ប្រារព្ធអបអរ សុវត្ថិភាពប្រចាំថ្ងៃសម្រាប់ស្ត្រី (និងបុរស!)

Hooi Ling Tan

រីករាយទិវានារីអន្តរជាតិអ្នកទាំងអស់គ្នា ខ្ញុំចង់ឆ្លៀតយកឱកាសនេះសំដែងនូវភាពសោមនស្សរីករាយ ដែលខ្ញុំបានចូលរួមចំណែកក្នុងការបង្កើតសង្គមចម្រុះមួយដ៏ពិតប្រាកដនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅពេលដែល Athony និង ខ្ញុំរួមគ្នាស្ថាបនាក្រុមហ៊ុន Grab  កាលពី 7 ឆ្នាំមុន, ពួកយើងគិតពី ធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅឲ្យបានច្រើនបំផុតតាមដែល អាចធ្វើបានដោយមិនផ្តោតទៅលើ ជាតិសាសន៏ ជំនឿ ភេទ ចំណាប់អារម្មណ៍លើភេទផ្ទុយគ្នាឬ ដូចគ្នា និងពិការភាពជាដើម។ យើងជឿជាក់ថាជនគ្រប់រូបនៅក្នុងអាស៊ីអាគ្នេយ៍គួរតែទទួលបាននូវឱកាស ស្មើគ្នាក្នុងការចូលរួមចំណែកនៃសេដ្ឋកិច្ចបែបឌីជីថល។ ដូច្នោះហើយទើបពួកយើងបានបង្កើតកម្មវិធីនិងសេវា Grab។

ប្រាំពីរឆ្នាំកន្លងមកនេះយើងមានអារម្មណ៍ថា ពួកយើងមានសំណាងខ្លាំងណាស់ដែលអាចនៅ បន្តបម្រើស្រ្តី បុរស  និង កុមារទូទាំងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជា ផ្ដល់នូវជម្រើសធ្វើដំណើរដែល មានសុវត្ថិភាពរួមទាំងឱកាសស្វែងរកចំណូលបានច្រើនជាងមុនជារៀងរាល់ថ្ងៃ។ ពួកយើង ជឿជាក់ថាវាតម្រូវឱ្យមានសកម្មភាពប្រសិនបើយើងចង់បាននូវឱកាសស្មើគ្នាប្រកបដោយយុត្តិធម៌ និង ភាពជាសង្គមចម្រុះ។

ដូច្នេះហើយ ប្រធានបទរបស់ IWD  នា ឆ្នាំនេះ គឺ #BalanceforBetter  ដែលមានអត្ថន័យពិសេសសម្រាប់ ពួកយើង។  ថ្ងៃនេះខ្ញុំមានមោទនភាពដែលបានធ្វើការជាមួយស្រ្តីជាច្រើនរូបដែលមានសមត្ថភាព អស្ចារ្យ រួមមានដៃគូបើកបររបស់យើងដែលជានារី, ភ្នាក់ងារ Grab-Kudo,  ដៃគូពាណិជ្ជករ GrabFood, និង មិត្តរួមការងារនារីដ៏ឆ្នើមជាច្រើនរូបទៀត ដែលខ្ញុំមានកិត្តិយសបានធ្វើការជាមួយរាល់ថ្ងៃ ពួកគេទាំងអស់គ្នាកំពុងសម្រេចគោលបំណងនៃជីវិតដោយគ្មានភាពរុញរា។ (អានបន្ថែមពីពួកគេ តាមរយៈ Faces of Southeast Asia !)

យើងខ្ញុំចង់ឆ្លៀតយកឱកាសនេះប្ដេជ្ញាលើឆន្ទៈរបស់ពួកយើងក្នុងការជំរុញភាពចម្រុះ និងការដាក់បញ្ចូលគ្នា កាន់តែច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខាងក្រេាមនេះគឺជាអ្វីដែលពួកយើងកំពុងធ្វើដើម្បីរៀបចំអោយមានតុល្យភាព:

  • បង្កើតឱកាសសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ស្ត្រី
  • ឆ្ពោះទៅរកការបញ្ជៀសឧប្បត្តិហេតុអោយថយចុះមកនៅត្រឹមសូន្យ ដើម្បីបង្កើនសុវត្ថិភាព សម្រាប់មនុស្សគ្រប់គ្នាក្នុងការរស់នៅជារៀងរាល់ថ្ងៃ
  • បង្កើតភាពជាដៃគូសកលដើម្បីអនុម័តការផ្លាស់ប្តូរអោយមានវិសាលភាព

នៅខណៈពេលដែលសហគមន៍អាស៊ានត្រូវបានគេព្យាករណ៍ថានឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ 4 នៅក្នុងឆ្នាំ 2030 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានធ្វើការប៉ាន់ស្មានថាស្ត្រី នៅក្នុងទ្វីបអាស៊ីចូលរួមបំរើការងារតិចជាងបុរសគិតជាជាមធ្យម 70%។ គម្លាតយេនឌ័រនេះនៅ តែកើតឡេីងបើទោះបីជាកំណើនសេដ្ឋកិច្ចមានស្ថិរភាព , ការអភិវឌ្ឍន៍ និងឱកាសនៃការអប់រំ ក៏ដូចជាកំនើនស្ត្រីដែលមានការងារកាន់តែប្រសើរឡើងក្ដី។

ដើម្បីពង្រីកគោលដៅរបស់ពួកយើងក្នុងការកាត់បន្ថយគម្លាតរវាងបុរសនិងស្រ្តីនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន យើងបានចូលរួមជាមួយនឹងគំរោងDigital2Equal របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។ ក្រោមគំនិតផ្តួចផ្តើមជាសកល ក្រុមហ៊ុន Grab នឹងចូលរួម ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនានាក្នុងការពង្រីកលទ្ធភាពរបស់ស្ត្រីឲ្យទទួលបាន ប្រាក់ចំណូលនិងភាពជាសហគ្រិនភាពតាមរយះទម្រង់ឌីជីថល។

ពួកយើងដឹងថាដើម្បីឱ្យមានការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព យើងត្រូវបង្កើតកម្លាំងចលករដែលមាន សមធម៌បន្ថែមទៀត។ ហើយវិធីដ៏ល្អបំផុតដែលយើងអាចគាំទ្រដល់ស្ត្រីក្នុងការពង្រឹងអំណាចសេដ្ឋកិច្ច គឺដេាយបង្កើតបរិយាកាសប្រកបដោយ សុវត្ថិភាពនិងសន្តិសុខ។

ការកំណត់កម្រិតដើម្បីសុវត្ថិភាពប្រចាំថ្ងៃ

កាលពីថ្មីៗកន្លងមកនេះ យើងចាប់អារម្មណ៍ឃើញថា ឧបសគ្គដ៏ធំសម្រាប់ស្ត្រីក្នុងការចាប់យក ឱកាសនៃសម័យសេដ្ឋកិច្ចឌីជីថល  គឺការបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់។ កាលពី ខែមីនាកន្លងទៅនេះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC បានធ្វើ សេចក្តីថ្លែងការណ៍ បកស្រាយអំពីការយល់ដឹងក្នុងការប្រើប្រាស់សេវាស្វែងរកយានជំនិះបានជួយសម្រួលដល់ស្ត្រីក្នុង វិស័យធ្វើដំណើរ។  មួយភាគបួននៃស្ត្រីដែលពួកយើងបានធ្វើការស្រង់មតិបញ្ជាក់ថា លទ្ធភាព ក្នុងការបញ្ជាស្វែងរកយានជំនិះបានបង្កើនភាពឯករាជ្យសម្រាប់ពួកគេ ទិន្នន័យនេះប្រៀបធៀបទៅនឹង 18% នៃបុរស។ ជាលទ្ធផលវាបានជួយលើកកម្ពស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចសង្គម ដែលធ្លាប់តែនៅក្រោមផ្នត់គំនិតគ្របដណ្ដប់ដោយបុរស។

ចំពោះពួកយើង  សុវត្ថិភាពគឺជាមូលដ្ឋានគ្រឹះឈានទៅរកការរួមបញ្ចូលគ្នាកាន់តែប្រសើរនៃពិភពលោក។  ខ្ញុំនៅតែចងចាំថ្ងៃដែលខ្ញុំធ្វើការជាអ្នកសម្របសម្រួលនៅទីក្រុងកូឡាឡាំពួរ។ ម្ដាយរបស់ខ្ញុំបារម្មណ៍ពីខ្ញុំយ៉ាងខ្លាំង នៅពេលដែលខ្ញុំត្រូវធ្វើការនៅក្រុមហ៊ុនដល់យប់ជ្រៅដោយគាត់គិតថាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំស្ថិតនៅក្នុងហានិភ័យនៅពេលដែលខ្ញុំត្រូវធ្វើដំណើរតែម្នាក់ឯង នៅក្នុងតាក់ស៊ី។ យ៉ាងណាមិញ រឿងរ៉ាវទាំងនេះកើតឡើងមុនពេលដែលបច្ចេកវិទ្យា GPS និង ទូរស័ព្ទដៃទំនើបត្រូវបានប្រើប្រាស់ទូលំទូលាយ។  ដូច្នេះហើយជាញឹកញាប់ខ្ញុំតែងតែផ្ញើសារ និង ទូរស័ព្ទទៅម៉ាក់របស់ខ្ញុំកំឡុងពេល ដែលខ្ញុំធ្វើដំណើរដើម្បីប្រាប់ទីតាំង និង ស្ថានភាពរបស់ខ្ញុំ ជាការប្រុងប្រយ័ត្ន។

តាមរយៈការរីកចំរើននៃបច្ចេកវិទ្យា ការបង្កើតថ្មីដូចជាបច្ចេកវិទ្យា ‘Share My Ride’,Emergency SOS button,Grabchat និង number-masking សំរាប់ការហៅទូរស័ព្ទ ធ្វើអោយពេលនេះ Grab  អាចផ្តល់សេវាកម្មធ្វើដំណើរកាន់តែមានសុវត្ថិភាពនិងជាទីទុកចិត្ត សម្រាប់ស្ត្រីរាប់ពាន់នាក់ (នឹងបុរស ផងដែរ!)-  សម្រាប់អ្នកបើកបរដែលជាដៃគូ ក៏ដូចជាអ្នកធ្វើដំណើរ។

នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ Athony  នឹងខ្លួនខ្ញុំផ្ទាល់បានកំណត់គោលដៅ ថានឹងបញ្ជៀសឧប្បត្តិហេតុដែលកើតមានឡើងនៅក្នុងសេវាកម្ម ធ្វើដំណើរតាមរយៈ Grab ឲ្យថយចុះទៅនៅត្រឹមសូន្យ – ពង្រឹងសេវាកម្មអោយលើសពីការដឹកជញ្ជូនដើម្បីធ្វើអោយជីវិតរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនរាប់លាននាក់នៅក្នុង តំបន់អាស៊ីអាគ្នេយ៍កាន់តែមានសុវត្ថិភាព។ នេះគឺជាស្នូលសារៈសំខាន់នៃគោលការណ៍#SafterEveryday ដែលយើងខ្ញុំបានសន្យាកាលពីខែតុលានៅពេលដែល ពួកយើងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់នូវសេវាកម្ម Tech Roadmap  ដើម្បីវាយតម្លៃពីស្តង់ដារសុវត្ថិភាពយានជំនិះទូទាំងតំបន់។

ពួកយើងមានសេចក្តីរីករាយក្នុងការបង្ហាញរាយការណ៍ នៅឆ្នាំ 2018,  ការធ្វើដំណើរជាមួយ Grab ( រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន,  ក្នុងចំណោមបណ្ដាប្រទេសទាំង 8 ផ្សេងទៀត ដែលយើងកំពុងប្រតិបត្តិការ)  ឃើញថាមានកម្រិតសុវត្ថិភាព ស្មើរនិងតាក់ស៊ីនៅប្រទេសសិង្ហបុរីដែលជាប្រទេស ដែលមានប្រព័ន្ធ ធ្វើដំណើរសុវត្ថិភាពបំផុតនៅក្នុងតំបន់។ ប្រសិនបើប្រៀបធៀបទៅនឹងអប្បបរិមានៃស្តង់ដាគុណភាពសេវា កម្មដែលកំណត់ដោយនិត័យករ ក្នុងការត្រួតពិនិត្យលើការអនុវត្តសុវត្ថិភាពនិងសេវាកម្ម របស់ប្រទេស សិង្ហបុរី សម្រាប់វិស័យតាក់ស៊ី សេវាកម្ម Grab ទូទាំងតំបន់ មានសុវត្ថិភាពប្រសើរជាងមុន 1.3 ដង សម្រាប់គ្រោះថ្នាក់ចរាចរណ៍ និង មានសុវត្ថិភាពប្រសើរជាងមុន 1.8  ដងសម្រាប់បទល្មើសដែល ទាក់ទងទៅនឹងអ្នកបើកបរ។

ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះលទ្ធផលជាក់ស្ដែងដែលបានមកពីការខិត ខំប្រឹងប្រែងក្នុងការកសាងសុវត្ថិភាពឲ្យកាន់តែប្រសើរជារៀងរាល់ថ្ងៃ មិនមែនសម្រាប់តែបុគ្គលតែ ម្នាក់នោះទេគឺសម្រាប់វិស័យដឹកជញ្ជូនដ៏ធំទូលាយនៅក្នុងតំបន់។  មិនត្រឹមតែប៉ុណ្ណោះយើងនៅ មានគោលបំណងជាច្រើនទៀតដែលត្រូវសម្រេច ដើម្បីធ្វើឱ្យរាល់ការធ្វើដំណើរប្រកបទៅដោយ សុខសុវត្ថិភាព។

ចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ 2019 នេះ Grab  នឹងនាំមកជូននូវប្រព័ន្ធសុវត្ថិភាពថ្មីមួយដើម្បី ការពារអ្នកប្រើប្រាស់ នៅគ្រប់ចំនុចនៃការធ្វើដំណើររបស់ពួកគេ ដោយពង្រឹងទៅលើដំណើរការ ផ្ទៀងផ្ទាត់របស់អ្នកដំណើរ អនុញ្ញាតទៅលើការតាមដាន និងការធ្វើអន្តរាគមន៍ពេលមាន គ្រាអាសន្នកំឡុងពេលធ្វើដំណើរ  ផ្ដល់លទ្ធភាពដល់ម៉ាស៊ីនក្នុងការផ្គូផ្គងគូដែលមាន សុវត្ថិភាពបំផុតរវាងអ្នកបើកបរនិងអ្នកធ្វើដំណើរ។

ដំណើរឆ្ពោះទៅរកលទ្ធភាពដែលអាចរារាំងឧប្បត្តិហេតុឲ្យនៅត្រឹមចំណុចសូន្យ

ឆមាសទី១ ឆ្នាំ២០១៩

ការផ្ទៀងផ្ទាត់អ្នកដំណើរ:

យើងចង់លើកកម្ពស់ការការពារសុវត្ថិភាពប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងដៃគូរអ្នកបើកបរនិងអ្នកដំណើរ។ ហេីយដូចដែលយើងបានដាក់ដំណើរការការពិនិត្យផ្ទៀងផ្ទាត់ទម្រង់ផ្ទៃមុខរបស់ដៃគូរអ្នកបើកបរមុនពេលពួកគេទទួលយកការបញ្ជារពីអតិថិជនហេីយនិងមានការអនុវត្តវិធានការស្រដៀងគ្នានេះសម្រាប់អ្នកដំណើរ។ វិធានការSelfiesនេះនឹងត្រូវបានប្រើក្នុងគោលបំណងសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណនិងសុវត្ថិភាព។

ឆមាសទី២ ឆ្នាំ២០១៩

សុវត្ថិភាពនិងការបែងចែកដ៏ឆ្លាតវៃជាងមុនដើម្បីកាត់បន្ថយហានិភ័យឧប្បត្តិហេតុ:

ព័ត៌មានសំខាន់ដូចជាការផ្ដល់មតិយោបល់នានារបស់អ្នកប្រើប្រាស់នឹងត្រូវបានវាយតម្លៃនៅក្នុងពេលវេលាដែលជាក់លាក់ណាមួយដើម្បីផ្តល់នូវសុវត្ថិភាពដែលត្រឹមត្រូវបំផុត រវាងអ្នកបើកបរនិងអ្នកដំណើរ។ ក្នុងលក្ខខណ្ឌដែលអាចទៅរួចមួយទៀតនោះគឺដៃគូរអ្នកបើកបរនឹងទទួលបានការកក់ទុកជាមុនពីអ្នកដំណើរដែលជាស្រ្តីតែប៉ុណ្ណោះ។

ឆមាសទី៣ ឆ្នាំ២០១៩

ការត្រួតពិនិត្យតាមដាន ក្នុងកំឡុងពេលធ្វើដំណើរ ដោយភ្ជាប់ទៅនឹងការផ្តល់ជំនួយគ្រាមានអាសន្ន:

យើងនឹងក្លាយទៅជាអ្នកដែលប្រសើរជាងគេ និងមានភាពឆ្លាតវៃជាងមុន ក្នុងការបំពាក់បច្ចេកវិទ្យា ដែលអាចកំណត់រកឃើញយាន្តជំនិះ ដែលឈប់ដំណើរការដោយគ្មានការអនុញ្ញាត ឬកំពុងពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុ។

តាមរយៈបច្ចេកវិទ្យាត្រួតពិនិត្យការធ្វើដំណើរក្រុមហ៊ុនGrabក៏អាចដំណេីការនូវប្រព័ន្ធសេវាកម្មគ្រាមានអាសន្នបន្ទាន់ដើម្បីធ្វើអន្តរាគមន៍ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក្នុងគោលបំណងទប់ស្កាត់ឧប្បត្តិហេតុធ្ងន់ធ្ងរព្រមទាំងផ្តល់ជំនួយភ្លាមៗដល់អ្នកប្រើប្រាស់ដែល រងនូវផលប៉ះពាល់ហើយក៏អាចបង្អាក់ការប្រព្រឹត្តិមិនត្រឹមត្រូវនានាផងដែរ

ចូលរួមជាមួយគ្នាដើម្បីធ្វើអោយមានការផ្លាស់ប្តូរដែលត្រឹមត្រូវ

យើងតែម្នាក់អាចធ្វើអ្វីបានតិចតួចប៉ុណ្ណោះ  ការរួមគ្នាអាចធ្វើអោយយើងសម្រេចបានអ្វីច្រើនលេីសលប់.” Helen Keller

ពាក្យសម្ដីប្រកបដោយខ្លឹមសារទាំងនេះ បានមកពី Helen Keller, ដែលជាវីរនារីរបស់ខ្ញុំត្រូវបានសាបព្រោះ យ៉ាងស៊ីជម្រៅនៅក្នុងការបង្កើតស្មារតីនិងវីរភាពរបស់ Grab

យើងតែងតែប្រើវិធីសាស្រ្តរួមសាមគ្គីគ្នាដេីម្បីដោះស្រាយបញ្ហានានាដែលនៅចំពោះមុខ។ លេីសពីនេះទៅទៀតពួកយើងសូមថ្លែងអំណរគុណយ៉ាងខ្លាំងដែលបានសហការជាមួយរដ្ឋាភិបាល អង្គការនានា និងអង្គការសង្គមស៊ីវិលដែលមានគំនិតដូចគ្នា ក្នុងគោលការបង្កេីតការប្តូរផ្លាស់ ក្នុងជីវិតរបស់មនុស្សឲ្យបានកាន់តែច្រើន។

ក្រុមហ៊ុនGrabមានគោលដៅនិងតែងតែលើកកម្ពស់គោលនយោបាយដែលមិនមានការអត់ឱនចំពោះអំពើហឹង្សាផ្លូវភេទនានា។ ដោយពួកយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាពសកលលោកដូចជាអង្គការសហប្រជាជាតិស្រ្តីនិងស្ថាប័នរដ្ឋដូចជា គណៈកម្មាធិការជាតិប្រឆាំងអំពើហិង្សាលើស្ត្រី (KomnasPerempuan) នៅប្រទេសឥណ្ឌូនេស៊ីដើម្បីអភិវឌ្ឍន៌ការអនុវត្តដ៏ល្អបំផុតក្នុងការគ្រប់គ្រង និងការពារឧប្បត្តិហេតុទាំងនេះនិងក្នុងការបណ្តុះបណ្តាលដៃគូរអ្នកបេីកបររបស់យេីងអំពីគោលការណ៍ណែនាំការប្រឆាំងអំពើហិង្សានឹងផ្លូវភេទ។

ប៉ុន្តែយើងចង់ធ្វើសកម្មភាពទាំងនេះបន្ថែមទៀត និងពង្រីកការគាំទ្ររបស់យើងចំពោះស្ត្រីដែលទទួលរងផលប៉ះពាល់ដោយការរំលោភផ្លូវភេទឬមិនមានភាពក្លាហាននឹងនិយាយទាមទារសិទ្ធរបស់ខ្លួន។

យើងបានសហការគ្នាជាមួយ Pulih Foundationជាអង្គការមិនរកប្រាក់ចំនូលរបស់ប្រទេស ឥណ្ឌូនេស៊ី ដែលផ្តល់សេវាប្រឹក្សាផ្លូវចិត្ត និង ជំនួយសង្គមសម្រាប់ជនរងគ្រោះដោយអំពើហិង្សាផ្លូវភេទ។ ក្នុងការសហការនេះយើងនឹងផ្តល់ជូននូវសេវាប្រឹក្សាដល់អ្នកបើកបរ និងអ្នកដំណើរដែលធ្លាប់ទទួលរងនូវអំពើហិង្សាផ្លូវភេទ។ កាលពីសប្តាហ៍មុន Grab និង Pulih បានសហការគ្នារៀបចំសិក្ខាសាលាអប់រំមួយ សម្រាប់ក្រុមដំបូងដែលបានឆ្លើយមកកាន់ពួកយើង – ក្រុមសិក្សាពីបទពិសោធរបស់អតិថិជន -លើការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គ្រោះបឋម ដើម្បីជួយពួកគេឱ្យកាន់តែមានភាពប្រុងប្រយត្ន័ខ្ពស់ និងប្រសើរជាងមុននៅពេលប្រឈមនឹងការបៀតបៀនណាមួយនៃហឹង្សាផ្លូវភេទ។

យើងក៏កំពុងពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីឈានទៅជួបនិងជនទន់ខ្សោយដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។ ដោយការជួញដូរមនុស្ស គឺជាទម្រង់មួយដែលកើនឡើងលឿនបំផុតនៃឧក្រិដ្ឋកម្មនានា ដែលកើតឡើងនៅលើពិភពលោក។ យ៉ាងណាមិញក្នុងចំណោមមនុស្ស 40 លាននាក់ ដែលរស់នៅ និងប្រកបការងារក្នុងនាមជាទាសករក្នុង យុគសម័យទំនើបមួយនេះ,ពីរភាគបីនៃ ជនរងគ្រោះត្រូវបាន គេជួញដូរពីប្រទេសក្នុងតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនិង 71% ជា ស្រ្តីនិងកុមារី

ជារឿយៗអ្នកបើកបរតាក់ស៊ីបានក្លាយខ្លួនទៅជាចំណុចដំបូងនៃរវាងទំនាក់ទំនងរបស់អ្នកជួញដូរមនុស្ស និងជនរងគ្រោះដោយមិនដឹងខ្លួន នៅពេលដែលពួកគេទទួលអ្នកទាំងនោះពី ព្រលានយន្តហោះ ចំណតឡានក្រុង ឬ ទៅកាន់ទីតាំងណាមួយ។ ដើម្បីចៀសវាងបញ្ហានេះ Grab បានសហការគ្នាជាមួយ Liberty Shared, ដែលជាអង្គការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សតាមរយៈការតស៊ូមតិផ្នែកច្បាប់ និងអន្តរាគមន៍ដោយប្រើប្រាស់បច្ចេកវិទ្យា។

គ្រប់ដៃគូរអ្នកបើកបរ និងក្រុមសិក្សាពីបទពិសោធរបស់អតិថិជនរបស់ Grab នឹងទទួលបានការបណ្ដុះ បណ្ដាលដើម្បីបង្កើនការយល់ដឹង និងធ្វើការរាយការណ៍ផ្សេងៗជាបន្ទាន់នៅពេលដែលមានករណីសង្ស័យថា មានការជួញដូរមនុស្សក្នុងវិស័យដឹកជញ្ជូន។

ផ្ដល់មតិយោបល់ដល់ពួកយើងដើម្បីអោយយើងអាចអភិវឌ្ឍន៍អោយបានកាន់តែល្អប្រសើរ

ការបង្កើត#SaferEverydayសម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺជាបេសកកម្មមួយដែលយើងតាំងចិត្តថែរក្សារយ៉ាង ជិតដិត នឹងចេញពីបេះដូងរបស់ពួកយើង។ Anthony និង ខ្ញុំបានចូលរួមដោយផ្ទាល់នៅក្នុងរឿងនេះ ហើយបានប្តេជ្ញាចិត្តយ៉ាងមោះមុតថានឹងពង្រីកសកម្មភាពទាំងនេះអោយបានច្រើនបន្ថែមទៀត។ ដោយក្នុងកំឡុងពេលមួយឆ្នាំយើងនឹងរក្សា និងទទួលយកការចូលរួមផ្ដល់គំនិតផ្តួចផ្តើមថ្មីៗពីមនុស្សគ្រប់រូប ឬបង្កើនការស្ថាបនាដែលទាក់ទងទៅនឹងសុវត្ថិភាព ហើយក៏ជាគោលដៅរបស់ក្រុមហ៊ុនអោយដូចទៅនឹង អ្វីដែលយើងកំពុងបំពេញភារកិច្ចលើកទំរង់បញ្ជៀសឧប្បត្តិហេតុអោយថយចុះមកនៅត្រឹមកម្រឹតសូន្យ។

យើងខិតខំធ្វើភារកិច្ចនេះឱ្យកាន់តែមានប្រសិទ្ធភាពដោយការធ្វើរួមជាមួយមនុស្សគ្រប់គ្នា- ពីដៃគូសហការដែលមានសក្តានុពលទៅដល់អ្នកប្រើប្រាស់របស់ Grab- ដូច្នេះហើយពួកយើង ស្វាគមន៍យ៉ាងរីករាយចំពោះមតិយោបល់ដើម្បីស្ថាបនា និង ដំណោះស្រាយនានា។ យើងនឹងនៅទីនេះរងចាំទទួលស្តាប់លោកអ្នកជានិច្ចនៅ safety.engagement@grab.com.