណើរដោយថ្មើរជើ
  • ការបើកបរដោយគ្មានប័ណ្ណបើកបរដែលមានសុពភាព
  • បើកបរឬជិះលើសល្បឿនកំណត់នៅលើផ្លូវថ្នល់ឬផ្លូវថ្មើរជើង
  • បើកបរឬជិះលើសល្បឿនកំណត់នៅលើផ្លូវថ្នល់ឬផ្លូវថ្មើរជើង
  • បើកបរឬជិះដោយការរំខានផ្សេងៗ
  • បើកបរឬជិះពេលអស់កម្លាំង
  • របាយការណ៍អំពីការបើកបរដោយមិនមានសុវត្ថិភាព / អាកប្បកិរិយាណនៃការជិះ(ម៉ូតូ)
  • លាក់ស្លាកលេខរថយន្តដោយចេតនា

ករណីពាក់ព័ន្ធនឹងសារជាតិអាល់កុល គ្រឿងញៀន និងអាវុធ នឹងមិនត្រូវបានលេីកលែងឡេីយ

កុំពិសារគ្រឿងស្រវឹង ឬប្រើគ្រឿងញៀននៅក្នុងពេលលើដំណើរការងារ Grab ។ សារធាតុខុសច្បាប់ជាច្រើននៃគ្រឿងស្រវឹងនិងអាវុធមិនត្រូវបានអនុញ្ញាតអោយមាននៅក្នុងយានយន្តរបស់អ្នកឡើយ។ ប្រសិនបើអ្នកដំណើររបស់អ្នក ឬសមាជិកសាធារណៈផេ្សងទៀតរកឃើញថាអ្នកអាចស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀនឬគ្រឿងស្រវឹងនោះពួកគេមានសិទ្ធិបញ្ចប់ការកក់ដំណើរភ្លាមៗហើយជូនដំណឹងដល់Grab ឬអាជ្ញាធរ។ សូមកុំទទួលយកការងារណាដែលដឹកជញ្ជូនទំនិញខុសច្បាប់ / ទំនិញបង្កគ្រោះថ្នាក់ដែលរួមមាន សំណូមពរពិសេសពីអតិថិជន សម្រាប់ទំនិញនិង / ឬសេវាកម្មដែលមិនមែនជាផ្នែកនៃសេវាកម្មរបស់ Grab ។ ប្រសិនបើអ្នកមានហេតុផលសង្ស័យពីលក្ខណៈនៃទំនិញ សូមជូនដំណឹងដល់ Grab និងអាជ្ញាធរ។

ឧទាហរណ៍នៃការរំលោភបំពាន

  • ការកាន់កាប់អាវុធណាមួយដូចជាកាំភ្លើង ្រស្ពាញ់បាញ់ទឹកម្រេច ដំបង ឬកាំបិត
  • ការកាន់កាប់គ្រឿងញៀនឬបទល្មើសទាក់ទងនឹងគ្រឿងញៀនខុសច្បាប់
  • កំពុងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀនឬគ្រឿងស្រវឹងក្នុងអំឡុងពេលការងារ Grab
  • ចេតនាឬប៉ុនប៉ងប្រើប្រាស់ទម្រង់ការងារ Grab សម្រាប់សកម្មភាពព្រហ្មទណ្ឌដូចជាការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ ការប្រើសេវាកម្មដឹកអ្នកដំណើរសម្រាប់ជួញដូរទំនិញនិងវត្ថុខុសច្បាប់។
  • ការទទួលយកការងារដឹកជញ្ជូនទំនិញ(ខុសច្បាប់)ផ្សេងទៀតដោយមិនបានរាយការណ៍ទៅកាន់Grab / អាជ្ញាធរ៖ (ក) ទំនិញខុសច្បាប់ / ទំនិញគួរឱ្យសង្ស័យ (ឧទាហរណ៍: គ្រឿងញៀនខុសច្បាប់) (ខ) ទំនិញបង្កគ្រោះថ្នាក់ (ឧទាហរណ៍: អាវុធ) (គ) របស់ដែលត្រូវបានចាត់ទុកថាហាមឃាត់ក្នុងសេវាកម្មGrabExpress ឬ (ឃ) វត្ថុផ្សេងទៀតដែលហាមឃាត់ដោយច្បាប់

ថែរក្សាយានយន្តរបស់អ្នក។

ថែរក្សាយានយន្តរបស់អ្នកឱ្យស្ថិតក្នុងស្ថានភាពល្អស្របតាមស្តង់ដារសុវត្ថិភាពឧស្សាហកម្មនិងតម្រូវការបទប្បញ្ញត្តិក្នុងតំបន់។ ត្រូវប្រាកដថាអ្នកប្រើតែយានយន្តដែលបានចុះឈ្មោះជាមួយហ្គ្រេបប៉ុណ្ណោះ។

ឧទាហរណ៍នៃការរំលោភបំពាន

  • ការរអ៊ូរទាំស្តីអំពីលក្ខណ្ឌនៃឧបករណ៍សុវត្ថិភាពរបស់អ្នក (ខ្សែក្រវ៉ាត់ / មួកសុវត្ថិភាព)
  • ខូចខាតផ្នែកខាងក្នុង/ផ្នែកខាងក្រៅនៃរថយន្តដែលប៉ះពាល់ដល់គុណភាព ឬ សុវត្ថិភាព​ (ការបែកកញ្ចក់នៃផ្នែកខាងមុខរថយន្ត ទ្វារឬបង្អួចមិនដំណើរ ការម៉ាស៊ីនត្រជាក់មិនដំណើរការ)
  • ប្រើប្រាស់យានយន្ត /មូ៉តូ /ផ្លាកលេខយានយន្ត/គណនីដែលខុសគ្នាពីកម្មវិធីAppនៃដៃគូរបើកបរហ្គ្រេប
  • អនុញ្ញាតឱ្យអ្នកផ្សេងទៀតប្រើយានយន្តឬអាជ្ញាប័ណ្ណរបស់អ្នកដើម្បីធ្វើការកក់ Grab ជំនួសអ្នក
  • ការមិនប្រើសេវាកម្មដឹកអ្នកដំណើរ / សេវាកម្មដឹកជញ្ជូនអោយត្រូវទៅតាមមុខងារអោយបានត្រឹមត្រូវដូចដែលបានចុះឈ្មោះជាមួយ Grab
  • ចែករំលែកនៃការប្រើប្រាស់រថយន្ដក្នុងកំឡុងពេលកក់ការងារដឹកអ្នកដំណើរ / ដឹកជញ្ជូន
  • ការរំលោភលើលក្ខណ្ឌដែលទាក់ទងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅខាងក្នុងឬខាងក្រៅនៃយានយន្ត
  • ការមិនបានបិទផ្លាកសញ្ញានៅលើយានយន្តដោយផ្អែកតាមគោលការណ៍របស់ Grab ខណៈពេលដែលផ្តល់សេវាកម្មតាមរយៈកម្មវិធីAppរបស់ Grab
  • រថយន្តមិនត្រូវតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ (ឧទាហរណ៍ គ្មានឬខូច

 អនុវត្តអនាម័យអោយត្រឹមត្រូវ

រក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានល្អគ្រប់ពេលវេលា។ សូមចូលរួមចំណែករបស់អ្នកដើម្បីធានាបាននូវបរិយាកាសសុវត្ថិភាពសម្រាប់អតិថិជនគ្រួសារអ្នកនិងខ្លួនឯង។ សូមយោងទៅការណែនាំជាផ្លូវការចុងក្រោយបង្អស់សម្រាប់តម្រូវការលើភាពស្អាតផ្ទាល់ខ្លួននិងយានយន្ត

ឧទាហរណ៍នៃការរំលោភបំពាន

  • ការមិនបានពាក់ម៉ាស់ឬរបាំងការពារមុខក្នុងដំណើរកក់ការងារ / ដឹកជញ្ជូន
  • ​សូមកុ៉បើកបរឬជិះ(ម៉ូតូ)ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន
  • បរាជ័យក្នុងការជូនដំណឹងដល់ Grab ប្រសិនបើអ្នកឆ្លងមេរោគកូវីដ -១៩ ឬត្រូវបានប៉ះពាល់ដោយផ្ទាល់ជាមួយនរណាសម្នាក់ដែលបានឆ្លងជំងឺកូវីដ ១៩
  • មិនមានខ្យល់ចេញចូលឬសម្លាប់មេរោគយានយន្ត / ថង់ចែកចាយជាប្រចាំ
  • មិនលាងដៃឬអនាម័យជាប្រចាំ
  • មិនរក្សាគម្លាតសង្គមនៅពេលរង់ចាំការកក់ឬប្រមូលការបញ្ជាទិញពីដៃគូពាណិជ្ជកម្ម