តើអ្វីទៅជាកញ្ចប់ទេសចរណ៍ Grab ដែលអ្នកចង់ដឹង? Tourist Pack គឺជាកញ្ចប់ដែលធ្វើអោយការធ្វើដំណើរ និងការញ៉ាំអាហាររបស់អ្នកកាន់តែសន្សំសំចៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
✨ កញ្ចប់ទេសចរណ៍មានសម្រាប់ទិញនៅពេលអ្នកទៅដល់ប្រទេសគោលដៅរបស់អ្នក។
របៀបនៅក្នុងការទិញកញ្ចប់ទេសចរណ៍ Grab (Tourist Pack)
ជំហានទី 1
បើកកម្មវិធី Grab នៅពេលដែលអ្នកទៅដល់ប្រទេសដែលអ្នកកំពុងចុះចត។
ជំហានទី 2
ប្រសិនបើអ្នកមិនទាន់មានគណនី Grab ទេ, សូមធ្វើការ ចុះឈ្មោះឥឡូវនេះ។ អ្នកមិនចាំបាច់មានលេខក្នុងស្រុកទើបអាចចុះឈ្មោះបាននោះទេ។ ប្រសិនបើអ្នកមានគណនី Grab ហើយ សូមបន្តទៅជំហានទី 3 ។
ព័ត៌មានជំនួយ: ចុះឈ្មោះជាមួយគណនី Grab ដោយធ្វើការភ្ជាប់ជាមួយនឹងប័ណ្ណឥណទាន ឬឥណពន្ធ មុនពេលធ្វើដំណើរ ដើម្បីទទួលបានបទពិសោធន៍កាន់តែរលូន។
ជំហានទី 3
ចូលទៅក្នុងគណនី (Account) > ការទិញកញ្ចប់ (Subscription)។
ជំហានទី 4
ជ្រើសរើសយក ‘កញ្ចប់ទេសចរណ៍’(Tourist Pack)។
ជំហានទី 5
ចុចទៅលើ ‘ទទួលយកកញ្ចប់នេះ’ (Get This Package)។ ធ្វើការបង់ប្រាក់រួច អ្នកអាចរីករាយជាមួយការធ្វើដំណើររបស់អ្នកបានហើយ!
របៀបក្នុងការប្រើប្រាស់ការបញ្ចុះតម្លៃលើកញ្ចប់ទេសចរណ៍របស់អ្នក
ជំហានទី 1
មុននឹងកក់ជិះ ឬពិនិត្យមើលកម្មវិធី Grab សូមចុចលើ ‘ការផ្តល់ជូន’ ឬ ‘ប្រើប្រាស់ការផ្តល់ជូន’។
ជំហានទី 2
ជ្រើសរើសប័ណ្ណបញ្ចុះតម្លៃដែលអ្នកចង់ប្រើប្រាស់។
សំនួរដែលសួរញឹកញាប់ និងព័ត៌មានបន្ថែម
ទេ កញ្ចប់ទេសចរណ៍នីមួយៗ អាចប្រើបានតែនៅក្នុងប្រទេសដែលពួកគេបានទិញប៉ុណ្ណោះ។
ឧទាហរណ៍៖ កញ្ចប់ទេសចរណ៍សិង្ហបុរី អាចប្រើបានតែនៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះ ចំណែកកញ្ចប់ទេសចរណ៍ម៉ាឡេស៊ី ក៏អាចប្រើបានតែក្នុងប្រទេសម៉ាឡេស៊ី។
អ្នកនឹងអាចមើលឃើញ ហើយទិញកញ្ចប់ទេសចរណ៍នៃប្រទេសដែលអ្នកបានធ្វើដំណើរទៅប៉ុណ្ណោះ។
រាល់ប័ណ្ណបញ្ចុះតម្លៃនៃកញ្ចប់ទេសចរណ៍ទាំងអស់ មានសុពលភាពរយៈពេល 4 សប្តាហ៍ គិតចាប់ពីថ្ងៃដែលបានទិញ។
កញ្ចប់ទេសចរណ៍គឺអាចប្រើបានតែអ្នកដំណើរអន្តរជាតិប៉ុណ្ណោះ ហើយមិនអាចប្រើនៅក្នុងប្រទេសកំណើតរបស់អ្នកបានទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចទិញ និងប្រើប្រាស់កញ្ចប់ទេសចរណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់មជ្ឈមណ្ឌលជំនួយ (Help Centre)។