Press Centre

Grab ដាក់ដំណើរការសាកល្បងសេវាកម្ម GrabFood ជាមួយយីហោល្បីៗជាង 200 ហាង

Grab ដែលជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញ តាមរយៈទូរស័ព្ទ ឈានមុខគេនៅ​អាស៊ី​អាគ្នេយ៍ កំពុង​ដាក់ដំណើរការ​សាក​ល្បង​សេវាដឹក​ជញ្ជូនអាហារ GrabFood នៅ​រាជធានី​ភ្នំពេញ។ ដំណើរការសាកល្បងនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ Grab នៅកណ្តាលទីក្រុងភ្នំពេញ នូវសេវាបញ្ជាទិញអាហារពីហាងល្បីៗ ​ទាំងក្នុងស្រុក ​និងអន្តរជាតិជាច្រើន ជាង 200 ហាង ដូចជា KFC, The Pizza Company, Habit Burger Grill, Lotteria, Bonchon, Gongcha, Heekcaa, Chatime, Chatramue, Gloria Jean’s Coffee, Paris Baguette, Sakana Lab, Pong […]

Grab ដែលជាស៊ូភើអេប ឬកម្មវិធីកក់សេវាធ្វើដំណើរ និងដឹកជញ្ជូនអនឡាញ តាមរយៈទូរស័ព្ទ ឈានមុខគេនៅ​អាស៊ី​អាគ្នេយ៍ កំពុង​ដាក់ដំណើរការ​សាក​ល្បង​សេវាដឹក​ជញ្ជូនអាហារ GrabFood នៅ​រាជធានី​ភ្នំពេញ។ ដំណើរការសាកល្បងនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ Grab នៅកណ្តាលទីក្រុងភ្នំពេញ នូវសេវាបញ្ជាទិញអាហារពីហាងល្បីៗ ​ទាំងក្នុងស្រុក ​និងអន្តរជាតិជាច្រើន ជាង 200 ហាង ដូចជា KFC, The Pizza Company, Habit Burger Grill, Lotteria, Bonchon, Gongcha, Heekcaa, Chatime, Chatramue, Gloria Jean’s Coffee, Paris Baguette, Sakana Lab, Pong និង Potato Corner ជាដើម។ ឥឡូវនេះ តម្លៃដឹកជញ្ជូនគឺត្រឹមតែ 100​ រៀលតែប៉ុណ្ណោះ ទោះជាចម្ងាយណាក៏ដោយ។

លោក Corentin Rouxel ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា មាន​ប្រសាសន៍​​ថា៖ «នៅក្រុមហ៊ុន Grab ពួកយើងប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់ដែលល្អបំផុត ទៅកាន់អ្នកប្រើប្រាស់ និងដៃគូសហការណ៍ រាល់សេវាកម្មទាំងអស់នៅក្នុង ស៊ូភើអេបរបស់យើង។ ដំណើរការ​សាក​ល្បងនៃសេវាកម្ម GrabFood នេះ នឹងអនុញ្ញាតអោយយើងដកស្រង់និងស្វែងយល់ពីមតិយោបល់សំខាន់ៗ ពីសំណាក់អ្នកប្រើប្រាស់ និងដៃគូរសហការណ៍មួយក្រុមតូច ដើម្បីអោយពួកយើងអាចយកមកពង្រឹងគុណភាពសេវាកម្ម មុនពេលពង្រីកតំបន់សេវាកម្មរបស់យើងទៅកាន់តំបន់ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ។

គោលបំណងរបស់យើង គឺផ្សារភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ ហាងល្បីៗជាច្រើនជម្រើស ដែលជាដៃគូរសហការណ៍របស់យើង និងដឹកជញ្ជូនអាហារដែលប្រកបដោយគុណភាពខ្ពស់ លឿន និងប្រកបដោយទំនុកចិត្ត»។

លោក កង សុវណ្ណារ៉ូត ប្រធាន​គ្រប់គ្រងផ្នែកសេវាកម្ម GrabFood បានបន្ថែមថា «ពួកយើងជឿជាក់ថា GrabFood នឹងលើកកម្ពស់ ឱកាសនៃការស្វែងរកចំណូលបន្ថែមដល់ដៃគូបើកបរ និងដឹកជញ្ជូន ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មសម្រាប់ហាងដែលជាដៃគូផងដែរ។ ពួកយើងប្តេជ្ញាចិត្តក្នុងការ​ កសាងទីផ្សារដែលរីកដុះដាលល្អមួយ ដើម្បីគាំទ្រដៃគូទាំងអស់ អោយរីកចម្រើនក្នុងសម័យបច្ចេកវិទ្យានេះ។»

ចាប់តាំងពីក្រុមហ៊ុន Grab ចូល​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា​នៅ​ចុង​ឆ្នាំ 2017 ​មក ក្រុមហ៊ុន​​បានក្លាយជាតួអង្គដ៏សំខាន់មួយក្នុង​ទីផ្សារ​កក់សេវាធ្វើដំណើរ និងដឹកជញ្ជូន​​អនឡាញ​។ Grab ក៏បាន​រួមចំណែកក្នុងគម្រោងជា​ច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ជួយ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ និងការគ្រប់គ្រងចរាចរណ៍ ព្រមទាំង​គាំទ្រ​គម្រោង​ចល័ត​ភាព​ទីក្រុង​ប្រកប​ដោយ​​និរន្តរភាព។ ការពង្រីកសេវាកម្មទៅក្នុងវិស័យដឹកជញ្ជូនអាហារ គឺផ្តោតសំខាន់ទៅលើការផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់អ្នកប្រើប្រាស់ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់ ដោយប្រើប្រាស់បច្ចេកវិទ្យានៅលើកម្មវិធី Grab ជាមួយនឹងបណ្តាញដៃគូដឹកជញ្ជូន។

​សេវា​កម្ម GrabFood ថ្មី​នេះ មាននៅលើកម្មវិធី Grab ដែលមានក្នុងទូរស័ព្ទរបស់អ្នកស្រាប់ ឬ អ្នកអាចដោនឡូតពី Google Play ​និង App Store។

សម្រាប់​ព័ត៌មាន​បន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហ​ទំព័រ www.grab.com/kh ឬទំព័រ​ហ្វេសប៊ុក www.facebook.com/GrabKH

Visit our country press centres

Media Inquiries

Contact the Grab media team

  • Facebook
  • LinkedIn
  • Instagram
  • Twitter