ដំណើរឆ្ពោះទៅរកអព្យាក្រិតភាពកាបូននៅឆ្នាំ ២០៤០

Grab បានកំណត់យន្តការកាត់បន្ថយការបំភាយឧស្ម័នជាលើកដំបូងនៅក្នុងដំណើររបស់យើងឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៤០។

hero

លទ្ធផលរបស់យើងក្នុងឆ្នាំ ២០២៣

៦,៣០%

រយៈចម្ងាយដែលបានធ្វើដំណើរ (គ.ម) ដែលស្មើនឹង ៦,៣% គឺស្ថិតក្នុងមធ្យោបាយធ្វើដំណើរដែលមានកម្រិតបំភាយឧស្ម័នទាប ឬគ្មាន (យានយន្តដើរដោយថាមពលអគ្គិសនី រថយន្តពាក់កណ្តាលសាំង អ្នកជិះកង់ និងអ្នកដើរថ្មើរជើង)។

១០០%

ថាមពលកកើតឡើងវិញ១០០% សម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យរបស់ Grab ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

~ ៥លានដុល្លារ

មូលនិធិដែលមានទឹកទំហំទឹកប្រាក់ប្រហែល ៥លានដុល្លារ ត្រូវបានដាក់ចូលទៅក្នុងការដាំដើមឈើ ការអភិរក្សព្រៃឈើ និងគម្រោងថាមពលកកើតឡើងវិញ នៅអាស៊ីអាគ្នេយ៍។

គម្នាសទាំងបួនដើម្បីឈានទៅដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៤០

គម្នាស 1
គម្នាស 2
គម្នាស 3
គម្នាស 4
ការប្តូរទៅប្រើប្រាស់យានយន្តដែលមានការបំភាយឧស្ម័នទាប
ថាមពលកកើតឡើងវិញសម្រាប់បរិវេណអាជីវកម្មរបស់ Grab
ការអនុវត្តន៍អាជីវកម្មប្រកបដោយនិរន្តរភាព និងបច្ចេកវិទ្យា
កម្មវិធីបញ្ចៀស និងបំបាត់កាបូន

ស្វែងយល់លម្អិតអំពីយុទ្ធសាស្ត្រគម្នាសទាំងបួន

card image

សម្រេចឱ្យបាននូវភាពច្នៃប្រឌិតថ្មី

យើងដើរតួជាតំណភ្ជាប់រវាងដៃគូអ្នកបើកបរ និងអ្នកផ្តល់ដំណោះស្រាយ (ពីស្ថាប័នហិរញ្ញវត្ថុ អ្នកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដល់ក្រុមហ៊ុនផលិតរថយន្ត) ដើម្បីបើកដំណើរការសាកល្បងពីដើមដល់ចប់ឱ្យមានប្រសិទ្ធភាព ។ Grab ស្ថិតក្នុងទីតាំងពិសេសមួយ ដើម្បីជួយជំរុញការច្នៃប្រឌិត ដោយសារអ្នកអនុវត្តនៅក្នុងប្រព័ន្ធបរិស្ថាន EV អាចប្រើប្រាស់ទិន្នន័យ បច្ចេកវិទ្យា និងដៃគូអ្នកបើកបររាប់លាននាក់របស់យើង ដើម្បីសាកល្បង និងបង្កើតដំណោះស្រាយដ៏មានសក្ដានុពល ដើម្បីធ្វើមាត្រដ្ឋាន និងបម្រើដល់តំបន់នោះ។
card image

សម្រេចឱ្យបាននូវភាពរស់រានបានផ្នែកសេដ្ឋកិច្ច

នៅប្រទេសឥណ្តូនេស៊ី និងប្រទេសថៃ យើងមានកម្មវិធីជួលរថយន្តដើរដោយថាមពលអគ្គិសនី ដែលធ្វើដើម្បីបម្រើដល់អ្នកដែលមានកម្រិតចំណូលទាប ដែលមិនមានលទ្ធភាពទិញរថយន្តដោយខ្លួនឯងបាន ជាមួយនឹងអត្រាជួលប្រចាំថ្ងៃ និងជំនួយផ្នែកជួសជុលពេញលេញពីដើមដល់ចប់។ យើងក៏មានកម្មវិធីផ្តល់ភាពជាម្ចាស់រថយន្តដើរដោយថាមពលអគ្គិសនីផងដែរ ដើម្បីបន្ទាបឧបស័ក្គផ្នែកហិរញ្ញវត្ថុនៃការទិញរថយន្តដើរដោយថាមពលអគ្គិសនីដោយមិនតម្រូវឱ្យបង់ប្រាក់ជាមុន ហើយការបង់រំលស់ប្រចាំថ្ងៃ និងការអនុម័តប្រាក់កម្ចីគឺធ្វើឡើង ដោយផ្អែកលើកំណត់ត្រារបស់ដៃគូអ្នកបើកបររបស់ Grab។
card image

សម្រេចឱ្យបាននូូវការទទួលយកអ្វីដែលថ្មីបានលឿន

ដើម្បីលើកទឹកចិត្តឱ្យមានតម្រូវការរថយន្តដើរដោយថាមពលអគ្គិសនី និងផ្តល់នូវជម្រើសសម្រាប់អតិថិជន Grab បានដាក់ឱ្យប្រើប្រាស់ និងពង្រីកជម្រើសបញ្ឈរសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី ឬរថយន្តពាក់កណ្តាលសាំងនៅប្រទេសឥណ្តូនេស៊ី សឹង្ហបូរី និងប្រទេសថៃ។

testimonial image
ការជិះពណ៌បៃតងរបស់អ្នកម្តាយ

"ជាមួយមុខងារ GrabElectric ខ្ញុំមិនចាំបាច់គិតអំពីតម្លៃសេវា ឬការធានារ៉ាប់រងទេ ព្រោះថ្ងៃទាំងអស់នេះត្រូវបានទូទាត់ជាមួយនឹងថ្លៃឈ្នួលរបស់ខ្ញុំហើយ។ តម្លៃភ្ជាប់គម្រោងផ្លាស់ប្តូរថ្មក៏ធូថ្លៃជាងការទិញសាំងផងដែរ។"

អ្នកស្រី Wahyuni Maharani

ប្រទេសឥណ្តូនេស៊ី

ស្វែងរកការអនុវត្ត ESG ចុងក្រោយបង្អស់របស់ Grab ដើម្បីកសាងអនាគតដ៏ភ្លឺត្រចះត្រចង់។
ស្វែងយល់ពីរបាយការណ៍ ESG ពេញរបស់យើងឱ្យបានស៊ីជម្រៅ និងទទួលបានការយល់ដឹងដ៏មានតម្លៃពីក្នុងការប្តេជ្ញាចិត្តរបស់យើងសម្រាប់និរន្តរភាព និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។
មើល​របាយការណ៍ ESG ឆ្នាំ ២០២៣
grab-logo
Forward Together


ធីខេ សេនត្រល ជាន់ទី ៥
ផ្លូវ ២៨៩, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ

តាមដានបណ្តាយសង្គមរបស់យើង ដើម្បីទទួលបានព័ត៌មានថ្មីៗ
country-flagCambodia