៩៩,៩៩% ការធ្វើដំណើរទាំងអស់ប្រព្រឹត្តទៅដោយគ្មានការកើតឡើងនូវករណីឧប្បត្តិហេតុពាក់ព័ន្ធសុវត្ថិភាពនោះទេ ហើយក៏*
*មិនមានការរាយការណ៍អំពីឧប្បត្តិហេតុពាក់ព័ន្ធសុវត្ថិភាពដែលបង្ករដោយដៃគូអ្នកបើកបរ ឬ អ្នកដំណើរក្នុងអំឡុងពេលធ្វើដំណើរដែរ។
នៅក្នុងតំបន់ ការធ្វើដំណើរជាមួយ Grab គឺមានសុវត្ថិភាពជាងមុន ៦ដង នៅពេលដែលដាក់ពិន្ទុធៀបទៅនឹងគុណភាពនៃសេវាកម្ម (QoS) របស់អជ្ញាធរដឹកជញ្ជូនផ្លូវគោក LTA ។
ធ្វើការណែនាំដល់ក្រុមអ្នកប្រើប្រាស់ដើម្បីប្រើប្រាស់វេទិកា និងសេវាកម្មរបស់យើងប្រកបដោយសុវត្ថិភាព យើងបានបង្កើតនូវក្រមសីលធម៌សម្រាប់ដៃគូបើកបរ និងដៃគូអាជីវកររបស់យើង ក៏ដូចជាលក្ខខណ្ឌ និងគោលការណ៍ឯកជនភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់ រួមទាំងអតិថិជនផងដែរ។
ដៃគូបើកបរទាំងអស់តម្រូវឱ្យបញ្ចប់វគ្គបណ្តុះបណ្តាលសុវត្ថិភាពដែលតម្រូវឱ្យរៀន នៅពេលដែលពួកគេចុះឈ្មោះជាមួយ Grab ជាលើកដំបូង ដើម្បីធានាថាពួកគេត្រូវបានបំពាក់ជាមួយនឹងចំណេះដឹងដែលចាំបាច់ ដើម្បីគ្រប់គ្រងឧប្បត្តិហេតុសុវត្ថិភាពផ្សេងៗគ្នា ប្រសិនបើហេតុការណ៍ទាំងនោះកើតឡើង។
វគ្គបណ្តុះបណ្តាលទាំងនេះណែនាំដៃគូបើកបររបស់យើងអំពីទង្វើដែលអាចរាប់ថាជាការបៀតបៀនខាងផ្លូវភេទ ដើម្បីឱ្យពួកគេចេះប្រើប្រាស់ភាសា និងបង្ហាញអាកប្បកិរិយារបស់ខ្លួនឱ្យបានកាន់តែសមស្របនៅពេលដឹកអ្នកដំណើរ។
ការផ្ទៀងផ្ទាត់ ទាំងដៃគូបើកបរ និងអ្នកដំណើរ ដោយការប្រើប្រាស់រូបថតសែលហ្វីក្នុងពេលជាក់ស្ដែង
មុខងារសម្រួលមាតិកានៅលើ GrabChat គឺដើម្បីលើកទឹកចិត្តការប្រស្រ័យទាក់ទងគ្នារវាងពីរភាគីដោយការគោរពគ្នា៖ យើងប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការសម្រួលមាតិកាគំរូដែលអាចចាប់ និងបំបិទសារទាំងឡាយណាដែលមិនសមរម្យ។
"ខ្ញុំសូមអរគុណយ៉ាងខ្លាំងដែល Grab បានដាក់ការទាមទារតឹងរ៉ឹង និងក្រមសីលធម៌សម្រាប់អ្នកបើកបររបស់ខ្លួន ហើយខ្ញុំទទួលបានអារម្មណ៍សុវត្ថិភាពនៅពេលដែលខ្ញុំធ្វើដំណើរជាមួយ Grab ។ ជាពិសេស ខ្ញុំក៏ចូលចិត្តប៊ូតុងអាសន្ន (SOS) និងកម្មវិធីចែករំលែកទីតាំងរបស់ខ្ញុំផងដែរ ដែលនេះគឺបង្ហាញថា Grab គឺពិតជាមានការប្តេជ្ញាចិត្តខ្ពស់សម្រាប់សុវត្ថិភាពរបស់អ្នកធ្វើដំណើររបស់ខ្លួន។"
ប្រទេសម៉ាឡេស៊ី
អ្នកដំណើររបស់ Grab