សារពី Anthony and Hooi Ling


នៅសាលាពាណិជ្ជកម្មដែលយើងទាំងពីនាក់បានជួបគ្នា យើងបានចូលរៀនថ្នាក់ Business at the Base of the Pyramid (BBOP) ហើយពួកយើងបានចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងរ៉ាវរបស់ Lapdesk ដែលជាសហគ្រាសសង្គមរកប្រាក់ចំណេញ ហៅកាត់ថា (FOPSE) ដែលមានគោលដៅលុបបំបាត់កង្វះខាតតុនៅតាមថ្នាក់រៀនសាលារដ្ឋ។

ករណីសិក្សានេះ និង BBOP បានធ្វើឲ្យយើងដឹងថា អាជីវកម្មអាចបង្កើតសមិទ្ធិផលពីររួមគ្នា ពោលគឺការផ្តល់ប្រាក់ចំណេញ និងការចូលរួមចំណែកសម្រាប់សង្គមក្នុងពេលតែមួយ។ វាក៏បានជំរុញក្តីសុបិនក្នុងការកសាងក្រុមហ៊ុន ដែលនឹងជាក្តីសង្ឃឹមសម្រាប់អាស៊ីអាគ្នេយ៍ និងជាកន្លែងដែលយើងហៅថាផ្ទះ។

នៅពេលយើងចាប់ផ្តើមជាក្រុមហ៊ុនជិះរ៉ឺម៉ក ជួយដៃគូបើកបររកប្រាក់ចិញ្ចឹមជីវិត យើងចាប់ផ្តើមមើលឃើញសហគ្រិនប្រចាំថ្ងៃរាប់លាននាក់ដូចជា៖ អ្នករត់រ៉ឺម៉កកង់បីនៅទីក្រុងភ្នំពេញ អ្នកលក់អាហារតាមផ្សារ អ្នកលក់បាយមាន់នៅ Chinatown ដែលយើងធ្លាប់ស្គាល់អស់រយៈពេលជាង ២០ឆ្នាំ។

ជាមួយនឹងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង ៧០លាននៅក្នុងអាស៊ីអាគ្នេយ៍ ដែលមានបុគ្គលិកជាង ១៤០លាននាក់ និងស្មើនឹង ៩៩% នៃអាជីវកម្មទាំងអស់នៅក្នុងតំបន់ សហគ្រិនប្រចាំថ្ងៃគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង ហើយជាហេតុផលដែល Grab ពង្រីកសេវាកម្មរបស់ខ្លួនឲ្យក្លាយជាកំពូលកម្មវិធីសម្រាប់សហគ្រិនរាប់លាននាក់។

ជាមួយនឹង Grab Way ដែលជាត្រីវិស័យរបស់យើង យើងមិនត្រឹមតែបានជួយពួកគេក្នុងការបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឲ្យពួកគេរកប្រាក់ចំណូលបានតាមរបៀបដែលគាំទ្រជម្រើស និងសេចក្តីប្រាថ្នាជីវិតរបស់ពួកគេឲ្យកាន់តែប្រសើរឡើង អាចចំណាយពេលច្រើនជាមួយគ្រួសារ ធ្វើជាថៅកែខ្លួនឯង និងអាចគ្រប់គ្រងជោគវាសនាផ្ទាល់ខ្លួន ឬផ្តល់ឲ្យពួកគេនូវវេទិកាដែលបើកឱកាសថ្មីសម្រាប់ការរីកចម្រើននានា។ នេះគឺលើសពីការរកប្រាក់ចំណូល។ នេះគឺជាការពង្រឹងសេដ្ឋកិច្ច។

ខណៈពេលដែលយើងមានឥទ្ធិពលលើសហគមន៍នេះក៏ពិតមែន យើងនៅតែមានផ្លូវវែងឆ្ងាយដែលត្រូវទៅ។ ទីមួយ៖ ខណៈពេលដែលយើងបានធ្វើវឌ្ឍនភាពខ្លះ ក្នុងការជួយផ្នែកផ្សេងៗនៃសហគ្រិនប្រចាំថ្ងៃឲ្យស្វែងរកការរស់នៅប្រកបដោយផលចំណេញនោះ មនុស្សជាច្រើននៅតែរស់នៅមួយថ្ងៃតាមមួយថ្ងៃ ហើយមិនមានគម្រោងហិរញ្ញវត្ថុណាមួយដើម្បីការពារ ពីករណីប៉ះពាល់ផ្នែកសេដ្ឋកិច្ចណាមួយឡើយ។

ទីពីរ៖ ភាពជឿនលឿននៃបច្ចេកវិទ្យាកំពុងបង្កើនល្បឿននៃការបង្កើតថ្មី ហើយផ្នែកធំនៃសហគ្រិនប្រចាំថ្ងៃកំពុងតស៊ូដើម្បីបន្ត។ បើគ្មានជំនួយទេ បច្ចេកវិទ្យាដែល ត្រូវបានប្រើដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍នេះ នឹងកាត់ផ្តាច់ពួកគេជំនួសវិញ។

ទាំងពីរនេះគឺជាផ្នែកធំនៃចំនួនប្រជាជនក្នុងតំបន់ដែលបានកាត់ផ្តាច់ និងងាយរងគ្រោះដោយសារកត្តាម៉ាក្រូសេដ្ឋកិច្ច។

ប៉ុន្តែប្រសិនបើយើងអាចផ្តល់លទ្ធភាពឲ្យសហគ្រិនប្រចាំថ្ងៃរបស់អាស៊ីអាគ្នេយ៍ បន្តមានកន្លែងនៅក្នុងសេដ្ឋកិច្ច និងបំពាក់ឲ្យពួកគេនូវឧបករណ៍ និងជំនាញដើម្បីបន្តជាម៉ាស៊ីនកំណើននៃតំបន់របស់យើង យើងអាចជៀសវាងអនាគតដ៏ទុទិដ្ឋិនិយមនេះ ហើយជំនួសមកវិញនូវដំណើរការរួមគ្នា មិនត្រឹមតែសម្រាប់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ពួកគេ។

ដូច្នេះហើយ សម្រាប់ពេលនេះ និងដរាបណាអ្វីដែលបានរៀបរាប់ខាងលើនៅតែជាការពិត បេសកកម្មរបស់ Grab គឺនឹងបន្តជំរុញអាស៊ីអាគ្នេយ៍ ឆ្ពោះទៅមុខ ដោយបង្កើតការពង្រឹងសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា ពីព្រោះគ្រប់គ្នាគួរតែមានជម្រើសក្នុងការបន្តការរីកចំរើនផ្នែកសេដ្ឋកិច្ចសម្រាប់ខ្លួនឯង។

Anthony និង Hooi Ling

អ្វីដែលលើកទឹកចិត្តយើងនៅ Grab

"​ប្រសិនបើក្រុម Grabbers ដ៏អស្ចារ្យរបស់យើងធ្វើការរួមគ្នានៅក្នុង Grab Way យើងអាចបង្កើតការផ្លាស់ប្តូរយូរអង្វែងសម្រាប់អាស៊ីអាគ្នេយ៍ដោយបង្កើតការពង្រឹងសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។"

អំពី​យើង

សូមមើលពីរបៀបដែលយើងកំពុងជំរុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ។

ស្វែង​យល់​បន្ថែម

ស្វែង​យល់​បន្ថែម