មិនមានការលើកលែងទេក្នុងករណីមានការប្រើហិង្សា ឬការរំលោភបំពាន
ឥរិយាបទ និងសកម្មភាពដែលត្រូវបានហាមឃាត់៖
អំពើហិង្សាលើរូបរាងកាយ ការបៀតបៀនរាយកាយ ពាក្យសំដី ការរំលោភសេពសន្ទវៈ អំពើចោរកម្ម ឃាតកម្ម ការចាប់ជំរិត ការគំរាមគំហែង ឬការបំភិតបំភ័យផ្សេងៗ ។ អ្នកដំណើរមិនគួរធ្វើការទំនាក់ទំនងម្តងទៀតជាមួយអ្នកបើកបរ ក្រោយពីដំណើរនោះទេ លើកលែងតែការប្រគល់របស់ដែលបាត់បង់ត្រលប់មកវិញ។
ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក
សូមកុំប្រាប់ឬបញ្ជាអោយ អ្នកបើកបរ បើកបរលើសល្បឿនកំណត់ ឬបើកបរខុសពីច្បាប់ចរាចរណ៍ ដែលរាប់បញ្ចូលការឈប់នៅទីតាំងដែលមិនមានសុវត្ថិភាព ឬឈប់នៅទីតាំងដែលមិនអនុញ្ញាត ។ សូមពាក់ខ្សែក្រវាត់គ្រប់ពេលនៅក្នុងឡាន ឬពាក់មូកសុវត្ថិភាពប្រសិនបើអ្នកជិះម៉ូតូ ហើយចំពោះកុមារ ក្មេងតូច ឬសត្វចិញ្ញឹម សូមរៀបចំអោយអង្គុយ ឬជិះ ស្របតាមការកំណត់នៃច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ។
មិនមានការលើកលែងទេក្នុងករណីលួច ប្លន់ ឬការបំផ្លាញទ្រព្យផ្សេងៗ
អ្នកអាចនឹងត្រូវប្រឈមមុខនឹងច្បាប់ព្រហទណ្ឌ ប្រសិនបើអ្នកត្រូវបានជាប់ពាក់ព័ន្ធនឹង អំពើលួច ឆក់ បន្លំ ប្លន់ ឬការបំផ្លិចបំផ្លាញ សម្បត្តិទ្រព្យរបស់អ្នកបើកបរ ឬអ្នកដទៃ ។
មិនអនុញ្ញាតអោយយក គ្រឿងញៀន និងអាវុធជាតិផ្ទុះគ្រប់ប្រភេទចូលក្នុងយានជំនិះ
ប្រសិនបើអ្នកសង្ស័យថាអ្នកបើកបរ មានពាក់ព័ន្ធ នឹងគ្រឿងស្រវឹង ឬគ្រឿងញៀន អ្នកមានសិទ្ធក្នុងការផ្តល់ពត៌មានទៅកាន់អាជ្ញាធរ ភ្លាមៗក្រោយបញ្ចប់ការធ្វើដំណើរ ម្យា៉ងវិញទៀត ហាមដាច់ខាតមិនត្រូវប្រើប្រាស់ Grab ជាមធ្យោបាយក្នុងការដឹកជញ្ជូនគ្រឿងញៀន ។
បង្ហាញខ្លួនចំទីតាំង និងទាន់ពេលវេលា
សូមចាប់ផ្តើមការកក់របស់អ្នកនៅពេលអ្នករៀបចំខ្លួនចេញដំណើរ និងបង្ហាញខ្លួនចំទីតាំង និងពេលវេលាអ្នកដែលបានកក់។ សូមកុំលុបចោលការងារប្រសិនបើមិនមានមូលហេតុត្រឹមត្រូវ និងច្បាស់លាស់។
ចូលរួមដើម្បីអោយដំណើរការនៃការទទួលអ្នកបានដោយរលូន
សូមជ្រើសរើសទីតាំងក្នុងការទទួលយកអោយបានត្រឹមត្រូវ ចំគោលដៅ និងសូមទំនាក់ទំនងទៅកាន់អ្នកបើកបរ ពិសេសសូមបញ្ជាក់អត្តសញ្ញាណអ្នកបើកបរមុនពេលឡើងជិះយានជំនិះនោះ។
ចូលរួមដើម្បីអោយដំណើរការនៃការជូនអ្នកទៅដល់គោលដៅបានដោយរលូន
សូមបញ្ជាក់ទីតាំងដែលអ្នកត្រូវចុះអោយបានត្រឹមត្រូវ ចំគោលដៅ និងមានសុវត្ថិភាពមុនពេលដែលអ្នកកក់ដំណើរ។ អ្នកបើកបររបស់ Grab បានទទួលការបណ្តុះបណ្តាលដើម្បីជូនអ្នកស្របតាមផ្លូវដែលជ្រៀសរើសដោយ GPS ។ សូមកុំចុះបង្អង់ពាក់កណ្តាល គ្មានការចុះដោយមានធុរះពាក់កណ្តាលផ្លូវ លើកលែងតែអ្នកប្រើប្រាស់មុខងារ ឈប់ច្រើនទីតាំង។ ប្រសិនបើអ្នកចង់ឈប់ ឬចុះនៅទីតាំងផ្សេងសូមប្រើប្រាស់មុខងារ ផ្លាស់ប្តូរទីតាំងចុះ ។
សូមរក្សាភាពគួរសម និងផ្តល់ការគោរព
សូមផ្តល់ការគោរពអ្នកបើកបរគ្រប់ពេលវេលា ។ សូមកុំជក់បារី ឬបារីអេឡិចត្រូនិច ចោលសម្រាម ឬស្តោះទឹកមាត់ ឬក្អួត ឬស្រែកឡូឡា ឬជេរ ឬដាក់ជើងលើតាបឡូ ឡាន ឬកៅអីរបស់អ្នកបើកបរ ឬញ៉ាំអាហារ ឬភេសជ្ជៈ ឬទះទ្វារខ្លាំងៗ ។ លើសពីនេះទៅទៀត អ្នកត្រូវតែទទួលខុសត្រូវចំពោះឥរិយាបថរបស់ភ្ញៀវរបស់អ្នកផងដែរ ។
ប្រមូលសម្ភារៈផ្ទាល់ខ្លួនរបស់អ្នក
សូមប្រមូលសម្ភារៈផ្ទាល់ខ្លួនរបស់អ្នក រួមទាំងសម្រាមរបស់អ្នក
សូមផ្តល់ពិន្ទុដល់អ្នកបើកបរសមស្របតាមសេវាកម្មដែលគាត់ផ្តល់ជូន
បន្ទាប់ពីបញ្ចប់ដំណើរនីមួយៗរបស់អ្នក សូមផ្តល់ការវាយតម្លៃលើភាពពេញចិត្ត តាមរយៈការដាក់ផ្កាយពិន្ទុល្អ សម្រាប់អ្នកបើកបរ និងការផ្តល់យោបល់កែលម្អបន្ថែម។
គោរពពត៌មានបុគ្គលរបស់អ្នកបើកបរ
សូមកុំទុក ឬចែករំលែកពត៌មានបុគ្គលរបស់អ្នកបើកបរ ។ សូមពិនិត្យមើលគោលការក្នុងការរក្សាការសង្ងាត់នៅទីនេះ។
ករណីបន្ទាន់
ក្នុងករណីមានគ្រោះថ្នាក់ ឬឧប្បតិ្ដហេតុកើតឡើង សូមទំនាក់ទំនង ទៅកាន់អាជ្ញាធរភ្លាមៗ នៅពេលដែរគ្រប់អ្នកពាក់ព័ន្ធមានសុវត្ថិភាពហើយ សូមទំនាក់ទំនងមកកាន់ Grab ក្នុងការផ្តល់ព័ត៌មាន
អនុវត្តស្របតាមគោលការណ៍របស់យើង
សម្រាប់ការចុះឈ្មោះជាមួយ Grab អ្នកត្រូវមានអាយុ យ៉ាងតិច ១៨ ឆ្នាំ ចំពោះអនិតិជនគួរតែមានអ្នកអមដំណើរជាមួយ។ សូមពិនិត្យមើលល័ក្ខខ័ណ្ឌនៅទីនេះ។ សូមកុំធ្វើការកក់ដំណើរអោយមនុស្សដែលអ្នកមិនស្គាល់
ប្រើប្រាស់សេវាកម្មដែលសមស្របនឹងស្ថានភាពដំណើរ
តើអ្នកនឹងធ្វើដំណើរជាមួយអីវ៉ាន់ច្រើន ឬមានគ្នាច្រើនជាង ៤ នាក់មែនឬទេ?ប្រសិនបើអញ្ចឹងសូមជ្រើសរើស ប្រភេទយានជំនិះសមស្របតាមការកំណត់ ពុំដូច្នោះទេ អ្នកបើកបរមានសិទ្ធក្នុងការបដិសេធការកក់នោះ ។
ប្រើប្រាស់សេវាកម្មអោយបានត្រឹមត្រូវ
សូមកុំប្រើប្រាស់ Grab ក្នុងការដឹកជញ្ជូន ឬផ្ញើរទំនិញ សម្ភារៈ។ សូមកុំដាក់ទំនិញច្រើនពេក ឬប្រើប្រាស់ Grab ក្នុងការដឹកអីវ៉ាន់សម្រាប់ការ រើផ្ទះ។ សូមកុំបង្កើតការទំនាក់ទំនងជាមួយអ្នកបើកបរក្រៅពីការផ្តល់សេវាកម្ម ព្រោះយើងនឹងមិនអាចជួយធានាសុវត្ថិភាពដល់អ្នកបានទេ ក្នុងករណីដែលស្ថិតនៅក្រៅប្រព័ន្ធរបស់យើង។
ប្រើប្រាស់កម្មវិធីដោយភាពស្មោះត្រង់
សូមកុំចែករំលែកការប្រើប្រាស់គណនីរបស់ដល់អ្នកដទៃ ហើយតែងតែផ្តល់ពត៌មានជាក់លាក់ និងត្រឹមត្រូវនៅពេលដែលអ្នកបង្កើតគណនី ឬពេលអ្នកចង់ជជែកតវ៉ាលើថ្លៃសេវាកម្ម ឬនៅពេលដែលអ្នកផ្តល់ពត៌មានត្រលប់។ សូមប្រើប្រាស់ការផ្តល់ជូន ឬការបញ្ចុះតម្លៃអោយត្រូវតាមគោលបំណង។
បង់ប្រាក់បានត្រឹមត្រូវ
សូមត្រួតពិនិត្យប្រភេទនៃកូដបញ្ចុះតម្លៃ ឬកាដូលើកទឹកចិត្ត មុនពេលអ្នកចាប់ផ្តើមការកក់។ សូមបញ្ជាក់តម្លៃសរុប និងតម្លៃចុងក្រោយមុនពេលចាកចេញ និងសូមផ្តល់ថ្លៃសេវាកម្មត្រឹមត្រូវស្របតាមអ្វីដែលបង្ហាញក្នុងកម្មវិធី។
ទទួលខុសត្រូវចំពោះគណនីរបស់អ្នក
សូមធ្វើបច្ចុប្បន្នភាពរបស់គណនីរបស់អ្នកអោយ បានត្រឹមត្រូវ។ ហើយសូមចូលទៅកាន់កម្មវិធី Grab តាមរយៈ App ផ្លូវការរបស់ Grab ។ សូមរក្សាទុកលេខសង្ងាត់របស់អ្នកត្រឹមត្រូវ និងសូមកុំឆ្លើយតបបើសិនមានការស្នើសុំពត៌មានក្នុងការចូលទៅកាន់កម្មវិធីរបស់អ្នក។ ដើម្បីរក្សាសុវត្ថិភាពទ្វេដង សូមប្រើប្រាស់ GrabPay PIN កូដ ហើយប្រសិនបើមានអ្វីមិនប្រក្រតីទាក់ទង នឹងគណនីរបស់អ្នក សូមទំនាក់ទំនងមកកាន់ពួកយើង។
ធីខេ សេនត្រល ជាន់ទី ៥
ផ្លូវ ២៨៩, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ