លក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking
កែប្រែចុងក្រោយ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤
សេចក្តីផ្តើម
សូមអានលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking នេះ ដោយប្រុងប្រយ័ត្ន។ ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់ Advance Booking គឺត្រូវអានរួមជាមួយនឹង លក្ខខណ្ឌនៃសេវាកម្ម (រួមគ្នា ហៅថា “លក្ខខណ្ឌនៃសេវាកម្ម”)។ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើង ជាពិសេស មុខងារ Advance Booking ដែលមាននៅលើវេទិការបស់ហ្គ្រេប អ្នកត្រូវបានសន្មត់ថាបានអាន យល់ព្រម និងយល់ដឹងអំពីប្បញ្ញតិ្តនៃលក្ខខណ្ឌ នៃសេវាកម្មរបស់យើង ដែលត្រូវអនុវត្តចំពោះអ្នក។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះប្បញ្ញត្តិនៃលក្ខខណ្ឌនៃសេវាកម្មរបស់យើងទេ សូមកុំប្រើប្រាស់ ឬ បន្តប្រើប្រាស់វេទិកា ឬ សេវាកម្មរបស់យើងទៀត ។
វាក្យស័ព្ទដែលបានកំណត់ទាំងអស់ ប៉ុន្ដែមិនបានកំណត់នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking នេះ មានអត្ថន័យដូចគ្នាចំពោះវាក្យស័ព្ទដែលបានកំណត់នៅក្នុង លក្ខខណ្ឌនៃសេវាកម្ម ដែរ ។
Advance Booking គឺជាមុខងារមួយនៅលើវេទិការបស់ហ្គ្រេប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ការកក់ការធ្វើដំណើរចាប់ពីរយៈពេលប្រាំពីរ (៧) ថ្ងៃរហូតដល់ ២ ម៉ោងជាមុន។
អ្នកប្រើប្រាស់ – កម្រៃសេវា
កម្រៃសេវាដែលត្រូវអនុវត្តបានចំពោះការកក់ទុកជាមុនរបស់អ្នកនឹងត្រូវបានបង្ហាញនៅពេលអ្នកជ្រើសរើស Advance Booking ។ សូមចំណាំថាការធ្វើដំណើរនេះគឺនៅតែជាកម្មវត្ថុនៃការគិតតម្លៃបន្ថែម ដែលត្រូវអនុវត្តនៅពេលកក់ (ឧទាហរណ៍ ដូចជា កម្រៃសេវាផ្លូវ កម្រៃសេវាថ្លៃរង់ចាំ កម្រៃសេវាវេទិកា ជាដើម ។ល។)។
សូមចំណាំថា នៅពេលដែល Advance Booking របស់អ្នកត្រូវបានបញ្ជាក់ មុខងារនេះនឹងការគិតប្រាក់ជាមុនដោយផ្អែកតាមវិធីទូទាត់របស់អ្នក (ឧទាហរណ៍ ដូចជា GrabPay ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ) ។ ប្រាក់នឹងស្ថិតក្នុង “ការឃាត់ទុក” – “hold” ជាបណ្ដោះអាសន្ន ហើយនឹងត្រូវបានកាត់តែនៅពេលដែលការធ្វើដំណើររបស់អ្នកត្រូវបានបញ្ចប់ ។ ប្រសិនបើការធ្វើដំណើររបស់អ្នកត្រូវបានលុបចោលដោយអ្នក នោះអ្នកនឹងត្រូវបានសងប្រាក់វិញ ហើយជាកម្មវត្ថុនៃគោលការណ៍លុបចោលជាធរមាន ។
គោលការណ៍លុបចោលសម្រាប់ Advance Booking
ដោយសារតែការផ្លាស់ប្តូរនៅក្នុងកាលៈទេសៈផ្សេងៗ ដែលអាចកើតមានក្រៅពីការគ្រប់គ្រងរបស់អ្នកប្រើប្រាស់ ការធ្វើដំណើរក្នុងមុខងារ Advance Booking អាចត្រូវបានលុបចោល ។ ទោះយ៉ាងណាក្ដី ដើម្បីធានាថាភាគីពាក់ព័ន្ធទទួលបានសំណងត្រឹមត្រូវ យើងអនុវត្តការគិតថ្លៃលុបចោល ដែលត្រូវអនុវត្ត ។
១. កម្រៃលុបចោលនឹងត្រូវបានអនុវត្ត ប្រសិនបើ Advance Booking របស់អ្នកត្រូវបានបញ្ជាក់ និងទទួលយកដោយដៃគូបើកបរ ប៉ុន្តែអ្នកបានលុបចោលក្នុងរយៈពេល ៦០ នាទី មុនម៉ោងកំណត់ទៅទទួលរបស់អ្នក ឬ អ្នកបានលុបចោលក្រោយពេលនៃម៉ោងកំណត់ទៅទទួលអ្នក ។
២. ក្រៅពីកាលៈទេសៈខាងលើ អ្នកមានសិទ្ធិលុបចោល Advance Booking ដោយមិនចាំបាច់បង់កម្រៃលុបចោលឡើយ ។
៣. នៅម៉ោងកំណត់មកទទួល ប្រសិនបើ ដៃគូបើកបរដែលទទួលយក Advance Booking មិនមកដល់ ឬ មកយឺត អ្នកអាចលុបចោលដោយមិនគិតកម្រៃឡើយ ។ អ្នកក៏នឹងទទួលបានប័ណ្ណទូទាត់សំណងផងដែរ ប្រសិនបើអ្នកជ្រើសរើសលុបចោល ។
៤. នៅម៉ោងកំណត់មកទទួល ហើយសម្រាប់រយៈពេលជាក់លាក់មួយចាប់ពីរយៈពេល ១៥ ទៅ ៣០ នាទី បន្ទាប់ពីម៉ោងនោះ ប្រសិនបើគ្មានដៃគូបើកបរសម្រាប់ Advance Booking នោះទេ អ្នកមានសិទ្ធិលុបចោលដោយមិនគិតកម្រៃ ហើយនឹងទទួលបានប័ណ្ណទូទាត់សំណងពីហ្គ្រេប ។
៥. អ្នកនឹងត្រូវបង់កម្រៃលុបចោល ប្រសិនបើនៅម៉ោងកំណត់មកទទួល និងក្នុងរយៈពេល ១៥ នាទីបន្ទាប់ពីម៉ោងនោះ អ្នកមិនបានបង្ហាញ ។
៦. ពីពេលមួយទៅពេលមួយ កម្រៃលុបចោល និងប័ណ្ណទូទាត់សំណងសម្រាប់ Advance Booking ហ្គ្រេបនឹងផ្ដល់ជូនតាមមធ្យោបាយទំនាក់ទំនងដែលអាចអនុវត្តបានផ្អែកតាមឆន្ទានុសិទ្ធិរបស់ ហ្គ្រេប រួមមាន ប៉ុន្តែមិនកំណត់ តាមរយៈអ៊ីមែល ការជូនដំណឹងក្នុងកម្មវិធី និង/ឬ នៅប័ណ្ណព័ត៌មានសេវាកម្ម ដែលបង្ហាញនៅលើអេក្រង់កក់ការធ្វើដំណើរ ។
៧. ប័ណ្ណទូទាត់សំណងត្រូវប្រើប្រាស់សម្រាប់ការប្តូរយកសេវាកម្មរបស់ ហ្គ្រេប ក្រោមប្បញ្ញត្តិនៃលក្ខខណ្ឌជាធរមាន ហើយត្រូវគោរពតាមគោលការណ៍ជាធរមានរបស់ ហ្គ្រេប តាមឆន្ទានុសិទ្ធិរបស់ ហ្គ្រេប ។
៨. អ្នកក៏ត្រូវគិតកម្រៃផ្សេងៗដែលត្រូវអនុវត្ត ដោយអនុលោមតាមគោលការណ៍លុបចោលជាធរមាន ដូចដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ ហ្គ្រេប និងបានជូនដំណឹងដល់អ្នកពីពេលមួយទៅពេលមួយ ។
យើងរក្សាសិទ្ធិក្នុងការបន្ថែម កែប្រែ ឬ ដកចេញ (“ការផ្លាស់ប្តូរ”) លក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking នេះនៅពេលណាក៏បាន ដោយមិនមានការជូនដំណឹងដល់អ្នក ។ ការផ្លាស់ប្តូរនេះមានប្រសិទ្ធភាពក្នុងរយៈពេលប្រាំពីរ (៧) ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងរបស់ ហ្គ្រេប ដល់អ្នក ឬ នៅពេលដែលការផ្លាស់ប្ដូរនោះត្រូវបានបង្ហោះនៅលើគេហទំព័រ ឬ វេទិការបស់ ហ្គ្រេប ។ អ្នកមានទំនួលខុសត្រូវក្នុងការពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការប្រើប្រាស់ Advance Booking ជាប្រចាំ ។ ប្រសិនបើអ្នកមិនយល់ព្រមចំពោះការផ្លាស់ប្តូរណាមួយទេ អ្នកត្រូវតែឈប់ប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើង ។ សូមចំណាំថាការបន្តរបស់អ្នកប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើងនឹងបង្កើតការយល់ព្រមរបស់អ្នកចំពោះការផ្លាស់ប្តូរណាមួយចំពោះលក្ខខណ្ឌនៃការប្រើប្រាស់នេះ ។