ការធ្វើដំណើរដ៏គួរឱ្យធុញបំផុត ដែលពុំធ្លាប់ជួប!

គ្មានរឿងដ្រាម៉ា! ពុំមានអ្វីដែលមើលទៅរំភើប! គ្រាន់តែជារឿងភាពយន្តគួរឲ្យធុញមួយ! យ៉ាងណាមិញ នេះជាអ្វីដែលយើងចង់ឲ្យការធ្វើដំណើរជាមួយGrab ទៅជាបែបនេះ។

ឆ្នាំមុន តួរលេខជាង 99.99% នៃការជិះ/ធ្វើដំណើរជាមួយGrab គឺមានភាពល្អប្រសើរនិងសុវត្ថិភាព ដោយគ្មានឧប្បត្តិហេតុណាមួយកើតឡើងឡើយ។ សម្រាប់ពួកយើង នេះគឺជាការសម្រេចដ៏ធំមួយ ព្រោះវាមានន័យថា ស្ត្រីអាចធ្វើដំណើរដោយខ្លួនឯងដោយសុវត្ថិភាព និងគ្មានការបារម្ភ។ តាំងពីដើមដំបូងមក ការងារនេះគឺជាផ្នែកមួយនៃផែនការរបស់យើងក្នុងការកែលម្អការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់ស្ត្រី។

របាយការណ៍ថ្មីៗនេះបានបង្ហាញពីការថយចុះ 50% នៃការរំលោភផ្លូវភេទ និង 38% នៃការបៀតបៀនផ្លូវភេទ។ ​ដែលនេះ​ជា​ដំណឹង​ល្អ ហើយយើងប្តេជ្ញា​នឹងបន្តធ្វើវាឲ្យ​កាន់​តែ​ប្រសើរ​ជាង​នេះ។ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ យើងសូមចូលរួមអបអរដែលស្ត្រីអាចធ្វើដំណើរខ្លួនឯងដោយសេរី ឯករាជ្យ និងសុវត្ថិភាព។ ហើយ​​យើង​​នឹងប្រឹងប្រែងធ្វើរឿងនេះ​បន្ថែម​ទៀត។ ការធ្វើដំណើរដែលគួរឱ្យធុញទ្រាន់ ប៉ុន្តែគ្មានគ្រោះថ្នាក់និងសុវត្ថិភាពខ្ពស់ក្នុងពេលតែមួយ។

Data source: Grab ESG Report 2021

តោះមើលរឿងភាពយន្ត!

វានឹងមិនគួរឱ្យរំភើបទេ។ យើងសន្យា។

មានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន ជាមួយនឹងមុខងារសុវត្ថិភាពទាំងនេះ

នៅពេលដែលយើងខិតខំឆ្ពោះទៅរកគោលដៅនៃការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការធ្វើដំណើរដោយសេរីដោយគ្មានការភ័យខ្លាច យើងនឹងបន្តធ្វើការកែលម្អ និងបន្ថែមមុខងារសុវត្ថិភាពនៅលើកម្មវិធី Grab ។

ការត្រួតពិនិត្យការធ្វើដំណើរ

ការធ្វើដំណើរទាំងអស់ត្រូវបានត្រួតពិនិត្យ ដូច្នេះយើងអាចរកឃើញសកម្មភាពដែលមិនប្រក្រតី/មិនមានសុវត្ថិភាព។ ដូចជាប្រសិនបើអ្នកបើកបររបស់អ្នកប្តូរទិសដៅ ឬឈប់ យើងអាចឆែកមើលអ្នកបាន។

ការចែករំលែកការជិះរបស់ខ្ញុំ

ចែករំលែកព័ត៌មានលម្អិតអំពីការជិះរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីឱ្យពួកគេអាចដឹងពីកន្លែងដែលអ្នកកំពុងនៅពេញមួយការធ្វើដំណើរជាមួយGrab។

ប៊ូតុងសង្គ្រោះបន្ទាន់

ក្នុង​ករណី​ដែល​អ្នក​ឬ​អ្នក​បើក​បរ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ សូម​ចុច​​លើ​ប៊ូតុង​សង្គ្រោះ​បន្ទាន់​ដែល​ភ្ជាប់​អ្នកភ្លាមៗ​ទៅប៉ូ​លី​ស។