ការបង្កើត superapp

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ Grab បានពង្រីកការផ្តល់ជូនរបស់យើងនៅទូទាំងអាស៊ីអាគ្នេយ៍ ដើម្បីរួមបញ្ចូលសេវាកម្មដឹកជញ្ជូន សេវាកម្មដឹកអ្នកដំណើរ សេវាកម្មហិរញ្ញវត្ថុ សហគ្រាស និងផ្សេងៗទៀត ដោយផ្ដល់ជូនទាំងអស់នេះតាមរយៈកម្មវិធីទំនើបមួយ។

សេវាកម្មទាំងនេះ ភ្ជាប់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋានជាមួយសហគ្រិនប្រចាំថ្ងៃ ដោយផ្តល់នូវបទពិសោធន៍ដ៏រីករាយ និងបំពេញតម្រូវការប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់នៅទូទាំង 500 ទីក្រុង និង 8 ប្រទេស។

ការដឹកជញ្ជូន

នៅគ្រប់ទីកន្លែង ទីក្រុងកាន់តែមានភាពកកស្ទះ។ ប្រជាជនធ្វើដំណើរដោយហេដ្ឋារចនាសម្ព័ន្ធសាធារណៈមានកម្រិត។ តម្រូវការជាមូលដ្ឋានដូចជាទិញដូរគ្រឿងទេស និងអាហារ គឺត្រូវចំណាយពេលវេលាច្រើន។ ពួកគេជ្រើសយកអ្វីដែលនៅជិត ជំនួសឲ្យអ្វីដែលពួកគេចង់បាន ព្រោះជម្រើសមានកំណត់។ តាមរយៈកម្មវិធីទំនើបរបស់យើង យើងអាចផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទំនិញ និងសេវាកម្មប្រចាំថ្ងៃប្រកបដោយគុណភាព។

ចង់ញ៊ាំអី ដឹកជញ្ជូនដល់មាត់ទ្វាររបស់អ្នក

ស្វែងរកអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ដូចជាគ្រឿងទេស និងផ្សេងៗទៀត

កញ្ចប់ ឬឯកសារ ទទួលបានការដឹកជញ្ជូនដោយសុវត្ថិភាព

សេវាកម្មដឹកអ្នកដំណើរ

Grab បានចាប់ផ្តើមជាមួយនឹងបេសកកម្មដ៏សាមញ្ញក្នុងការធ្វើឲ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់មនុស្សគ្រប់គ្នា។ សព្វថ្ងៃនេះ យើងបានរីកចម្រើនទៅជាឈ្មោះក្នុងស្រុកដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃពេញចិត្តនៅអាស៊ីអាគ្នេយ៍។

សេវាកម្មហិរញ្ញវត្ថុ

GrabPay ត្រូវបានដាក់ឲ្យដំណើរការដំបូងជាសេវាទូទាត់ឌីជីថលដែលអាចឲ្យអ្នកប្រើប្រាស់ប្រើកម្មវិធីរបស់យើងក្នុងការទូទាត់ដោយគ្មានសាច់ប្រាក់យ៉ាងរលូនសម្រាប់ការជិះ និងសេវាកម្មដឹកជញ្ជូនអាហារ។

ខណៈដែល GrabPay អាចប្រើបានតែក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងហ្វីលីពីន សេវាកម្មហិរញ្ញវត្ថុរបស់ Grab បានរីកចម្រើន និងពង្រីកវិសាលភាពរបស់ខ្លួនក្នុងការរួមបញ្ចូលការទូទាត់តាមឌីជីថលសម្រាប់ពាណិជ្ជករភាគីទីបីនៅខាងក្រៅកម្មវិធី Grab ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសនៃការទូទាត់កាន់តែងាយស្រួល។ សព្វថ្ងៃនេះ Grab ក៏មានមោទនភាពក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលផលិតតាមតម្រូវការ រួមទាំងការធានារ៉ាប់រង ការគ្រប់គ្រងទ្រព្យសម្បត្តិលក់រាយ និងហិរញ្ញវត្ថុផងដែរ។

សហគ្រាស និងផ្សេងៗ

យើងផ្តល់សិទ្ធិអំណាចដល់អាជីវកម្ម ក្នុងការធ្វើឲ្យប្រតិបត្តិការរបស់ពួកគេមានភាពងាយស្រួលជាមួយនឹងសេវាកម្មតាមតម្រូវការជាមួយ Grab ។ ចាប់ពីការធ្វើដំណើររហូតដល់ការដឹកជញ្ជូន អាជីវកម្មអាចកែលម្អផលិតភាព ប្រសិទ្ធភាព សុវត្ថិភាព និងសន្សំការចំណាយ និងពេលវេលានៅទូទាំងស្ថាប័នរបស់ពួកគេ។

ពង្រីកអាជីវកម្មរបស់អ្នកជាមួយ Grab

ជារៀងរាល់ថ្ងៃ អ្នកប្រើប្រាស់រាប់លាននាក់ប្រើកម្មវិធី Grab ដើម្បីសម្រួលដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ដែលនេះជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ដៃគូអាជីវកម្ម Grab ដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ។

ដៃគូអាជីវកម្មរបស់យើងមានចាប់ពីអ្នកលក់ដូរខ្នាតតូចរហូតដល់ហាងអន្តរជាតិ។ ក្នុងនាមជា superapp យើងមិនត្រឹមតែផ្តល់ឲ្យពួកគេនូវការចូលទៅកាន់មូលដ្ឋានឬកន្លែងអ្នកប្រើប្រាស់ដែលមានការអ្នកប្រើប្រាស់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឲ្យពួកគេនូវបច្ចេកវិទ្យាដែលពួកគេអាចប្រើប្រស់ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេផងដែរ។

បើកបរ ឬដឹកជញ្ជូនជាមួយ Grab

នៅពេលយើងចាប់ផ្តើមដំបូង ដៃគូបើកបររបស់យើងគ្រាន់តែរកប្រាក់ចំណូលតាមរយៈការដឹកអ្នកដំណើរប៉ុណ្ណោះ។ សព្វថ្ងៃនេះ ដៃគូបើកបររបស់ Grab អាចផ្លាស់ប្តូរវាងការជិះ ការដឹកជញ្ជូនអាហារ កញ្ចប់ និងគ្រឿងទេស—ទាំងអស់នេះនៅក្នុងកម្មវិធីតែមួយ។ នេះផ្ដល់ឲ្យពួកគេនូវឱកាសបង្កើនប្រាក់ចំណូលរបស់ពួកគេ ទៅតាមកាលវិភាគរបស់ពួកគេ។

ផ្តល់ឥទ្ធិពលវិជ្ជមាន

ក្នុងនាមជាកម្មវិធីទំនើបឈានមុខគេក្នុងតំបន់ជាមួយនឹងសេវាកម្ម hyperlocal Grab មានមោទនភាពដែលអាចផ្តល់ឱកាសដល់មនុស្សកាន់តែច្រើន ហើយនឹងបន្តបេសកកម្មរបស់យើងក្នុងការជំរុញអាស៊ីអាគ្នេយ៍ឲ្យឆ្ពោះទៅមុខដោយបង្កើតការពង្រឹងអំណាច ឬទំនុកចិត្តសម្រាប់មនុស្សគ្រប់គ្នា។

អំពីយើង

មើលពីរបៀបដែលយើងជម្រុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ។

ស្វែងយល់បន្ថែម

ស្វែងយល់បន្ថែម