ថ្ងៃនេះយើងសូមប្រកាសថាក្រុមហ៊ុន Nham24 នឹងរួមបញ្ចូលគ្នាជាមួយ Grab ហើយយើងចង់ចែករំលែកនូវព័ត៌មានដ៏រីករាយនេះជាមួយអ្នក។ ការរួមបញ្ចូលគ្នានេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ Grab និងគោលដៅរបស់យើង ដើម្បីជំរុញអាជីវកម្មក្នុងស្រុក និងសហគ្រិនឱ្យកាន់តែរីកចម្រើន។
យើងជឿជាក់ថាការរួមបញ្ចូលគ្នាជាមួយ Nham24 នឹងអនុញ្ញាតឱ្យយើងផ្តល់សេវាកម្មកាន់តែល្អប្រកបដោយទំនុកចិត្តជូនអ្នក និងជម្រើសម្ហូបអាហារកាន់តែទូលំទូលាយពីហាងកាន់តែច្រើន។
យើងកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមការងារ Nham24 ហើយរង់ចាំក្នុងការចែករំលែកព័ត៌មានបន្ថែមជាមួយអ្នកក្នុងពេលឆាប់ៗនេះ។ អំទ្បុងពេលនេះនឹងមិនមានការប៉ះពាល់ដល់បទពិសោធន៍ប្រើប្រាស់ Grab របស់អ្នកនោះទេ។ សេវាកម្មរបស់យើងនៅតែបន្តដំណើរការជាធម្មតា។
យើងសូមថ្លែងអំណរគុណដែលអ្នកបន្តគាំទ្រសេវាកម្មរបស់យើង។ យើងនៅតែប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងស្វែងរកវិធីថ្មីៗ ដើម្បីផ្តល់សេវាកម្មជូនអ្នកកាន់តែល្អប្រសើរជាងមុន។
ប្រសិនបើអ្នកមានសំណួរអំពីការវិវត្តន៍នេះ សូមអានខាងក្រោមនេះ៖
សម្រាប់អ្នកប្រើប្រាស់
សេវាកម្មរបស់យើងនៅបន្តដំណើរការធម្មតា។ នៅពេលដែលយើងធ្វើការចុះឈ្មោះដៃគូអាជីវករ និងដៃគូដឹកជញ្ជូនរបស់ Nham24 មកកាន់កម្មវិធីរបស់យើង អ្នកអាចរំពឹងបានថា យើងនឹងមានជម្រើសហាងកាន់តែទូលំទូលាយជាងមុននៅក្នុង Grab។ ដៃគូដឹកជញ្ជូនកាន់តែច្រើនក៏ អាចធ្វើឲ្យរយៈពេលនៃការដឹកជញ្ជូនអាហារកាន់តែលឿនជាងការរំពឹងទុកផងដែរ។
អ្នកអាចទាញយកកម្មវិធី Grab ពី Google Play ឬ App Store តាមរយៈលីង [LINK] រួចធ្វើការចុះឈ្មោះបង្កើតគណនីរបស់អ្នកដើម្បីអាចចាប់ផ្តើមកក់ការធ្វើដំណើរ ឬដឹកជញ្ជូនបានភ្លាមៗ។
ចុចលើពាក្យ “Food” នៅលើទំព័រដំបូង រួចចុចលើពាក្យ “Hot Deals” ដើម្បីចំណេញគ្រប់ពេលជាមួយប្រូម៉ូសិនធំៗរបស់យើង។ អ្នកក៏អាចភ្ជាប់គម្រោង GrabUnlimited ក្នុងប្រទេសកម្ពុជាបាន ដែលចំណាយយ៉ាងទាបត្រឹមតែ 4,000 រៀល/ខែ ដើម្បីរីករាយជាមួយការដឹកជញ្ជូនឥតគិតថ្លៃគ្រប់ហាង និងចំណេញឥតដែនកំណត់យ៉ាងច្រើន ទៅលើសេវាកម្មផ្សេងទៀតរបស់ Grab។ សូមសាកល្បងប្រើ ១ ខែដោយឥតគិតថ្លៃ!
ទាំងកម្មវិធី Grab និង Nham24 នឹងបន្តដំណើរការដោយឯករាជ្យដាច់ដោយឡែកពីគ្នាជាធម្មតា នាពេលខាងមុខ។ អ្នកប្រើប្រាស់នៅតែអាចបន្តកុម៉្មង់បាននៅលើកម្មវិធីទាំងពីរ។
អ្នកនៅតែអាចមើលប្រវត្តិការកុម៉្មង់នៅក្នុងកម្មវិធី Nham24 បាន។ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ Grab ថ្មី អ្នកត្រូវបង្កើតគណនីជាមុនសិនដើម្បីចាប់ផ្តើមការកុម៉្មង់របស់អ្នកបាន។
អ្នកនឹងចាប់ផ្តើមឃើញហាងដែលអ្នកចូលចិត្តនៅលើកម្មវិធី Grab នាពេលឆាប់ៗនេះ។ អំទ្បុងពេលនេះ អ្នកអាចបន្តប្រើប្រាស់កម្មវិធី Nham24 ដើម្បីកុម៉្មង់អាហារពីហាងដែលអ្នកចូលចិត្តបាន។
Grab កំពុងធ្វើការយ៉ាងសកម្មក្នុងការចុះឈ្មោះយកហាងដែលអ្នកចូលចិត្តទាំងអស់រួមមានទាំងហាងទំនិញ និងគ្រឿងទេសនៅលើ Nham24 ផងដែរមកកាន់កម្មវិធី Grab។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗពីថ្ងៃបើកដំណើរការ។ យើងសូមអរគុណចំពោះការរង់ចាំរបស់អ្នកក្នុងអំទ្បុងពេលនេះ។
ប្រាកដណាស់! អ្នកនៅអាចបន្តប្រើប្រាស់កម្មវិធី Nham24 ដើម្បីកុម៉្មង់ការដឹកជញ្ជូនបានធម្មតា។ យើងនឹងធ្វើការផ្តល់ដំណឹងជូនអ្នកតាមរយៈកម្មវិធី ប្រសិនបើមានការវិវត្តន៍ណាមួយដែលប៉ះពាល់ដល់អតិថិជនរបស់យើង។ នាពេលនេះ សេវាកម្មនៅដំណើរការធម្មតា។
សម្រាប់ដៃគូអាជីវករ
សេវាកម្មរបស់យើងនៅបន្តដំណើរការធម្មតា។ ការណ៍ដែលយើងចាប់ផ្តើមស្វាគមន៍អតិថិជន និងដៃគូដឹកជញ្ជូនរបស់ Nham24 មកកាន់កម្មវិធី Grab យើងរំពឹងថានឹងមានចំនួនអតិថិជនកាន់តែច្រើនជាងមុន ដែលជាសក្កានុពលមួយក្នុងការបង្កើនប្រាក់ចំណូលជូនអ្នក ក៏ដូចជាចំនួនអ្នកដឹកជញ្ជូនកាន់តែច្រើនជាងមុនដើម្បីដឹកជញ្ជូនម្ហូបអាហារជូនអតិថិជនរបស់អ្នក។
អត្រាកម្រៃជើងសាររបស់អ្នកនឹងរក្សានៅដដែល។
កម្មវិធីសម្រាប់ដៃគូអាជីវករ Nham24 នៅតែបន្តប្រើប្រាស់បានធម្មតានាពេលខាងមុខនេះ។
សម្រាប់ដៃគូដឹកជញ្ជូន
សេវាកម្មរបស់យើងនៅបន្តដំណើរការធម្មតា។ នៅពេលដែលយើងចុះឈ្មោះយកអ្នកប្រើប្រាស់ និងអាជីវកម្មដែលមានក្នុងកម្មវិធី Nham24 មកកាន់ Grab យើងរំពឹងថានឹងមានអតិថិជន និងការកុម៉្មង់កាន់តែច្រើនជាងមុនដែលជាសក្កានុពលមួយ ក្នុងការបង្កើនឱកាសរក ប្រាក់ចំណូលសម្រាប់អ្នក។
អត្ថប្រយោជន៍ និងការរៀបចំប្រាក់លើកទឹកចិត្តនឹងរក្សានៅដដែល។
យើងជឿជាក់ថា នៅពេលដែលយើងចុះឈ្មោះយកអតិថិជន និងអាជីវកម្មរបស់ Nham24 ចំនួនអតិថិជននឹងកើនទ្បើងដែលអាចបង្កើតការងារកាន់តែច្រើនជូនអ្នក។ យើងក៏នឹងបន្តកែច្នៃ និងបង្កើតបច្ចេកវិទ្យាដែលកាត់បន្ថយពេលវេលារង់ចាំ និងជួយសម្រួលដល់ការបំពេញការងាររបស់អ្នកនៅលើកម្មវិធីរបស់យើង ដើម្បីឲ្យអ្នកអាចមានឱកាសរកប្រាក់បានកាន់តែច្រើនរាល់ម៉ោងដែលអ្នកជ្រើសរើសដឹកជញ្ជូនជាមួយ Grab ។
អ្នកអាចចូលទៅកាន់មជ្ឈមណ្ឌលជំនួយ (Help center) សម្រាប់ការណែនាំ ឬទៅកាន់មជ្ឈមណ្ឌលអ្នកបើកបរ ឬក៏ការិយាល័យ Grab ដែលនៅជិតអ្នក។