Grab និង Nham24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស
- បទពិសោធន៍ និងចំណេះដឹងក្នុងស្រុករបស់ Nham 24 រួមបញ្ចូលជាមួយនឹងសមត្ថភាពបច្ចេកវិទ្យា AI របស់ Grab រំពឹងថានឹងជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចឌីជីថល របស់ប្រទេសកម្ពុជា។
- ការរូមបញ្ចូលគ្នានៃអាជីវកម្មនេះទទួលបានការអនុញ្ញាតពីគណៈកម្មការប្រកួតប្រជែងកម្ពុជា។
- កម្មវិធី Grab និង Nham24 apps នឹងបន្តដំណើរការដោយឯករាជ្យដាច់ដោយឡែកពីគ្នាជាធម្មតា នាពេលខាងមុខ។
រាជធានីភ្នំពេញ ថ្ងែទី៣០ ខែធ្នូ ឆ្នាំ២០២៤៖ នៅថ្ងៃនេះ Nham24 និង Grab Cambodia បានប្រកាសពី ភាពជោគជ័យលើ កិច្ចព្រមព្រៀងនៃការរូមបញ្ចូលគ្នានូវប្រតិបត្តិការអាជីវកម្មជាមួយ Nham24 នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពី ទទួលបានការអនុញ្ញាតពីគណៈកម្មការប្រកួតប្រជែងកម្ពុជា។
Nham24 គឺជាម៉ាកយីហោដែលពេញនិយមខ្លាំងនៅកម្ពុជា និងបានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីការ ចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៦ មក ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដ៏ជោគជ័យបំផុតមួយ របស់កម្ពុជា។ កិច្ចព្រមព្រៀងនេះបានរួមបញ្ចូលគ្នានូវជំនាញវិជ្ជាជីវៈ ដ៏សម្បូរបែបនៅក្នុងប្រទេសជាមួយនិង សមត្ថភាពបច្ចេកវិទ្យាឈានមុខគេរបស់ Grab ជាពិសេសបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ក្នុងគោលបំណងជំរុញ នវានុវត្តន៍កាន់តែច្រើននៅក្នុងទីផ្សារកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងស្រុក និងជួយសម្រួល ប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រិន។
លោក ចាន់ បូរីម៉ា នាយកប្រតិបត្តិ និងជាស្ថាបនិក Nham24 មានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ មួយសម្រាប់ក្រុមហ៊ុនដែលបង្កើតឡើងក្នុងស្រុកដូចជា Nham24 ហើយខ្ញុំរីករាយដែលយើងបានរកឃើញដៃគូ ដែលមានការប្តេជ្ញាចិត្តដូចគ្នា ក្នុងការផ្តល់ដំណោះស្រាយដែលធ្វើអោយជីវិតរស់នៅក្នុងសហគមន៍នីមួយៗឱ្យកាន់តែ ប្រសើឡើង។ យើងតែងតែជឿថាភាពជោគជ័យរបស់យើង គឺកើតចេញពីការបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា តាមរយៈនវានុវត្តន៍ និងសេវាកម្មដ៏ល្អ ហើយការរួមបញ្ចូលគ្នានេះនឹងផ្តល់ឱ្យយើងនូវសមត្ថភាពក្នុងការទាញយក ចំណុចខ្លាំងរបស់ Grab នៅក្នុងផ្នែកបច្ចេកវិទ្យា សមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ដ៍ជ្រាលជ្រៅដើម្បីឈាន ទៅកាន់កម្រិតខ្ពស់ថ្មីមួយកម្រិតទៀត។ ខ្ញុំសូមអរគុណដល់ក្រុមការងារ Nham24 ដៃគូដឹកជញ្ជូន និងដៃគូអាជីវករ ព្រមទាំងអ្នកប្រើប្រាស់ដ៏ស្មោះស្ម័គ្ររបស់យើងទាំងអស់ សម្រាប់ការគាំទ្រអស់ជាច្រើនឆ្នាំកន្លងមក។ ការរូមដៃគ្នា ជាមួយ Grab យើងនឹងខំប្រឹងនាំមកជូននូវបទពិសោធន៍ល្អៗ និងកាន់តែប្រសើរជាងមុនសម្រាប់លោកអ្នក បន្ថែមទៀត។”
“Grab ពិតជាមានសេចក្តីរំភើបក្នុងការបន្ដាក់ទុនវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ហើយយើងចង់ដើរតួនាទីសំខាន់ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចឌីជីថល និងជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូ នេះបង្កើតឡើងដោយឈរលើគុណតម្លៃរួម។ យើងមានការគោរពយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធិផលដែល Nham24 សម្រេចបានហើយយើងប្តេជ្ញារថែរក្សា និងកសាងបន្ថែមលើស្តង់ដារគុណភាពខ្ពស់របស់ពួកគេ។ ចំណុច ខ្លាំងរបស់ Grab ដែលជាកម្មវិធី superapp មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានសមត្ថភាពក្នុងការវិនិយោគលើ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រប់កម្រិត។ ពួកយើងមានបំណងប្រើប្រាស់សមត្ថភាពទាំងនោះ ដើម្បីនាំមកនូវតម្លៃ សមរម្យ និងភាពងាយស្រួលកាន់តែច្រើនដល់អ្នកប្រើប្រាស់ អ្នកបើកបរ និងកំណើនអាជីវកម្មកាន់តែច្រើន។” នេះជា ប្រសាសន៍របស់ លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា។
បង្កើនបទពិសោធន៍ប្រចាំថ្ងៃ តាមរយៈបច្ចេកវិទ្យា
ការរួមបញ្ចូលគ្នានៃធុរៈកិច្ចនេះ គឺមានគោលបំណងដើម្បីជំរុញការរីកចម្រើន រយៈពេលវែងប្រកបដោយចីរភាព សម្រាប់ប្រភេទសេវាកម្មដូចជា ការដឹកជញ្ជូនម្ហូបអាហារ ការដឹកជញ្ជូនគ្រឿងទេស និងសេវាកម្មកក់រថយន្តធ្វើដំណើរ នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រិនក្នុងប្រតិបត្តិការរបស់ពួកគេប្រចាំថ្ងៃ។
ដៃគូអាជីវករគ្រប់កម្រិតទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់ Grab ក្នុងមុខងារជាច្រើនរួមទាំង កម្មវិធី Merchant Portal សម្រាប់ដៃគូអាជីវករដើម្បីគ្រប់គ្រងការលក់ប្រចាំថ្ងៃ មុខងារផ្សាយពាណិជ្ជកម្ម និងដំណោះស្រាយផ្សេងៗទៀត ដែលដំណើរការដោយបញ្ញាសប្បនិម្មិត (AI) ដែលអាចជួយពួកគេឱ្យធ្វើ ប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាព ផ្សព្វផ្សាយទៅដល់អតិថិជនថ្មីៗ និងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែម ទៀតមិនថាតាមអនឡាញ ឬ នៅហាងផ្ទាល់។
“នៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ (F&B) គឺតែងតែមានការវិវត្តន៍ ហើយឥរិយាបទរបស់អ្នកប្រើប្រាស់ ក៏តែងផ្លាស់ប្តូរជានិច្ច។ ដូច្នេះយើងត្រូវការឧបករណ៍ និងទិន្នន័យ ដែលប្រសើរជាងមុនដើម្បីប្រាកដថាយើងអាចដើរ ទាន់និន្នាការអ្នកប្រើប្រាស់ និងចាប់យកឱកាសរីកចម្រើន។ ក្នុងនាមជាដៃគូអាជីវកររបស់ Nham24 អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខ្ញុំគិតថាការអភិវឌ្ឍនេះនឹងបង្កើតជាផលល្អសម្រាប់អាជីវកម្មរបស់ខ្ញុំ និងឧស្សាហ កម្មម្ហូបអាហារ និងភេសជ្ជៈ។ យើងអាចទទួលបានចំនួនអតិថិជនច្រើនជាងមុន និងបច្ចេកវិទ្យាចុងក្រោយ បំផុតផងដែរ។ ខ្ញុំរីករាយ ចូលរួមក្នុងភាពជាដៃគូនេះ ហើយខ្ញុំមានទំនុកចិត្តចំពោះការសហការគ្នារបស់ Grab និង Nham24 ដែលនឹងជួយអាជីវកម្មជាច្រើនដូចជាពួកយើង រីកចម្រើនទៅមុខកាន់តែប្រសើរ” នេះជាប្រសាសន៍ របស់ ឧកញ៉ា ឃន ឈុនដារ៉ា ប្រឹក្សាភិបាល បវរ គ្រុប ដែលគ្រប់គ្រងម៉ាកយីហោល្បីៗដូចជា៖ KOI Thé, TUBE Coffee, KYŌ Omakase, and GĒGĒ HotPot។
ការប្រមូលផ្តុំកាន់តែច្រើននៃការកុម៉្មង់ទិញ ដែលកើតឡើងតាមរយៈរួមបញ្ចូលគ្នារវាង Grab និង Nham24 នឹងផ្តល់អត្ថប្រយោជន៍ដល់ដៃគូបើកបរ និងដៃគូដឹកជញ្ជូន ជាមួយនឹងឱកាសរកប្រាក់ចំណូលបានកាន់តែច្រើន។ អត្ថប្រយោជន៍នេះរួមបញ្ចូលទាំងឱកាសដើម្បីទទួលបានការងារ នៅទូទាំងប្រព័ន្ធអេកូឡូស៊ីនៃការដឹកជញ្ជូន និងសេវា កម្មកក់រថយន្តធ្វើដំណើរផងដែរ។ Grab នឹងខិតខំការប្រើប្រាស់បច្ចេកវិទ្យាផែនទី និងសមត្ថភាពវិទ្យាសាស្ត្រ ទិន្នន័យរបស់ខ្លួន ដើម្បីជួយដៃគូបើកបរ និងដៃគូដឹកជញ្ជូនឱ្យកាន់តែមានផលិតភាព និងបង្កើនប្រាក់ចំណូលរបស់ ពួកគេ។ ទន្ទឹមគ្នានេះដែរ ការរៀបចំឱ្យល្អប្រសើរនៃការដឹកជញ្ចូនសម្រាប់ការកុម្ម៉ង់ច្រើន នឹងអនុញ្ញាតឱ្យដៃគូដឹក ជញ្ជូនអាចទទួលយកការកុម្ម៉ង់ជាច្រើននៅក្នុងពេលតែមួយ ដែលនឹងប្រែក្លាយទៅជាដំណោះស្រាយដែលមានតម្លៃ សមរម្យសម្រាប់អតិថិជន។
ជាមួយនឹងការប្តេជ្ញាចិត្តរបស់ Grab ក្នុងការធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនូវបច្ចេកវិទ្យារបស់ខ្លួន ការទទួលបានការ ផ្គត់ផ្គង់រួមគ្នារបស់ដៃគូអាជីវករ និងដៃគូបើកបរ គឺបង្ហាញពីជម្រើសដ៏ច្រើនតាមកម្រិតថវិការសម្រាប់អតិថិជន នៅពេលនិយាយអំពីផ្នែកដឹកជញ្ជូនម្ហូបអាហារ និងបទពិសោធន៍សម្រាប់អតិថិជនកាន់តែប្រសើរតាមរយៈការបែង ចែកលឿនជាងមុន និងការបំពេញការងារដែលអាចទុកចិត្តបានកាន់តែប្រសើរ។
Grab និង Nham24 ធានាបាននូវការផ្លាស់ប្តូរដោយរលូន
កម្មវិធី Grab app និង Nham24 app នឹងបន្តដំណើរការដោយឯករាជ្យដាច់ដោយឡែកពីគ្នាជាធម្មតានាពេល ខាងមុខ។ អ្នកប្រើប្រាស់អាចបន្តធ្វើការកុម៉្មង់តាមរយៈកម្មវិធីទាំងពីរនេះបានជាធម្មតា។ ដៃគូអាជីវករ និងដៃគូដឹក ជញ្ជូន Grab និង Nham24 ក៏នៅតែអាចបន្តទទួលការកុម៉្មង់ និងបំពេញការងារជាធម្មតាតាមរយៈកម្មវិធីនីមួយៗ ផងដែរ។
Grab កំពុងបង្កើតនូវប្រព័ន្ធសម្រាប់ការចុះឈ្មោះ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដោយរលូន និងងាយស្រួល ដែលមានក្រុមជំនួយរួចជាស្រេចដើម្បីជួយគាំទ្រប្រសិនបើចាំបាច់ សម្រាប់ដៃគូអាជីវករ និងដៃគូដឹកជញ្ជូន Nham24 ដែលមានបំណងចង់ចុះឈ្មោះជាមួយ Grab។ Grab នឹងផ្តល់អត្រាកម្រៃជើងសារដូចគ្នា នឹងកម្រិតកម្រៃជើងសារបច្ចុប្បន្ន របស់ពួកគេដែលមានជាមួយ Nham24 សម្រាប់ដៃគូអាជីវករ Nham24 ដែល ទើបនឹងចុះឈ្មោះថ្មីជាមួយ Grab។ ដៃគូអាជីវករនឹងទទួលបាននូវមអត្រាកំរៃជើងសាដែលមានកម្រិតទាបរបស់ Grab សម្រាប់ដៃគូអាជីវករ Nham24 ទាំងឡាយណាដែលបច្ចុប្បន្នមានអត្រាកម្រៃជើងសារខ្ពស់ជាងអត្រា ស្តង់ដាររបស់ Grab។ Grab ក៏គ្រោងនឹងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃ និងសេវាកម្មផ្សេង ទៀតដល់ដៃគូអាជីវករដែលទើបចុះឈ្មោះថ្មី ដើម្បីជួយពួកគេក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេនៅលើវេទិការ Grab ។
Grab នឹងទទួលស្គាល់លទ្ធផលការងារ ព្រមទាំងផ្គូផ្គងចំណាត់ថ្នាក់របស់ពួកគេតាមកម្រិតស្តង់ដារ Grab សម្រាប់ដៃគូដឹកជញ្ជូន Nham24 ដែលទើបតែចុះឈ្មោះថ្មីជាមួយ Grab។ Grab ក៏នឹងឧបត្ថម្ភនូវសម្ភារៈ និង ធានារ៉ាប់រងដោយឥតគិតថ្លៃផងដែរ។ ដើម្បីធានាថាពួកគេទទួលបានអត្ថប្រយោជន៍ច្រើនពីប្រព័ន្ធអេកូឡូស៊ីរបស់ Grab (Grab ecosystem) ដៃគូដឹកជញ្ជូន Nham24 នឹងទទួលបានសិទ្ធិចូលទៅប្រើប្រាស់ GrabAcademy ដើម្បីទទួលបានកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម (upskilling) ផ្សេងៗ។
Grab និង Nham24 នឹងទំនាក់ទំនង ក៏ដូចជាផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងម្មវិធីផ្លាស់ប្តូនេះ ដល់ដៃគូអាជីវករ និងដៃគូដឹកជញ្ជូននៅពេលរៀបចំរួចរាល់។