ការបញ្ជាក់ឡើងវិញនូវស្តង់ដារសុវត្ថិភាពទិន្នន័យឧស្សាហកម្មកាតទូទាត់ (PCI DSS) នៅគ្រប់ភ្នាក់ងារGrabបានបង្កើនដំណើរការប្រកបដោយសុវត្ថិភាពនៃប្រតិបត្តិការកាតឥណទាននៅលើកម្មវិធីរបស់យើង។
គ្មានបណ្តឹងអំពីឯកជនភាពនៃទិន្នន័យសំខាន់ៗ ដែលត្រូវបានធ្វើឡើងដោយភាគីទីបី ឬនិយតករដែលមានសារៈសំខាន់ក្នុងផ្នែកណាមួយ ហេីយអាចប៉ះពាល់លើឯកជនភាពរបស់អតិថិជនឡើយ។
នៅពេលប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអតិថិជន និងដៃគូរបស់យើង យើងធានាថាយើងទទួលបានការយល់ព្រម និងបានជូនដំណឹងដល់គាត់អំពីរបៀបដែលទិន្នន័យរបស់គាត់នឹងត្រូវយកទៅប្រើប្រាស់។
យើងដាក់វិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹងដើម្បីការពារទិន្នន័យដែលនៅក្នុងដៃរបស់យើង។ គោលការណ៍នេះរួមមានការអនុវត្តលើសិទ្ធិចូលប្រើប្រាស់បច្ចេកទេស រដ្ឋបាល និងរូបវ័ន្ត លើទិន្នន័យផ្ទាល់ខ្លួន។
យើងនិងមិនរក្សាទុកទិន្នន័យផ្ទាល់ខ្លួនណាមួយយូរជាងការចាំរបស់យើងនោះទេ។ នៅពេលដែលអស់តម្រូវការផ្នែកអាជីវកម្ម ឬផ្នែកច្បាប់ដើម្បីរក្សាទុកទិន្នន័យ យើងនិងលុបទិន្នន័យនោះដោយអនាមិក និងតាមវិធីដែលសមស្របផ្សេងទៀត។
យើងមានបំណងផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានច្បាស់លាស់អំពីរបៀបដែលយើងប្រមូល ប្រើប្រាស់ ធ្វើដំណើរការ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួន។ ការជូនដំណឹងអំពីឯកជនភាព របស់យើងគឺបង្ហាញជាសាធារណៈនៅលើគេហទំព័ររបស់យើង ហើយព័ត៌មានទំនាក់ទំនងដើម្បីទាក់ទងទៅការិយាល័យឯកជនភាពរបស់យើងក៏ដូចគ្នាដែរ។