គ្មានកាកសំណល់វេចខ្ចប់នៅឆ្នាំ ២០៤០

សំណល់ពីការវេចខ្ចប់អាហារគឺកើតចេញពីផលិតផលរបស់កម្មវិធីដឹកជញ្ជូនអាហាររបស់យើង ហើយយើងប្តេជ្ញាដើម្បីសម្រេចឱ្យបាននូវគោលដៅមួយនេះ។

hero

លទ្ធផលរបស់យើងក្នុងឆ្នាំ ២០២៣

៨១៧ លាន

ឈុតស្លាបព្រាសម ចំនួន ៨១៧លានឈុតត្រូវបានដកទុកក្នុងឆ្នាំ ២០២៣។

>៥០.០០០

សំភារៈកែច្នៃឡើងវិញ ដែលរួមមានកាកសំណល់វេចខ្ចប់ចំណីអាហារ ដែលប្រមូលបានពីគ្រប់ម៉ាស៊ីនទទួលត្រលប់ (RVM) ទាំងអស់ នៅប្រទេសម៉ាឡេស៊ី និងឥណ្តូនេស៊ី។

ផែនទីបញ្ចប់កាកសំណល់ពីការវេចខ្ចប់នៅឆ្នាំ ២០៤០ របស់យើង

2025
2030
2040
កាត់បន្ថយកាកសំណល់ និងឈប់ប្រើប្រាស់ផ្លាស្ទិកដែលប្រើបានតែម្តង
៣០% នៃការវេចខ្ចប់ដោយផ្លាស្ទិកត្រូវបានបង្វែរពីការប្រើប្រាស់នៅឆ្នាំ ២០៣០
គ្មានកាកសំណល់ពីការវេចខ្ចប់នៅក្នុងធម្មជាតិនៅឆ្នាំ ២០៤០
កាត់បន្ថយកាកសំណល់ពីការវេចខ្ចប់លើសតម្រូវការ និងការប្រើប្រាស់ដែលមិនចាំបាច់ (ឧទាហរណ៍៖ ទឹកជ្រលក់ ប្រអប់តូចៗ ក្រដាសជូតមាត់ និងឈុតស្លាបព្រាសម ជាដើម)។
បង្កើតយន្តការដឹកជញ្ជូនត្រលប់ដើម្បីបង្កើនការទទួលយកការវេចខ្ចប់ដែលអាចច្នៃឡើងវិញ និងអាចប្រើប្រាស់ឡើងវិញបាន ដាក់ឱ្យមានការប្រមូលកាកសំណល់សម្រាប់ជាការយកចិត្តទុកដាក់លើអាយុជីវិតប្រកបដោយទំនួលខុសត្រូវ។
ជម្រុញឱ្យមានវដ្តនៃការប្រើប្រាស់ (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងផលិតទៅជាជីសេរីរាង្គ) និងកែច្នៃឡើងវិញ។

ការដាក់ចេញនូវដំណោះស្រាយការវេចខ្ចប់ដ៏មាននិរន្តរភាព

card image

ដកឈុតស្លាបព្រាសម ជាលំនាំដើម

នៅឆ្នាំ ២០១៩ យើងបានចាប់ផ្តើមលើកទឹកចិត្តដល់អតិថិជនឱ្យដកការទទួលឈុតស្លាបព្រាសម ដែលប្រើប្រាស់បានតែម្តងចេញពីការកម្ម៉ង់អាហារដឹកជញ្ជូនរបស់ពួកគេ ប្រសិនបើពួកគេមិនត្រូវការ។ ចាប់តាំងពីពេលនោះមក យើងបានបង្កើតវិធានការនេះជា មុខងារដកឈុតស្លាបព្រាសម ជាលំនាំដើមដើម្បីថ្លឹងថ្លែងផលជះនេះ។
card image

ម៉ាស៊ីនទទួលត្រលប់

Grab បាន​បង្កើត​ភាព​ជា​ដៃគូ​ក្នុង​ប្រទេស ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ីដើម្បី​ដាក់ម៉ាស៊ីនទទួលត្រលប់ (RVM) ដើម្បី​ជួយ​ប្រមូល​ទំនិញ​ដែល​អាច​ប្រើ​ឡើងវិញ​បាន។ នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Grab បានសហការជាមួយ KLEAN, F&N និង MRANTI ដើម្បីដាក់ដំណើរការម៉ាស៊ីនទទួលត្រលប់ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត ចំនួន ១៨គ្រឿង ដែលត្រូវបានបណ្តុះបណ្តាលដើម្បីកំណត់អត្តសញ្ញាណ និងទទួលយកកាកសំណល់ពីការវេចខ្ចប់អាហារ (ដូចជា ប្រអប់ គម្រប) នៅលើដប និងកំប៉ុង PET ដែលជាទូទៅត្រូវបានប្រមូលដោយ អ្នកកែច្នៃ។ ការណ៍នេះធានាថាមានតែ សំភារៈដែលអាចកែច្នៃឡើងវិញបានប៉ុណ្ណោះដែលត្រូវបានប្រមូល និងតម្រៀបឱ្យបានត្រឹមត្រូវនៅពេលដែលប្រមូលបាន។
card image

មុខងារ GrabExpress Recycle

នៅក្នុងប្រទេសឥណ្ឌូនេស៊ី យើងបង្កើតភាពជាដៃគូដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យកែច្នៃឡើងវិញ ដោយប្រើមុខងារប្រមូល GrabExpress Recycle របស់យើង ដើម្បីយករបស់ដែលអាចកែច្នៃឡើងវិញបាន ហើយបញ្ជូនរបស់ទាំងនោះទៅកាន់មណ្ឌលប្រមូលទុក។
card image

ការហាមឃាត់ព្រុយត្រីឆ្លាមនៅលើ GrabFood

ដោយគិតគូអំពីផលប៉ះពាល់ដល់បរិស្ថានដែលការនេសាទត្រីឆ្លាមបង្ករដល់បរិស្ថាន យើងបានលុបមុខទំនិញដែលមានព្រុយត្រីឆ្លាមចេញពីវេទិការបស់យើង ឬដាក់ស្លាកដើម្បី 'បញ្ជាក់' (ឧ. អាហារបួស) ដើម្បីភាពច្បាស់លាស់។

card image

លើកទឹកចិត្តវប្បធម៌ប្រើប្រាស់ឡើងវិញជាមួយការទិញទឹកដោះគោច្រកក្នុងដប

នៅផ្សារទំនើប Jaya Grocer របស់យើង ក្នុងប្រទេសម៉ាឡេស៊ី យើងបានសាកល្បងគំនិតផ្តួចផ្តើមមួយដោយសហការជាមួយ Farm Fresh ដើម្បីអនុញ្ញាតឱ្យអតិថិជនទិញទឹកដោះគោក្នុងដបកែវដែលត្រូវយកទៅសម្អាត និងប្រើប្រាស់ឡើងវិញ។ ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការក្នុងខែកញ្ញា ឆ្នាំ២០២២ មក ទឹកដោះគោច្រើនជាង ៣១.០០០ លីត្រត្រូវបានលក់តាមរយៈដបកែវដែលអាចប្រើប្រាស់ឡើងវិញបានទាំងនេះ ជាមួយនឹងអត្រានៃការចាក់ឡើងវិញជាមធ្យម ៣,៤ ដង។

ស្វែងរកការអនុវត្ត ESG ចុងក្រោយបង្អស់របស់ Grab ដើម្បីកសាងអនាគតដ៏ភ្លឺត្រចះត្រចង់។
ស្វែងយល់ពីរបាយការណ៍ ESG ពេញរបស់យើងឱ្យបានស៊ីជម្រៅ និងទទួលបានការយល់ដឹងដ៏មានតម្លៃពីក្នុងការប្តេជ្ញាចិត្តរបស់យើងសម្រាប់និរន្តរភាព និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។
មើល​របាយការណ៍ ESG ឆ្នាំ ២០២៣
grab-logo
Forward Together


ធីខេ សេនត្រល ជាន់ទី ៥
ផ្លូវ ២៨៩, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ

តាមដានបណ្តាយសង្គមរបស់យើង ដើម្បីទទួលបានព័ត៌មានថ្មីៗ
country-flagCambodia