ការឆ្លើយតបលើជំងឺ កូវីដ-19

Grab កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើងដើម្បីបង្កើត និងអនុវត្តគំនិតផ្តួចផ្តើមដែលធានាថាអ្នកគ្រប់គ្នាអាចទទួលបានព័ត៌មាន និងធនធានត្រឹមត្រូវ ដើម្បីទទួលបានវ៉ាក់សាំង។

ការចាក់វ៉ាក់សាំងសម្រាប់គ្រប់គ្នា

គោលដៅរបស់ Grab គឺជួយឲ្យបុគ្គលិក Grab ទាំងអស់ ដៃគូបើកបរ Grab និងដៃគូដឹកជញ្ជូន ទទួលបានការចាក់វ៉ាក់សាំងពេញលេញ* នៅចុងឆ្នាំ 2022*។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់យើង ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងកាន់តែប្រសើរសម្រាប់ដៃគូបើកបរក្នុងស្រុក និងដៃគូដឹកជញ្ជូនរបស់យើង។


យើងក៏បានផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួនចំនួន 8,000 ឈុតដល់រដ្ឋាភិបាលផងដែរ។

*យើងទទួលស្គាល់ថា វាអាស្រ័យលើភាពអាចរកបាន និងការទទួលបានវ៉ាក់សាំងដល់ដៃគូរបស់យើង និងសហគមន៍ទាំងមូល ហើយយើងកំពុងតាមដានយ៉ាងដិតដល់។

អានបន្តអានតិច
លេង

ស្វែងយល់បន្ថែមអំពីកិច្ចសហការរបស់យើងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលដល់កម្មវិធីចាក់វ៉ាក់សាំង។

លេង

ជំនួយហិរញ្ញវត្ថុ

ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ដៃគូបើកបរដែលសម្រាកនៅមន្ទីរពេទ្យដោយសារជំងឺ Covid-19 Grab កំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ការលើកលែងការជួល ការការពារធានារ៉ាប់រង និងការគាំទ្រប្រាក់ចំណូល។


ឱកាសរកប្រាក់ចំណូលបន្ថែម

យើងបានពង្រីកសេវាកម្ម GrabMart និង GrabExpressដែលអនុញ្ញាតឲ្យដៃគូរបស់យើងទទួលបានឱកាសរកប្រាក់ចំណូលកាន់តែច្រើនតាមរយៈកម្មវិធី Grab ។


ជំនួយសម្រាប់ដៃគូបើកបរ

កម្មវិធីផ្តល់ការចាក់វ៉ាក់សាំងររបស់យើងជាមួយសាលាក្រុង និងក្រសួងសុខាភិបាល បានសម្រួលឲ្យដៃគូបើកបរ និងដៃគូដឹកជញ្ជូនជាង ២០០០នាក់ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ការចែកចាយនូវឧបករណ៍ការពារផ្ទាល់ខ្លួន ដូចជាម៉ាសបិទមុខ ទឹកលាងដៃ និងឧបករណ៍ផ្សេងទៀតរបស់យើង បានរួមចំណែកជួយដល់ដៃគូបើកបរ និងដៃគូដឹកជញ្ជូនរបស់យើងក្នុងអំឡុងពេលដ៏លំបាកនេះ។


ស្តង់ដារសុវត្ថិភាព និងអនាម័យ

នៅគ្រាដែលជំងឺចាប់ផ្ដើមរាតត្បាត Grab បានចាប់ផ្តើមកម្មវិធី GrabProtect៖ ដែលពង្រឹងលើសុវត្ថិភាព និងវិធានការអនាម័យ ដើម្បីកាត់បន្ថយហានិភ័យជំងឺកូរីដ-19 លើសេវាកម្មដឹកអ្នកដំណើររបស់យើង។

គ្មានការជិះដោយគ្មានម៉ាស់

អ្នកដំណើរ និងដៃគូបើកបរត្រូវពាក់ម៉ាស់គ្រប់ពេលវេលា។ ប្រសិនបើភាគីណាមួយមិនពាក់ម៉ាស ភាគីម្ខាងទៀតអាចលុបចោលការជិះបាន។ ហេតុផលនៃការលុបចោលត្រូវបានត្រួតពិនិត្យ ហើយវិធានការចាំបាច់ត្រូវបានធ្វើឡើងដើម្បីធានាថាស្តង់ដារសុវត្ថិភាពត្រូវបានអនុវត្ត។

សេចក្តីប្រកាសអំពីសុខភាព និងអនាម័យតាមអ៊ីនធឺណិត

ដៃគូបើកបរ និងដៃគូដឹកជញ្ជូនតម្រូវឲ្យប្រកាសសុខភាព និងអនាម័យតាមរយៈទម្រង់ហ្វមក្នុងកម្មវិធី Grab មុនពេលចាប់ផ្តើមជិះ ឬ ដឹកជញ្ជូនអីវ៉ាន់។ នេះគឺដើម្បីបញ្ជាក់ថា ពួកគេមិនបង្ហាញរោគសញ្ញា កូវីដ-19 ហើយបានអនុម័តវិធានការសុវត្ថិភាពចាំបាច់។ ដៃគូបើកបរ និងដៃគូដឹកជញ្ជូនក៏តម្រូវឲ្យថតរូប Selfie ពាក់ម៉ាស់មុនពេលចាប់ផ្តើមបំពេញការងាររបស់គាត់។

ការដឹកជញ្ជូនដោយមិនប៉ះពាល់

អ្នកប្រើប្រាស់Grab អាចជូនដំណឹងដល់ដៃគូដឹកជញ្ជូនតាមរយៈ GrabChat ដើម្បីទុកការបញ្ជាឬកុម៉្មង់ទិញណាមួយនៅមាត់ទ្វារ កន្លែងទទួលភ្ញៀវ ឬទីតាំងជាក់លាក់។

ការទូទាត់ដោយគ្មានសាច់ប្រាក់

អ្នកប្រើប្រាស់Grab ត្រូវបានលើកទឹកចិត្តឲ្យជ្រើសរើសការទូទាត់ដោយគ្មានសាច់ប្រាក់ ដើម្បីកាត់បន្ថយទំនាក់ទំនង ធ្វើឲ្យរាល់ការធ្វើដំណើរ និងការដឹកជញ្ជូនកាន់តែមានសុវត្ថិភាព។

កញ្ចប់អនាម័យសម្រាប់ដៃគូ

ដៃគូបើកបរ និងដៃគូដឹកជញ្ជូន ត្រូវបានណែនាំឲ្យធ្វើអនាម័យលើយានជំនិះរបស់ពួកគាត់ និងកាបូបដឹកជញ្ជូនរបស់ Grab ឲ្យបានញឹកញាប់។ Grab ក៏បានធ្វើការជាមួយដៃគូជាច្រើន ដើម្បីផ្តល់កញ្ចប់អនាម័យ GrabProtect ដោយឥតគិតថ្លៃ ដែលរួមមានម៉ាស់ និងទឹកអាកុលសម្រាប់ដៃគូរបស់យើង។

មតិកែលម្អសុវត្ថិភាព

អ្នកប្រើប្រាស់អាចផ្តល់មតិកែលម្អតាមរយៈការវាយតម្លៃក្នុងកម្មវិធី និងមុខងារមតិកែលម្អរបស់យើងលើបញ្ហាសុខភាព និងអនាម័យ។ មតិកែលម្អទាំងនោះត្រូវបានត្រួតពិនិត្យ ហើយវិធានការចាំបាច់ត្រូវបានធ្វើឡើង ដើម្បីធានាសុវត្ថិភាពរបស់អ្នកគ្រប់គ្នា។

អំពី​​យើង

សូមមើលពីរបៀបដែលយើងកំពុងជំរុញឲ្យអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ។

ស្វែង​យល់​បន្ថែម

ស្វែង​យល់​បន្ថែម